Skip to content
3 ខែមករា 2013 / ស្នាមញញឹម

អត់មានអ្នកណាចូលចិត្តរឿងខ្លី

ដល់តែដាក់រឿងខ្លីដែលបានច្នៃរួចម៉ាប៉ុស្ត ទៅ ហើយអត់មាននរណាចាប់អារម្មណ៍ មានតែកម្លោះពីរនាក់ ឌី និង បូណា ដល់តាអីចឹងទៅដូចជាខ្ជិលយ៉ាងស្រួល ព្រោះបានរាយការទៅប្រាប់ម្ចាស់ដើមទាន ប្រធានដើមបុណ្យរួច ហើយថារឿងរបស់គាត់គ្មាននរណាគេចាប់អារម្មណ៍ទេ!!! (sic~! មិនហ៊ានថាខ្លួនឯងសរសេរមិនកើត ទៅតែឯ លិចឡើយ សុខចិត្តកុហកថារឿងមិនសូវល្អបានគ្មានគេចាប់អារម្មណ៍)។

តែចម្លើយតបមកវិញគឺជាការលើកទឹកចិត្តរបស់គាត់៖

នេះមកពីគេមិនទាន់មានពេលអានព្រោះម្នាក់ៗទៅដើរលេងអស់ហើយ!

គេចូលធ្វើការព្រោងព្រាតហើយ នរណាមិនទាន់ចូលធ្វើការ? បងមានទៅធ្វើការឬអត់ហ្នឹង?

បងទើបមកពីលេងសាំងកាពួរ។ អាទិត្យក្រោយបានចូលធ្វើការ។

ព្រះជាម្ចាស់! រួចចុះបងបានឈប់អីក៏យូរម៉េះ? មានត្រូវធ្វើរបាយការណ៍ចុងឆ្នាំដូចខ្ញុំទេ?

អត់ផង។ សុំច្បាប់គេដើរលេងព្រោះធ្វើការប្រាំបីឆ្នាំហើយ មិនដែលឈប់សោះ សល់ង៉ៃឈប់ម៉ាគំនរគេគិតជា ប្រាក់ឱ្យបង បងក៏ចាយបង្ហើយទៅដើរលេងអស់ទៅ!

ពុទ្ធោ!!! មានលុយបានដើរលេង ហើយបានឈប់អត់ធ្វើរបាយការណ៍ទៀត។ ចំមែនខ្ញុំ! ម៉េចក៏ខ្ញុំសំណាងមិន ដល់បងអីចឹង? តាមថាខ្ញុំត្រូវមានពេលទៅលេងស្រុកថៃស្រុកអីឱ្យណាណីម្តង។ ហ៊ឺស ហ្អា៎!!!

ហ្ន៎! សល់លុយទៀតហ្ន៎! ដើរលេងសប្បាយចិត្ត បានជួបគេជួបឯង ជួបពួកម៉ាកចាស់នៅស្រុកនោះ ហើយមាន ស្រីស្អាតដើរលេងជាមួយទៀតហ្ន៎!

សមមុខខ្ញុំ! ម៉េចក៏ខ្ញុំលំបាកជាងគេយ៉ាងនេះ? នរណាៗក៏គេបានដើរលេង ខ្ញុំអត់បានដើរ ហើយត្រូវមាត់ទាំង ព្រឹកទាំងល្ងាច។ ចាំមើល៍ ល្ងាចនេះខ្ញុំនឹងទៅលេងមាត់ទន្លេតែម្នាក់ឯងឱ្យណាណីម្តង ចាំមើល៍!!!

បងនៅភ្នំពេញទេតើ! ចាំបងនាំដើរលេង!

មិនបាច់!!!

ទៅកុំខឹង បងនឹងប៉ាវ!

មិន!!! ថាមិនគឺមិន!!!

ចុះខឹងនឹងបងរឿងអី? បងចង់ប៉ាវម្តងមិនបាន?

ខ្ញុំមិនបានខឹងនឹងបងទេ តែខ្ញុំខឹងខ្លួនឯងដែលអត់បានដើរ ហើយចង់បានអីក៏មិនបានដូចប្រាថ្នា!

អើកុំនិយាយរឿងធ្វើការ ធ្វើរបាយការណ៍នោះ ព្រោះការងារវាខុសគ្នា បងជាអ្នកគណនេយ្យ ឯងជាអ្នកអនុវត្ត។ ថាទៅ! រួចចង់បានអី?

ខ្ញុំចង់បានកាមេរាថតរូប។

ចុះអាមួយព័ណ៌ខ្មៅង៉ៃមុនបងឃើញពាក់នឹងចង្កេះនោះក្រែងជារបស់ឯងទើបទិញហ្អី? រកម៉ាកអីទៀតហើយ?

អាហ្នឹងវាថតមិនសូវច្បាស់។ ខ្ញុំចង់បានអាថ្មីហើយល្អជាងហ្នឹងរាប់សិបដង។

អើទៅ! លើកសំណើមកចាំបងពិចារណា! តែត្រូវជួយសរសេររឿងហ្នឹងឱ្យចប់ឱ្យបង បងចង់ទុកក្នុង ហ្វាល់ របស់បង។ សរសេរសិនទៅ ខុសត្រូវយ៉ាងម៉េចចាំបងប្រាប់ឱ្យសម្រួលតាមក្រោយ។

គ្រាន់តែឮគាត់ថា គាត់នឹងពិចារណាសំណើរបស់ខ្ញុំ ខ្ញុំឯណេះអរឡើងភើត ខំអង្គុយស្រង់ទិន្នន័យតម្លៃតាម ឥន្ទនេត្រហើយឆ្លៀតទៅអួតនៅវើតប្រេសធ្វើមើលតែមាំមួនណាស់អីចឹង។

ចុងបញ្ចប់៖ បងសល់លុយតែជាងមួយរយដុល្លាទេ ចង់យកទៅធ្វើម៉េចកើតធ្វើទៅ!!!

បង់តែថ្លៃដឹកជញ្ជូនមិនទាំងគ្រាន់ផង។ ថាមិនគឺមិនហើយ! មិនខ្វល់ជាមួយបងឯងទៀតឡើយ!

ខំប្រឹងធ្វើរបាយការណ៍កុំឱ្យគេដេញក្បាលទាន់ គ្រាន់បើជាង!

 

Advertisements
  1. somada / មករា 3 2013 5:13 ល្ងាច

    រឿងអីទៅដែលអត់មានគេចាប់អារម្មណ៍នោះ?

    • លី កល្យាណ / មករា 3 2013 8:34 ល្ងាច

      ចាសគឺប្រកាសសន្យារបស់ខ្ញុំ។ គាត់ជួលខ្ញុំឱ្យសរសេររឿងឱយគាត់

    • somada / មករា 4 2013 7:46 ព្រឹក

      អូ លោកអ្ហើយលោករឿងខ្លីគេ ពីរបីទំព័រហើយមិនចប់ផង នៅថារឿងខ្លីទៀត ចេះតែមានហ្មង។ មិនមែនមិនចាប់អារម្មណ៍ទេ គ្រាន់តែថាអានចប់ហើយ​ ឃើញគេនៅមានភាគបន្តទៀត ដូច្នេះ​គិត​ថាចាំអានដល់ភាគបញ្ចប់ហើយ ចាំខាំមាន់ ។ ព្រោះទើបតែបានពាក់កណ្តាលទី មិនដឹង​ខាងណាខុស​ខាងណាត្រូវទេ ។ តែថាលក្ខណៈតួស្រីនោះតំណាងឱ្យស្រ្តីលើ​លោកនេះ៨០ភាគរយទៅហើយ ដូច្នេះ​រង់ចាំភាគបញ្ចប់ដើម្បីសរុបលក្ខណៈរបស់តួអង្គ ។

    • លី កល្យាណ / មករា 4 2013 7:59 ព្រឹក

      យ៉ាហ៊ី ម្ចាស់បងអើយម្ចាស់បង។ នៅមកឆ្លៀតថាឱ្យតួស្រីថាដូច៨០%ទៅនឹងស្រ្តីលើលោកទៀត ចាំមើលបើដូច ១០០% បងខ្ញុំបែបលែងមាត់ហើយ។ តែបើមិនដូច គឺគោះចានគោះឆ្នាំងថាឱ្យភ្លាម ម៉ង ដូចរឿងខ្លីមុនចឹង។

    • លី កល្យាណ / មករា 4 2013 8:01 ព្រឹក

      សរសេររឿងខ្លីគេសរសេរម៉េចទៅ អូនអត់ដែលដឹងសោះ? បងមានបង្រៀនពីរបៀបសរសេររឿងខ្លីទេហ្នឹង? បើមានចុះឈ្មោះខ្ញុំមួយផង។

    • somada / មករា 4 2013 8:56 ព្រឹក

      រឿងខ្លី ដូចជារឿងមួយភាគចប់ ពិរបីបន្ទាត់ចប់ អីហ្នឹងគេហៅខ្លីហើយ តែមានអញ្ចឹងឯណា ប្រាំ-ប្រាំមួយទំព័រ​ហើយ​នៅមានតទៀត ។ បើបងចេះសរសេរបងសរសេរខ្លួនឯងបាត់ទៅហើយ តែមិនអីទេចាំបង​ទៅរកឱ្យ

    • លី កល្យាណ / មករា 4 2013 10:03 ព្រឹក

      ទេ មិនចង់នាំបងលំបាកទេ។ សុំត្រឹមតែ បានជជែកគ្នា គ្រាន់បាត់អផ្សុកនោះក៏អរណាស់ទៅហើយបង។

      ខ្ញុំបានអានខ្លះដែរពីរបៀបសរសេររឿង តែខ្ញុំនៅមិនទាន់ យល់ទើបបានជាចេះតែសរសេរស្រេចនឹងចិត្តដោយ មិនបានគោរពគោលការណ៍អីទេ។

      អ្នកនិពន្ធសេរី ។

  2. តា ម៉ាប់ / មករា 4 2013 1:47 ព្រឹក

    ខ្ញុំចូលចិត្ត

    • លី កល្យាណ / មករា 4 2013 6:17 ព្រឹក

      អូនម៉ាប់អើយ! អ្ហើយ!!! កំពុងតែចង់ឈប់ផងមកនិយាយស្អី ដឹងទេ ថាខ្ញុំអត់ចង់ទៅក្រៅជាមួយគាត់ អត់ចង់ចំណាយពេលសរសេររឿងកំសត់ហ្នឹងទេឬ? រឿងពិតរបស់គាត់កំសត់មែនទែន។

      ខ្ញុំចង់សរសេរតែរឿងឆ្កួតៗរបស់ខ្ញុំឱ្យសប្បាយសើច ដូចជារឿងដាច់ឡេវអាវ ដូចជារឿងមានស្រឡាញ់តារាហូលីវូដ ព្រោះរឿងទាំងនេះអ្នកអាន បានសើច បានហួសចិត្តនឹងខ្ញុំ។

      យ៉ាងម៉េចទៅហើយដើរលេងជាមួយ យាយម៉ាប់ និងគ្រួសារគេនោះ? មើលទៅមានសេចក្តីសុខមែនទែន មុខម្នាក់ៗឡើងចេញស្នាមជ្រួញទាំងអស់។

    • តា ម៉ាប់ / មករា 4 2013 1:36 ល្ងាច

      តាមពិតទៅ ខ្ញុំជិះទៅបូកគោតែគ្នាខ្ញុំទេ គេនៅកំពង់សោម ជាចៃដន្យខាងគេក៏មកបូកគោ ក៏ជួបទៅ ។

      សរសេរលាយគ្នាទៅបង កំប្លែង ឡប់ឆ្កួត ខូចចិត្ត អប់រំ 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: