Skip to content
31 ខែធ្នូ 2012 / ស្នាមញញឹម

Last one on earth

ប្រហែលខ្ញុំជាមនុស្សចុងក្រោយគេបង្អស់នៅលើលោកនេះដែលទើបតែដឹងពីរឿង អយស្ទើរ។

ចេញពីកន្លែងធ្វើការក្រោយគេប្រហែលជាទម្លាប់របស់ខ្ញុំក៏មិនដឹង។ ថ្ងៃនេះមានអីញ៉ាំឆ្អែតតាំងពីរសៀលហើយ តែខ្ញុំនៅតែឃ្លានទៀត ឃ្លានជាងគេគឺបង្គាឆៅ លាយក្រូចឆ្មារ និងអំបិល។

ខ្ញុំមកដល់ផ្ទះ មុជទឹកស្អាតបាតក៏ដើរឆ្វែលរកមើលកន្លែងលក់គ្រឿងសមុទ្រដែលគ្រាន់បើជាងគេ និងមានម្ហូប ស្រស់ព្រោះតែខ្ញុំចង់ញ៉ាំរបស់ឆៅ។

ចុះឡើងៗគេចមិនរួចពីហាងមួយនៅជិតបាក់ទូកដែលជាកន្លែងខ្ញុំចូលចិត្តទៅញ៉ាំ។

គេមិនមានបង្គាស្រស់ដូចដែលខ្ញុំត្រូវការឡើយ តែគេប្រាប់ថាមានម្ហូបឆៅមួយមុខទៀតគឺអយស្ទើរ។ អូខេ! ង៉ៃ ហ្នឹងដាច់ឆ្នាំ ញ៉ាំរបស់ឆៅម្តងមើលតើវាយ៉ាងម៉េចទៅវិញ? ម្នាក់ៗគេនាំគ្នាទៅមាត់ទន្លេឡើងស្ទះផ្លូវ ចំណែកខ្ញុំ រីករាយជាមួយនឹងរបស់ដែលខ្ញុំចង់ញ៉ាំម្នាក់ឯងក្នុងហាងនេះ។

ខ្ញុំហៅគេមួយចានមានប្រាំគ្រាប់ មកញ៉ាំ ដោយមានលាយទឹកត្រីកោះកុង និងបន្លែខ្លះ តែខ្ញុំមិនញ៉ាំបន្លែជាមួយ អយស្ទើរឡើយ។ ខ្ញុំញ៉ាំអស់មួយចាន ថែមមួយចានទៀតមានប្រាំគ្រាប់ លុះញ៉ាំដល់ចានទីបីមានអារម្មណ៍ថា ឆ្អែតមែនទែន ខ្ញុំក៏ឱ្យគេគិតលុយ។

អ្នករត់តុដែលស្និទ្ធស្នាលនឹងខ្ញុំគ្រាន់បើដែរ វាឱ្យមកខ្សឹបដាក់ត្រចៀកខ្ញុំជាច្រើនដងថា ង៉ៃហ្នឹងប៉ូវអីក៏ប៉ូវម៉្លេះ?

ទ្រាំមិនបាន ខ្ញុំក៏សួរវាវិញ៖ កើតអីបានជាញ៉ាំចឹងក៏ឆ្ងល់ដែរ?

អាហ្នឹងកំពូលអាហារប៉ូវហើយ ញ៉ាំច្រើនកើនកម្លាំង…មិនតិចទេ!

ខ្ញុំសើចឃឹក ទូទាត់ប្រាក់ឱ្យគេរួចក៏នឹកតែម្នាក់ឯងថា ចាំមើលអាអយស្ទើរទាំងដប់ប្រាំគ្រាប់ សាច់ប៉ុនមេដៃហ្នឹង វា «ធើនមីអន» យ៉ាងម៉េចកើតទៅ បើខ្ញុំស្រ្តេសសឹងបែកក្បាលបែបនេះ???

ចេះតែខ្លាចដែរ តែដូចមិនមានអីផង ប្រហែលមកពីខ្ញុំមិនដឹងបានជាវាគ្មានឥទ្ធិពលអ្វីចំពោះខ្ញុំដូចគេដទៃ។

ពាក្យចាស់លោកថា អ្នកមិនជឿអំពើ អាបធ្មប់ធ្វើមិនត្រូវ។ ប្រហែលចឹងដឹង ព្រោះជាងបីម៉ោងហើយមិនឃើញ មានអីប្លែកផង!!!

//

Advertisements
  1. somada / មករា 1 2013 9:09 ព្រឹក

    ដូចជាមិនដែលឮដែរ សង្ស័យមានពីរនាក់ហើយមើលទៅ ឬមួយក៏ខ្ញុំមិនដែលសង្កេត ?

    • លី កល្យាណ / មករា 1 2013 9:14 ព្រឹក

      ក្មេងៗគេថាអីចឹង យើងចាស់បទពិសោធន៍តិចពេក រកនឹកមិនឃើញ។ But I didn’t have that things to turn me on 😀 😀 😀

  2. somada / មករា 1 2013 4:14 ល្ងាច

    ចេះតែមានហ្មង!!!

    • លី កល្យាណ / មករា 3 2013 8:59 ព្រឹក

      អូនថាតាមគេទេតើ! ហើយគិតឡើងវិញទៅ ខ្ញុំដូចជាមិនបានទទួលរង ឥទ្ធិពលពីវាសោះ។
      ខ្ញុំចាំពាក្យពួកម៉ាកនៅកន្លែងញ៉ាំកាហ្វេនិយាយ វាជាអ្នកធ្វើការតាមក្លឹប ពេលយប់ ម៉ោង៥ ល្ងាចដល់ម៉ោង២ព្រឹក ហើយវាអួតថាមានស្រីស្អាតៗដូចបវរកញ្ញា ខ្ញុំក៏និយាយថាវាមាន សំណាងជាងគេទាំងអស់លើលោកនេះព្រោះ ធ្វើការជាមួយបវរកញ្ញា វាថាធ្វើការដល់ម៉ោង ២ព្រឹក ទោះបវរកញ្ញាបក់ដៃហៅក៏ទៅមិនរួចដែរ។ ដំបូងខ្ញុំមិនជៀពាក្យវាទេ តែលុះខ្ញុំធ្វើការ ស្មុគ្រស្មាញពេក រកនឹកអារម្មណ៍ល្អៗមិនឃើញ បានខ្ញុំនឹកដល់សំដីពួកម៉ាកមួយនេះ។

  3. លោកគ្រូតូចក្បាលខូច / មករា 2 2013 4:14 ល្ងាច

    បើញុំាទៅវាមិច?  turn me on មិចទៅ?.. ន័យធៀបរឺ ន័យដួច?    ចង់និយាយថា មានកំលាំងផ្លូវទី៤មែនបង?   ហេហេ

    • លី កល្យាណ / មករា 2 2013 4:45 ល្ងាច

      កម្លាំងខាងផ្លូវស្នេហា

  4. លោកគ្រូតូចក្បាលខូច / មករា 2 2013 5:04 ល្ងាច

    អួស្មានតែកំលាងផ្លូវទី៤    ឥលូវយល់ហើយហេហេ

  5. ក្តីស្រលាញ់ / មករា 3 2013 11:19 ព្រឹក

    ហាសហា ។ 🙂

    • លី កល្យាណ / មករា 3 2013 11:34 ព្រឹក

      រួចឡាម៉េចបានជាមកសើចចំអកឱ្យគ្នាហ្នឹង បើថាខ្ញុំទើបតែដឹងក្រោយគេមែនហ្នឹង។

    • ក្តីស្រលាញ់ / មករា 3 2013 11:40 ព្រឹក

      មែនហ្នឹង តែខ្ញុំក៏ទើបដឹងប្រហៃល២ឆ្នាំនឹងដែរ នៅពេលក្រុមហ៊ុនចាស់ របស់ខ្ញុំមានកម្មវីធី ហើយអ្នកមានគ្រួសារហើយ ប្រាប់ថាវាជារឿងពិត។​ ចុះមានអ្វីប្លែកទេពេលញ៉ាំទៅ? ចំពោះខ្ញុំមិនមានអីប្លែកដែរ ពេលញ៉ាំវារួច។

    • លី កល្យាណ / មករា 3 2013 11:48 ព្រឹក

      ខ្ញុំនិយាយទៅខ្លាចគេថាខ្ញុំកុហក តែញ៉ាំអស់ដប់ប្រាំគ្រាប់ មួយគ្រាប់៨០០០រៀល អត់មានតង់ស្យុងអីម៉ាតិច រកនឹកថាគេធ្វើម៉េច ហើយខ្ញុំធ្វើម៉េចបានជាអត់កើតអីនឹងគេ? រកមិនឃើញ។ 😀
      តែច្បាស់ជាងគេត្រង់ថា ខ្ញុំស្រេ្តសរឿងការងារណាស់ ប្រហែលម៉ារយគ្រាប់មិនទាន់ ធើន មី អន យ៉ាងម៉េចកើតផង។

    • ក្តីស្រលាញ់ / មករា 3 2013 11:58 ព្រឹក

      ប្រហែលជាមកពីស្ត្រេស ហើយចឹងនោះ។ ស្ត្រេសរឿងអ្វីទៅបង?

    • លី កល្យាណ / មករា 3 2013 12:06 ល្ងាច

      គ្មានអ្វីស្រេ្តសខ្ញុំធំជាងការងារដ៏ស្រ្តេសនេះទេលោក។

    • ក្តីស្រលាញ់ / មករា 3 2013 12:38 ល្ងាច

      ហាសហា៕​ ចំនែកការងាររបស់ខ្ញុំស្ត្រេសម្តងៗ។ 🙂

    • លី កល្យាណ / មករា 3 2013 8:37 ល្ងាច

      គ្រាន់ជាងខ្ញុំអីចឹងនោះ

  6. តា ម៉ាប់ / មករា 4 2013 1:45 ព្រឹក

    ខ្ញុំឧស្សាហ៍ទៅជាមួយយាយប៉ិដែរ គេញ៉ាំអាណឹង ខ្ញុំចូលចិត្ត​តែមឹក តែដូចឥតឃើញអីប្លែកផង ហាហាហា ញាំរួច​ទៅផ្ទះរៀងខ្លួន 😛

    • លី កល្យាណ / មករា 4 2013 6:19 ព្រឹក

      បែបគេនាំគ្នាចេះតែថាទេមើលទៅ! ខ្ញុំសាកពីរបីថ្ងៃហើយ ដូចគ្មានកើតអីសោះ ឡើងឈាម អីក៏មិនឃើញ។ តាម៉ាប់រៀនខាងពេទ្យ តើអាហ្នឹងពេទ្យគេថាចឹងដែរទេលោកប្អូន?

    • តា ម៉ាប់ / មករា 4 2013 1:37 ល្ងាច

      ដូចជា​មិនដឹងទេ បើ វិយ៉ាហ្គា នឹងដឹងហ្មង 😀

    • លី កល្យាណ / មករា 4 2013 3:50 ល្ងាច

      វិយ៉ាហ្គ្រា ប្រសិទ្ធភាពខ្ពស់មែនក៏អីលោកពេទ្យ? ខ្ញុំដូចនៅមិនទុកចិត្តសោះ 😀

    • តា ម៉ាប់ / មករា 4 2013 5:04 ល្ងាច

      ហេហេហេ មិនជឿសួរតែ Hugh Hefner ទៅ

    • លី កល្យាណ / មករា 4 2013 5:09 ល្ងាច

      ហ៊ឺ តាហ្នឹង ឃើញតែការៗៗៗ មានស្រីក្មេងតែរហូត មិនប្រាកដថាមកពី វិយ៉ាក្រាហ្នឹងទេ អាចមកពីលុយ ក៏ថាបាន។

    • តា ម៉ាប់ / មករា 4 2013 8:21 ល្ងាច

      តែតា​នោះ​ក៏​មិន​ល្ងើ ចាយ​លុយ​ឲ្យ​ស្រីៗទាំងនោះទទេរៗដែរ ជឿទេបង ?

    • លី កល្យាណ / មករា 5 2013 6:54 ព្រឹក

      ជឿ!!! គេដោះដូរគ្នាទេតើ!!! 😀

    • តា ម៉ាប់ / មករា 5 2013 8:00 ព្រឹក

      😀 ខ្ញុំឥតមានអីដូរនឹងគេ

  7. ដាវី / មករា 6 2013 8:22 ល្ងាច

    ខំតាឆ្ងល់អីគេ «ធើនមីអន» ហាហា រឿងហ្នឹង​ខ្ញុំ​ធ្លាប់ឮតែ​ចំពោះ ងាវ។ និយាយ​ចឹងអយស្ទើរដែល​បងទៅ​ញ៉ាំ​ហ្នឹង ជា​ប្រភេទ​មានសំបក​ដូច​លៀស ឬ​រឆេញរឆុញ​ដូច​ដុំថ្ម? ហើយ​ម៉េចក៏​ថ្លៃ​ម៉្លេះ!? មួយ=២ដុល្លារ! កាលខ្ញុំ​នៅកំពង់សោម ឃើញ​គេលក់​នៅផ្សារ​ប្រភេទ​សំបក​រឆេញរឆុញ​ដូច​ដុំថ្ម ចង់​សាកដែរ តែចេះ​តែ​ឃ្វាង ក៏​អត់​​បាន​ដឹង​ជាតិ​ដល់​អាឡូវ ស្ដាយដែរ។

    • លី កល្យាណ / មករា 6 2013 8:38 ល្ងាច

      ចាស អាខ្មៅគគ្រើមហ្នឹងហើយ សាច់អន្ធឹលៗ គេក្លាសេឡើងជិតកក តែបើនៅស្រស់ទោះជាក្លាសេយ៉ាងម៉េចក៏មិនកករឹងដែរ បើរឹងគឺមិនស្រស់ទេ។ នៅភ្នំពេញរាងថ្លៃបន្តិច តែនៅកំពង់សោមគេ ធ្វើទឹកជ្រលក់អត់សូវឆ្ងាញ់ទេ ទោះរបស់ល្អក៏មិនសូវចាប់ជាតិ។
      ខ្ញុំភ្លក្សហើយក៏មិនសូវជាចូលចិត្ត ចូលចិត្តតែបង្គាឆៅ តែអាលូវនេះ លែងចង់ហើយ ព្រោះញ៉ាំរាល់ល្ងាចទាល់តែណាយចិត្ត។

    • ដាវី / មករា 7 2013 9:14 ព្រឹក

      មិនសូវចូលចិត្តតែ​អស់ដល់ទៅ​បីចាន ហើយ​តភាគពីរបីថ្ងៃ​ទៀត 😆
      បង្គាឆៅ​ខ្ញុំ​ធ្លាប់សាក​ម្ដងពីរ​ដែរ តែ​មិន​ស្និទ្ធទេ ចេះតែ​ញញើត។ ចាំ​មើល​លើកក្រោយបើ​​បានទៅលេង​កំពង់សោម សាក​អាស្អី​ដែលបងថាហ្នឹង​ម្ដងមើល 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: