Skip to content
4 ខែមករា 2013 / ស្នាមញញឹម

មានរឿងអស់សំណើចមួយអំពីខ្ញុំ

ព្រោះតែបាត់សត្វអន្សងរបស់ខ្ញុំ ដូចដែលបានដាក់ក្នុងប្រកាសលើកមុន ចំណុចខ្សោយ និងការកេងចំណេញ ខ្ញុំមិនដែលញ៉ាំនំពងអន្សងឡើយ។

រឿងដែលធ្វើឱ្យខ្ញុំនឹកឃើញនេះមកពីម្សិលមិញល្ងាចទៅហើយ អ៊ំស្រីម្នាក់នៅជិតផ្ទះបានទិញនំពងអន្សងមកពី ខេត្តមកផ្ញើខ្ញុំ និងប្អូនៗ។ គាត់សួរថាម៉េចបានជាមិនញ៉ាំ?

ឱ្យញ៉ាំម្តេចចូល បើកាលពីក្មេង ពេលបាត់សត្វជាទីស្រឡាញ់របស់ខ្ញុំទៅ ខ្ញុំបានយំពេបស្បាក់ស្បែប ចោទគេថា លួចចាប់សត្វអន្សងរបស់ខ្ញុំ ហើយម៉ែកុហកខ្ញុំថា អន្សងនោះវាទៅរៀបការបាត់ទៅហើយ។

ក្នុងគំនិតខ្ញុំពីក្មេង ពាក្យម្តាយក៏ត្រូវម្យ៉ាងដែរ ដូច្នេះឱ្យតែទៅការគេជាមួយម្តាយ ជាមួយជីដូន គឺខ្ញុំរត់ទៅបើកមុន គេកន្លែងតុគេកាត់សក់ ក្រែងអន្សងរបស់ខ្ញុំវាជ្រកនៅក្រោមតុនោះ។

មួយទៀត ឱ្យតែពេលណាម៉ែទិញនំពងអន្សងមកពីផ្សារទុកឱ្យ ខ្ញុំមិនញ៉ាំទេ ខ្ញុំទុកវា ក្រែងពីរបីថ្ងៃទៀតវាញាស់!

*****

បងប្អូនអើយ បើថាមានកូនមានចៅអីទេ អាណិត​តែកុំកុហកគ្នា ។ កុំឱ្យមានកូនដូចខ្ញុំឱ្យសោះ។

//

Advertisements
  1. ឧត្តម / មករា 4 2013 12:11 ល្ងាច

    😆 ម៉េះៗបង ?

    • កំណាព្យស្នេហ៍មាស / មករា 4 2013 12:22 ល្ងាច

      មែនហើយ! អីម៉េះៗ.. 😀

    • លី កល្យាណ / មករា 4 2013 2:37 ល្ងាច

      យ៉ាហ៊ី រួចអាខោនពីរហ្នឹង ក្រែងជារបស់ឧត្តមតែមួយតើហី? ចេះមកឆ្លើយពីរដងទៅកើតនេះ!

  2. ម៉ាក់ស្រីតូចបីនាក់ / មករា 4 2013 2:58 ល្ងាច

    ចំជាមហាឆោតមែនក្មេងបងកល្យាណ

    • លី កល្យាណ / មករា 4 2013 3:58 ល្ងាច

      អុញ!!! ក្មេង តែ បង នឹងគេដែរ

  3. លឿង ចន្ថា Loeurng Chantha / មករា 4 2013 4:13 ល្ងាច

    ខ្ញុំសួរដោយឆោតមួយចុះបងកល្យាណ តើសត្វអន្សងរូបរាងយ៉ាងមេច?

    • លី កល្យាណ / មករា 4 2013 4:23 ល្ងាច

      អន្សងស្រដៀងត្រកួត ជាសត្វអំបូរនឹងក្រពើ តែតូចជាង ស្លូតជាង ក្រពើ តែធំជាងត្រកួត ស្បែកវាគ្រើមៗ ព័ណ៌វាក្រម៉ៅ ស្រដៀងព័ណ៌ស្លែ ឬប្រផេះ។

    • លឿង ចន្ថា Loeurng Chantha / មករា 5 2013 3:09 ល្ងាច

      អ៊ូ ឥតស្គាល់តាដែល 😀

  4. somada / មករា 4 2013 5:58 ល្ងាច

    អនិច្ចា មិនគួរណាអញ្ចឹងសោះ ស្តាយណាស់មានរបស់ឆ្ងាញ់មិនព្រមញ៉ាំ ហុចមកនេះមើល បងខាំមើលឱ្យក្រែងលោអន្សងវាពួនក្នុងនំហ្នឹងទេដឹង ។

    • លី កល្យាណ / មករា 5 2013 6:52 ព្រឹក

      បើហុចឱ្យបងខាំ ចប់ប៉ារយ 😀

    • Heng-dee / មករា 5 2013 4:53 ល្ងាច

      ញ៉ុមធ្លាប់តែហៅនំពងអន្សម

  5. ដាវី / មករា 6 2013 8:03 ល្ងាច

    គួរឱ្យអាណិត :/ តែ​ក៏​គួរឱ្យអស់សំណើច 😆

    • លី កល្យាណ / មករា 6 2013 8:39 ល្ងាច

      សើចចុះ បើខ្ញុំល្ងងយ៉ាងនេះនោះ!

    • ដាវី / មករា 7 2013 9:20 ព្រឹក

      ខ្ញុំ​មិនយល់ថា​ល្ងង់ទេ តែនេះ​ជាចិត្តបរិសុទ្ធ​របស់ក្មេងម្នាក់​ដែល​មានក្ដី​មេត្តា។ ដូចគេតែង​និយាយថា​បើ​ចង់ដឹងការពិត ​សួរក្មេង ព្រោះ​ក្មេង​មិនទាន់​ចេះ​កុហកទេ 🙂

  6. Nataro / មករា 7 2013 7:28 ព្រឹក

    ជិតញាស់ហើយ 🙂

  7. អាក្បាលធំ / មករា 8 2013 9:12 ព្រឹក

    ឧទាហរណ៍​ បើ​មាន​គេ​ឲ្យ​យក​មក​ចិញ្ចឹម ហ៊ាន​ចឹម​អត់? អន្សង់​ធំដែរ​ហ្នឹង!។ 😀

    • លី កល្យាណ / មករា 8 2013 9:58 ព្រឹក

      ហ៊ានតើ គ្រាន់តែថាត្រូវធ្វើទ្រុងឱ្យត្រឹមត្រូវ។ បើមានសុំយកពីតូចមក ព្រោះនឹងបង្ហាត់វាងាយ ជាងយកមកធំហើយ ពិបាកណាស់។

  8. Nalin / មករា 8 2013 4:01 ល្ងាច

    រកទៅទិញ អោយវាញ៉ាស់សិនដែរ ព្រោះមិនដែលស្គាល់ផង 😛

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: