Skip to content
31 ខែធ្នូ 2012 / ស្នាមញញឹម

សន្យា

ប្រៀបដូចជាព្រេងនិទានមួយអំពីអូន…ដែលបងនៅតែមិនអាចឆូតចោល ឬ លុបបាន…ពីក្នុងបេះដូងរបស់បង…

វាជាការឈឺចាប់ដែលគ្មានឳកាសនឹងសោកស្តាយ…

ក្នុងគំនិតរបស់បង បងមិនដែលកែប្រែការវាយតម្លៃអូននោះទេ។

អូនជានារីគួរឱ្យធុញទ្រាន់ម្នាក់ ចូលចិត្តនិយាយច្រំដែលច្រើនដងលើរឿងតែមួយ ខឹង ងរច្រើនតាមរបៀបមនុស្ស ស្រីដែលចូលចិត្តឱ្យគេយកចិត្តទុកដាក់ ចូលចិត្តធ្វើរឿងគ្មានបានការ គ្មានប្រយោជន៍ ចាយធំ តែងខ្លួន កម្លាំងមិន មាំមួន ខឹងម្តងៗច្រឡោតតូងតាងដូចយួនចុះទូក ចូលចិត្តដើរលេងកន្លែងថ្លៃៗ … ស្អីក៏អូនខុសចិត្តបងទាំងអស់ តែមានមួយរឿងគឺអូនជាមនុស្សដែលតែងលើកទឹកចិត្តបងឱ្យប្រឹងប្រែងធ្វើការងារដើម្បីមុខមាត់ និងមាសប្រាក់។

មានតែមួយមុខហ្នឹងប៉ុណ្ណោះដែលបងត្រូវការហើយអាចរកបានពីអូន។

មនុស្សម្នាក់ដែលតែងមានអារម្មណ៍មានក្តីសុខ សម្រាន្តគ្រប់ពេលដូចជាបងនេះ រមែងមិនចង់ប្រឹងប្រែងអ្វីទេ មាន ប៉ុន្មានរស់ប៉ុណ្ណឹងតាមសមត្ថភាពរបស់ខ្លួន ឈឺឬជាគិតទៅតាមផលកម្ម ចាំដល់ថ្ងៃណាគឺថ្ងៃនោះទៅចុះ។ តែ ចំពោះអូនវិញ មួយវិនាទីណាក៏អូនមិនដែលទុកទំនេរចោលដែរ អូនតែងប្រើបងឱ្យធ្វើនេះធ្វើនោះគ្រប់វេលា។ ប្រហែលជាមកពីហ្សែនបងជាជនជាតិខ្មែរ ហើយអូនជាជនជាតិចិន ក៏ថាបាន ឬថាអូនជាកូនល្អ បងជាក្មេងមិន ដោយតាមគន្លងធម៌ក៏ថាបាន ព្រោះបងមិនមែនជាកូនល្អឡើយ បើម៉ែប្រាប់បងថាឱ្យខំធ្វើការ បងនឹងទៅដេក…

រំលឹកឡើងវិញទៅ គ្មានថ្ងៃណាមួយដែលអូនប្រណីចិត្ត​ ប្រណីមាត់មិនស្តីថាឱ្យបងបានម្តងសោះ ៖

– បងហ្អា៎! ថ្ងៃនេះលាងឡានហើយ ជូនអូនទៅផ្សារម៉ោងបួន។

អូនឱ្យបងគេងម៉ោងមួយរសៀល ក្រោកឡើងត្រូវជួយជញ្ជូនអីវ៉ាន់សម្រាប់ដើរលេងដាក់ឡានបង  រួចអូនឱ្យបង លាងឡានអូនដើម្បីទៅផ្សារ ។ អីក៏ចេះម៉្លេះ? ឡានបងត្រូវបើកទៅដើរលេង ឯឡានអូនត្រូវបញ្ចូលក្នុងឃ្លាំង???

– បើបងគ្មានការងារធ្វើពេលណា​ អូននឹងបើកការ៉ាសលាងឡានមួយ។ បងនឹងគ្មានពេលធាត់ឡើងគីឡូឡើយ ហើយបងក៏នឹងមានសុខភាពមាំមួនជាងឥឡូវ… បែបនេះគឺចំណេញសងខាង ប្រាក់ក៏នៅមានចាយ មានពេល នៅជុំគ្នាច្រើនជាងពេលធ្វើការ… ធ្វើការ ជួនកាលខឹងមកពីណា មករាលដាលដាក់អូននិងកូននៅផ្ទះអត់ដឹងអី!

ព្រះជាម្ចាស់ ខ្ញុំគិតថាឈប់ធ្វើការព្រោះចង់សម្រាក តែនាងបែរជារកការងារមកឱ្យខ្ញុំទាល់តែបាន។ រាល់ថ្ងៃហ្នឹង ខ្ញុំនៅមិនមាំមួនទៀតឬ? រាល់ល្ងាចថ្ងៃសៅរ៍ ខ្ញុំត្រូវអៀវនាងឡើងទៅដំបូលខាងលើ ដើម្បីហែលទឹក សំណាងខ្ញុំ ណាស់ដែលនាងមានទំងន់តែ៤៨គីឡូក្រាម កុំអីក្ស័យជីវីដោយសារធ្លាក់អណ្តាតមិនខានទេ។ …លុយៗៗៗ ថ្ងៃណាទៅទើបនាងឈប់គិតពីវា តើលុយសំខាន់ជាងខ្ញុំមែនទេ?

ពេលគិតដល់ចំណុចនេះភ្លាម ខ្ញុំខឹងភ្លាមដែរ ។ នាងគ្មានស្រឡាញ់ខ្ញុំបន្តិចណាទេបានជាគិតតែពីរឿងរកលុយ ចំណែកខ្ញុំ ចង់ខឹង ចង់សប្បាយក៏ត្រូវធ្វើដោយខ្លួនឯងទាំងអស់។ ខ្ញុំសារភាពថា មានពេលខ្លះខ្ញុំស្មុគ្រស្មាញក្នុង ការងារពេក មកដល់ផ្ទះមានរបស់របរមិនរៀបរយ រាយប៉ាយ អារម្មណ៍របស់ខ្ញុំមួរម៉ៅ ខឹងមិនអាចទប់បាន ទាល់ តែនាងនិយាយប្រាប់ពីកំហុសនេះបានខ្ញុំដឹងខ្លួន ហើយក៏បិទចំពុះចូលដេកទៅ។

– បង!!! នៅឯណា? (នៅបាយជាមួយមេ អូនញ៉ាំបាយហើយឬនៅ?) នៅទេ! ហើយឆាប់មកផ្ទះវិញផង! (បងត្រូវ ទៅក្រៅជាមួយមេទៀត អូនចុះទៅញ៉ាំបាយជាមួយកូនមុនទៅ កុំចាំបងអី បងបែបយប់ណាស់) អត់ទេ អូនចាំ បងចាំញ៉ាំបាយជាមួយគ្នា។ បងសុំគាត់ចេញមកមុនទៅ! (ទេ!!!អូនទៅញ៉ាំបាយទៅ ស្មើណេះហើយនៅមិន ទាន់ញ៉ាំបាយប្រយ័ត្នទៅជាឈឺ បងខ្លាចអូនកើតខ្យល់ចាប់!) អត់អីទេ ថាចាំគឺចាំហើយ បងត្រូវឆាប់មកវិញណា៎ (អូខេ! ចាំម៉ាភ្លែត!)

នាងទន្ទក់ទន្ទេញឱ្យខ្ញុំឆាប់ទៅផ្ទះ តែខ្ញុំនៅជាមួយមេធំ ខ្ញុំមិនអាចទៅចោលគាត់បានទេ ត្រាតែគាត់ត្រូវត្រឡប់ ទៅវិញហើយខ្ញុំជូនដល់ផ្ទះគាត់ហើយស្រួលបួលបានខ្ញុំអាចបើកឡានប្រហែលជាបីម៉ោងទៀតទៅជួបនាង ព្រោះខ្ញុំកំពុងនៅក្បែរព្រំដែនថៃ។ ខ្ញុំគិតស្រេចហើយថាទោះជានាងមិនទាន់ទៅញ៉ាំបាយក៏មិនអីដែរព្រោះនៅ ក្នុងផ្ទះមានរបស់របរដែលអាចហូបបានជាច្រើនទៀត ដែលទោះជាផ្សារត្រូវទឹកលិចរាប់ខែក៏គ្រួសារខ្ញុំមិនខ្វះ អីហូបដែរ។ រាល់ល្ងាចថ្ងៃអាទិត្យខ្ញុំនាំនាងទៅដើរផ្សារទិញម្ហូបទុកបម្រុងសម្រាប់ពេញមួយសប្តាហ៍ រហូតដល់ ទូទឹកកកកម្ពស់មួយម៉ែត្រពីរតឹករបស់យើងស្រែករោទិ៍ពេលដាក់បន្ថែមរបស់លើសចំណុះ។

នៅទីបញ្ចប់ ដោយរង់ចាំខ្ញុំយូរពេក នាងតេមកប្រាប់ថា នាងនៅឯពេទ្យជាមួយកូន ព្រោះវាគ្រុនផ្តាសាយតាំងពី ម្សិលមិញម៉្លេះ។ ខ្ញុំរលះរលាំងបើកឡានត្រឡប់មកវិញចោលមេនៅជាមួយគ្នាខ្ញុំម្នាក់ទៀត ដោយបានជម្រាប គាត់ពីមូលហេតុត្រឹមត្រូវមុននឹងសុំមកផ្ទះវិញ។ គាត់ប្រាប់ថា ថ្ងៃច័ន្ទ ខានស្អែកមួយនោះចាំចូលការិយាល័យ។

នៅមានត

Advertisements
  1. តា ម៉ាប់ / មករា 4 2013 1:42 ព្រឹក

    ចាំអានត 😀

    • លី កល្យាណ / មករា 4 2013 6:21 ព្រឹក

      I am sad, a bit sad. 😦
      ខ្ញុំសុំខ្ជិលផងបានឬអត់?

    • តា ម៉ាប់ / មករា 4 2013 1:37 ល្ងាច

      ម៉ាសាលាញ់

Trackbacks

  1. សន្យា (ភាគ២) « ស្នាមញញឹម
  2. សន្យា (ភាគ៣) « ស្នាមញញឹម
  3. សន្យា (ភាគ៤) « ស្នាមញញឹម
  4. សន្យា (ភាគ៥) « ស្នាមញញឹម
  5. សន្យា (ភាគ៦) « ស្នាមញញឹម

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: