Skip to content
14 ខែ​កុម្ភៈ 2013 / ស្នាមញញឹម

គ្រាន់តែគិតលេងៗ

ជាញឹកញយខ្ញុំតែងតែភ្លេចនូវអ្វីៗដែលបានសន្យាកាលបើរឿងនោះមិនមានជារឿងទាក់ចិត្តខ្ញុំពេកទេ។

តួយ៉ាងដូចជាកាលពីប្រាំបីឆ្នាំមុន ខ្ញុំនិងមិត្តម្នាក់ បានសុំឱ្យឆ្មាំប្រាសាទសម្បូរណ៍ជួយប្រាប់ពួកយើងផង កាលបើ អ្នកស្រុកនៅទីនោះគេមានធ្វើបុណ្យ ប្រពៃណី ទំនៀមទម្លាប់អ្វីមួយពិសេសធំៗ…

អស់កាលជាយូរអង្វែងមក ខ្ញុំបានភ្លេចអស់នូវសន្យានេះ ដោយតែងតែបិទទូរស័ព្ទមិនទទួលទូរស័ព្ទណាដែលមិន ស្គាល់លេខ (អ្នកឆ្មាំនោះតែងតែដូរលេខទូរស័ព្ទដូចគណៈកម្មាធិការសហគមន៍ខ្ញុំដែរ) ដូច្នេះពីមួយឆ្នាំទៅមួយឆ្នាំ ខ្ញុំមិនបានដឹងពីព័ត៌មានដែលអ្នកឆ្មាំចង់ផ្តល់ឱ្យទេ … ហើយក៏មិនមាននឹកនាដល់សូម្បីតិចតួចឡើយ…

ថ្ងៃមិញនេះខ្ញុំបានជួបជាមួយឆ្មាំប្រាសាទសម្បូរណ៍ព្រៃគុក នៅក្រុមប្រាសាទតោ។ គាត់បានរៀបរាប់ប្រាប់ពីរឿង ធ្វើបុណ្យឡើងអ្នកតាព្រៃគុកនេះ (ដោយមិនបានរំលឹកពីរឿងខ្ញុំភ្លេចសន្យាដោយចំទេ គាត់គ្រាន់តែនិយាយថា៖ ខ្ញុំ មិនដែលលើកទូរស័ព្ទរបស់គាត់ឡើយ) ។ មានរឿងជាច្រើនដែលគាត់បានរៀបរាប់ប្រាប់តែខ្ញុំចាំបានខ្លះៗប៉ុណ្ណោះ ព្រោះថាក្នុងពេលជជែកគ្នានោះ អារម្មណ៍និងគំនិតរបស់ខ្ញុំបានហោះទៅដល់ភពមួយផ្សេងបាត់ទៅហើយ…

ខ្ញុំកំពុងតែគិតប្រុងធ្វើការថតភាពយន្តឯកសារ (វីដេអូ ដក់ក្យូមិនថឺរី) អំពីការធ្វើតាំងម៉ែស្រូវ កាលពីប្រមាណបួន ប្រាំខែមុន មុនពេលដល់រដូវច្រូតកាត់ស្រូវរបស់កសិករ។ នាពេលថ្ងៃមិញនេះ ខ្ញុំក៏គិតសាកលេងៗពីរឿងចង់ធ្វើ ឯកសារអំពី ពិធីឡើងអ្នកតាព្រៃគុក ជាប្រពៃណីអ្នកស្រុកចាស់ទុំនៅភូមិទាំងប្រាំពីរ ជុំវិញប្រាសាទសម្បូរណ៍។

ឯកសារដែលមានរយៈពេលមិនតិចជាងពីរម៉ោងនេះ នឹងនិយាយអំពីប្រវត្តិនៃការឡើងអ្នកតា ជំនឿនៃអ្នកស្រុក ក្បួនច្បាប់ពាក់ព័ន្ធ រណ្តាប់ និងវត្ថុចាំបាច់ដែលមានក្នុងពិធី អ្នកដឹកនាំកម្មវិធី អ្នកចូលរួមសម្តែង អ្នកស្រុកដែល មកចូលរួម ចំណាប់អារម្មណ៍របស់អាជ្ញាធរទៅលើជំនឿ និងសកម្មភាពទាំងនេះ និងមតិនានាជុំវិញចំណាប់ អារម្មណ៍របស់មហាជននៃផ្នែកផ្សេងៗគ្នាក្នុងសង្គមចំពោះជំនឿ និងសកម្មភាពទាំងនេះ។ល។

បើនិយាយពីតម្រូវការវិញ យ៉ាងហោចណាស់ ការងាររៀបចំនេះត្រូវការសម្ភារៈ និងមនុស្សមួយចំនួនដែលធ្លាប់ មានបទពិសោធន៍ក្នុងការងារថតភាពយន្តឯកសារ និង/ឬមានឆន្ទៈក្នុងការងារផងដែរ។

សម្ភារៈ មានដូចជា ម៉ាស៊ីនថតវីដេអូ ចំនួនពីរធំៗ និងមួយតូច គ្រឿងប្រដាប់សម្រាប់ការថត និងមធ្យោបាយធ្វើ ដំណើរ ចំណាយលើការទំនាក់ទំនង និង ម្ហូបអាហារសម្រាប់ក្រុមការងារដែលមានមនុស្សមិនតិចជាង១៥នាក់ ឡើយ។

អ្នកដឹកនាំម្នាក់ និងជំនួយការម្នាក់ ផលិតករម្នាក់ និងជំនួយការម្នាក់ អ្នកកាន់ម៉ាស៊ីនបីនាក់ អ្នកសម្របសម្រួល ការងារជាមួយផ្នែកខាងក្រៅម្នាក់ អ្នកបើកឡានទេសចរម្នាក់ អ្នកជួយកាន់សម្ភារៈ និងភ្លើងបញ្ចាំងបួននាក់ អ្នក ចាស់ទុំផ្នែកសិល្បៈ និងជំនាញការមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈពីរនាក់ ដែលនឹងមកជួយតម្រង់ទិស និងផ្តល់យោបល់លើការងាររបស់យើង។

នេះយើងមិនបាននិយាយដល់ថ្លៃសម្តែងសម្រាប់ការរៀបចំកម្មវិធីឡើយ ព្រោះគេមានរៀបចំសម្រាប់ភូមិស្រុក គេស្រាប់ យើងគ្រាន់តែធ្វើបែបបទសុំគេតាមច្បាប់ត្រឹមត្រូវទៅបានហើយ។

របៀបនេះហើយដែលខ្ញុំដឹងថាការថតកុននៅស្រុកខ្មែររលំដួលដោយមិនបាច់ច្រាន ដោយសារតែការថតបាន ត្រូវចំណាយច្រើន ហើយពេលដាក់បញ្ចាំងគឺមានគេកូពីយកទៅលក់កេងចំណេញលើគោក។

និយាយរឿងហ្នឹងពេលណាឈឺចិត្តជំនួសអ្នកត្រូវគេកេងចំណេញ…

Advertisements
  1. somada / កុម្ភៈ 15 2013 6:26 ព្រឹក

    ស្មានតែគិតមែនទែន ខំតែអរ​ថាមានបងប្អូនជាផលិត​ករនឹងគេហើយ អាលនឹង​បានសុំដើរតួឯក ។

    • លី កល្យាណ / កុម្ភៈ 15 2013 6:28 ព្រឹក

      លោកអើយ មកទាំងព្រលឹមមកថាឱ្យប្អូន
      មិនឱ្យដើរតួឯកទេ កូនពីរចឹងនោះ តួឯកទុកឱ្យស្រីក្មេងវិញ។ វរៗស្រាប់តែកំពុងដល់ឈុតតួប្រុសសុំ ស្នេហ៍ស្រាប់តែកូនៗឡើងលើឆាកស្រែកហៅម៉ាក់ៗទៅផ្ទះៗ។ ង៉ាសសសស ង៉ាសសស ង៉ាសស

    • somada / កុម្ភៈ 15 2013 9:43 ព្រឹក

      ក្មេងពេកគ្មានពិបាកណែនាំណាស់ ព្រោះគ្មានបទពិសោធន៍ ។ បើមិនចង់ជួលទេប្រាប់ត្រង់ ៗ​មកមិន​បាច់មកយកលេសរឿងកូនចៅអីទេ ។

    • លី កល្យាណ / កុម្ភៈ 15 2013 9:56 ព្រឹក

      ជួលចេះតែចង់ជួលហើយ តែណាស់តែមានអ្នកដែលគេចង់ឱ្យមកសម្តែងស្រេចហើយ មិនដឹងធ្វើម៉េចទេ មានតែជួលតួពីរនាក់ (អស់លុយច្រើនណាស់) ខាតដើមខាតចុងមិនខាន។

      ខ្ញុំធ្លាប់មានបទពិសោធន៍ហើយ អារឿងម៉ែកំពុងសម្តែង កូនរត់ទៅទាញដៃទារទៅផ្ទះ។

    • somada / កុម្ភៈ 16 2013 8:37 ព្រឹក

      កូនអ្នកណាមិនដឹងទេ តែកូនពីរនាក់នេះអត់ហ៊ានទារទេ ព្រោះគេដឹងថាតែទារទៅមុនពិតជាអត់បាន​លុយញ៉ាំស៊ុបទេ ។

  2. តា ម៉ាប់ / កុម្ភៈ 15 2013 9:28 ព្រឹក

    ពិបាកណាស់ 😦

    • លី កល្យាណ / កុម្ភៈ 15 2013 9:37 ព្រឹក

      😦 បើជាងថតមកនិយាយថាពិបាកទៅហើយមិនឱ្យខ្ញុំគិតថាពិបាកម្តេចនឹងបាន?

    • តា ម៉ាប់ / កុម្ភៈ 15 2013 12:57 ល្ងាច

      តាមពិតកាម៉េរ៉ាថតរូបក៏ថតបានដែរ តែថតម្ដងបានតែ​៣នាទីទេ ដូច្នេះទាល់​តែ​ប្រើ​កាមេរ៉ាវីដូអេតែម្ដង ។ មានតែ២អីថតបានហើ្យ ។

    • លី កល្យាណ / កុម្ភៈ 15 2013 6:22 ល្ងាច

      ខ្ញុំគ្រាន់តែគិតថា កាមេរាមួយចាប់ប្លង់ឆ្វេង មួយប្លង់មុខ និងមួយទៀត បញ្ឆិត៤៥ដឺក្រេពីលើ។ ពេលយើងកាត់ត អាប្លង់ណាល្អត្រង់ឈុតណា យើងយកតែកន្លែងហ្នឹង។

  3. សណ្តែកបណ្តុះ Sondaek Bondos / កុម្ភៈ 15 2013 12:06 ល្ងាច

    បើបងទៅពេលណាប្រាប់ខ្ញុំផង ព្រោះខ្ញុំចង់ទៅទស្សនា​កម្មវិធីនោះដែរ និងជាពិសេសចង់​ទស្សនាប្រាសាទសម្បូរណ៍ព្រៃគុកដែរ។ :mrgreen:

    • លី កល្យាណ / កុម្ភៈ 15 2013 6:23 ល្ងាច

      ការងារធ្លាក់មកមួយចំភ្លុះទៀត ដូចទឹកបាក់ទំនប់ចឹង។ បានអីបបួលស្រីក្មេងទៅដើរលេងជាមួយ។ ទៅធ្វើការនៅស្រុកមួយអាទិត្យ ជួបមុខម៉ែបានប្រហែលពីរម៉ោង

    • សណ្តែកបណ្តុះ Sondaek Bondos / កុម្ភៈ 19 2013 11:06 ព្រឹក

      🙄

  4. ម៉ាក់ស្រីតូចបីនាក់ / កុម្ភៈ 16 2013 9:54 ល្ងាច

    ឣុញ ចឹងគិតលេងទេ? ខំស្រម៉ៃដល់ណាដល់ណី

    • លី កល្យាណ / កុម្ភៈ 17 2013 8:30 ព្រឹក

      😀 បើគិតមែនទែនឯងអើយប្រាំពាន់ដុល្លាដូចជាមិនទាន់ចេញផងឯង (ក្នុងលក្ខណៈជួលគេ)

  5. David / កុម្ភៈ 17 2013 9:46 ល្ងាច

    អ្នកអត់ជំនាញយ៉ាងខ្មួយ សុំកាន់ឆត្រឲ្យអ្នកមីងមេការចុះ ។

    • លី កល្យាណ / កុម្ភៈ 17 2013 10:28 ល្ងាច

      មីងមិនចូលចិត្តឆ័ត្រ និង មួកទេ ទុកឱ្យដើរតួជាអ្នករាវអណ្តើកចុះអីចឹង 😀

  6. សម្ផស្ស / កុម្ភៈ 21 2013 10:27 ល្ងាច

    ខ្ញុំ​សុំ​កាន់​ប្រដាប់​បញ្ជាំង​ពន្លឺ​បាន​ទេ​បង​ 😀

    • លី កល្យាណ / កុម្ភៈ 22 2013 8:03 ព្រឹក

      អស់លុយទៀតហើយខ្ញុំ តែប្រុសក្មេងគេមកសុំធ្វើការ គឺដឹងតែអស់លុយម៉ង

  7. តា ម៉ាប់ / កុម្ភៈ 23 2013 12:38 ព្រឹក

    មានអីត្រូវថែមថយទេបងនៅនិមិត្តរូប ?

    • លី កល្យាណ / មីនា 6 2013 10:38 ល្ងាច

      អត់ហ៊ានរ៉េ របស់តាម៉ាប់មានសព្វគ្រប់អស់ហើយ។

  8. Bona / មីនា 5 2013 8:15 ព្រឹក

    គ្រាន់តែការស្រមើស្រមៃបន្តិចសោះ ធ្វើឲ្យគេផ្អើលពេញទាំងភូមិ 😀

    • លី កល្យាណ / មីនា 6 2013 10:40 ល្ងាច

      ង៉ាស់ៗៗ លើកក្រោយលែងហ៊ានហើយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: