រំលង ទៅខ្លឹមសារ
28 ខែមិថុនា 2013 / ស្នាមញញឹម

ពូស្រុកស្រែ និងកាហ្វេរបស់ខ្ញុំ

គោរពជូនពូស្រុកស្រែជាទីស្នេហានៃខ្ញុំ និងតាម៉ាប់៖

កម្មវត្ថុ៖ សុំរម្លឹករឿងសន្យាកាលពីខែមុន។

ដើម្បីបានកាហ្វេមកឆុងញ៉ាំ ប្រកបដោយក្លិនឈ្ងុយឈ្ងប់ទប់ចិត្តមិនបាន វាទាមទារពេលវេលា និងត្រូវការការតាំងចិត្តផងដែរ។

ខ្ញុំសុំនិយាយរឿងដំណើរការឆុងកាហ្វេសិន ព្រោះថាសព្វថ្ងៃនេះ ខ្ញុំគឺជាអ្នកគាំទ្រកាហ្វេដ៏ងុបងុលម្នាក់។

មុននឹងបានកាហ្វេមកឆុង គឺយើងត្រូវដាំកាហ្វេ រង់ចាំរហូតដល់វាទុំដោយថែទាំវាយ៉ាងយកចិត្តទុកដាក់អស់ប្រមាណជា ៦ ដល់ ១២ខែក្រោយពេលដាំ ដោយវាមានការប្រែប្រួលរយៈពេលនៃការលូតលាស់ទៅតាមពូជរបស់វា។

បន្ទាប់មក គេប្រមូលផលផ្លែកាហ្វេដែលទុំស្ងួត ហើយយកវាទៅលីង ទើបកិនឱយម៉ត់ ដើម្បីងាយឆុងនឹងទឹកក្តៅចេញក្លិនយ៉ាង គួរឱយចង់សាករសជាតិ។

កាលពីប្រមាណមួយខែពីរខែមុន ខ្ញុំនឹងពូស្រុកស្រែ បានជាប់សន្យាគ្នា/ភ្នាល់គ្នា រឿងអ៊ុតលទ្ធផលនៃការបោះឆ្នោត ឆ្នាំ ២០១៣ នៅ ស្រុកខ្មែរដែលក្នុងនោះខ្ញុំសូមភ្ជាប់លីងទៅកន្លែងយើងជជែកគ្នា ដើម្បីទុកជាភស្តុតាង ដោយមានសាក្សី ដឹង ជាច្រើន នាក់ផង ដែរ។

សូមជម្រាបជូនពូស្រុកស្រែមេត្តាជ្រាបថា បានជានៅថ្ងៃនេះ ខ្ញុំ (លី កល្យាណ) ហ៊ានរម្លឹករឿងភ្នាល់គ្នា ព្រោះថាពីម្សិលមិញ ក្រោយពេលចេញពីធ្វើការ ខ្ញុំបានស្ទះផ្លូវដោយក្បួនដង្ហែររបស់ខាង ២ អស់ជិតកន្លះម៉ោង ដែលខ្ញុំមិននឹកស្មានដល់ថា បក្ស មួយនេះអាចឈានដល់មានការគាំទ្រដោយប្រជាជនជាច្រើននាក់ដល់ម្ល៉េះទេ។ តាំងពីថ្ងៃភ្នាល់គ្នានោះមកខ្ញុំដឹងខ្លួនច្បាស់ថា ត្រូវតែខំអត់ធ្មត់សន្សំប្រាក់ទុកប៉ាវ ពូនិងបងតាមសន្យាដោយមើលឃើញថា ធ្វើយ៉ាងណាក៏នៅតែមិនឈ្នះខាងបក្ស ១ ដែរ។

មិនមែនថាខ្ញុំមានអំណួតអីនឹងឈ្នះពូទេ គ្រាន់តែថានឹកស្មានមិនដល់ថា មានមនុស្សច្រើនដល់ថ្នាក់នេះ ហ៊ានចេញមុខដើរហែ ដែលគ្រាន់បើជាងខ្ញុំឆ្ងាយណាស់ មិនដែលហ៊ានអើតក្បាល ចេញមុខ ឈរឱយនឹងនរក្នុងសង្គមនឹងគេ។

តែអាឡូវ ខ្ញុំរាងមានសង្ឃឹមតិចៗហើយ ហើយដូចជារាងធុំក្លិនកាហ្វេគេកំពុងលីងផងដែរ។ ខ្ញុំគិតថា នៅក្នុងកំឡុង ២៩ ថ្ងៃ ទៀត(ឬអាចយូរជាងនេះបន្តិច ព្រោះទម្រាំរាប់សន្លឹកឆ្នោតហើយ) ខ្ញុំប្រហែលជា «អាច» បានកាហ្វេខ្មៅក្តៅមួយកែវដែលជា «រង្វាន់» បានមកពីការភ្នាល់គ្នានេះពីពូនិងបងផងដែរ។ ហើយថ្ងៃនោះក៏ប្រហែលជាយើងអាចជួបជុំគ្នាផឹកកាហ្វេ ស្តាប់ភ្លេង ក្លែមស៊ុប ផឹក រួមគ្នា ជាឱកាសតែមួយគត់ ដែលពួកខ្ញុំរង់ចាំ (ខ្ញុំនិងតាម៉ាប់)។

សូមពូស្រុកស្រែ មេត្តាទទួលនូវសេចក្តីគោរព រាប់អានដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុតអំពីខ្ញុំ។

  1. តា ម៉ាប់ / មិថុនា 28 2013 12:04 ល្ងាច

    មកពី​ខ្ញុំទៅ​ម្សិល​មិញ​ទាំង​ព្រឹក​ទាំង​ល្ងាច​ណឹង បាន​ស្ទះ !

  2. ម៉ាក់ស្រីតូចបីនាក់ / មិថុនា 28 2013 2:57 ល្ងាច

    ដូចអត់មានខ្ញុំ ខ្ញុំខាងណាឈ្នះក៏សុំតាមស៊ីពែរដែរ ជយោ!!!កាណាក់ប៉ាក់ឆីឆស់និងកាណាក់ប៉ាក់ប៉េងប៉ោងព៌ណយេឡូវ

    • លី កល្យាណ / មិថុនា 28 2013 2:59 ល្ងាច

      វ៉ាស់ៗៗៗ ចាំតែអត់តើ ជាប់ឈ្មោះជាសាក្សីដឹងម្នាក់ដែរ ចាស។

    • ដាវី / មិថុនា 29 2013 11:41 ព្រឹក

      ហាហា ធ្វើដូចបង​ជីវី​បាន​ចំណេញ ចាក់ខ្សែ ស៊ីរះ​សងខាង 😆 ឈ្មោះ​កាណាក់ប៉ាក់​ក៏ឡូយ​ 😆

      គ្រូខ្ញុំ​ម្នាក់​តែង​ចុះ​ទៅ​ពង្រឹង​មូលដ្ឋាន​ជាប្រចាំ​យិយថា មិនប្រាកដថា​ផ្សាយពី​​​noodle(អត់ហ៊ាន​សរសេរ​ជា​ខ្មែរ​ទេ ខ្លាច​អានទៅ​យល់​ន័យ​ផ្សេង) ហ្នឹង ហូបnoodle ហ្នឹង​ទេ 😀 បើជាយោបល់ខ្ញុំ លើកនេះ​ខាង២នឹង​កើន​កៅអី តែ​អ្នកឈ្នះ​នៅ​តែ​ខាង១ដោយ​ថយ​ចំនួន​ជើងម៉ា 😀
      សរុបមក ខ្ញុំ​យល់​ដូច​ពូ​ស្រុកស្រែ​ដែរ 🙂

    • ម៉ាក់ស្រីតូចបីនាក់ / មិថុនា 29 2013 1:37 ល្ងាច

      អ្នកចាក់ខ្សែរហ្នឹងក៏ មិនប្រាកដថាពេលបោះចាក់ខ្សែរដែរចាស ជយោ!កាណាក់ប៉ាក់យើង!

    • លី កល្យាណ / មិថុនា 30 2013 7:15 ល្ងាច

      បោះចាក់ខ្សែ ស្រេចបាត់ហើយ គេរាប់ជាអនុបវាទហើយ

    • លី កល្យាណ / មិថុនា 30 2013 7:14 ល្ងាច

      ខ្ញុំអត់ចាក់ចឹងទេ គឺភ្នាល់គ្នាឈ្នះដាច់ណាចា៎។ ចឹងហើយបានជាដឹងខ្លួនខំសន្សំលុយទុកសាគួស្រេច។

    • ដាវី / មិថុនា 29 2013 7:12 ល្ងាច

      ឆ្មានតា​ពេលបោះ បង​ចាក់ខ្សែ​ដែរ 😉

  3. ស្រុកស្រែ / មិថុនា 28 2013 11:43 ល្ងាច

    អរគុណគ្នា​យើង​ដែល​បាន​ជួយ​រំលឹក​ខ្ញុំ​ពី​រឿង​ភ្នាល់​គ្នា​នេះ…។ សូម​និយាយ​ឡើង​វិញ​បន្តិច​ចុះ ពី​រឿង​លក្ខខ័ណ្ឌ​គឺ៖ បើក្រុមខាង១ «ឈ្នះ» គ្នាយើង​នឹង​អញ្ជើញ​ខ្ញុំ​ញាំស៊ុបឆ្នាំងដី!… តែបើក្រុមខាង២ «ឈ្នះ» វិញ គឺមានន័យ​ថា ខ្ញុំ​ជាអ្នក​ចាញ់… ដល់​ពេល​នោះ ខ្ញុំ​នឹង​អញ្ជើញ​គ្នា​យើង​ទាំងអស់ ទៅញាំស៊ុប​ឆ្នាំងដែក!… គឺស៊ូគីស៊ុប ឬក៏​ចូល​ហាង​ភីហ្សា​ក៏បាន… រួម​ទាំង​កាហ្វេ​តាម​ការ​ចូល​ចិត្ត…​ ចង់​ថែម​ឡាតេ កាពូឈីណូ អ៊ិចប្រេសសូ… តាម​សប្បាយ… 😀

    • លី កល្យាណ / មិថុនា 30 2013 7:12 ល្ងាច

      ចាសពូ តែត្រូវរាប់ថ្ងៃរង់ចាំកាហ្វេខ្ញុំ ឬស៊ុបពូ ចំនួន៤០ថ្ងៃ(យ៉ាងតិច)ទៀត បានដឹងលទ្ធផល។

      បើក្រុមខាង១ ឈ្នះ ខ្ញុំនឹងអញ្ជើញពូនិងបងទៅស៊ុបឆ្នាំងដែកក្បែរៗផ្ទះខ្ញុំ ព្រោះថាថវិកាសន្សំ មានតិចតួច។
      តែបើក្រុមខាង ២ ឈ្នះវិញ ខ្ញុំនឹងយកពូនិងបងទៅលក់នៅហាងកាហ្វេ រេស៊ីបពី (កន្លែងដែលឆ្ងាញ់ហើយថ្លៃ) ។

      ចំណែកសាក្សីដឹងឮវិញ បើម៉ោ យកកូនៗ យកគូដណ្តឹងមកផង បានសុខចិត្ត។ ចំណែកអ្នកអត់គូ ដែលចង់ចាក់ខ្សែត្រូវតែមកបង្ហាញខ្លួនមុនគេ (ទុកឱយរើសម្ហូប)។

    • ដាវី / មិថុនា 30 2013 11:32 ល្ងាច

      ខ្ញុំ​អត់បានថា​ចង់​ចាក់​ខ្សែ​ទេ តែ​ចាក់​ខាង​១ 😉

    • លី កល្យាណ / កក្កដា 1 2013 3:14 ល្ងាច

      😀 ចាំមើលតែខាងក្រុម ១ ចាញ់ ខ្ញុំទៅផឹកកាហ្វេ អត់ហៅទេ ខ្ញុំយកតែស្រីក្មេងៗរបស់ខ្ញុំទៅទេ ចាំមើល៍តឹ !

    • ដាវី / កក្កដា 1 2013 8:07 ល្ងាច

      ទាល់តាយូរ​ហើយយារ​ទៀត​ហ្អ៎បានចាញ់ 😆 តែ​ថាទៅ​ក៏​នៅ​ផឺត​ពោះ​ម្ដងម្កាល​ដែរ​ហ្នឹងណា៎ :mrgreen:

    • ស្រុកស្រែ / កក្កដា 1 2013 8:10 ល្ងាច

      បានដាវីម្នាក់ដែរ កាន់​ខាងមួយ​ ជាមួយ​ខ្ញុំ​ដែរ… 😀

    • ដាវី / កក្កដា 1 2013 8:33 ល្ងាច

      ចា៎ពូ ពីរស្មើ មើលទៅ​ពិបាក​ទប់ទល់​ដែរ តែ​​នៅ​មានសង្ឃឹម 😀

    • ស្រុកស្រែ / កក្កដា 1 2013 8:40 ល្ងាច

      ឈូរឆរ​តែ​នៅក្នុង​ក្រុង​ទេ… ត្រៀម​ក្រពះ និង​អារម្មណ៍​អោយ​ស្រស់​ថ្លា​ ​ចាំ​ទទួល​ការ​អញ្ជើញ​ញាំស៊ុប​ ពី​កល្យាណ និង​អុងម៉ាប់ ​ទៅ… 😀

    • លី កល្យាណ / កក្កដា 1 2013 9:00 ល្ងាច

      គូប្រជែងដូចជាខ្ញុំ ទោះជាគេវ៉ៃជិតសន្លប់ហើយ ក៏នៅតែមិនទាន់លើកទង់សដែរ ។ ខ្ញុំនឹងរងចាំ ឱយដល់ទីបំផុត 😀 ចាំហូបកាហ្វេ អេសប្រេសសូ នៅ រេស៊ីពី។

      អូននាង អូននូ អូនពេជ្រ ខ្ញុំនាំទៅជាមួយ តែអូនដាវី អត់នាំទៅជាមួយទេ ព្រោះអត់នៅខាងខ្ញុំ។

    • ដាវី / កក្កដា 1 2013 8:54 ល្ងាច

      សូមគោរពតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​​របស់​លោកពូ ង៉ាសង៉ាសង៉ាស 😆

    • ដាវី / កក្កដា 2 2013 12:01 ល្ងាច

      តាដឹង​កន្លែង​ប៉ុណ្ណេះ​ហើយ មិនចាំបាច់​ឱ្យ​បង​ពិបាកនាំ​ទៅ​ទេ គឺ​ទៅ​ចាំ​បី​ម៉ោង​មុន​អីណោះ 😆

    • លី កល្យាណ / កក្កដា 4 2013 10:19 ព្រឹក

      ទៅចាំមុនហ្នឹង មានណាត់ជាមួយនរណាមែនទេ? ចាំមើល៍ ខ្ញុំនឹងទៅលួចមើលអ្នកទៅចាំមុន ឃើញហេតុការណ៍ណាហើយ ខ្ញុំនឹងយកមកហែកនៅនេះគ្មានឱយសល់ទេ។

    • ដាវី / កក្កដា 9 2013 7:04 ល្ងាច

      ណាត់ជាមួយ​អ្នកទៅ​លួច​មើល​ហ្នឹងឯង ង៉ាសង៉ាសង៉ាស 😆

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: