ភាពស្មោះត្រង់របស់អ្នកជនបទ
ខ្ញុំទើបតែមើលឯកសារការងារដែលធា្លប់បានកត់ចូលក្នុងសៀវភៅកំណត់។ ខ្ញុំមើលដោយយកចិត្តទុកដាក់ ហើយក៏ធ្លាក់ដល់ចំណុច មួយដែលខ្ញុំធ្លាប់សួរទិញផ្លែទឹកដោះ (អ្នកភ្នំពេញហៅផ្លែទឹកដោះគោ ប្រហែលជាខ្លាចថាពាក្យទឹកដោះ អ៊ែកៗពេកក៏មិនដឹង តែអ្នក ស្រុកកំពង់ធំខ្ញុំហៅតែទឹកដោះៗបែបនេះ) ពីអ្នកស្រុកក្នុងពេលទៅប្រជុំនៅទីនោះ។
ក្នុងកំណត់សរសេរថា៖ Buy milky fruit for Ch… ក្រោយនោះពីរបីទំព័រ ដាក់បន្ថែមថា៖ No milky fruit for Ch as the people told me that the milky fruit had some worms inside up to this time. They won’t sell that to me even I insisted them as I expected there will some of the fruit will be good (no worm inside).
ខ្ញុំក៏នឹកឃើញរឿងហ្នឹងឡើងវិញ។
ក្រោយពេលប្រជុំចប់ ដោះស្រាយរឿងឈឺក្បាលពេលប្រជុំរួច ខ្ញុំបានឆ្លៀតសួរអ្នកស្រុកនៅទីនោះដើម្បីរកទិញផ្លែទឹកដោះផ្ញើមិត្តភ័ក្តិ៖
បងៗ មានទឹកដោះខ្លះទេនេះ? ចែកឳយខ្ញុំខ្លះម៉ោ ខ្ញុំយកទៅផ្ញើម៉ែ និងបងប្អូន។
គ្មានទេអ្នកគ្រូអើយ។ ខែនេះដល់ខែទឹកដោះមានដង្កូវហើយ។
ហ៊ឺស បែបមិនអីទេ យើងបេះវាកុំយកអាទុំពេកទៅ គឺគ្មានទេ។ ឱយតែបាន បេះម៉ោបង ខ្ញុំសុំចែកទាំងអស់។ (ខ្ញុំចង់បានណាស់ ព្រោះតម្លៃវាថោកមែនទែន)
ខ្ញុំមិនមែនចិត្តអាក្រក់ ឬខ្ជិលទេអ្នកគ្រូ។ លុយនរណាមិនចង់បាន? តែថា បើអ្នកគ្រូឯងយកទៅហូបទៅ ទៅជាឈឺជាអីទៅ មិនវរ ហើយទេ។ បើម្តាយអ្នកគ្រូឯង និងបងប្អូនហូបទៅឃើញតែដង្កូវ មិនរករឿងអ្នកលក់ទៅហើយទេ???
ត្រូវមាត់អ្នកស្រុកម៉ាទំហឹង ធ្វើខ្លួនអ្នកចេះដឹងស្អី បើគ្រាន់តែរឿងតូចតាចសោះក៏មិនចេះគិតដែរ។
ខ្ញុំនៅមានសមានចិត្ត/ឆន្ទៈក្នុងការងារនៅជនបទ មិនមែនមកពីប្រាក់ខែខ្ញុំច្រើននោះទេ គឺមកពីអារម្មណ៍ដែលដក់ជាប់នឹងសន្តាន ចិត្តស្មោះត្រង់នេះទៅវិញទេ។ បើមិនអីចឹង មិនមែនខ្ញុំសុខចិត្ត ស៊ីអត់ស៊ីឃ្លាន នៅចាំការងារដែលបន្តធ្វើជាមួយអ្នកក្រីក្រ ទោះជា ប្រាក់ខែចាយមិនគ្រប់សម្រាប់ការចុះទៅដេកតាមភូមិតាមស្រុកក៏ដោយ។ ខ្ញុំឱយតម្លៃឆន្ទៈច្រើនជាងតម្លៃទឹកប្រាក់។
អ្ហើយពេលខ្លះទឹកចិត្តស៊ីមិនបានទេ ព្រោះអ្នកដែលទទួលនោះគេមិនពេញចិត្តនិងអ្វីដែលយើងឲ្យគេ ។ សម្រាប់មតិបងពេលនេះទឹកចិត្តត្រូវនៅបន្ទាប់ពីទឹកប្រាក់ សុំទោសនិយាយត្រង់ពេក ។
😀 តែដល់ពេល ទឹកចិត្តស៊ីមិនកើតក៏មិនខ្ចីយកដែរណាបង។ តែខ្ញុំនៅស្រឡាញ់អ្នកស្រុកនៅឡើយទេ មិនទាន់ស្អប់ឡើយ ស្រឡាញ់ភាពស្មោះត្រង់របស់គាត់ ដែលទោះជាគ្រាន់តែជាអ្នកស្រុកអានអក្សរមិនដាច់ តែគាត់ស្មោះត្រង់នឹងសុច្ចរិតរបស់គាត់។ គាត់ស្មោះនឹងភាពជាមនុស្សមិនប៉ះពាល់អ្នកដទៃផងដែរ។ តែចំពោះមនុស្សណាដែលមានបំណងចង់កេងចំណេញលើគាត់ គឺគាត់ប្រទូស្តគេភ្លាម។
អ្នកមានចំណេះដឹងតិចតួច ភាគច្រើនគាត់ជាមនុស្សស្មោះ ហើយស្លូតត្រង់ គាត់តែងតែខ្លាចរអាចំពោះប្រតិកម្មដែលគាត់ធ្វើចំពោះអ្នកផ្សេង តែសម្រាប់អ្នកចេះដឹងមួយចំនួន ភ្លេចខ្លួន រហូតដល់មើលងាយអ្នកតូចតាច ឬ អន់ខ្សោយជាងខ្លួនជានិច្ច ។ និយាយចុះនិយាយឡើងចង់ចូលតួទៀតហើយខ្ញុំ ។
ចាំអូនចែកលុយឱយខ្លះ បើបានចំណេញពីការលក់អត្ថបទ ង៉ាស់ៗៗៗ
បងហ្អា៎ សរសេររឿងខ្លះមក ខ្ញុំចង់ស្តាប់រឿងដែលបងជួបត្រង់បញ្ហាប្រហាក់ប្រហែលគ្នានេះ ព្រោះខ្ញុំចង់ស្តាប់បង។ ខ្ញុំមិនចង់បានតែគំនិតមួយពីរនោះទេ ។ បើសិនបងអស់រវល់ សូមសរសេរនៅក្នុងប្រកាសរបស់បងផង។ យើងគិត ថាសរសេរចែកគ្រាន់អ្នកផ្សេងគេបានបទពិសោធន៍ទៅ ទោះជាគ្នាយើងវ័យនេះ មិនត្រូវការចង់ដឹងក៏ដោយ តែយើង មើលមិនឃើញទេ ប្រកាសទាំងនេះអាចឱយក្មេងស្រករក្រោយដឹងបានច្រើនជាងអំពី អាយហ្វូន និងហ្គេម។
មានរឿងច្រើនដែលចង់សរសេរ តែរកពេលមិនទាន់បាន ការងារច្រើនបន្តិច ព្រោះគ្រប់យ៉ាងត្រូវចាប់ផ្តើមថ្មីទាំងអស់ ។ ហើយអត្ថបទលើកក្រោយ ៗ ប្រហែលជាទាក់ទងនឹងបងប្អូនខ្មែរសុរិន្ទ្រយើង ។
ចាស ដឹងថាបងរវល់ណាស់។ ហើយខ្ញុំនឹងនៅចាំមើលជីវភាពអ្នកសុរិន្ទ្រ ញាតិចាស់របស់ខ្ញុំ។
ជូនពរបង សុំឱយបងទៅទីណាកន្លែងណាបានជួបតែរឿងល្អៗក្នុងជីវិត ទាំងការងារ ទាំងស្នេហា ហ្គាៗៗៗ
សុំជូនមេដៃមួយ… ហាមកាត់..!!..
មិនហ៊ានរ៉េពូស្រុកស្រែជាទីស្នេហា ខ្ញុំខ្លាចបងគាត់តាមរកមេដៃពូដល់ផ្ទះខ្ញុំ ដុតផ្ទះខ្ញុំទៀតមុខជាគ្មានអីជ្រកទេ អត់ប្លង់រឹងផង។
ង៉ៃមុន ញ៉ុមលើកមេដៃជូនអុងម៉ាប់មួយ… រួចហើយ គាត់ប្រុងកាត់យក… ដល់ហើយលើកនេះ ញ៉ុមហាមកាត់តាម៉ងទៅ…
ង៉ាសៗៗៗ
ខ្ញុំគិតថានរណាក៏ដូចនរណាដែរ ពេលនៅជុំវិញខ្លួនយើងជួបតែអ្នកចាំឆក់ឱកាស ដល់តែជួបមនុស្សស្មោះត្រង់ យើងប្រាកដជាដក់ចិត្តមិនខានឡើយ។
ជូនមេដៃមួយអោយអ្នកស្រុក (ខ្ជិលអោយអ្នកត្រសេរ)
ឱ
ឯកភាព… 😀
ខ្ញុំស៊ីលុយមុនហើយ LOL
អូខេ ដើម្បីក្រពះ
😀 តាមកាលៈទេសៈដែរទេ