Skip to content
13 ខែមករា 2013 / ស្នាមញញឹម

ខ្ញុំខ្លួនឯងក៏សើចមិនចេញដែរ :(

ខ្ញុំមិនយល់ខ្លួនឯងដែរ ហេតុអ្វីបានជាខ្ញុំអាចសរសេររឿងកំប្លែងទៅកើត ក្នុងខណៈដែលខ្ញុំស្ទើរតែស្រែកយំម្តងៗ យ៉ាងនេះ?

ការងាររបស់ខ្ញុំ ខ្ញុំធ្វើមិនអស់មិនហើយឡើយ ប្រុងប្រៀបថានឹងរៀបការងារមួយឱ្យរួចស្រេច ក៏ស្រាប់តែមានការ ងារថ្មីចូលមករំលែកពេលវេលាបន្ថែមមួយចំណែកធំទៀត។ ភាពខ្វល់ខ្វាយពីសមិទ្ធិផលការងារបានរំខានខួរ ក្បាលខ្ញុំរកពេលលម្ហែគ្មាន។ ថ្ងៃសម្រាកនេះ ខ្ញុំប្រុងទៅស្រុកទៅលេងបងប្អូន និង ធ្វើការស្រែចំការមួយចំនួនឱ្យ បែកញើស តែខុសចិត្តប៉ងទាំងស្រុងតែម្តង ខ្ញុំត្រូវរៀបចំកាលវិភាគ និង ចាត់ចែងកម្មវិធីប្រជុំដែលត្រូវតេទៅរក មនុស្សជាងហាសិបនាក់ដើម្បីសម្រួលការងារមុនពេលវាមកដល់។ នេះនៅមិនទាន់គិតដល់អ្វីផ្សេងទៀតដែល ត្រូវធ្វើឡើយ។

មានពេលខ្លះ ម្តាយដ៏កំសត់របស់ខ្ញុំចង់និយាយលេងនឹងកូនដែលនៅឆ្ងាយ គាត់ចង់ឃែរខ្ញុំដូចកូនៗឯទៀតដែរ តែ ខ្ញុំមិនអាចនិយាយលេងជាមួយគាត់បានទេ ហើយជួនកាលខ្ញុំធ្លោយរករឿងគាត់ដោយគ្មានហេតុផលទៀតផង គឺ មូលហេតុតែមួយគត់ មិនមែនរឿងដទៃឯណាក្រៅពីការងារឡើយ។

កុំថាឡើយម្តាយ ប្អូនៗ និងមិត្តភ័ក្តិមួយចំនួន តែអ្នកធ្វើការជាមួយគ្នាហ្នឹងក៏ជួនកាលខ្ញុំភ្លេចពួកគាត់ ខ្ញុំមិនតេ រក ឬ ភ្លេចតេទៅរកវិញពេលគាត់តេមករកខ្ញុំ អនិច្ចាតែសហគមន៍ខ្ញុំដែលគាត់មានបញ្ហាម្តងៗគាត់គ្មានរំពឹង នរណាក្រៅ ពីខ្ញុំឡើយ ចុះបើខ្ញុំនៅតែស្រ្តេសរបៀបហ្នឹងទៀត តើបញ្ហាប្រឈមនឹងទៅជាយ៉ាងណាលោក? មានជួនកាល ខ្ញុំ មិនស្រួលក្នុងចិត្តពេក ខ្ញុំអត់ដេកផ្ទះទេ ខ្ញុំទៅសំងំនៅផ្ទះសំណាក់ ឬសណ្ឋាគារ នៅដាច់តែខ្ញុំម្នាក់ឯងអីចឹងទៅ ខ្ញុំធ្វើនេះចៀសវាងតែមួយរឿងទេ គឺកុំឱ្យរាលដាលរឿងការងារទៅក្នុងគ្រួសាររបស់ខ្ញុំ ស៊ូនៅសំងំម្នាក់ឯងល្អជា ជាង។

តើនេះជាសញ្ញានៃមនុស្សមានបញ្ហាមែនឬទេ? ខ្ញុំធ្លាប់បារម្ភដែរ ពេលខ្លះខ្ញុំឮគេនិយាយថា ការដែលយើងគ្មាន គ្រួសារគ្មានញាតិសន្តាន គឺនាំឱ្យមួរម៉ៅមិនដឹងហេតុ របៀបៗខ្ញុំបច្ចុប្បន្ននេះ។ ខ្ញុំក៏ខ្លាចដែររឿងហ្នឹង។

នរណាទៅនឹកស្មានដល់ទៅថា អាមនុស្សចូលចិត្តសរសេររឿងឆ្កួតៗលើប្លក់ស្នាមញញឹមនេះ គឺជាមនុស្ស កំណាញ់ស្នាមញញឹមទៅវិញនោះ? ព្រឹកមិញនេះ ខ្ញុំបានចូលហូបបាយព្រឹកនៅកន្លែងលក់បាយកាហ្វេក្បែរផ្ទះ ដែលជាទម្លាប់ទៅហើយដែលខ្ញុំមិនដែលចោលហាងនោះ មិនមែនព្រោះតែបាយឆ្ងាញ់ជាងគេ ឬកាហ្វេពិសេស ជាងគេអីនោះទេ តែមកពីទម្លាប់។ ក្មេងរត់តុចេះតែមកកេះកៀវលេងសើចជាមួយខ្ញុំ ព្រោះជាធម្មតាដែលខ្ញុំមិន មានបញ្ហាក្នុងចិត្តច្រើនខ្ញុំក៏និយាយលេងនឹងវា យកចិត្តទុកដាក់នឹងវា ណែនាំវាតាមរបៀបសាមញ្ញដែលវាចូល ចិត្ត។ តែព្រឹកមិញនេះវាមានទឹកភ្នែករលីងរលោងនៅពេលវាមកចាប់ស្មាខ្ញុំច្របាច់ ជាញយដង ហើយខ្ញុំរសើបក៏ និយាយនឹងវាថា៖ មើល៍! កុំលេងស្មាបងមើល ធុញណាស់!!!

ខ្ញុំមិននឹកស្មានថា ត្រឹមពាក្យទាំងនេះ អាចធ្វើឱ្យក្មេងមានអារម្មណ៍ថាគេមិនយកចិត្តទុកដាក់នឹងវាសោះ។ ស្តាយ!

តែទន្ទឹមនឹងនោះ ខ្ញុំនឹកមួយរំពេចទៅដល់ម្តាយខ្ញុំ ដែលមានពេលខ្លះ ខ្ញុំខឹងនឹងមនុស្សនៅឯណាមិនដឹងដែល ខ្ញុំប្រើឱ្យធ្វើអីទៅ ធ្វើមិនកើតព្រោះហួសសមត្ថភាពគ្នា ខ្ញុំក៏ជ្រុលជ្រួសមាត់ទៅម្តាយខ្ញុំ។ តែគាត់គឺជាព្រះរបស់ខ្ញុំ ពិតមែន គាត់មិនដែលខឹងតបមកខ្ញុំវិញឡើយ ក្នុងពេលដែលគាត់ក៏គ្មាននរណាលួងចិត្តដូចគ្នា។

ប្រហែលបែបនេះឯងដែលខ្ញុំមិនដាច់ចិត្តពីម្តាយខ្ញុំ។ ខ្ញុំមិនដែលស្មោះត្រង់ក្នុងទំនាក់ទំនងណាមួយទេ ពេល មានសង្សារខ្ញុំតែងកុហកពីរឿងប្រាក់ចំណូលជានិច្ច ព្រោះតែខ្ញុំមើលឃើញថាមានមនុស្សស្រីម្នាក់ទៀតនៅ លើលោកនេះដែលខ្ញុំត្រូវទទួលខុសត្រូវចំពោះជីវិតគាត់ ឱ្យដូចដែលគាត់ធ្លាប់ត្រដាបត្រដួសត្រដរចិញ្ចឹមខ្ញុំ និង ប្អូនៗក្នុងពេលដែលខ្ញុំបានទទួលដឹង ឮ ឃើញថាគាត់មិនដែលសូម្បីស្គាល់រសជាតិនំផ្អែមឆ្ងាញ់សម្រាប់ជីវិតគាត់ ម្តងណាឡើយហើយក៏រហូតមកដល់ពេលនេះ គាត់មិនដែលគិតចង់បានអ្វីសម្រាប់ខ្លួនឯងដែលមានតម្លៃខ្ពស់ ឡើយ។

ទាល់តែអីចឹងបានដឹងថាម្តាយមានតម្លៃជាងអ្នកដទៃឆ្ងាយដាច់ហៅមិនឮ។

Advertisements
  1. ម៉ាក់ស្រីតូចបីនាក់ / មករា 13 2013 9:30 ល្ងាច

    ពេលខ្លះ យើងមានរឿងក្នុងចិត្តដែលប្រុងតែនឹងផ្ទុះ ដល់តែមានអ្នកមកប៉ះតែបន្តិចក៏ផ្ទុះដាក់អ្នកនោះទាំងមិនដឹងខ្លួន​ ដល់តែហើយទៅបានមកស្ដាយមាត់ស្ដាយកក្រោយ

    • លី កល្យាណ / មករា 14 2013 5:50 ព្រឹក

      ស្តាយកំហុសដែលត្រឹមតែមួយប៉ព្រិចភ្នែក ធ្វើទៅដោយមិនបានគិត ឱ្យបានច្រើនសារមុននឹងនិយាយ។

  2. Samady KS / មករា 14 2013 9:36 ព្រឹក

    ហើយ​ម៉េច​ទៀត?

  3. ដាវី / មករា 14 2013 9:41 ព្រឹក

    សម្រាប់ខ្ញុំ​តែងហៅ​ដំណើរជីវិត​ដែល​មកដល់​ស្ថានភាព​បែបនេះ​ថា ការមកដល់​ផ្លូវ​រលាក់​ ពេញដោយ​ជង្ហុក។ រឹងមាំណា៎បង ពេលវេលា​នឹងជួយ​ឱ្យ​បងឆ្លង​ផុត​ដំណាក់កាលនេះ 🙂

    • លី កល្យាណ / មករា 14 2013 8:34 ល្ងាច

      មិនដឹងនិយាយថាយ៉ាងណាសមទេ។ តែអរគុណដាវីណាស់ ខ្ញុំតែងតែបែបនេះឯង ប្រហែលមិនសូវស្រួលខ្លួនខ្លាំងមែនទែនហើយ ខ្ញុំទំនេរបន្តិចនឹងទៅរកពេទ្យមិនខានទេ។

    • ដាវី / មករា 15 2013 8:48 ល្ងាច

      ជូនពរបងឱ្យស្ថានភាព​ប្រសើរឡើងឆាប់ៗ 🙂

    • លី កល្យាណ / មករា 16 2013 8:07 ល្ងាច

      អរគុណណាស់ប្អូនស្រីតូចដ៏គួរឱ្យស្រឡាញ់ ។ 😀 😀 😀

    • ដាវី / មករា 16 2013 11:34 ល្ងាច

      យេ យេ បងអាច 😀 បានហើយ 😀 (អៀនដល់ហើយ​បង​ហៅ​ចឹង :oop: ហិហិ)

    • លី កល្យាណ / មករា 20 2013 7:46 ល្ងាច

      សើចទាំងទឹកភ្នែក ហ៊ឹៗៗៗ 😀 ខ្មាសគេណាស់លោក សុទ្ធតែក្មេងៗមកលួង។ យកមុខទៅទុកឯណាទេលោកអើយលោក? ឃើញខ្ញុំនៅឯណាឯណី អាណិតតែហៅផង ព្រោះខ្ញុំចាស់ទាំងភ្នែក ហ៊ឹងទាំងត្រចៀក។ ដូច្នេះមានតែសុំបង្ការខ្លួនមុនដោយនិយាយឱ្យហើយថា បើឃើញខ្ញុំនៅឯណា ហៅរកផង។

    • ដាវី / មករា 16 2013 11:35 ល្ងាច

      😳

    • ដាវី / មករា 22 2013 2:20 ព្រឹក

      បើបានជួបមែន​មិនហៅ​ទេក្រែង​បង​អៀន សុខ​ចិត្តសំងំ​លបមើលចុះ ហិសហិស 😆

    • លី កល្យាណ / មករា 22 2013 7:26 ល្ងាច

      ទេកុំអីចឹងអី! រឿងអីទៅអៀននោះ គ្រាន់តែភ្នែកខ្ញុំវាអន់ បានជាសុខចិត្តសុំគេមុន ព្រោះបើប្រើវ៉ែនតារាល់ថ្ងៃ ខ្ញុំមិនសូវធ្លាប់ខ្លួនទេ។ រាល់ថ្ងៃនេះ ប្រឹងមើលដោយអត់ វ៉ែនតាភាគច្រើន ហើយគ្រាន់តែឃើញព្រាលៗប៉ុណ្ណោះ មិនបានឃើញមុខច្បាស់ទេ ជួនកាលស្តាប់សម្លេងគេបាន ក៏និយាយតនឹងគេទៅ តែបើថាឱ្យឃើញមុខច្បាស់ គឺមិនឃើញទេ ឃើញស្ទុងៗ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: