រំលង ទៅខ្លឹមសារ
3 ខែកញ្ញា 2013 / ស្នាមញញឹម

ឋានៈអូន

ក្រៅពីក្រុមគ្រួសារទៅ អូនជាមនុស្សតែម្នាក់គត់ដែលបងនឹកដល់រាល់ពេលរីករាយ និងទុក្ខព្រួយ។

ទោះពេលនេះ អូនមិននៅរំខាន ឱយបងពិបាកចិត្ត កំប្លែងឱយបងសប្បាយចិត្ត រញ៉ាំរញ៉ូវ ឬឃុំគ្រងបងដូចពេល មុនទៀត តែបងក៏នៅតែមានសេចក្តីសុខក្នុងការចំណាយពេលនឹកដល់អូន…

ចំណាយពេលវេលានឹកដល់មនុស្សម្នាក់ដែលមិនអាចជួបបានជានិរន្តរ៍​ គឺជារឿងមួយខ្ជះខ្ជាយណាស់ ហើយ ខាតបង់ប្រសិទ្ធភាពនៃខួរក្បាលដោយឥតប្រយោជន៍ ដែលមនុស្សដូចបងកម្រនឹងធ្វើរឿងគ្មានបានការបែបនេះ តែអូនបែរជាផ្លាស់ប្តូរបងទាំងបងមិនដឹងខ្លួនថារលកវប្បធម៌ក្នុងការរស់នៅរបស់អូនត្រូវបានបងទទួលយកបន្តិច ម្តងៗទាំងរវើរវាយ។ ឆ្លងកាត់ខេត្តសៀមរាបពេលណាក៏បងតែងគិតដល់នារីជាទីស្នេហារបស់បងម្នាក់នេះដែរ …

នឹកអូនពេលណាក៏ខ្ទេចបេះដូង នឹកអូនពេលណាក៏ស្ទើររលីងរលោងទឹកភ្នែក នឹកអូនលើកណាក៏បងត្រូវឈឺ…

តើនេះមិនមែនទេឬដែលថាបេះដូងបងបានទៅតាមអូន បាត់ទៅហើយនុះ?

បេះដូងមួយនេះលែងជាបេះដូងមនុស្សទៀតហើយ តាំងពីថ្ងៃត្រូវគេប្រាប់ថា «សុំបែកគ្នា» ម្តងមក…

ទោះជាយ៉ាងណាអូនបានស្ម័គ្រថែរបួសបេះដូងមួយនេះ តាមវិធីសាស្រ្តផ្សេងៗដែលអូនអាចធ្វើបាន ក្នុងបំណង តែមួយគត់គឺចង់ឱយបងត្រឡប់ទៅជា «មនុស្សម្នាក់» ជាថ្មី។ អូខេ ពីមុនហ្នឹងបន្តិច បងប្រហែលជាឆ្កែ??? :D

បងមានអារម្មណ៍ឯកោជាខ្លាំងពេលណាដែលបងឃើញគេដទៃមានអ្នករៀបបាយឱយញ៉ាំ មានអ្នកបោកខោអាវ មានអ្នកដឹកដៃកូនដើរលេងជាមួយនៅឯផ្សារ… ពេលខ្លះបងក៏ធុញទ្រាន់ នៅពេលឃើញគេដទៃកាន់ដៃគ្នាដើរ នៅមាត់សមុទ្រ ពោលពាក្យសាសង សន្យាស្នេហ៍មិនចេះអស់មិនចេះហើយ… Whenever I saw bread with butter and boiled eggs, I always quit from others eyes to have my private space, I can’t bear that it is a normal thing in my memory while it was once being a great time with you and you deserved it to me.

បងបានសន្យាថា នឹងធ្វើតែអំពើល្អ ប្រាថ្នាឱយញាតិមិត្តបងប្អូន ព្រមទាំងអូន និងកូន បានជួបតែក្តីសុខ មានតែក្តី ស្រឡាញ់ និងមានសុខភាពល្អជានិច្ចនិរន្តរ ។ ពេលបរិច្ចាគឈាមលើកនេះ ក្មេងប្រុសនោះឈ្មោះរក្សាដែរ បងគិត ក្នុងចិត្តថាវាជាចៃដន់ដែលមនុស្សដែលបងនឹកដល់នាពេលនោះ មានឈ្មោះដូចអ្នកដែលបានទទួលឈាមពីបង

***

ចាំបងផងណា៎! អូនសន្យាថានឹងមកវិញនៅថ្ងៃណាមួយ តែបើមិនអាចទេ អូនគ្រាន់តែចាំដល់ថ្ងៃមួយ ពេលដែល បងដល់វេលាត្រូវទៅជួបអូន… ចាំបងផង បងខ្លាចវង្វេងគ្នាដូចគ្រានេះទៀត… សន្យាផង ថាចាំបងណា៎!

អូននៅតែឈរតំណែងដើមរហូត ទោះបីបងមានអ្នកផ្សេងទៀតក៏ដោយ។ បងមិនដែលមានអារម្មណ៍ថាបងស្មោះ ត្រង់នឹងនរណាម្នាក់ឱយដូចកាលបងរស់នៅជាមួយអូនឡើយ។ អូនកុំច្រណែនគេអី ទោះជាយ៉ាងណា អូននៅ តែជានារីតែម្នាក់គត់ក្នុងខួរក្បាលរបស់បង។

  1. ស្រុកស្រែ / កញ្ញា 5 2013 8:10 ល្ងាច

    កំសត់ណាស់… អានរួចក៏ស្រស់​ទឹក​ភ្នែក​បញ្ច្រាស់​ឡើង​លើ..!!.. 😀

  2. Chivy / កញ្ញា 6 2013 10:46 ល្ងាច

    តួប្រុសកំពុងនឹកដល់តួស្រីដែលស្លាប់បាត់ហើយ មែនទេ?

  3. ឧត្តម / កញ្ញា 17 2013 9:39 ព្រឹក

    (y) ឡែកមួយចុះ កុំឲ្យអន់ចិត្ត គ្នាខំpost ហើយ..

    • លី កល្យាណ / កញ្ញា 17 2013 10:28 ព្រឹក

      ពុទ្ធោ បានគ្នាជាមួយម៉ាក់អាបីនាក់ គ្រាន់នឹងជាន់ខ្ញុំមិនឱយងើបមុខរួច 😦

Trackbacks

  1. ឋានៈបង | krousarrikreay

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: