រំលង ទៅខ្លឹមសារ
29 ខែ​ឧសភា 2013 / ស្នាមញញឹម

ឯកជន៖ ផ្ញើសារមកទាំងព្រឹក

មិត្តភ័ក្តិដែលខ្ញុំខានជួប (គេចពី) គាត់អស់ពេលជាងពីរឆ្នាំ បានផ្ញើសារចូលប្រអប់សំបុត្រអ៊ីមែលរបស់ខ្ញុំមកទាំងព្រឹកម៉ោង ប្រាំភ្លឺព្រោះតែគាត់មិនអាចទាក់ទងខ្ញុំតាមទូរស័ព្ទបាន។ គាត់ចង់ឱយខ្ញុំជូនដំណឹងគាត់បើសិនជាខ្ញុំមកភ្នំពេញវិញ តែខ្ញុំចេះ តែខ្ជិលតេរកគាត់ព្រោះការងារខ្លួនឯងក៏រវល់ ណាមួយ បើទៅជួបជាមួយមិត្តភ័ក្តិ ខ្ញុំត្រូវផ្ចង់អារម្មណ៍ស្តាប់រឿងរបស់គាត់ ហើយយកចិត្តទុកដាក់ក្នុងជួយផ្តល់យោបល់ផង ចុះបើអារម្មណ៍ខ្ញុំមិននៅជាមួយនឹងរឿងរបស់គាត់ផង វានៅតែនឹកដល់ កិច្ចការដែលមិនទាន់បានធ្វើរួចបែបនេះ តើខ្ញុំត្រូវដោះស្រាយយ៉ាងណាពេលទៅជួបគាត់?

ក្នុងសារ គាត់បានសួរបញ្ជាក់ថាតើខ្ញុំនៅចាំអ្វីដែលបានសន្យាជាមួយគាត់ដែរឬអត់? ភាគច្រើនគាត់ជាអ្នកបង្ខំខ្ញុំឱយសន្យា!

ព្រះអើយ! នរណាទៅចាំបានថាសន្យាគ្នាថាម៉េចខ្លះ បើរឿងដែលធ្លាប់និយាយនោះកើតតាំងពីសករាជណានោះ ហើយឱយ មនុសស្មាត់ជើងនឹងដើរ (ពនេចរ) ម៉ាកខ្ញុំនេះទៅចាំរឿងដែលគេបង្ខំឱយសន្យាម្តេចទៅកើត?

សូមចងចាំថា កុំបង្ខំនរណាម្នាក់ឱយសន្យារឿងដែលគេមិនចង់ធ្វើ ព្រោះគេនឹងប្រឹងបំភ្លេចមិនចង់នឹកមិនចង់ឮទេ រឿងអី ដែលត្រូវចងចាំផងនោះ?

  1. ស្រុកស្រែ / ឧសភា 30 2013 7:22 ល្ងាច

    សន្យា ២ឆ្នាំចាំឆ្នែ..!!.. 😀

    • លី កល្យាណ / ឧសភា 30 2013 10:04 ល្ងាច

      មិនមែនទេលោកពូ ខ្ញុំច្បាស់ណាស់ថាមិនដែលបានសន្យាឆ្នែទេ តែក៏មិនដឹងថាជាសន្យាអីដែរ ព្រោះខ្ញុំមិនមែនជាអ្នកចង់សន្យា គាត់ជាអ្នកបង្ខំខ្ញុំទេ។

    • ស្រុកស្រែ / ឧសភា 31 2013 9:00 ព្រឹក

      បើ​មិន​សន្យា ២ឆ្នាំចាំឆ្នែទេ… គឺ​មាន​តែ​សន្យាចូល​ឆ្តីដណ្តឹង..!!.. 😀

    • លី កល្យាណ / ឧសភា 31 2013 9:02 ព្រឹក

      😀 ចាស ពិតជាមិនមែនទាំងពីរហ្នឹងទេលោកពូ។

    • ស្រុកស្រែ / ឧសភា 31 2013 9:10 ព្រឹក

      បើមិនមែន​ជាការសន្យា​ទាំង​ពីរ​ហ្នឹង​ទេ គឺ​មាន​តែ​គាត់​បាន​សន្យា​ថា «បើ​បង​ក្បត់​អូន សូម​អោយ​ឡាន​កិន​ថ្នល់!…» 😀

    • លី កល្យាណ / មិថុនា 1 2013 10:20 ព្រឹក

      😀 😀 😀 មួយហ្នឹងដូចជាត្រូវជាង

  2. achharia / ឧសភា 31 2013 1:35 ព្រឹក

    មានបានថ្ពក់ដៃគ្នាដែរទេកាលណុះ ?
    បើពូកែភ្លេច លើកក្រោយទាល់តែថ្ពក់ដៃគ្នាផង
    បានមិនងាយភ្លេច 😀

    • លី កល្យាណ / ឧសភា 31 2013 8:10 ព្រឹក

      ប្រហែលជាមកពីមិនបានថ្ពក់ដៃមែនហើយលោកពូ។ 😀

      ខ្ញុំគ្រាន់តែចង់និយាយថា កុំបង្ខំនរណាឱយសន្យា កាលបើគេមិនមានចិត្តចង់សន្យានោះ ព្រោះអ្នកនោះឯង នឹងព្យាយាមបំភ្លេច។

      បាត់លោកពូយូរហើយ សុខសប្បាយជាទេពូ? មើលទៅបែបសប្បាយចិត្តណាស់ ព្រោះតាំងពីបានឡានថ្មីមក ឃើញប្រកាសសុទ្ធតែចម្រៀងរហូតម៉ង។

    • achharia / ឧសភា 31 2013 6:48 ល្ងាច

      …ហើយបើបានរហូតទៅដល់ថ្ពក់ជើងទៀត
      រឺតតែលែងងាយភ្លេចតាម៉ង 😀
      ព្រោះតាមពិសោធន៍របស់ខ្ញុំ
      អ្នកដែលខ្ញុំធ្លាប់សន្យាបានដល់ថ្ពក់ជើងជាមួយហើយ
      ខ្ញុំមិនងាយភ្លេចទេ បើអ្នកថ្ពក់ដៃនៅភ្លេចបានខ្លះៗ ។

      ខ្ញុំសុខសប្បាយធម្មតាទេ អរគុណក្មួយកល្យាណ !
      បានឡានថ្មី ដូចគេបានប្រពន្ធក្មេងដែរ បារម្ភក្រែងតែមានគេ
      មកឆាឆៅលួចកេះកៀវ ចតជិតគ្នាស្រៀវតែគេបើកទ្វារមកប៉ះ
      មិនជាស្រឡះចិត្តប៉ុន្មានដែរទេ ពេលចតក្រៅផ្ទះម្ដងៗ។

      ចំរៀងនោះ គ្រាន់តែសំរាប់ចាក់លោតកញ្ឆេងហាត់ប្រាណ
      អោយបែកញើសផងទេ ដើម្បីតទល់នឹងរោគស្រណុកពេក
      រោគឆ្ងាញ់ឆ្អែតៗពេក …អោយវាយឺតតាសៃតាសូងផង ។

    • លី កល្យាណ / មិថុនា 1 2013 10:24 ព្រឹក

      ពុទ្ធោ! មិនដល់ថ្នាក់ថ្ពក់ជើងទេចាស។

      ខ្ញុំស្មានតែបានឡានថ្មីត្រូវការជិះច្រើនជាងមុន 😀 😀 😀

  3. somada / ឧសភា 31 2013 9:55 ព្រឹក

    ឃ្លាចុងក្រោយ​នេះបញ្ជាក់ថា ម្ចាស់អូនព្យាយាមបំភ្លេចសន្យាមែនទេ ? មិនដឹង​ជាគ្នាខកចិត្តយ៉ាងណាទេ​ព្រោះ​តេទៅក៏មិនលើក ផ្ញើសារឲ្យ​គេហើយ​ គេយកមកបញ្ចេញលើវេបសាយទៀត គួរឲ្យអាណិតមែន ។​

    • លី កល្យាណ / ឧសភា 31 2013 3:53 ល្ងាច

      ព្រះពរម្ចាស់បង តែថាខ្ញុំព្យាយាមបំភ្លេចព្រោះតែវាមិនមែនជាគំនិតខ្ញុំ ជាគំនិតរបស់គេ ហើយគេចង់ទាញខ្ញុំឱយជាប់ចំណង។ ចាំតែយក ក ទៅ ល អន្ទាក់ទេតើ បើចឹងមែនប្រាកដជាដូចជ្រូកជាប់ជុចមិនខានទេខ្ញុំ។

  4. ម៉ាក់ស្រីតូចបីនាក់ / ឧសភា 31 2013 2:56 ល្ងាច

    ចប់ហើយ ចឹងទៅខំសន្យាគេធ្វើអីលោកអើយលោក

    • លី កល្យាណ / ឧសភា 31 2013 4:04 ល្ងាច

      មានឯណា??? គេខំគេចមិនសន្យាទេ។ ចឹងហើយបានជាភ្លេចនោះ។

      មិត្ត៖ នែក! យូ/You (គេសំដៅមកខ្ញុំ) ត្រូវតេរកខ្ញុំមុនពេលឡើងមកផងណា៎ កុំភ្លេចឱយសោះ។ យូឯងតែភ្លេច….
      ខ្ញុំ៖ ហ្អស៍ កុំទៅទន្ទឹងចាំខ្ញុំនោះ! មិនដឹងថ្ងៃណាទេ។ កុំខ្វល់ខ្វាយអី វាមិនទៀង។
      មិត្ត៖ អត់បានទេ! និយាយគ្នាឱយហើយណា៎ ត្រូវសន្យាផង!
      ខ្ញុំ៖ ណូ…ណូ…

      មាត់ប្រកែកតែចឹង តែគេមិនយកចិត្តទុកដាក់ចំពោះពាក្យខ្ញុំនិយាយទេ។ ដល់ចឹងមកចាប់កំហុសថាខ្ញុំបានសន្យាអីចេះអីចុះ។ មើល៍ បើម៉ាក់ស្រីក្មេងឯងវិញ តើអាហ្នឹងគេហៅថាសន្យាគ្នាទេ?

    • ម៉ាក់ស្រីតូចបីនាក់ / មិថុនា 1 2013 4:20 ល្ងាច

      ត្រូវប្រកែកអោយដាច់ណាត់ ពន្យល់គេផង កុំអោយគេសង្ឃឹមចោលព្រោះយើង

    • លី កល្យាណ / មិថុនា 1 2013 11:10 ល្ងាច

      បើគេចប៉ុណ្ណឹងហើយនៅមិនដឹងខ្លួនទៀត គ្នាមិនដឹងប្រកែកអាម៉េចទៀតទេ!

      ពិបាកនិយាយជាមួយត្រង់ៗណាស់

      កុំតែបង្ខំខ្ញុំឱយសន្យាទៅបានហើយ

    • achharia / ឧសភា 31 2013 6:57 ល្ងាច

      …កុំខ្វល់ខ្វាយអី វាមិនទៀង។…

      គឺត្រង់ម៉ាឃ្លាហ្នឹងអែងដែលធ្វើអោយគូសន្ទនានៅហ៊ាននិងមានសង្ឃឹម
      ហើយបើបប្រៀបទៅនឹងភាសាកីឡាចំបាប់វិញ …ម៉ាម៉ាត់ហ្នឹង
      ដូចជន្លជើងហុចអោយគេចាប់បោកដែរ …Take care ! 😀

    • លី កល្យាណ / មិថុនា 1 2013 10:26 ព្រឹក

      ខុសទៀតហើយខ្ញុំ។ ខុសនឹងរឿងធ្វើឱយគេគិតសង្ឃឹមហ្នឹងតាម៉ង 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: