រំលង ទៅខ្លឹមសារ
15 ខែមិថុនា 2013 / ស្នាមញញឹម

ស្មានថាបងមិនចេះយំឬ?

ខ្ញុំមិនដែលស្រក់ទឹកភ្នែកព្រោះរឿងបន្តិចបន្តួចឡើយ។ ឬរឿងធំដុំខ្លះក៏មិនអាចចេះតែធ្វើឱយខ្ញុំយំដែរ។

ពេលជួបជុំមិត្តភ័ក្តិចាស់ៗដែលបែកគ្នាជាយូរមក វាកាន់តែធ្វើឱយខ្ញុំភ្លេចនាងលែងបានកាលបើមានមិត្តម្នាក់គាត់ជាអ្នកច្នៃម៉ូតដែរ

ឃើញការតុបតែងខ្លួនរបស់មិត្ត ឃើញកាយវិការទន់ភ្លន់ដែលមានអត្ថរសប្រហាក់ប្រហែលគ្នាធ្វើឱយចិត្តខ្ញុំមិនគិតមិនបានអំពីនាង តើនាងជានរណា??? នាងគ្រាន់តែជាមិត្តម្នាក់ក្នុងអតីតកាល ជាការចងចាំមួយដែលខ្ញុំមិនសូវដែលនឹកដល់ ព្រោះតែដឹងថាកាល ណានឹកដល់នាង ខ្ញុំតែងតែឈឺ… តែនាងនៅតែជាមិត្តដែលខ្ញុំមិនដែលបានបំភ្លេចចោលសោះទោះក្នុងកាលៈទេសៈណាក៏ដោយ ក្នុងពេលដែលខ្ញុំសប្បាយចិត្ត ក្នុងពេលទុក្ខព្រួយញាំញី ខ្ញុំតែងនឹកដល់នាង នារីម្នាក់ក្នុងអតីត…នារីម្នាក់ដែលធ្លាប់ឃុំគ្រងចិត្តខ្ញុំ អស់កាលដ៏យូរយារជាងគេជាងឯង នាងគ្រប់គ្រងបេះដូងបីភាគបួនរបស់ខ្ញុំក្នុងតំណែង «ព្រះនាងម្ចាស់»។

អ្នកប្រហែលជាមិនធ្លាប់បំភ្លេចទេអំពីនរណាម្នាក់ដែលធ្លាប់ធ្វើឱយអ្នករីករាយ តែមនុស្សដែលធ្លាប់ធ្វើឱយអ្នកឈឺចាប់ អ្នក ប្រហែល ជាអាចបំភ្លេចបានខ្លះ។ ខ្ញុំក៏ដូចគ្នា ខ្ញុំមិនបានតាំងចិត្តថាស្រឡាញ់ឬនឹកនាងឱយច្រើនជាងគេទេ តែខ្ញុំមិនអាចភ្លេច បានឡើយថា នាងគឺជានារីតែម្នាក់គត់ដែលឈរនៅខាងខ្ញុំក្នុងពេលដែលខ្ញុំព្រមចុះចាញ់ព្រហ្មលិខិត។

កំពូលនារីជាទីស្នេហា… សូមកុំបំភ្លេចសន្យារបស់យើង… បងក៏មិនដែលភ្លេចអូនឡើយ!

  1. achharia / មិថុនា 16 2013 5:43 ល្ងាច

    អានពីរបីសាហើយ នៅតែដូចអត់សូវយល់
    ជាសំដីប្រុស​ រឺ ស្រីដូចគ្នា ត្រង់ចុងបញ្ចប់ថា

    … បងក៏មិនដែលភ្លេចអូនឡើយ!

    😀

    • លី កល្យាណ / មិថុនា 16 2013 9:53 ល្ងាច

      😀 រឿងខ្លីទេតើលោកពូ ។ ខ្ញុំដាក់ម៉ាឈុតៗ ចង់ដឹងថាមានញាតិញោមណាខ្លះចូលចិត្តអាន។ ដាក់គ្រាន់នឹងលួង កុំឱយថាខ្ញុំដើរចោលផ្ទះប៉ុណ្ណោះ។

  2. ស្រុកស្រែ / មិថុនា 17 2013 9:36 ល្ងាច

    រឿងលួងលោម… អូនអើយ​មើល​ដួងតារា… ខ្ញុំ​មិន​សូវ​ប្រសព្វ​ទេ។ តែបើ​មាន​ការអី ចង់​អោយ​ខ្ញុំ​ «ជួយផា» ប្រាប់​មក… គ្នា​ឯង ខ្ញុំ​ជួយ​ភ្លាម!… 😀

    • លី កល្យាណ / មិថុនា 17 2013 9:59 ល្ងាច

      😀 មិនហ៊ានរ៉េៗ លោកម្ចាស់ ខ្ញុំគ្រាន់តែសរសេរពីអារម្មណ៍ប៉ុណ្ណោះ មិនបានគិតចង់ ផា ឬអ្វីទេពូ។ ដាក់ៗកុំឱយអ្នកភូមិភ្លេចមុខខ្ញុំទេ។

      សាណូមពរពូ ក្នុងរយៈពេលពីនេះតទៅ សូមមេត្តារករឿងលួងលោមដាក់បងផង កុំអាល័យតែផាដាក់គ្នា។

      និយាយអីចឹង ខ្ញុំនៅចាំមិនភ្លេចទេ ព្រោះថាទាក់ទងធំណាស់ដល់ អនាគតខ្ញុំ … តើដឹងហើយនៅពូថាស្រីឬប្រុស??? 😀

    • ស្រុកស្រែ / មិថុនា 17 2013 10:05 ល្ងាច

      ខ្ញុំ​ទើប​នឹង​មក​ពី​វៀតណាម​ កាលពី​យប់មិញនេះ…។ ទារកមានបញ្ហា… ខ្ញុំ​កើត​ទុក្ខ​សឹង​ឆ្កួត​ហើយ… តែ​ខ្ញុំ​​យក​ទីនេះ​សំរាប់​​បន្លប់​កុំ​អោយ​អារម្មណ៍​ខ្ញុំ សោកសៅ​ខ្លាំង​ពេក។ មាន​ពេល​ ខ្ញុំ​នឹង​ទូរស័ព្ទ​ជំរាប​ប្រាប់កល្យាណ ​ដោយ​ផ្ទាល់…។ ​

    • លី កល្យាណ / មិថុនា 17 2013 10:35 ល្ងាច

      ឱ ខ្ញុំសុំទោស ខ្ញុំលេងជ្រុលពេកហើយពូ។

      តើមានរឿងអ្វីទៅ សូមពូប្រាប់ពួកយើងផង ក្រែងមានយោបល់ពីខាង បងសុធា ខាងជីវី ដែលគាត់ធ្លាប់មានពិសោធន៍គាត់ជួយផ្តល់ឱយពូនិងបងបាន ព្រោះពួកគាត់ក៏ជាពេទ្យដែរ។

      សូមឱយម៉ាក់ និងកូនសុខសប្បាយរហូត ហើយប៉ាៗក៏កុំកើតទុក្ខពេក ក្រែងនាំជាស្លុបគំនិតទៅវិញណាប៉ាៗ។

    • ស្រុកស្រែ / មិថុនា 17 2013 10:39 ល្ងាច

      អរគុណកល្យាណ… មិនមែន​ជា​ការ​លេង​សើច​អី​​ជ្រុល​នោះទេ… សូម​កុំ​គិត​អញ្ចឹង។ បើ​គិត​ទាំង​លើក​នេះ​ទៀត គឺម៉ាដាម​ខ្ញុំ គាត់​មាន​បញ្ហា​ពីដងហើយ។ អរគុណ​កល្យាណ​ម្តងទៀត…

    • លី កល្យាណ / មិថុនា 17 2013 11:19 ល្ងាច

      ទោះជាយ៉ាងណាបងនិងពូ កុំរុញរា ។

      សូមថែខ្លួនផង ណាបង ណាពូ ទាំងពីរទាំងបីនាក់
      ដោយក្តីស្រឡាញ់ពីចម្ងាយ។

    • ស្រុកស្រែ / មិថុនា 18 2013 7:26 ព្រឹក

      😀 😀

    • somada / មិថុនា 19 2013 4:26 ល្ងាច

      ចូលរួមសោកស្តាយផងលោកពូ ។ ខ្ញុំជឿថាលោកពូនៅមានឱកាសច្រើនទៀត សូមកុំពិបាកចិត្ត​អី ផ្តាំសួរសុខទុក្ខបងស្រីផងណាលោកពូ ។

    • ស្រុកស្រែ / មិថុនា 19 2013 10:17 ល្ងាច

      បាទ, អរគុណ Somada ច្រើនណាស់… ម៉ាដាម​ខ្ញុំ គាត់​លែង​អីហើយ… ហើយ​គាត់​ផ្តាំ​ផ្ញើ​អរគុណ​​ជំនួស​គាត់​ផង…​

  3. somada / មិថុនា 19 2013 4:23 ល្ងាច

    បើដឹង​ថានឹកគេហើយឈឺប្រឹងនឹកម៉េះ !!!!!
    រឿងរ៉ាវ​ដែលកើតឡើង​ក្នុង​ជីវិតរបស់យើង បើចង់បំភ្លេច​ពិតជាពិបាក​ណាស់ជាពិសេសរឿង​ដែល​ទាក់ទង​ទៅ​នឹង​ផ្លូវចិត្ត ។ ផ្តល់ឱកាសឲ្យខ្លួន​ឯង និង​អ្នក​នៅជុំវិញខ្លួន តែក៏មិនមានន័យ​ថាឲ្យ​បំភ្លេច​រឿងចាស់ដែរ មនុស្ស​រស់នៅ​នឹង​មានកម្លាំង​ចិត្តតស៊ូ​ដោយ​សារអតីតកាល តែកុំបណ្តោយ​ឲ្យអតីតកាល​ដឹកមុខខ្លាំងពេក ។

    • លី កល្យាណ / មិថុនា 19 2013 4:28 ល្ងាច

      អូនអើយមើលចុះ សូម្បីតែនឹកអូនក៏មានអ្នកហាមដែរ។ ហាសហាសហា

    • លី កល្យាណ / មិថុនា 20 2013 8:33 ព្រឹក

      អរគុណណាស់បងនូវការណែនាំចំពោះខ្ញុំដែលជាអ្នកសរសេរ ព្រោះនេះជាពាក្យប្រដៅផ្លូវចិត្តមួយដែលយើងគ្រប់គ្នា មិនថាតែខ្ញុំមិនថាតែគេ គួរត្រិះរិះពិចារណា។

      លើកក្រោយ ខ្ញុំនឹងដាក់ពាក្យប្រៀនប្រដៅរបស់បងបញ្ចូលក្នុងឯកសារខ្ញុំ។

      អរគុណបង។

  4. somada / មិថុនា 25 2013 11:17 ព្រឹក

    ដាក់ក្នុង​ឯកសារ កុំភ្លេចថ្លៃកម្មសិទ្ធបញ្ញា!!!!

    • លី កល្យាណ / មិថុនា 25 2013 11:32 ព្រឹក

      ចាំលក់បានលុយ ទើបគិតថ្លៃកម្មសិទ្ធិបញ្ញាឱយ

  5. Buddhacakra / កញ្ញា 15 2013 8:54 ល្ងាច

    hello! how a u?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: