Skip to content
31 ខែមករា 2013 / ស្នាមញញឹម

សូម្បីតែវើតប្រេសក៏ពុករលួយដែរ

Smilesealed data of comments

ក្នុងនាមជាបងប្អូននឹងគ្នា វើតប្រេសបានធ្វើឱ្យមានការឆ្ងល់ខ្លះៗដែរ ដូចជាមានរឿងនេះជាឧទាហរណ៍ ៖

បង somada មានពីរអាខោនដែលចូលមកខំមិននៅក្នុងប្លក់ស្នាមញញឹមរបស់ខ្ញុំ តែមួយអាខោននោះ មានខំមិន ស្មើនឹងម៉ាក់ស្រីតូចបីនាក់ដែរ គឺ ៥៩ ខំមិន តែទោះជាយ៉ាងណាក៏ម៉ាក់ស្រីតូចបីនាក់នៅស្រុក ខ្មែរ ជិតជាងបង somada ជាងគេចឹងគេដាក់ម៉ាក់អាបីនាក់នៅពីលើ។

ហាសហាសហា សូម្បីតែវើតប្រេសក៏អីចឹងដែរហ្ន៎???

 

Advertisements
  1. សណ្តែកបណ្តុះ Sondaek Bondos / មករា 31 2013 12:07 ល្ងាច
    • លី កល្យាណ / កុម្ភៈ 1 2013 10:46 ល្ងាច

      😀 មកញញឹមញញែមអីហ្នឹង ខ្ញុំសួរដូចបងសុធាសួរដែរថាបណ្តុះសណ្តែកដុះហើយឬនៅ? ឃើញតែក្អមឃើញតែឆ្នាំងហ្នឹង!

    • សណ្តែកបណ្តុះ Sondaek Bondos / កុម្ភៈ 2 2013 11:38 ព្រឹក

      កំពុងតែដុះប៉ឹមប៉ឹមហើយបង ហេហេ 😀 ក្អមឆ្នាំងអីទេបង គឺសម្បកពងមាន់ទេតើ គីសគីសគីស ខ្វះលុយទិញថូដាក់ដាំ :mrgreen:

  2. Nataro / មករា 31 2013 12:29 ល្ងាច

    ha ha ha នាំគ្នានិយាយដើមគេឲ្យហុយដី តោះ 🙂

    • លី កល្យាណ / កុម្ភៈ 1 2013 10:47 ល្ងាច

      និយាយដើមគេ គង់តែគេបិទប្លក់មិនខាន 😀

    • Nataro / កុម្ភៈ 2 2013 8:51 ព្រឹក

      🙂

  3. somada / មករា 31 2013 12:30 ល្ងាច

    អត់យល់?

    • លី កល្យាណ / កុម្ភៈ 1 2013 10:44 ល្ងាច

      បងមើលចុះ! បងមក ខំមិន ក្នុងប្លក់ខ្ញុំតាមអាខោនជីមែល មាន៥៩ ខំមិន តែជីវីក៏មានស្មើគ្នានឹងខំមិនបង គេដាក់បងនៅពីក្រោមជីវី 😀
      បំណកស្រាយសមីការពិជគណិត … 😀

  4. somada / មករា 31 2013 12:35 ល្ងាច

    ពុករលួយយូរហើយ ព្រោះប្លក​ខ្ញុំ​មិនដែលមានឈ្មោះក្នង​វើដប្រេសនឹងគេទេ ទោះបីជាមានចូលទៅមើល និង ខំមិនច្រើនម៉េចក៏ដោយ ។

    • លី កល្យាណ / កុម្ភៈ 1 2013 10:49 ល្ងាច

      មែនហ្នឹង ជួនកាលខ្ញុំមើលឃើញប្លក់បងមានអ្នកចូលជិតសាមសិបនាក់ កុំឱ្យតែឃើញមានឡើងទៅក្នុងប្លក់ប្រចាំថ្ងៃអីនឹងគេម៉ាតិច។

  5. Bona / មករា 31 2013 1:24 ល្ងាច

    ប្រព្រឹត្តអំពើពុករលួយ គេមិនប្រកាន់ច្រើនទេ តិចធ្វើតាមតិច ច្រើនធ្វើតាមច្រើន ឲ្រតែបានចំណេញ ណាព្រះរៀមបង

    • លី កល្យាណ / កុម្ភៈ 1 2013 10:51 ល្ងាច

      បាត់មុខបាត់មាត់ម្ចាស់អូនរបស់បងសុធា ប្រធានក្រុមហ៊ុនវង់ល្ខោនខ្យល់កួច ខ្ញុំស្មានតែបូណាអញ្ជើញទៅស្រុកគេទេតើ។ សុខទុក្ខយ៉ាងណាដែរលោកប្រធានខាងធនាគារ?
      ខ្ជិលគាំទ្រអ្នកពុករលួយណាស់ កុំទៅរវល់ជាមួយអី។

    • Bona / កុម្ភៈ 2 2013 11:32 ព្រឹក

      អត់មានទៅណាទេ មកពីម្ចាស់បងមិនមកលេងប្អូនដែរ អាចថាកំពុងរវល់ជាមួយវង់ល្ខោនក័ថាបាន ….ទើបមិនឃើញគ្នា 😛 សុខសប្បាយទេ ចុះព្រះរៀមបងវិញ?

    • លី កល្យាណ / កុម្ភៈ 4 2013 1:00 ល្ងាច

      សុំទោសម្ចាស់អូនអើយ មិនបានមើលឱ្យសព្វ ទៅឃើញផ្ទះគេសុទ្ធតែរឿងមេរៀនល្អ ម៉េចនឹងហ៊ានខំមិន មានតែចុចឡែកហ្នឹង។
      អារឿងខំមិននេះបានតែការនិយាយឡប់ឡែ និយាយលេងទេ តែរឿងគេស្រង់សុទ្ធតែមានគោល មានតាង គឺសុំត្រឹមអានបាន អរណាស់ទៅហើយ។ សុខនិងទុក្ខធម្មតាទេ ដូចតែគ្នាហ្នឹងព្រោះអត់មានគ្នីគ្នានឹងគេ 😀

    • Bona / កុម្ភៈ 5 2013 7:36 ព្រឹក

      😛 😀

  6. គឹម ចាន់ / មករា 31 2013 5:13 ល្ងាច

    ហា ហា វឺតប្រែស រាប់តាម​ប្លកដែលមានអ្នកមើលច្រើន ប្លកដែល អ៊ែកធីវ….ប្លាៗៗៗ!!!

    • លី កល្យាណ / កុម្ភៈ 1 2013 10:53 ល្ងាច

      ប្លក់មានអ្នកមើលច្រើនក៏មិនឃើញមានរាប់ដាក់ក្នុង ប្លក់ប្រចាំថ្ងៃដែរ។ ចឹងបានជាសុំកែលំអថា សុំឱ្យមធ្យ័តបន្តិចទៅវើតប្រេសអូនអើយ!!! 😀

    • គឹម ចាន់ / កុម្ភៈ 5 2013 8:41 ព្រឹក

      ha ha

  7. ម៉ាក់ស្រីតូចបីនាក់ / កុម្ភៈ 2 2013 4:05 ល្ងាច

    no comment 😉

    • លី កល្យាណ / កុម្ភៈ 6 2013 10:28 ល្ងាច

      ម៉ាក់អាបីនាក់ឯងតែខំមិនស្រួលមិនស្រួល បងសុធាតមកវិញឡូវហើយ។

  8. David / កុម្ភៈ 4 2013 8:30 ព្រឹក

    បើមានពុករលួយក្នុងវើតប្រេសនោះ គួរសរសេរថា វើតប្រេះ ។ យ៉ាងណាវាបានជួយយើងក្នុងការចែករំលែកដែរណាអ្នក ។

    • លី កល្យាណ / កុម្ភៈ 5 2013 5:06 ល្ងាច

      ខ្ញុំចូលចិត្តវើតប្រេស បើមិនអីចឹងមិនមែនទុកផ្ទះនៅប្លក់ស្ពត់ឡើងពីងពាងរុំនោះទេ។ តែគ្រាន់តែមិនសូវចូលចិត្តពេលវើតប្រេសបិទប្លក់អ្នកភូមិចាស់ៗម៉ាចំនួន។

      ខ្ញុំមានទាំងសរសេរអរគុណវើតប្រេសផងដែរ។

  9. ប្រាក់ សុភី / កុម្ភៈ 5 2013 4:47 ល្ងាច

    មិន​ដូច​ច្នេះ​ទេ គេ​គិត​ទៅ​លើ​អាយុង​នឹង​កក្ដា​ផ្សេង​ៗទៀត​ផងដែរ

    • លី កល្យាណ / កុម្ភៈ 5 2013 5:08 ល្ងាច

      ប្រហែលហើយបង។ ទើបឃើញឆ្នាំណានោះសោះ អាឡូវធំប៉ុណ្ណាណីហើយកូនបង។

  10. ប្រាក់ សុភី / កុម្ភៈ 6 2013 2:10 ល្ងាច

    ពួកែ​និយាយ​ កំប្លែងណាស់​មិន​ដែល​ជួ​គ្នា​ផង នឹងណា 🙂

    • លី កល្យាណ / កុម្ភៈ 6 2013 10:18 ល្ងាច

      មិនដែលជួបស្គាល់គ្នាពិតមែនហើយបង តែខ្ញុំធ្លាប់ចូលលេងប្លក់បងជាញឹកដែរ គ្រាន់តែកាលណោះអត់ចេះមានយោបល់អីទេ

  11. ឌីយ៉ា / កុម្ភៈ 6 2013 7:31 ល្ងាច

    ខ្ញុំម៉ោមើលគេនិយាយដើមគ្នាលេង

    • លី កល្យាណ / កុម្ភៈ 6 2013 10:19 ល្ងាច

      បើគេចោទ អ្នកមកស្តាប់ក៏ត្រូវចោទនឹងគេដែរ 😀

    • ឌីយ៉ា / កុម្ភៈ 7 2013 5:27 ល្ងាច

      អ្វី​ដែល​ខ្ញុំ​ស្តាប់​ម៉ិញនេះ អត់បានលឺអីទាំងអស់​ ខ្ញុំនិយាយមែន :p

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: