ការវិវត្តន៍របស់វ័យ
ម្សិលមិញនេះ ដោយសារតែអានឯកសារទៅកាន់តែព្រិលភ្នែកខ្លាំងឡើងៗ ខ្ញុំសម្រេចចិត្តទៅវាស់វ៉ែនតាម្តងទៀត ព្រោះធ្លាប់ត្រូវបានអ្នកធ្វើការជាមួយឱ្យសាកពាក់វ៉ែនតាគាត់ម្តងមកផង ខ្ញុំក៏គិតថាខ្ញុំឡើងដឺក្រេភ្នែកទៀតហើយ ទៅដល់ហាងលក់វ៉ែនតា គេក៏យកម៉ាស៊ីនមកវាស់ ភ្នែករបស់ខ្ញុំម្ញូប ២៥០ ដឺក្រេ បូក ។ ចប់ ។
ពេលនេះ មានអារម្មណ៍ហត់នឿយជាមួយនឹងជីវិតណាស់ ព្រោះត្រូវប្រឹងប្រែងរហូត។ កាលពីនៅមានកម្លាំងពេញ លេញ មិនសូវមានបទពិសោធន៍ការងារ មិនសូវបានធ្វើការជាប្រយោជន៍ច្រើនទេ ដល់ពេលមានបទពិសោធន៍ ច្រើនចង់ប្រើជាប្រយោជន៍ដើម្បីជីវិតខ្លួនឯង និងគ្រួសារខ្លះ ដើម្បីសង្គមខ្លះ តែរកពេលធ្វើមិនបានសោះ ។
គោលបំណងរបស់ខ្ញុំ ចង់ធ្វើការងារទាក់ទងនឹងការស្តារឡើងវិញនូវគម្របព្រៃឈើ ការបង្កើនទិន្នផល និងជីវភាព តាមរយៈការប្រើប្រាស់ប្រព័ន្ធធារាសាស្រ្ត និងបើសិនអាច ធ្វើការងារដែលបង្កើនការប្រើប្រាស់ថាមពលកកើត ឡើងវិញជាជាងប្រើថាមពលប្រេងឥន្ធនៈ ។
គោលបំណងធំមួយទៀត គឺសម្តែងការដឹងគុណដល់អ្នករើសអេតចាយ ដែលបានរក្សាបានខ្លះនូវបរិស្ថានសម ស្របសម្រាប់បម្រើមនុស្សទូទៅ រាប់ទាំងខ្ញុំផង ដោយរកវិធីនានាសម្រាប់គាំទ្រដល់ការងារនិងជីវភាពរបស់ពួក គេ។
មិនដឹងកាលណាបានមានឱកាសធ្វើកិច្ចការដែលខ្លួនចង់ធ្វើនេះបានសម្រេចទេ បើរវល់តែនឹងរឿងពាក់វ៉ែនតា ភ្លេចវ៉ែនតា ហើយនឹងមិនទាន់ទម្លាប់ជាមួយវ៉ែនតា ដើរចុះដើរឡើងចង់ងងឹតមុខ។
មានគំនិតល្អច្រើនមែនបងកល្យាណ
😦 បានត្រឹមតែគិត គ្មានបានធ្វើអ្វីជាប្រយោជន៍ បុរាណលោកទុកដូចពោលពាក្យឡេះឡោះឥតបានការ។
យ៉ាងណាកមានចិត្តដែរបង
មានទស្សនៈ និងចក្ខុវិស័យល្អ… សុំសរសើរ… 😀
ឯខ្ញុំវិញ… ឡេះឡោះៗ… មិនដឹងជាបានធ្វើស្អីដែលជាប្រយោជន៍ដល់សង្គម និងមនុស្សជំនាន់ក្រោយនៅឡើយផងទេ… គិតៗទៅ តូចចិត្តណាស់… មានតែល្ងាចទៅរកកន្លែងផឹក ដើម្បីបំបាត់ទុក្ខកង្វល់ហើយមើលទៅ..!!.. 😀 😀
បើសិនលោកពូស្រុកស្រែជាទីស្នេហារបស់ តាម៉ាប់ និង ខ្ញុំ មានប្រសាសន៍បែបនេះ ខ្ញុំវិញមិនដឹងជាចាត់ទុកនៅក្នុងកន្លៀតម្តុំណាទេ
អ្វីដែលពូកំពុងធ្វើសព្វថ្ងៃនេះ inspiring me sooooo muchhhh
ប៉ិន… ពូៗ ទៅបំបាត់ទុក្ខកង្វល់នៅកន្លែងណា? ខ្ញុំទៅដែរ!
ពូស្រុកស្រែគាត់មិនប្រាប់ទេ ខ្លាចកល្យាណទៅចាំមុន
ពូស្រុកស្រែគាត់ខ្លាចខ្ញុំទៅចាំមុនមែនហើយ ព្រោះថាខ្ញុំនេះមិនចេះខូចទេ តែបើដឹងកន្លែងខូចនៅឯណាទៅចាំមុនមួយម៉ោងឯណោះ(???)
ជម្រាបប្រសាសន៍ម្ចាស់បង រួចត្រឡប់មកភូមិវើតប្រេសវិញហើយឬ? មានដឹងទេថាខ្ញុំនឹក?
ឆ្លៀតមកទេ ។ អត់ដឹងថាមានអ្នកនឹកអីនោះទេ បើដឹងប្រហែលជាឈ្លក់ទឹកមាត់ញ៉ាំអីមិនបានផងមើលទៅ
ង៉ាសៗៗ ង៉ៃនេះហៅទៅរកបងក៏នៅតែមិនចូល ពីរបីង៉ៃហើយណា៎ ។
ញ៉ាំមិនបានប្រហែលជានឹងស្រកគីឡូក្រាមខ្លះ
អាលេខ០៨៨ហ្នឹងបងគាត់យកទៅបាត់ហើយ នៅប្រើអា០១២ លេខចាស់ដដែលទេ ។
យ៉ូយ ជាងពួកក្មេងៗសម័យអាឡូវទៀតលោក ដូរលេខទូរស័ព្ទឡាហូតម៉ង
អត់មានដូរទេអា១២ហ្នឹងប្រើជាងដប់ឆ្នាំហើយ តែបើលេខក្រៅពីនោះ យកចូលថៃទម្រាំតែដល់ថ្ងៃចេញមកវិញ វាក៏ហួសដឺឡេប្រើលែងកើត ហើយក៏ទិញថ្មីតែហ្មងទៅ ។
ម្ញុបប្រហែលខ្ញុំដែរ ពាក់ទៅការពារភ្នែកកុំអោយឡើងលឿន។
😀 ចាស អរគុណបង។ បាត់មុខបាត់មាត់យូរហើយបង 😀
បាទ តាំងពីដូរផ្នែកមករវល់ច្រើនជាងមុនណាស់ អត់សូវបានសរសេរអីនឹងគេ បានតែអានប៉ុណ្ណោះ។
បន់ឱ្យតែបានដូរដំណែង នឹងបានប្រាក់ខែកាន់តែច្រើនជាងមុន។ សូមជួយត្រេកអរផងបង។
សូមទោស ការឆ្លើយតបដូចទ្រង់យឺតបន្តិច
សង្ឃឹមថាបានឡើងមែនចុះ ធ្វើ២ឆ្នាំហើយអត់ទាន់បានឡើង១រៀល
នឹងឡើងនាពេលឆាប់ៗនេះ ។ 😀
សាធុ
😀 មេត្តាកុំភ្លេច ប្រាប់ ហើយ និង អញ្ជើញទៅផាតធីផងបើសិនជាមាន
បើតាមខ្ញុំដឹង ប្រហែលជាត្រូវចាំ ១ខែ ឬ ២ខែទៀតបានដឹង
ឱ្យតែរឿងផាតធី យូរយ៉ាងណាក៏ចាំ ព្រោះហ្រ្វី
ឆ្នាំនេះអត់បានទៅណាទេ ព្រោះមានកូនខ្ចី ប្រហែលជាត្រូវនៅ ផ្ទះហើយមើលទៅ
😀 ខ្ញុំក៏អត់ទៅណាដែរ គិតតែពីការងារមិនទាន់រួចរាល់ផង មិនដឹងស្មើណាធ្វើការហើយទេ។
បានកូនស្រីឬប្រុសបង?
កូនស្រី ឥឡូវបាន៣ខែហើយ
អូ ជិតចេះក្រឡាប់ហើយចឹង។
ជូនពរឆ្នាំថ្មី សូមបងនិងក្រុមគ្រួសារព្រមទាំងព្រះនាងតូចរបស់បងជួប ប្រទះតែសេខក្តីសុខ សេចក្តីចម្រើនគ្រប់ប្រការ។
សាធុ (ម្តងទៀត)
សូមអោយបានដូចគ្នា
ហ្រីផាតធី? នៅឯណាមាន?
នៅផ្ទះខ្ញុំក្នុងឳកាសចូលឆ្នាំ
និយាយចឹង ចូលឆ្នាំ កល្យាណទៅណាដែរ?