Skip to content
25 ខែធ្នូ 2012 / ស្នាមញញឹម

ចិត្តល្អក្រមិនយូរ

Be more adventurous, apply yourself, adapt and develop new skills. If you have avoided working with others offer your support and share your expertise. Your enthusiasm is appreciated by others who are keen to lend a hand finding your new found energy inspiring. Don’t neglect your health, keep up an exercise regime and continue good dietary habits.

ខាងលើនេះជាតម្រាហោរាសាស្រ្តសម្រាប់ លី កល្យាណ (ឬអាចមាននរណាផ្សេងទៀតដែរ???) នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១២ ដែលគេតែងផ្ញើឱ្យមើលរាល់ថ្ងៃក្នុងហ្វេសប៊ុក (មិនដឹងថាបិទវាយ៉ាងម៉េច?) ។ គេឱ្យមើលហើយចេះតែ ទ្រាំមើលទៅ។
ម្សិលមិញនេះខាងក្រុមហ៊ុនបរទេសដែលជួលយើងឱ្យធ្វើការនោះគេជប់លៀងឱ្យបុគ្គលិកទាំងអស់ ។ យើងនាំគ្នា សប្បាយរហូតដល់ម៉ោងដប់មួយជាង។
ចេញមកផ្ទះវិញខ្ញុំឃើញក្មេងប្រុសម្នាក់បណ្តើរម៉ូតូ ទាំងព័ន្ធជើង។ ចិត្តអាណិតក៏កើតមានភ្លាម។ ប្រហែលជាងបី រយម៉ែត្រខាងមុខបានមានហាងសាំង ម៉ូតូហ្នឹងប្រហែលជាអស់សាំងហើយ។ ណ្ហើយ ទាំងគេទាំងខ្ញុំបណ្តើរម៉ូតូ អាយខន់បែបនេះហត់ជាងម៉ូតូធម្មតាណាស់ ។ ជិះហួសមួយប្លក់ផ្លូវទៅហើយទើបបកមកក្រោយវិញ ខ្ញុំក៏ហៅតែ ម្តងថា៖
ម៉ោអូន ខ្ញុំជួយបណ្តើរទៅរកហាងសាំង។
គ្នាឯណោះឮហើយញញឹមអរគុណភ្លាម៖ អរគុណហើយបង! ម៉ូតូខ្ញុំមិនមែនអស់សាំងទេ វាបាត់កូនសោ!
អូហ៍!…ចុះផ្ទះនៅដល់ណាទៅ?
នៅមុខពោធិ៍ចិនតុង។
ហើយមាននរណាមកយកឬអត់? មានពួកម៉ាកទេ? មិនតេឱ្យគេយកសោមក ឬឱ្យគេមកជួយសណ្តោងទៅ?
ចុះបងផ្ទះនៅដល់ណា?
ខ្ញុំនៅជិតនេះទេ ហួសហាងសាំងនេះប្រហែលមួយគីឡូ ដល់ផ្ទះហើយ។
អូហ៍ចឹងផ្លូវខុសគ្នា។ អត់អីទេបងខ្ញុំបណ្តើរបានហើយ។
ភ្លាមៗនោះខួរស្វារបស់ខ្ញុំគិតថា គ្នាក្មេង ម៉ូតូក៏ថ្មី ហើយក៏ហត់ហើយដែរព្រោះដើរឡើងព័ន្ធជើង។ កាលសម័យខ្ញុំ នៅរៀនឱ្យតែបែកកង់ម៉ូតូពេលណា ស្អីក៏គិតលែងចេញដែរ ចង់តែខ្យល់ចាប់ទេ បន់ឱ្យតែម៉ែឪបងប្អូនមកជួយ ឬទេវតាមានភ្នែកជួយឱ្យមានអ្នកប៉ះកង់កុំទាន់ទៅផ្ទះ ព្រោះគ្មានទូរស័ព្ទដូចឥឡូវនេះទេ។
អ្ហឹម ចឹង ប្អូនឯងអូសម៉ូតូហ្នឹងទៅផ្ញើនៅផ្ទះខ្ញុំសិនទៅ ហើយជិះម៉ូតូខ្ញុំសិនទៅ!
អូហ៍ មិនកើតទេ។ …អត់អីទេបង ខ្ញុំបណ្តើរក៏បានដែរ។
ចឹង…ម៉ោះ… ខ្ញុំអូសទៅផ្ទះ។
អរគុណណាស់បង តែ…ឆ្ងាយផ្ទះបងណាស់។ ខ្ញុំខ្លាចបងយប់ពេក។
មិនអីទេ ជួយគ្នាម្តងម្កាលមិនជាស្អីទេ នេះយប់ណាស់ហើយ។
ដល់ពេលសណ្តោងគ្នាបានមួយសន្ទុះ បានដឹងថាវាផឹកឡើងធុំក្លិន ជិះអត់ត្រង់ផ្លូវទេ ហើយខ្ញុំដោះខ្សែក្រវាត់ ឱ្យសណ្តោងវា ខ្ញុំកាន់ខ្សែក្រវាត់ដៃឆ្វេង វាកាន់ខ្សែក្រវាត់ដៃឆ្វេងដែរក្នុងពេលដែលវារៀនវិស្វករនៅសាលា អិនធីធីអាយ ក្បែរផ្សារទឹកថ្លា ហើយចេញធ្វើការនៅបុរីស្អីគេទេនៅជិតកាំកូស៊ីធី នាំឱ្យម៉ូតូរកតែបុកគ្នា។
ទ្រាំមិនបាននឹងឈឺដៃពេក ក៏ធាក់ម៉ូតូវាពីក្រោយ បណ្តើរទៅដល់ផ្សារពោធិ៍ចិនតុងហើយ ក៏នៅមិនទាន់ដល់ សួរចុះឡើងទៅវានៅហួសចោមចៅទៅទៀត។ ជូនដល់ត្រឹមរង្វង់មូលចោមចៅម៉ោងសូន្យរំលងអធ្រាត្រល្មម
បង ខ្ញុំអរគុណណាស់។ លេខទូរស័ព្ទបងប៉ុនា្មន?
អូខេ បើចង់អរគុណខ្ញុំ សុំធ្វើតែអំពើល្អឱ្យច្រើនទៅបានហើយ។ ប៉ុណ្ណឹងនោះខ្ញុំអរណាស់។
ខ្ញុំដឹងហើយ តែចង់សុំលេខទូរស័ព្ទបង ។
កុំអី! ប៉ុណ្ណឹងចុះ ខ្ញុំលាសិនហើយ!
ហ្អេក! ឈប់សិន! បង ឱ្យលេខទូរស័ព្ទខ្ញុំសិនម៉ោ។
បានហើយ មិនបាច់ទេ ធ្វើតែអំពើល្អដាក់អ្នកដទៃទៀតទៅបានហើយ ខ្ញុំឯណេះក៏នឹងបានបុណ្យដែរ។
ហ្អេ!!! ឈប់សិន!!! ឈប់!!!
ខ្ញុំជិះម៉ូតូចេញពីវាមកទាំងរងាញាក់ ព្រោះមុននេះបន្តិចខ្ញុំផឹកស្រាជ្រុលដាក់ទឹកកកផង។ មិនដឹងទេ! បើឱ្យ ម្តាយខ្ញុំស្តាប់សម្តីក្មេងម្នាក់នេះវិញ ម្តាយខ្ញុំនឹងស្តីឱ្យវាភ្លាមថា ដែលទៅសាលារៀននិយាយពាក្យគួរសមតាម សុជីវធម៌ទេ?
ជិះម៉ូតូតាមផ្លូវមកដល់ផ្ទះវិញខ្ញុំបានស្វាងពីគំនិតរវើរវាយនឹកមនុស្សជិតស្និទ្ធនឹងខ្ញុំបំផុតដែលបែកគ្នាយូរដែរ។ ខ្ញុំនឹកឃើញថា៖
ស្តាយដែរដែលខ្ញុំគាំទ្រមនុស្សផឹកស៊ីរបៀបនេះ តាមពិតទៅគ្មានសិស្សសាលាឯណាដើរម៉ោងកណ្តាលអធ្រាត្រ បែបនេះទេ ម្តេចនឹកមិនឃើញចឹងខ្ញុំ???
ប្អូនប្រុស បើសិនបានអានសារមួយនេះរបស់ខ្ញុំ សូមកែប្រែជីវិតឱ្យបានប្រសើរ កុំដើរផឹកស៊ីដល់ថ្នាក់វង្វេងសោ ម៉ូតូ ព្រោះមនុស្សដែលផឹកច្រើន គ្មានចម្រើនអ្វីក្នុងជីវិតក្រៅពីជម្ងឺ និង អប្បមង្គលនោះទេ។ ប្អូនកុំគិតថាខ្ញុំផឹកស៊ី ដែរនោះខ្ញុំសប្បាយចិត្តឱ្យសោះ ព្រោះខ្ញុំស្អប់ជីវិតរបស់ខ្លួនបែបនេះឯង។
ប្អូនមើលខ្ញុំជាឧទាហរណ៍ ព្រោះតែផឹកស្រាពេក ស្អីក៏ខ្ញុំគិតមិនចេញរហូតដល់ថ្នាក់ធ្វើរឿងមិនគួរធ្វើដោយមិន បានគិតពិចារណាអ្វីឃើញសោះ ត្រឹមតែគិតថាប្អូនជាមនុស្សជំពូកណាក៏គិតមិនឃើញ ក្នុងពេលដែលខ្ញុំជា មនុស្សមិនងាយនឹងសម្រេចចិត្តជួយនរណាម្នាក់ឡើយ។
Advertisements
  1. Mak Mak Mei Mei / ធ្នូ 26 2012 11:56 ព្រឹក

    Hi Pich!

    It is nice text with good advice. I believe you are in a health and hapiness.
    Keep up your generousness and all the best in the new year!

    • លី កល្យាណ / ធ្នូ 26 2012 4:41 ល្ងាច

      Thank Mak Mak Mei Mei very much for your advice. I am OK, really OK, and in good condition.
      Best wishes to you and your family, and please take care yourself too. 😀

      Anyway, where will you go on holiday?

    • លី កល្យាណ / មករា 2 2013 5:06 ល្ងាច

      HAPPY NEW YEAR TO YOU AND FAMILY.
      All the best in the new year.

  2. somada / ធ្នូ 26 2012 3:14 ល្ងាច

    សុំទោស​បើសិនជាការបញ្ចេញមតិរបស់ខ្ញុំនេះ អាចប៉ះពាល់ដល់អារម្មណ៍សទ្ធារបស់ម្ចាស់ផ្ទះ ។ ខ្ញុំ​ធ្លាប់ជួប​រឿង​មួយ​កាលនោះ ខ្ញុំ​នៅរៀន​ភាសាអង់គ្លេសម៉ោង​៥.៣០-៦.៣០ ព្រឹត្តិការណ៍ថ្ងៃនោះ តែង​តែដក់​ក្នុង​អារម្មណ៍ជានិច្ច ហើយ​ខ្ញុំក៏​មានអារម្មណ៍​ថាសោក​ស្តាយផង​ដែរ ។ ថ្ងៃនោះ​ម៉ោង​ប្រហែលជា ៦.១៥នាទី​ខ្ញុំ​ក៏ចេញមក​ផ្ទះ​មុនគេ ព្រោះថ្ងៃនោះនៅផ្ទះមានរឿងបន្ទាន់ ពេលចេញមកដល់​ក្រៅ ខ្ញុំ​ឃើញ​ក្មេង​ប្រុស​ម្នាក់​បណ្តើរម៉ូតូ មិត្តរួមថ្នាក់​ថ្មីរបស់ខ្ញុំ (តែខ្ញុំមិនដឹងថាជាម៉ូតូ​របស់មិត្តម្នាក់នោះទេ) ។ ខ្ញុំ​តាមមើល​ក្មេង​ប្រុស​ម្នាក់​នោះ ដោយមិនដាក់ភ្នែក ហើយ​ក៏​ដើរហួសទៅយកម៉ូតូនៅផ្ទះ​បងប្រុសរបស់ខ្ញុំ​ដែលនៅក្បែរ​សាលារៀន ។ ដោយ​មិនអស់ចិត្ត ខ្ញុំ​ក៏ជិះម៉ូតូ​ត្រឡប់​មក​សាលាវិញ ស្រាប់តែឃើញគេផ្អើល​ឆោឡោបាត់ម៉ូតូ ម្ចាស់​ម៉ូតូបានត្រឹម​តែសោកស្តាយ ហើយ​និយាយថា ម៉ូតូនេះ​ម្តាយ​គាត់សន្សំ​លុយ បីឆ្នាំហើយ​បូកជាមួយ​នឹង​ស្រែ​មួយអំពក​ក្រោយ​ផ្ទះ ទើបបាន​ម៉ូតូមួយនេះគ្រាន់​នឹងឱ្យគាត់ជិះទៅរៀន ។ ឯខ្ញុំវិញ​បានត្រឹមតែស្រឡាំង​កាំង​ពេលនោះ​បើសិនជាខ្ញុំ​រពិសមាត់សួរ​ ក្មេង​នោះ​តែបន្តិចក៏ក្មេង​នោះ​មិនអាចយក​ម៉ូតូ​ទៅបានដែរ ។

    • Heng-dee / ធ្នូ 26 2012 7:10 ល្ងាច

      ចែករំលែកបទពិសោធន៍តើបង អត់មានប៉ះពាល់អីទេញ៉ុមធានា ហិហិ

    • លី កល្យាណ / ធ្នូ 27 2012 1:58 ព្រឹក

      ឌីនិងបង
      ខ្ញុំគិតដល់ចំណុចហ្នឹងដែរពេលឃើញក្មេងនោះបណ្តើរម៉ូតូដំបូង ខ្ញុំជិះហួសទៅ រួចនឹកថាបើវាលួចម៉ូតូគេ វាត្រូវតែមានគ្នាមកជួយទទួល ឬមានដែក តេ ដែលចោរ​ប្រើសម្រាប់កាច់បំបាក់ សោ តែនោះវាដើរប្រហែលជាងពីររយម៉ែត្រ ចន្លោះពេលដែលខ្ញុំឃើញវា និងពេលបកមកវិញ (ខ្ញុំជិះលើផ្លូវមានរបាខណ្ឌ ចឹងទាល់តែដល់ស្តុបទើបបកមកវិញបាន) ខ្ញុំមិនឃើញវាតេទូរស័ព្ទ មិនឃើញវាងាករកមើលនាយអាយអីសោះ ចឹងបានជាដាច់ចិត្តជួយ។ ហើយជិះរុញវាពីក្រោយហ្នឹង ក៏យឺតៗទៅទៀត ព្រោះម៉ូតូអាគុបហា របស់ខ្ញុំជិះតែម្នាក់ឯងឡើងស្ពានក៏ត្រដរខ្យល់ដែរ។

      នឹកៗតែកាលនៅក្មេងនៅរៀន អត់សូវមានលុយជួនកាលបណ្តើរម៉ូតូពី សាលាមកដល់ផ្ទះបានប៉ះកង់ រៀនប៉ះកង់ និងទិញប្រដាប់មកខ្លួនឯង ដើម្បីបន្ថយចំណាយ បើមិនអីចឹងទេ ត្រូវលក់ត្រកួននៅភូមិមិនខានរ៉េ។ ចឹងបានជាអាណិត!

  3. Heng-dee / ធ្នូ 26 2012 7:13 ល្ងាច

    ញ៉ុមសុំសរសើរអស់ពីចិត្តតែម្តងបង បើជាញ៉ុមវិញអត់ហ៊ានទេ កណ្តាលអាធ្រាត្រទៅហើយខ្លាចណាស់

    • លី កល្យាណ / ធ្នូ 27 2012 2:01 ព្រឹក

      ថាហើយ ថាចិត្តល្អក្រមិនយូរទេ។ ស្អែកឡើងដេកជ្រុលម៉ោងទៅធ្វើការយឺត មេមើលមុខ មួយសន្ទុះក្រោយមកសុំមេចេញទៅទិញថ្នាំផ្តាសាយ នេះនៅមិនទាន់គិតឃើញគ្រោះថ្នាក់ ដែលអាពីរនាក់ជិះវីវ៉ាវាហួចហៅលេងតាមផ្លូវមកផ្ទះទាំងយប់អធ្រាត្រហ្នឹងផងទេ។

    • Heng-dee / ធ្នូ 28 2012 7:00 ល្ងាច

      កាលនៅផ្ទះចាប់ពីម៉ោង១១ លែងហ៊ានចេញក្រៅហើយបង ចោរដូចប៉ូលីស ប៉ូលីសដូចចោរ គ្នាវាតែមួយ

  4. ដាវី / ធ្នូ 26 2012 9:27 ល្ងាច

    បង​ពិតជាក្លាហាន​មែន សូមសរសើរ 🙂 សូម​ចិត្តសប្បុរស និង​ទង្វើ​ល្អ​ដែលបង​មាន​ជួយ​ថែរក្សា​បង​ជានិច្ច 🙂

    • លី កល្យាណ / ធ្នូ 27 2012 2:04 ព្រឹក

      ដាវី កុំសរសើរមនុស្សធ្វើខុសអីអូន។ មនុស្សធ្វើរឿងត្រឹមត្រូវចាំសរសើរណា៎ កុំគាំទ្រអាពួកផឹកស៊ីកណ្តាលអធ្រាត្រ ដើរមិនដឹងងាប់នោះ ។

      ខ្ញុំសរសេររឿងនេះមិនមែនចង់ឱ្យសរសើរពួកប្រមឹកទេ ។ សូមពិនិត្យន័យផង។

      (ឬមួយសរសេរទៅមិនដូចគំនិតរបស់ខ្លួនទើបបានជាគេមិនយល់???)

    • ដាវី / ធ្នូ 29 2012 2:09 ព្រឹក

      ខ្ញុំសរសើរ​ការដែលបង​មានចិត្ត​ជួយ​អ្នកដទៃ មិនបានគាំទ្រ​ដល់ទង្វើ​បុរស​នោះទេ ទោះជាបង ប្រសិន​បើ​ដូច្នោះ​ដែរ ក៏​ខ្ញុំ​មិនគាំទ្រ​ដូចតាគ្នា​ហ្នឹង :mrgreen:

  5. គឹម ចាន់ / ធ្នូ 27 2012 2:21 ល្ងាច

    ចិត្តល្អក្រមិនយូរ ខិតខំ​តស៊ូ យូៗមានហើយ!

    សូមសរសើរទឹកចិត្តបង​ស្រី!

  6. តា ម៉ាប់ / ធ្នូ 27 2012 10:57 ល្ងាច

    នៅ​ស្រុក​អំពេញ​នេះ ធ្វើ​ល្អ​ជា​មួយ​អ្នក​ហ៊ឺហារ​មិន​សមទេ ដូចលើកមុន ឃើញ​មីង​មួយ​ជិះម៉ូតូឌុប ឃើញ​ជ្រុះ​លុយ​មិន​ច្រើន​ទេ​ តែ៥០០៛ តែខ្ញុំ​ចិត្ត​បាន​ពេក ទៅ​រើស​ហុច​ឲ្យ​គេ​វិញ គេ​ថាលុយ​គេបោះ​ចោលទេ ខ្ញុំ​ហួស​ចិត្ត បោះ​លុយនឹង​ចោល​វិញទៅ ។

    • លី កល្យាណ / ធ្នូ 28 2012 6:18 ព្រឹក

      😀 អូនម៉ាប់ ចំណាំមុខឱ្យច្បាស់ទុកប្រាប់កូនង៉ៃក្រោយ មនុស្សដែលមិនស្គាល់សូម្បីតម្លៃលុយ កុំឱ្យកូនយកតម្រាប់តាមឱ្យសោះ។

    • Heng-dee / ធ្នូ 28 2012 6:58 ល្ងាច

      ចុមមានអ្នកបោះលុយចោលលេងទៀត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: