Skip to content
26 ខែមករា 2013 / ស្នាមញញឹម

សន្យា (ភាគ៣)

ខ្ញុំ អូខេចំពោះគាត់ពេលនេះ មិនមែនមកពីខ្ញុំចាប់ផ្តើមស្រឡាញ់នាង ឬអាណិតនាងជាមនុស្សឈឺមិនស្វាងនោះ ទេ តែខ្ញុំមិនដឹងជាទៅរកនរណាថ្មីមកបាន បើគ្មានអ្នកត្រូវចិត្តខ្ញុំសោះនោះ។ ខ្ជិលនឹងនៅទំនេរម្នាក់ឯង នាំឱ្យគិត ច្រើន ណាមួយមាននាងទៅក៏អាចរសាយចិត្តបានពីអតីតសង្សារកំពូលដួងចិត្តដែរ ។ «ជិះក្របីចម្លងភក់» នេះជាអ្វី ដែលខ្ញុំបានកេងចំណេញក្នុងទំនាក់ទំនងលើកនេះ។

គ្រាន់តែឆ្លើយយល់ព្រមត្រឡប់ទៅជានាជាមួយនាងវិញភ្លាម គាត់បង្ខំខ្ញុំឱ្យទៅផ្ទះគាត់ភ្លាមមួយរំពេចដែរ។

លើកនេះខ្ញុំមុខក្រាស់ខ្លួនឯងដែលដើរត្រឡប់ក្រោយមករកនាងវិញ។ ខ្ញុំមិនដែលសម្លឹងមើលត្រឡប់ថយក្រោយ នូវបណ្តា ទំនាក់ទំនងស្នេហា ឬទំនាក់ទំនងត្រឹមមួយរយៈ ទាំងអម្បាលម៉ានរបស់ខ្ញុំឡើយ ខ្ញុំក៏ធ្លាប់ប្រាប់នាងផង ដែរថាបើសិនជាខ្ញុំដើរទៅមុខហើយ គ្មានថ្ងៃដែលខ្ញុំនឹងត្រឡប់ថយទេ។ លើកនេះសែនអាម៉ាស តែក៏គ្មានផ្លូវផ្សេង ឱ្យរើសគ្រាន់បើជាងនេះ។

នៅផ្ទះនោះ ខ្ញុំប្រៀបដូចជាភ្ញៀវដែលមិនបានហុចសំបុត្រអញ្ជើញ… មានតែនាងទេដែលសប្បាយចិត្តជាងគេ… ក្រៅពីនោះមានតែ ឪពុកម្តាយ និងបងធំបង្អស់របស់នាងដែលមិនសូវសម្លឹងមើលខ្ញុំ។ បងថ្លៃស្រីទាំងឡាយមិន សប្បាយចិត្តឡើយកាលបើកូនៗរបស់គាត់មកលេងជាមួយខ្ញុំ…

ខ្ញុំដឹងថាគេគិតចំពោះខ្ញុំប្រៀបដូចសត្វប្រឡាំងកាស។ មានគ្រាមួយដែលខ្ញុំជិះកង់ទៅក្រៅ បងសារ៉ាវ៉ាន់ (បងថ្លៃ ស្រីធំរបស់នាង) ស្រែកសួរខ្ញុំថា ៖ ម្តេចមិនជិះឡាន? ខ្ញុំតបទៅវិញថា ឡានខ្ញុំជិតអស់សាំងហើយ ខ្ញុំទុកសម្រាប់ ជិះត្រឡប់ទៅខេត្តដើម្បីធ្វើការវិញ។ គាត់សួរទៀតថាម៉េចមិនសុំលុយប្រពន្ធចាក់សាំង?

ខ្ញុំបណ្តើរកង់ចេញទៅ ដោយចាប់ទាញកូនប្រុសគាត់ដែលរត់តោងកង់ខ្ញុំពីក្រោយ ខ្លាចវាដួលពេលខ្ញុំធាក់កង់​។ ខ្ញុំតាំងចិត្តថា ខ្ញុំនឹងមិនត្រឡប់មកទីនេះវិញទៀតទេ។ វិមានដ៏ស្កឹមស្កៃនេះប្រៀបដូចជានរកសម្រាប់មនុស្ស សេរីដូចជាខ្ញុំ វាមិនស័ក្តិសមនឹងកិត្តិនាមរបស់ខ្ញុំទេ…

ខ្ញុំគិតថាលើកនេះខ្ញុំមិនខុសឡើយ ហើយក៏ប្រហែលជាបាបកម្មដែលខ្ញុំប្រាថ្នាក្របីដូចជានាងជិះចម្លងភក់។ ខ្ញុំ មិនត្រឡប់មកវិញទេ។ ប៉ុន្តែ លេខម្តាយនាងផង ឪពុកនាងផងលោតលើទូរស័ព្ទខ្ញុំប្រហែលបីថ្ងៃជាប់គ្នា។ ចុង ក្រោយបងប្រុសធំដែលខ្ញុំចូលចិត្តនិយាយលេងជាមួយ បានស្កាត់មករកខ្ញុំដល់កន្លែងស្នាក់នៅពេលឡើងមក ប្រជុំការងារឯភ្នំពេញ។ គាត់ប្រាប់ថានាងសន្លប់ក្រោយពេលបើកឡានត្រឡប់មកពីតាមរកខ្ញុំនៅឯខេត្ត។

ស្តាប់គាត់ដំបូងខ្ញុំមិនសូវគិតច្រើនទេ ព្រោះជួនកាលគាត់គ្រាន់តែចង់បន្លាចខ្ញុំប៉ុណ្ណោះ។ តែពេលទៅដល់ពេទ្យ កាល់ម៉ែត ហើយឃើញស្ថានភាពនាងនៅលើគ្រែ ខ្ញុំចង់អួលដើមក។ ពិតមែនតែស្រីម្នាក់នេះមិនមែនជាស្រី ដែលស្ថិតក្នុងក្តីស្រមៃរបស់ខ្ញុំ តែនាងក៏ធ្លាប់ជាមនុស្សជិតដិតបំផុតដែលតែងយកចិត្តទុកដាក់ចំពោះជីវិតខ្ញុំ។

ខ្ញុំសុំច្បាប់ពីរថ្ងៃថែមទៀតដើម្បីនៅមើលនាងឯមន្ទីរពេទ្យ។ ពិតមែនតែគ្រួសាររបស់នាងទាំងចាស់ទាំងក្មេងមក សួរសុខទុក្ខតែងសម្លឹងមើលខ្ញុំពីលើដល់ក្រោមដូចតែធម្មតាដែលធ្វើឱ្យខ្ញុំខឹងយ៉ាងណាក៏ដោយ ខ្ញុំបានតាំងចិត្ត ថាខ្ញុំនឹងនៅមើលនាងទាល់តែបានគ្រាន់បើ បានចេញទៅផ្ទះវិញ ទើបខ្ញុំគិតរកនិយាយស្រុះស្រួលគ្នាជាមួយនាង ដើម្បីបែកគ្នាដោយសន្តិ ដោយមានហេតុផលត្រឹមត្រូវ។

ចេញពីពេទ្យមកមិនទាន់ដល់ផ្ទះផង នាងបានចាប់ដៃខ្ញុំឱ្យសន្យាថាឈប់ដើរចេញដោយគ្មាននិយាយហេតុផល ដូចពេលមុនៗទៀត។ ដោយកំពុងបើកឡានផង ត្រូវនាងប្រដៅយ៉ាងចាស់ដៃផង ខ្ញុំក៏លង់មាត់សន្យា…

ទោះជាអូនខុសអីក៏ដោយ បងត្រូវសន្យានឹងអូនថា បងនៅនិយាយវែកញែកឱ្យច្បាស់លាស់សិនចាំខឹងនឹងអូន បើសិនមានពេលណាមួយដែលបងដើរចេញពីអូន … បងទៅរកគាត់វិញ… អូនខ្លាច បងនឹងឈឺចាប់ជាងពេល ទ្រាំនៅជាមួយអូនទៅទៀត។ …ខ្ញុំសុំអង្វរបង កុំពាក់ព័ន្ធនឹងគាត់ទៀតអីព្រោះគាត់ក៏មានគ្រួសារទៅហើយដែរ!

… បើសិនមានថ្ងៃមួយបងដើរចេញទៅ ហើយពេលនោះអូនគ្មានឳកាសបានសួរបងឱ្យច្បាស់ថាខឹងអូនព្រោះអ្វី អូននឹងគ្មានសល់សូម្បីថ្ងៃស្តាយក្រោយ… 

បងហ្អា៎! ពេលនេះអូនដឹងថាអូនគ្មានសិទ្ធិទាមទារអ្វីពីបងទេ តែអូនចង់សុំបង សុំរាប់គ្នាជាមនុស្សសំខាន់របស់ គ្នាទៅវិញទៅមក សុំកសាងជីវិតគ្រួសារមួយជាមួយនឹងបងណា៎! ព្រមអត់?

ខ្ញុំឆ្លើយទាំងស្ទាក់ស្ទើរ តែចង់បំពេញចិត្តមនុស្សទើបងើបពីឈឺ ដោយគិតស្មានថាអាចគេចកែក្រឡាស់សម្តី បានស្រួលជាមួយនាងដែលចិត្តទន់ជាមួយខ្ញុំរហូតនោះ។

បងព្រមតាមអូន តែអូនក៏ត្រូវព្រមតាមបងវិញដែរ។

បងចង់បានអីពីអូន?

ចង់បានច្រើនណាស់ ចាំល្ងាចនេះបងសរសេរប្រកាសឱ្យច្បាស់ជូនអូន។

នាងមានអាយុបងខ្ញុំ ០៣ ឆ្នាំ តែនាងចូលចិត្តនិយាយពាក្យផ្អែមល្ហែមជានិច្ច ទោះជាមានពេលខ្លះពួកយើងឈ្លោះ គ្នាក៏នៅប្រើពាក្យអូន បងយ៉ាងគម្រោះគម្រើយដែរ។ ដោយសារតែខ្ញុំជាអ្នកធ្វើការទាក់ទងនឹងផ្នែកច្បាប់ ខ្ញុំបាន រៀបចំកិច្ចសន្យាមួយជាមួយនាង ក្នុងនោះមាន ១០ ចំនុចដែលសុទ្ធតែជាការកេងចំណេញរបស់ខ្ញុំ៖

  1. ខ្ញុំត្រូវតែមានសេរីភាពផ្ទាល់ខ្លួន ហាមនាងដើរ តាមរកខ្ញុំ ហាមបិទសិទ្ធិ ហាមជ្រៀតជ្រែកការងារ និងហាម នាងរករឿងពេលខ្ញុំចេញដើរជាមួយមិត្ត
  2. នាងមិនត្រូវកកូរកកាយរឿងគ្រួសារខ្ញុំ មិនត្រូវឱ្យគេដឹងថាខ្ញុំនៅជាមួយនាងទេ។ យើងគឺជាមិត្តនឹងគ្នា
  3. ខ្ញុំទទួលខុសត្រូវការចំណាយរបស់ខ្ញុំ។ នាងគ្មានសិទ្ធិជ្រៀតជ្រែកសេដ្ឋកិច្ចរបស់ខ្ញុំទេ។ អ្វីៗគឺរួមគ្នាចេញ
  4. យើងត្រូវតែចេញទៅនៅដាច់ដោយឡែក មិនអាចនៅជាមួយឪពុកម្តាយទេ ទាំងខាងនាង ទាំងខាងខ្ញុំ
  5. នាងគ្មានសិទ្ធិបង្ខំខ្ញុំឱ្យចូលក្នុងសង្គមរបស់នាង ហើយខ្ញុំក៏មិនអាចអូសទាញនាងមកក្នុងសង្គមខ្ញុំដូចគ្នា
  6. បើសិនមានគំនិតចង់ធ្វើអ្វីមួយ ដែលអាចនាំរំខានដល់គ្នាទៅវិញទៅមក ត្រូវពិគ្រោះគ្នាសិនមុននឹងធ្វើ
  7. ទោះជាខឹង ឈ្លោះគ្នាយ៉ាងណាក៏ដោយមិនត្រូវប្រើពាក្យប្រមាថ ពាក្យអសុរស ឡូឡានាំគេដទៃដឹងរឿង
  8. ខ្ញុំសុំកុំឱ្យនាងយកចាស់ទុំមកពាក់ព័ន្ធពេលយើងមានបញ្ហាជាមួយគ្នា។ មានការអីដោះស្រាយគ្នាឯង
  9. ពេលវេលាដែលខ្ញុំមានសម្រាប់នាងគឺថ្ងៃសៅរ៍ និងមួយព្រឹកថ្ងៃអាទិត្យ។ នាងគ្មានសិទ្ធិទាមទារលើសពី នេះទេ
  10. បើថ្ងៃណាមួយយើងឯកភាពបែកគ្នា យើងអាចរកដៃគូជីវិតផ្សេងទៀតដោយគ្មានការថ្នាំងថ្នាក់ គ្មានគំនុំ

នាងបាន សន្យា ជាមួយខ្ញុំថា នាងនឹងធ្វើតាមកិច្ចសន្យានេះ ហើយខ្ញុំក៏ សន្យា នឹងនាងថាខ្ញុំនឹងធ្វើជាមនុស្ស ចាស់ចិត្តចាស់គំនិត និងមានហេតុផលគ្រប់រឿង។

 

_________________________

អត្ថបទដែលទាក់ទង៖

Advertisements
  1. somada / មករា 26 2013 11:43 ព្រឹក

    ហើយ​ចុះម៉េចបានជាត្រឡប់ចុះត្រឡប់ឡើង​អញ្ចឹង ភាគ១១ ហើយចុះមកភាគ ៣ វិញ ? រកតួសម្តែង​អត់ទាន់​មែនទេ ?

    • លី កល្យាណ / មករា 26 2013 11:55 ព្រឹក

      អ៊ីហ៍ ទៅនៅដល់រ៉យអេតហើយនៅឆ្លៀតបើកឥន្ទនេត្រទៀតបង? គ្មានបានសម្រាកឱ្យសប្បាយចិត្តទេចឹងនោះ។

      កាលភាគ១១​ គេដាក់គ្រាន់តែចង់ដឹងពីអារម្មណ៍អ្នកអានទេតើ។ ប្រាប់ហើយថាសាកទេ!

      បើខ្ញុំខ្វះតួពេលណា ទៅរកតែក្រុមល្ខោនបាសាក់យើងហ្នឹង យកតួទៅណាអស់! 😀

    • vsthea / មករា 26 2013 8:53 ល្ងាច

      ញៀនអ៊ីនធើណែតដូចថ្នាំញៀនហើយ​ហ្នឹង អត់មិនបានទេ ដូចជាហេងហាងម៉េចមិន​ដឹងទេ​។ ក្រុមល្ខោនស្វាគមន៍ជានិច្ច សុំតែថ្លៃតួអោយ​ច្រើន ៗមកបានហើយ សោះនឹងដាច់បាយ ។

    • លី កល្យាណ / មករា 26 2013 9:02 ល្ងាច

      គ្នាឯងអីចឹង ចុះថ្លៃ ពាក់កណ្តាលបានទេ បងប្រធានក្រុម?

    • somada / មករា 27 2013 7:20 ព្រឹក

      ឆ្លៀតមកតថ្លៃទៀត មិនឃើញ​កូនល្ខោនបួនប្រាំនាក់នេះទេហី !

    • លី កល្យាណ / មករា 27 2013 10:54 ព្រឹក

      ហ្អាក! ក្រែងកូនល្ខោនមានឪល្ខោនជួយចិញ្ចឹមទេ រឿងអីបានសុំថ្លៃម៉ែល្ខោនមិនបាន?
      ណ្ហើយបើថា សម្តែងទាំងម៉ែទាំងកូនទេ គិតថ្លៃឱ្យថោកជាងគេម៉ោ គ្រាន់នឹងទុកមុខរាប់គ្នាង៉ៃក្រោយទៀត។ 😀

    • somada / មករា 27 2013 12:12 ល្ងាច

      អាឡៃតែទុកមុខទុកមាត់ឱ្យនោះ កូនពិតជាដាច់បាយ ​ឯម៉ែវិញពិតជា​អត់លុយ​ឱ្យ​ថ្លៃម៉ូតូឌុបមិនខានទេ ។

    • លី កល្យាណ / មករា 27 2013 12:46 ល្ងាច

      ណ្ហើយ! ឱ្យតែមក ខ្ញុំយកគោយន្តដែលទើបតែទិញទៅទទួលទាំងម៉ែល្ខោន និងកូនល្ខោន កុំឱ្យអស់ថ្លៃម៉ូតូឌុប។ ចឹងចុះតម្លៃឱ្យខ្ញុំបានហើយមែនទេបង?

    • somada / មករា 28 2013 2:56 ល្ងាច

      អរគុណហើយ តែចាំស្តាប់ការសម្រេចចិត្ត​របស់​ក្រុម​ល្ខោន​សិន ។

  2. សណ្តែកបណ្តុះ Sondaek Bondos / មករា 26 2013 4:04 ល្ងាច

    សន្យានៅតែជាសន្យា។ 😛

    • លី កល្យាណ / មករា 26 2013 4:13 ល្ងាច

      យីសឆ្លៀតមកលៀនអណ្តាតដាក់ទៀត ក្រែងប្រុងប្រៀបធ្វើអ្នកដឹកនាំគេហ្អី? 😀

    • សណ្តែកបណ្តុះ Sondaek Bondos / មករា 26 2013 4:17 ល្ងាច

      គ្រាន់តែប្រុង តែប្រៀបឥតទាន់ទេបង ព្រោះឥតសូវប្រឺល ហេហេ

    • លី កល្យាណ / មករា 26 2013 4:22 ល្ងាច

      រៀបខ្លួនពីអាឡូវទៅ ព្រោះថា បើនិយាយពីវិជ្ជាគុនខ្ញុំមិនសូវដឹងថាសណ្តែកបណ្តុះយ៉ាងម៉េចទេ តែបើវិជ្ជាការវិញធានាតាម៉ង គឺទ្រឹស្តីសុទ្ធតែគួរឱ្យគោរព និយាយទៅគឺកំពូលវិជ្ជាការហើយ។
      ម៉េចម៉ាបើទៅដល់កន្លែងខ្លាញ់ ដាក់ខ្ញុំចូលក្រោមក្លៀកផងផងណា៎!

    • សណ្តែកបណ្តុះ Sondaek Bondos / មករា 26 2013 4:29 ល្ងាច

      អីយ៊ូយ វិជ្ជាការអីទេបងអ្ហើយ បានត្រឹមសែនទេមើលទៅហេហេ បើនិយាយពីកន្លែងខ្លាញ់វិញ ប្រហែលជាឥតរកបានទេព្រោះវាខុសជំនាញ បានត្រឹមកន្លែងស្ងួតខ្សោះជីវជាតិប៉ុណ្ណឹងឯង ហេហេ បើបានដល់កន្លែងខ្លាញ់មែននោះ នឹងទាញបងឯងទៅដែរហើយ ហេហេ 😆 :mrgreen:

  3. គឹម ចាន់ / មករា 28 2013 11:10 ព្រឹក

Trackbacks

  1. សន្យា (ភាគ៤) « ស្នាមញញឹម
  2. សន្យា (ភាគ៥) « ស្នាមញញឹម
  3. សន្យា « ស្នាមញញឹម
  4. សន្យា (ភាគ២) « ស្នាមញញឹម
  5. សន្យា (ភាគ៦) « ស្នាមញញឹម

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: