Skip to content
9 ខែមករា 2013 / ស្នាមញញឹម

គិតទៅគាត់…ម្យ៉ាងដែរ!

តាមពិតទៅខ្ញុំមិនគួរនឹងសរសេររឿងសើចសប្បាយក្នុងពេលមនុស្សសំខាន់នៅក្នុងភូមិនេះរបស់ខ្ញុំ ដែលជាញាតិ ជិតខាងដ៏ស្និទ្ធស្នាលកំពុងមានទុក្ខព្រួយព្រោះការបាត់បង់សមាជិកគ្រួសារនោះទេ។ តែខ្ញុំមិនចង់ឃើញគាត់ពាំ ទុក្ខជាប់ចិត្តយូរពេកដែរ។

ខខខខខខខ

ពេលម្តាយមីងប្រាប់ថា មានគេចូលមកសួរនាំខ្ញុំដែលនៅទំនេរយូរហើយ ក្នុងចិត្តខ្ញុំរំភើបក្ឌុកក្ឌាក់ៗ…តើនឹងមាន រឿងអ្វីកើតឡើងទៅហ្ន៎? តើម៉ែ ម៉ាក់ និងមីង មានយោបល់ថាម៉េចទៅតបនឹងអ្នកមកសួរនាំនោះ?

ម៉ាក់ឯងប្រាប់គេថា «វាមានជាប់ជំពាក់ចិត្តជាមួយគេហើយ! ក្មួយបងឯង បើថាមកស្រឡាញ់កូនខ្ញុំទេ កុំឱ្យវា មើលកូនខ្ញុំតែសម្បកក្រៅ!» ។ មីងខ្ញុំគាត់និយាយទាំងបែរខ្នងដាក់ម្តាយខ្ញុំដែលគាត់ខឹងព្រោះហែកកេរ្តក្មួយគាត់ ចំណែកម្តាយខ្ញុំវិញនៅស្ងៀមសើចញឹមៗ មិននិយាយតបអ្វីទៅមីងទេ គាត់កំពុងបញ្ចុកបបរជីដូនខ្ញុំ។

ម៉ាក់! ម៉ាក់! ខ្ញុំមានជាប់ចិត្តជាមួយនរណា?

ចុះក្រែងឯងប្រាប់ម៉ាក់ថាឯងស្រឡាញ់តួកុនហូលីវូតនោះអី!

ហ៊ូ… ម៉ាក់អើយម៉ាក់! ខ្ញុំមានទៅស្រឡាញ់ជាប់ចិត្តស្អីបេះមិនបាននោះ? ខ្ញុំនិយាយតែបែបនេះឯង!

មីងខ្ញុំបន្ត៖ អើ! អីចឹងហើយបានជាម៉ាក់ឯងប្រាប់គេថា នរណាស្រឡាញ់ឯង អ្នកនោះវេទនាហើយ ព្រោះឯង នេះស្រឡាញ់គ្រប់តែមនុស្ស គ្រប់តែសត្វ គ្រប់តែរបស់ហ្នឹង។ (គាត់ឆ្លៀតបន្ថែមបញ្ឈឺចិត្តខ្ញុំទៀត) អ្នកណានៅ ទ្រាំស្រឡាញ់ ទ្រាំនៅជាមួយឯង បើមិនឆ្កួតដោយសារប្រចណ្ឌប្រពន្ធស្រឡាញ់គេច្រើនពេកទេ ក៏ក្មួយប្រសារ នោះវានឹងឡប់សតិដោយសារចំណាំមនុស្សដែលឯងស្រឡាញ់មិនអស់ដែរ។

ឈឺចាប់ណាស់លោកអើយ! ម៉ែគេដទៃគេបន់ឱយតែកូនមានគេចូលស្តី អាលនឹងការចេញពីផ្ទះឱ្យបាត់ៗទៅ ចំណែកម៉ែខ្ញុំ នៅមិននៅទៅប្រាប់គេកុំឱ្យមកស្រឡាញ់ខ្ញុំ។

អើ! ម៉ាក់ខ្លាចឆ្កួតកូនគេ ដោយសារតែមានឯងជាប្រពន្ធ។ បើឆ្កួតតែកូនខ្លួនឯងទេ សោះមិនសូវបារម្ភ។

ខ្ញុំកំពុងបារម្ភ ព្រោះវាកំពុងឆ្កួតជាមួយម៉ាស៊ីនថតអីឯណាថ្មីទៀតដែលមើលទៅប្រហែលជាមិនជាទេអាជម្ងឺ ហ្នឹង។

 

Advertisements
  1. ស្រុកស្រែ / មករា 9 2013 11:12 ព្រឹក

    ល្អតើ… 😀

    • លី កល្យាណ / មករា 9 2013 11:46 ព្រឹក

      ចឹងមានពូស្រុកស្រែមួយទៀតចង់ឱ្យខ្ញុំ អេ ។

    • ស្រុកស្រែ / មករា 9 2013 12:32 ល្ងាច

      ពេល​ប្រកាស​មុន​ចឹងទៅ បើ​មាន​អ្នក​ក្លាហាន​ណា​​ចូល​ទៅ​​ចែចូវ​ទៀត បាន​ន័យថា ថ្ងៃ​ក្រោយ​ទៅ​ អ្នក​ក្លាហាន​​​នោះ​នឹង​មិន​ចេះ​ប្រច័ណ្ឌ​ប្រពន្ធ​​ទេ ព្រោះ​​ដោយសារ​តែ​មាន​ទំនុក​ចិត្ត​ទៅ​លើអនាគត​ភរិយា​​​ច្បាស់​ណាស់… 😀

    • លី កល្យាណ / មករា 10 2013 7:21 ល្ងាច

      ងីសៗៗៗ អៀនណាស់ពូ មានអ្នកក្លាហានហ្នឹងចូលមកពេលណា ខ្ញុំនឹងដើរអួតគេនៅវើតប្រេសនេះឱ្យផ្អើលភូមិម្តង។ ចាំមើល! 😀

  2. ក្តីស្រលាញ់ / មករា 9 2013 1:01 ល្ងាច

    និយាយទៅ គាត់ចង់ប្រាប់ថាឡូវនឺងគាត់បោះបង់តួហូលីវូតហើយ ហាសហា

    • លី កល្យាណ / មករា 10 2013 7:19 ល្ងាច

      ចាំតែបោះបង់គំនិតចោលទេតើ។ ស៊ីរះទាំងអស់ស្មើៗគ្នា ង៉ាសៗៗៗ

    • ក្តីស្រលាញ់ / មករា 11 2013 8:37 ព្រឹក

      អ្នកក្លាហាន ចេះទាំង វិជ្ជាគុន នឹង ចំនេះ។ ពិតជាមានន័យដូចស្រាផែនដីមែន។ 🙂 បើមកស្រុកខ្មែរពិតជាដាច់បាយហើយ។

    • លី កល្យាណ / មករា 12 2013 6:15 ព្រឹក

      អរគុណអ្នកក្លាហានដែលបានលើករឿងស្រាផែនដីមក ធ្វើឱ្យឃ្លានភ្លាមមួយរំពេច។ ចាំល្ងាចទៅរកមកសាកមើល ថាតើមានន័យជ្រៅមែនឬអត់។

      មកស្រុកខ្មែរមិនដាច់បាយទេ ដាច់តែនំប៉័ង ព្រោះស្រុកខ្មែរអត់មាននំប៉័ងឆ្ងាញ់ដូចស្រុកគេ។ 😀

  3. ម៉ាក់ស្រីតូចបីនាក់ / មករា 9 2013 4:02 ល្ងាច

    គិតទៅ ម្យ៉ាងដែរ 🙄

    • លី កល្យាណ / មករា 11 2013 7:52 ព្រឹក

      ឆ្លើយម្សិលមិញមិនឃើញចេញសោះ។ ម៉ាក់អាបីនាក់គិតឱយហើយទៅព្រោះកូនជិតធំៗហើយណា៎

    • ម៉ាក់ស្រីតូចបីនាក់ / មករា 11 2013 10:06 ព្រឹក

      នៅឆ្ងាយណាស់បងអើយ ស្រីបីនាក់នៅញ៉េបនៅឡើយទេ

  4. achharia / មករា 11 2013 8:10 ល្ងាច

    ឆ្លាតមែន !

    • លី កល្យាណ / មករា 12 2013 10:01 ព្រឹក

      ឆ្លាតតាមពូៗកំពូលអ្នកគុននិយមស្នេហា 😀

  5. seakhmer / មករា 12 2013 8:26 ព្រឹក

    ​តាមពិត មនុស្សតែប៉ុនណឹង ដូចសុភាសិត មួយបានពោលថា កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសាហាយ ហើយក៏កុំទុកចិត្តម្តាយថាគ្មានបំណុលដែរ។ ហើយក៏មានសុភាសិត ខ្មែររបស់ លោកហង់ផាវី បានពោលថា ស្រ្តីគឺជាមនុស្ស ដែលនិយាយជាមួយបុរសទី១ ភ្នែកសំឡឹងបុរសទី២ ចិត្តគឹតពីបុរសទី៣ ស្រមៃទៅបុរសទី៤ តែប្រថ្នារៀបការជាមួយបុរសទី៥ទៅវិញ ។ ដូចជាសង្សារខ្ញុំអញ្ចឹង ដែរហាមាត់ថាក្រៅពីខ្ញុំនាងមិនយកប្តីទេ តែនៅពេលដែលម៉ែលើកអោយ អនិកជន អាមេរិច ក៏ ចាស់កូនតាមម៉ែទុកដាក់ ។ រកតែខ្ញុំបោកអោយបានយូរបន្ទិចក៏មិនបាន ស៊យដល់ហើយ ។

    • លី កល្យាណ / មករា 12 2013 10:03 ព្រឹក

      ឱ មកពីយើងប្រុងបោកគេទេ ដល់គេដឹងមុនគេផាយចោលយើងបាត់ទៅ។ ថាលេងទេណា៎ ជីវិតរបស់មនុស្សម្នាក់ៗខុសគ្នា ខ្ញុំមិនអាចនិយាយបានទេថាវាយ៉ាងម៉េច ទាំងអស់នេះគ្រាន់តែនិយាយឱ្យតែបានសើចទេ។

  6. seakhmer / មករា 13 2013 8:38 ព្រឹក

    ខ្ញុំមិនថាអីទេ ព្រោះនេះជាបទពិសោធ៏ជិវិត គ្មានអ្នកណាដឹងថាថ្ងៃស្អែក នឹងមានអ្វីកើតឡើង​សំរាប់ខ្លួននោះទេ ព្រោះចិត្តគំនិតរបស់មនុស្ស ប្រែប្រួលគ្រប់វិនាទី គ្មានអ្វីទៀងទាត់ទេ។ ហើយយើងក៏មិនត្រូវប្រឆាំង​និងច្បាប់​ធម្មជាតិដែរ តែត្រូវ challenging ។ ដូចជាពាក្រមួយពោលថា ឡានក្រុងជើងមុនចេញចោលយើងបាត់ តែនិងមាន ឡានក្រុងជើងក្រោយ មួយទៀតមកដល់ ប្រហែលនេះជាសំណាងរបស់ខ្ញុំផងក៏មិនដឹង ព្រោះខ្ញុំសង្ខឹមថានារី ដែលជាម្ចាស់បេះដូងខ្ញុំក្រោយ និងមានចំនុចល្អច្រើនជាងនារីមុន។ហើយនៅថ្ងៃនោះខ្ញុំនិងនិយាយជាមួយនាងថាកុំតែសង្សារបង ការចោល កុំអីបងមិនបានជួបនារីល្អជាងគេក្នុងលោកដូចរូបអូនឯងទេ នេះពិតជាសំណាងបងមែន ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: