Skip to content
27 ខែធ្នូ 2012 / ស្នាមញញឹម

ឆ្កួតព្រោះស្នេហា

បងប្អូនញាតិមិត្តក្នុងភូមិចង់សើចចង់យំនឹងខ្ញុំយ៉ាងម៉េចក៏យ៉ាងនោះទៅ ខ្ញុំទ្រាំមុខក្រាស់ចាំទទួលការបាញ់ ផា ឌឺ បាន គ្រប់ពេលវេលា ខ្ញុំមិនបិទត្រចៀកឡើយ។

តែសុំតែម្យ៉ាងទេ បំណាច់នឹងរាប់អានស្គាល់គ្នាជាអ្នកភូមិផងរបងជាមួយនៅវើតប្រេសនេះ ជួយឱ្យយោបល់ល្អៗ បន្តិចម៉ោ ថាបើសិនជាអ្នកជាខ្ញុំ ហើយខ្ញុំស្រឡាញ់តួកុនហូលីវូត ចង់យកចិត្តគេ ចង់ឱ្យគេស្រឡាញ់ ហើយចង់ផ្ញើ កន្សែងសូត្រសម្រាប់រុំក (មិនមែនសម្រាប់ពាក់ទៅវត្តទេណា៎) ឬស្អីក៏បានដែរ ជូនគេ រួចតើខ្ញុំត្រូវសរសេរសំបុត្រទៅ គេបែបណាដើម្បីឱ្យគេព្រមស្នេហាខ្ញុំវិញ???

បញ្ជាក់៖ ពិសេស បងសុធា ដែលមានជំនាញខាងស្នេហា សុជីវី ដែលមានជំនាញខាងធ្វើឱ្យប្តីចាប់អារម្មណ៍ តាម៉ាប់ ដែលមានគូដណ្តឹងស្អាតស្រស់ សម្រស់ និងសម្ផស្សគួរឱ្យគយគន់ បូណាដែលមានជំនាញខាងកុំព្យូទ័រ និងបច្ចេក វិទ្យាច្បាស់លាស់ ទាំងចេះបន្ថែមនូវច្បាប់ និងប្រវត្តិសាស្រ្ត បានអានសៀវភៅច្រើន ឌី ជាអ្នកដែលធ្លាប់ទៅរស់នៅ ស្រុកគេ ស្រុកបរទេសនោះ ជួយខ្ញុំបន្តិចម៉ោ ជួយសរសេរសំបុត្រស្នេហាក៏បាន ជួយឱ្យយោបល់ក៏បាន ជួយស្អីក៏ បានដែរឱ្យតែជួយរឿងស្រឡាញ់តារាហូលីវូដ។

បញ្ជាក់ម្តងទៀត៖ ខ្ញុំមានលក្ខណៈសម្បត្តិសមរម្យល្មមជាមនុស្សម្នានឹងគេនឹងឯងដែរ អាចរស់នៅលើលោកនេះ ម្នាក់ឯង បានជាមួយឆ្កែពីរក្បាល ត្រីអណ្តែងមួយអាង និងកូនកន្ធាយពីរបីក្បាល។ មានចំណេះដឹងគ្រាន់នឹងរកស៊ី រស់មួយគែៗ ក្រៅពីហ្នឹង គឺមានបេះដូងដ៏សែនមហាស្មោះ ដូចជាសមុទ្រដែលធំល្វឹងល្វើយ សម្លឹងរកកន្លែងចត គ្មាន។

បញ្ជាក់ម្តងហើយម្តងទៀត៖ ខ្ញុំនេះជាមនុស្សគួរឱ្យស្រឡាញ់បំផុត ហូបចុកមិនរើសច្រើន ចូលចិត្តរ៉ូម៉ង់ទិច និង មានទម្លាប់ខ្ជិលជាចម្បង។ល។

//

Advertisements
  1. Bona / ធ្នូ 27 2012 7:40 ព្រឹក

    ប៉ាវគងរកអ្នកជួយសរសេរប្រូប៉ូហ្សលសេ្នហាទៀតម្ចាស់បងខ្ញុំ 😀 ភារកិច្ចដ៏ចាំបាច់នេះទុកឲ្យព្រះរៀមបងសុធា និង សុជីវី ចាត់ចែងតាមការគួរចុះ ព្រោះបានឆ្លងកាត់សមរភូមិក្ដៅអស់ទាំងហ្នឹងរួចហើយ ប្រាកដជាមានគន្លឹះសំខាន់ៗ អាចជួយបាន….

    • លី កល្យាណ / ធ្នូ 27 2012 8:41 ព្រឹក

      ទៅ លោកគ្រូតែទឹកកកជួយខ្ញុំដែរផងទៅ បើខ្ញុំបានទៅអាមេរិចមែន ខ្ញុំសន្យារកសង្សារឱ្យលោកគ្រូមួយម៉ាក Lamborghini ។ ហាសហាសហា

      ជួយសត្វលង់ទឹកម្នាក់នេះផងទៅ អាណិតខ្ញុំដែលកំពុងឆ្កួតផង។

    • Bona / ធ្នូ 27 2012 8:46 ព្រឹក

      កម្រិតយុទ្ធសិល្បិ៍ផ្នែកហ្នឹងម្ចាស់អូនដូចជាខ្សោយណាស់ ចង់ជួយដែរ តែមិនដឹងធ្វើយ៉ាងណាទេ

    • លី កល្យាណ / ធ្នូ 27 2012 8:48 ព្រឹក

      ប្រឹងបន្តិចទៅ ណា៎ ណា៎ ។ ខ្ញុំសូកដល់ទៅនារីម៉ាក ឡាំបូហ្គីនីហើយនៅមិនធួនចិត្តទៀតឬ?

    • Bona / ធ្នូ 27 2012 8:51 ព្រឹក

      ព្រោះមិនសូវជាបេតីទេនារីលោកខាងលិច 😛 មិនមែនរឿងសូកហ្នឹងទេ គឺមកពីឥតជំនាញហ្នឹង

    • លី កល្យាណ / មករា 1 2013 8:02 ល្ងាច

      អុញ!!! មូលហេតុមកពីសូកខុស ចាក់មិនចំកន្លែងរសើប។

    • Bona / មករា 2 2013 7:22 ព្រឹក

      បើសូកត្រូវ បានផលហើយ

  2. vsthea / ធ្នូ 27 2012 8:11 ព្រឹក

    ង៉ឹស ៗៗៗៗ ទៅជាអញ្ចឹងទៅម្ចាស់អូនហើយ អានហើយចង់គាំងបេះដូង ទៅជាឯងនេះជាអ្នក​មានជំនាញ​ខាងស្នេហាស្នេហ៍ហឺតអីណាទៅ បើបងប្រុសកល្យាណគាត់មកឃើញ គាត់ពិតជាឱ្យ​បងដូរអាជីព​ជាមិន​ខាន​​ទេ ។
    អានប្រកាសខាងលើ ម្ចាស់ខ្លួននោះកំពុង​អង្គុយ​លើចង្អេរចុចជណ្តើរយន្ត​ហើយ​ ជាពិសេសអារឿងហូបចុក​ហ្នឹងហ្មង មិនរើសទេទាំងគេទាំងខ្ញុំ បើជាចំណីឆ្ងាញ់​ហើយជាម្ហូប​ដែលខ្លួន​មិនចូលចិត្ត​ពិតជារើសទេ តែបើ​មិនចូលចិត្តវិញ គឺមិនញ៉ាំតែហ្មង ។ ចំពោះតារាហូលីវូដស្អីគេនោះ ជួយមិនបានទេ ព្រោះអត់ដឹងជួយ​តាមណាផង តែបើបានទៅសុំទៅដែរ ចង់ទៅលេងស្គីលើទឹកកកម្តង គិៗៗៗៗៗ

    • លី កល្យាណ / ធ្នូ 27 2012 8:45 ព្រឹក

      បងប្រុសគាត់នឹងសប្បាយចិត្តជាងគេព្រោះខ្ញុំសរសើរបងត្រង់ៗតាម៉ង។ ស្រួលមិនស្រួល នៅអង្គុយសើចខ្ញុំទាំងពីរនាក់ហើយមើលទៅ!

      អង្គុយលើចង្អេរចុចជណ្តើរយន្តយ៉ាងម៉េចទៅលោក? ខ្ញុំងាយអស់ត្រឹមខ្ញុំហ្នឹងហើយ ស្រួលចិញ្ចឹមណាស់ មានតែក្តាមប្រៃមួយកែវ រស់បានមួយឆ្នាំ។

      បើបងជួយសរសេរសំបុត្រស្នេហ៍ទៅតារាហូលីវូតឱ្យខ្ញុំ ខ្ញុំនឹងធ្វើពោងដាក់ទាំងបង ទាំងកូនទៅជាមួយខ្ញុំដែរ។ អូខេ?

    • somada / ធ្នូ 27 2012 3:24 ល្ងាច

      អង្គុយលើចង្អេរចុចជណ្តើរយន្តនោះគឺ កំពុង​តែសសើរខ្លួនឯង ។ ឱ្យជួយសរសេរសំបត្រទៅរក​តារា​ហូលីវូដម៉េចទៅបើអង់កាឡេសខ្ញុំដល់កំពូលម្លឹង ៗ​នោះ ។ យីឡូយ​ម្យ៉ាង​ដែរ គេសុខចិត្ត​ធ្វើពោង​ឱ្យ​ពួក​យើងជិះទៅ បងគិតថាជិះទៅខ្លួនឯងមុនទៅ ហើយម្យ៉ាងទៀត អាណិត​ក្រុមហ៊ុនអាកាសចរណាស់ បើបងជិះពោង​មែននោះ ពិតជាសល់កៅអីគេបួន​កៅអី​មិនខានទេ ។

    • លី កល្យាណ / ធ្នូ 27 2012 3:45 ល្ងាច

      ឱ្យគេសល់ទៅ បងក៏នឹងសល់លុយដែរ ដល់ទៅបួនកៅអីឯណោះ បើជិះពោងជាមួយខ្ញុំអត់មានអស់អីម៉ារៀល អស់តែព្រលឹង!!!

    • somada / ធ្នូ 28 2012 10:58 ព្រឹក

      ចាំគិតមើលសិនព្រោះមិនទាន់ដឹងចំណេញឬអត់ផង ? អូ គិតឃើញហើយ​ចំណេញមែនតើ សល់លុយ​ទុកទៅជួលស្កីគេជិះលេង​នោះអី អរគុណហើយ​ដែលជួយផ្តល់គំនិត​ល្អ ៗ ដល់បង តែទៅមុនបងសិនទៅ ណាព្រោះមួយរយៈនេះដូចជាមិនសូវស្រួលខ្លួន បងខ្លាចជិះទៅពុល ។

    • លី កល្យាណ / ធ្នូ 30 2012 10:06 ព្រឹក

      បងមិនស្រួលខ្លួនមែនទេ? អាកាសធាតុប្រែប្រួលបែបនេះសូមថែរក្សាសុខភាពផង ខាងស្រុកយើងឯណេះម្នាក់ៗផ្តាសាយគ្មានលោះមនុស្សទេ។

    • vsthea / ធ្នូ 30 2012 10:11 ព្រឹក

      អត់ស្រួលខ្លួន ព្រោះគេបបួលជិះពោងអត់អស់លុយអស់តែព្រលឹង​នោះអី ។ នៅទីនេះអាកាសធាតុត្រជាក់ខ្លាំងពេលព្រឹក និង ពេលយប់ ត្រជាក់រហូតដល់គេងមិនលក់ ។

    • លី កល្យាណ / ធ្នូ 30 2012 10:30 ព្រឹក

      អាពីរនាក់ប្រហែលជាមិនអីទេមើលទៅព្រោះស៊ាំនឹងអាកាសធាតុស្រុកនោះទៅហើយ។ វាប្រហែលជាត្រជាក់ជាងស្រុកយើង ព្រោះទីនោះជាតំបន់ខ្ពង់រាប។

    • somada / ធ្នូ 30 2012 11:53 ព្រឹក

      ក្មួយៗអត់អីទេ គេចូលចិត្តអាកាសធាតុបែបនេះ គេថាត្រជាក់ស្រួល តែបងវិញអត់សូវចូលចិត្តទេ ។

  3. seyha / ធ្នូ 27 2012 1:18 ល្ងាច

    ចប់ហើយ ចាលាញ់សុទ្ធ​តែតួ ហូលីវូតទៀត ។ ចាលាញ់តួមួយណាដែរទៅបង?

    • លី កល្យាណ / ធ្នូ 27 2012 3:29 ល្ងាច

      ចាឡាញ់ច្រើនណាស់ តែចុងក្រោយនេះវក់ជាមួយអ្នកថតរូប Abstract Landscape ឈ្មោះ អាឡិច។ 😀

    • seyha / ធ្នូ 27 2012 3:46 ល្ងាច

      អូចឹងទេ ចាំមើលខ្ញុំលៃលក យកនំនែកទៅដណ្តឺងអោយណា កុំទៅភ័យទុកចិត្តលើខ្ញុំចុះ។ 😀

    • លី កល្យាណ / ធ្នូ 27 2012 3:49 ល្ងាច

      សង្ស័យតែអ្នកទៅដណ្តឹងហ្នឹងស៊ីដាច់បស់ខ្ញុំទេ! ដូចអត់ទុកចិត្តទេ បើបងសុធា និងជីវីបានខ្ញុំទុកចិត្ត ព្រោះមានប្តីអស់ហើយ។ សីហានៅលីវឬមានប្រពន្ធហើយ បើមានហើយបានខ្ញុំឱ្យធ្វើចៅមហា!

    • seyha / ធ្នូ 27 2012 3:54 ល្ងាច

      ខ្ញុំមិនដែលស៊ីដាច់របស់គេសូម្បីតែម្តង​៕ អូ បងសុធានិងជីវី ប្រហែលពូកែមែន បើនេះចង់អោយពួកគាត់ជួយខ្ញុំដែរនឹង ព្រោះអាលូវកំពុងតាមគេ។ ​

    • លី កល្យាណ / ធ្នូ 27 2012 3:58 ល្ងាច

      ចឹង នំនែកហ្នឹង យកទៅសូកកូនៗ ចៅមហាយើងទៅណ៎ស់?

    • seyha / ធ្នូ 27 2012 4:05 ល្ងាច

      មែនហ្នឹង។ គិតទៅថ្ងៃណាហៅខ្ញុំផង?

    • លី កល្យាណ / ធ្នូ 30 2012 10:06 ព្រឹក

      អូខេ! 😀

    • somada / មករា 2 2013 7:31 ព្រឹក

      អូហូបើត្រូវការពឹងពរអី សុទ្ធតែមាននំចំណីទៅសូក ។ បើសូកក្មួយ ៗ ឱ្យ​ក្មួយៗជួយទៅ ម៉ាក់វាអត់ទទួលដឹងទេ ។

    • លី កល្យាណ / មករា 2 2013 9:47 ព្រឹក

      កូននិងម្តាយ ការទទួលខុសត្រូវគឺនៅលើឪពុកម្តាយ ក្នុងករណីកូនជាអនីតិជន។
      ង៉ាសៗៗៗ ឈ្នះហើយៗ

    • somada / មករា 2 2013 11:09 ព្រឹក

      តែក្មួយទាំងពីរគេមានទម្លាប់ម្យ៉ាង ខុសពីក្មេងដទៃ អ្នកណាធ្វើអ្នកនឹងទទួល ហាស់ៗៗៗ ។ ដូច្នេះមិនទាន់ដឹងថាខាងណាឈ្នះខាងណាចាញ់ទេ កុំទាន់អាលអរអីច៎ាស!

    • លី កល្យាណ / មករា 2 2013 1:07 ល្ងាច

      ចៃដន់អី អូនគោរពតាមច្បាប់អន្តរជាតិ ហាសហាសហា

    • somada / មករា 2 2013 3:21 ល្ងាច

      អត់យោបល់ មិនដឹងថាម៉េចទេមានតែរង់ចាំក្មួយទាំងពីរ​មកកាត់ក្តីហើយអញ្ចឹង

  4. គឹម ចាន់ / ធ្នូ 27 2012 2:23 ល្ងាច

    អឺ!! នោះ!!

  5. ម៉ាក់ស្រីតូចបីនាក់ / ធ្នូ 27 2012 10:08 ល្ងាច

    អុញ! ទៅជាអូនមានជំនាញយកចិត្តប្ដីអីណា។ ចាំអូនអេងហើយភ្ញាក់ពីអេង រួចទៅធ្វើការ មកពីធ្វើការ ដាំបាយធ្វើម្ហូប រួចពីដាំបាយ លាងចាន រួចពីលាងចាន ជូនកូនទៅរៀន រួចពីជូនកូន គេងថ្ងៃ ដល់ភ្ញាក់ឡើងចាំអូននឹកមើលថាអាចជួយបងតាមវិធីណា តែអាឡូវនេះហ្គោតណាយសិនហើយ :mrgreen:

    • លី កល្យាណ / ធ្នូ 28 2012 6:12 ព្រឹក

      ឡាប់!!! ខានស្អែកមិនទាន់ទាំងបានជួយចាប់ផ្តើមគិតផង នេះបើស្តាប់តាមការរៀបរាប់។

      😀 អត់អីរ៉េ អេងឱ្យឆ្អែត តាមសប្បាយ ធ្វើការឱ្យស្រួល ជូនកូនទៅរៀនឱ្យទាន់ម៉ោងត្រឹមត្រូវតាមសប្បាយទៅ ប្រយ័ត្នកូនរករឿងថាម៉ាក់កូនយឺតទៅរៀន មកពីម៉ាក់រវល់តែងខ្លួន។ 😀

  6. seakhmer / ធ្នូ 28 2012 9:37 ព្រឹក

    កញ្ញា មានបញ្ហាបែបនេះ ប៉ះចំអ្នក ឯកទេសខាង ផ្តល់ យោបទរឿងស្នេហាតែម្តង ។ អ្នក ធ្វើតាមខ្ញុំ និងទទួលបានជោគជ័យ ១០១% ក្នុងរឿងស្នេហា ព្រោះខ្ញុំ ជួយមិ​ត្តរបស់ ខ្ញុំបានច្រើន នាក់មកហើយ។
    អ្នកទៅបន់លោកយាយ ម៉ៅទៅ ជ្រោះពេជ្យ និល ខ្ញុំលឺគេថាពូកែខ្លាំងណាស់ ។ អូ លោកតាវត្ត ខ្ញុំទៅខេត្ត កំពត ក៏មិនអន់ដែរ អ្នក អាចទៅស្រោចទឹកលើករាសីក៏បាន ។ នៅមានទៀត លោកយាយ ទៅភ្នំសន្ទុក ក៏មិនណយ ដែរ អ្នកអាច ទៅសុំខ្សែកណ្ថាពីគាត់ ក៏បាន ។ អូ! ខ្ញុំលឺគេថា នៅពេលដែលអ្នក ធ្វើមុណ្យ បញ្ចុះសីមារ បានប្រាំពីរ វត្ត​ អ្នក និង ប្រាថ្នា អ្វី បានដូចបំណង ។ អ្នកអាចស្វែង រកធ្វើបុណ្យ ប្រាំពីវ វត្តទៅ ។ wow ខ្ញុំភ្លិច ជនជាតិគេ មានសាសានា ផ្សេង អ្នក អាចទៅព្រះវិហារ ណាមួយ ទៅជិតផ្ទះអ្នក បន់ស្រន់ ទៅព្រះទៅក្រែងព្រះជួយ ។

    • លី កល្យាណ / ធ្នូ 29 2012 7:17 ព្រឹក

      ទម្រាំធ្វើគ្រប់រឿងតាមអ្នកឯកទេសស្នេហា លី កល្យាណ ដាច់ខ្យល់មុនពេល ព្រះជួយឱ្យជួបអ្នកថតរូបកំពូលដួងចិត្តខ្ញុំមិនខានរ៉េ។ អរគុណហើយ សង្ឃឹមថា SeaKhmer អនុវត្តមុនខ្ញុំទៅ បើបានជោគជ័យពេលណា សរសេរសំបុត្រប្រាប់ផង។ 😀

  7. ដាវី / ធ្នូ 29 2012 2:03 ព្រឹក

    ស្នេហាបងអីក៏​ឆ្លង​វេហា ឆ្លងសាគរ​បានឆ្ងាយ​ម៉េសបង ទោះគ្រាន់​តែចង់នឹកដល់​ក៏​ហត់​ដែរបើឆ្ងាយម៉្លឹងៗ 😀

    • លី កល្យាណ / ធ្នូ 29 2012 7:20 ព្រឹក

      😀 ខ្ញុំអានសៀវភៅមួយនោះ គេប្រាប់យើងថា ត្រូវកំណត់គោលដៅឱ្យខ្ពស់ ហើយឱ្យឆ្ងាយ ទើបការប្រឹងប្រែងមានតម្លៃ ចឹង ស្រឡាញ់តារា តាម៉ងទៅ ក្រែងតិចទៀតខ្ញុំ បានក្លាយជា លោកខែនៅក្បែរផ្កាយ។

      ថាលេងទេដាវីអើយ ខ្ញុំស្រឡាញ់គាត់ព្រោះតែការថតរូបគាត់មានអត្ថន័យស្របនឹង រឿងរបស់ខ្ញុំទេ។

  8. seakhmer / ធ្នូ 31 2012 9:25 ព្រឹក

    មានម៉ីងមួយនៅភូមិ ខ្ញុំដូច កញ្ញ៉ា ដែរ ប្រហែល១៣ឆ្នាំមុន គាត់ ស្រលាញ់ ចិនចាវ ក្នុងរឿងចិន គាត់ ស្រលាញ់ ខ្លាំងពេច ដេក អោបទូរទស្សន៍ ហើយហៅ ចិនចាវ ថា បងចិនចាវ ដឹងថា អូននិកបងអត់ រាល់យប់ ។ អីឡូវ គាត់ មាន កូនគាត់ ដាក់ឈ្នោះកូន ចិនចោវដែរ ដើម្បីរំលិក អនុស្សារីយ ស្នេហ៍តារា ដូចស្នេហ័ លោកខែនៅលើ មេឃ គេអត់ដឹងអីផង ឯង ឆ្កួត អត់បាយអត់ ទឹក នឹកគេពេចដេកអោបទូរទស្សន៍ ។ ហាស់ ហារឈឺចាប់ អត់ ប្រសិនជា កញ្ញ៉ា នៅក្បែផ្ទះ ខ្ញុំវិញ បង្អាប់ យំរាល់ថ្ងៃ ដូចម៉ីងនៅក្បែផ្ទះខ្ញុំដែរ ។

    • លី កល្យាណ / ធ្នូ 31 2012 9:30 ព្រឹក

      គេដាក់នៅខាងដើមប្រកាសហើយ ថាទោះជាបាញ់ ផា ឌឺយ៉ាងម៉េចក៏ខ្ចីឈឺក្បាលដែរ។

  9. ស្រុកស្រែ / ធ្នូ 31 2012 4:36 ល្ងាច

    រឿងសរសេរសំបុត្រស្នេហានេះ ស្រុកស្រែខ្ញុំ​ខ្សោយម៉ង… បើសរសេរផា ឬបង្អាប់វិញ អាណឹង​ខ្ញុំ​រាង​ចំណាប់​​បន្តិច… 😀

    • លី កល្យាណ / ធ្នូ 31 2012 4:44 ល្ងាច

      ព្រោះតែបែបហ្នឹងហើយ ព្រោះតែស្គាល់ស្នាដៃដ៏ពិសេស(រឿងបង្អាប់ បាញ់ ផា)របស់ពូហើយ បានជាក្មួយមិនហ៊ានហាមាត់សុំពឹងឡើយ ក្រែងតារាហូលីវូតរបស់ខ្ញុំទាញរ៉ុក្កែតបាញ់ដាក់ខ្ញុំ វិញ ប្រាកដជារលាយខ្សុលក្តីស្រមៃមិនខានរ៉េ។

    • ស្រុកស្រែ / ធ្នូ 31 2012 4:47 ល្ងាច

      ហាសហាៗៗៗៗៗ… តែ​ញ៉ុម​អាច​ធ្វើ​មេ​អណ្តើក​អោយបាន… 😀

    • លី កល្យាណ / ធ្នូ 31 2012 4:53 ល្ងាច

      😀 ខ្លាចមេអណ្តើកស៊ីដាច់របស់ខ្ញុំ អត់ហ៊ានរ៉េ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: