រំលង ទៅខ្លឹមសារ
17 ខែកញ្ញា 2013 / ស្នាមញញឹម

ការពារគ្រាប់

តាមពិតទៅកំពុងអង្គុយសរសេរប្រកាសពីរបីឯណោះទេ តែនឹកឃើញថានៅភូមិនេះ បងប្អូនខ្ញុំបាញ់ខ្ញុំពេក តាមបាញ់រហូតដល់ផ្ទះនៅហ្វេសប៊ុក គ្មានថ្ងៃលោះសោះ ម្ល៉ោះហើយក៏គិតរកវិធីណាមួយដែលអាចការពារ ខ្លួនកុំឱយត្រូវគ្រាប់។

ជាបឋម គោលការណ៍របស់ខ្ញុំ គឺថាធ្វើយ៉ាងណាការពារខ្លួនឱយបានសិន កុំឱ្យគេចាប់ដានរឿងអាក្រក់ៗ របស់ខ្ញុំបាន តែចោលអា«ចរិត»ចង់ឱយគេសើចហ្នឹងមិនបានសោះ… សរុបទៅ…អាដែល!

បន្ទាប់មកត្រូវតាមចាប់កំហុសរបស់អ្នកតាមបាញ់ឬហៅម្យ៉ាងទៀតថាតាមប្រមាញ់រឿងរបស់គេម្តង។ តែ គ្មាននរណាគេចែករំលែករឿងរ៉ាវផ្ទាល់ខ្លួនអាក្រក់ៗដែលអាចឱយយើងបាញ់បានវិញសោះ… សរុបទៅ…

ស្នៀតចុងក្រោយ គឺជន្លឱយគេចេញរឿង តែម៉ាល្បិចនេះគ្រោះថ្នាក់ណាស់ បើធ្វើភ្លាត់ អាចស្រោចមកលើ ខ្លួនឯងបាន… សរុបទៅ…អាដែល!

 

ណ្ហើយ! ទុកខ្លួនជាមនុស្សកំសត់ម្នាក់ដែលអាចផ្តល់ភាពរីករាយដល់មនុស្សជុំវិញខ្លួននៅទីនេះចុះ!

  1. krousarrikreay / កញ្ញា 17 2013 5:51 ល្ងាច

    ដល់វគ្គ«អ្នកត្រូវគេបាញ់»ស៊ើបអង្កេតរកចំណុចខ្សោយរបស់«អ្នកបាញ់»!! ម៉េចៗ ខ្ចីកំលាំងខាង FBI ទៅបង! 😀

    • លី កល្យាណ / កញ្ញា 17 2013 8:27 ល្ងាច

      ខ្ជិលហើយ ខ្លាច FBI ដឹងរឿងសម្ងាត់ខ្ញុំ បែកការណ៍ឱយអ្នកម្ខាងទៀតដឹង វរខ្ញុំបណ្តោយ

    • krousarrikreay / កញ្ញា 17 2013 8:29 ល្ងាច

      ហាសហា! គ្មានរឿងសម្ងាត់ទេក្នុងលោកយើងនេះ!!! រឿងសម្ងាត់ទាល់តែគ្មានអ្នកដឹង រួចបើមានគេដឹងម៉េចសំងាត់កើត???​ 😀

    • លី កល្យាណ / កញ្ញា 17 2013 8:33 ល្ងាច

      មិនខ្ចីឱយដឹងទេចឹងនុះ
      😀

    • krousarrikreay / កញ្ញា 17 2013 8:35 ល្ងាច

      heshe លាក់ទុកដល់ទីបំផុត!! 😀

    • លី កល្យាណ / កញ្ញា 17 2013 8:36 ល្ងាច

      ងិងិងិ កុំឱយបងប្អូនសាច់ឈាមខ្ញុំដឹង ខំៗ បានញ៉ាំនំបាតដៃមិនខានរ៉េយប់ហ្នឹង

    • krousarrikreay / កញ្ញា 17 2013 8:41 ល្ងាច

      ហាសហា Personal and Top Secret!!! 😀

  2. ម៉ាក់ស្រីតូចបីនាក់ / កញ្ញា 17 2013 10:09 ល្ងាច

    ដល់ម្លឹង???? Oh i wish wordpress has photo comment just like facebook. :mrgreen:

  3. Bona / កញ្ញា 18 2013 9:46 ព្រឹក

    ដឹងខ្លួនអីចឹង ទើបអាចត្រឡប់ក្រោយដល់ត្រើយសុភមង្គល !!! ធ្វើដូច CIA ម៉្លេះបង ចង់ស៊ើបអង្កេត… 😀

    • លី កល្យាណ / កញ្ញា 18 2013 3:50 ល្ងាច

      យី ចុះលោកអគ្គលេខាធិការ ទៅបានពាក្យពីណាមក? ត្រឡប់ក្រោយដល់ត្រើយសុភមង្គល?

      ចង់ប្រមាញ់រឿងគេដែរ តែទៅមិនរួចទេ ខ្លាចគេពន្លាត់យើងវិញ ដល់ពេលហ្នឹងមិនមែនបកក្រោយ ដល់ត្រើយសុភមង្គលទេ គឺបកក្រោយគឺចូលចំខ្ទះខ្លាញ់។

    • Bona / កញ្ញា 18 2013 3:55 ល្ងាច

      ហាសហា​! គ្រាន់តែប្អូនរំឭក

    • លី កល្យាណ / កញ្ញា 22 2013 3:27 ល្ងាច

      😀 😀 😀

      ប៉ិនតែ ស្មើណាចែកលុយថ្លៃសម្តែង ជិតភ្ជុំជិតភ្ជហើយ

    • Bona / កញ្ញា 23 2013 7:23 ព្រឹក

      អស់ហើយ

    • លី កល្យាណ / កញ្ញា 27 2013 6:59 ព្រឹក

      យី ខ្ញុំប្រាប់ហើយប្រាប់ទៀតថា តួយក្សអត់បានប្រើម្សៅប្រើក្រែមទេ ព្រោះមុខយក្សស្រេចហើយ ម៉េចក៏នៅតែអស់លុយចឹង???

      ច្បាស់ណាស់ ច្បាស់ខ្លាំងណាស់តាម៉ង គឺតួស្រីៗដែលអួតខ្លួនថាជាស្រីស្អាតតាម៉ង ដែលប្រើប្រេងម្សៅច្រើនជាងគេ!!!

      ហ៊ឺស…អស់លុយគ្មានសល់អីទេ បើនៅតែធ្វើខ្លួនម្ល៉ឹងៗនុះ!

    • Bona / កញ្ញា 30 2013 1:35 ល្ងាច

      កុំបានធ្វើខ្លួន កុំអីគ្មានអ្នកជួលក្រុមល្ខោននេះទេ

    • លី កល្យាណ / កញ្ញា 30 2013 2:44 ល្ងាច

      លោកអគ្គដូចចង់ផ្អៀងហ្អេស?

    • Bona / តុលា 1 2013 9:16 ព្រឹក

      ឃ្លោង ! 😀

    • Somada Vsthea / កញ្ញា 30 2013 3:30 ល្ងាច

      5555555555555555555555555555 ដឹងខ្លួនខ្លះទៅអូនយក្ស កុំតែបានស្រីស្អាតកុំអី​គ្មាន​អ្នកជួល​ល្ខោនទេ ។ ជូនមេដាយ​អូនយក្សសង្ហាមួយសិន !

    • លី កល្យាណ / កញ្ញា 30 2013 3:34 ល្ងាច

      ខ្ញុំខ្ជិលហើយ លុយមិនដឹងនៅឯណាឯណី ហើយប្រឹងតែសម្តែង ហើយស្តីឱយតែខ្ញុំ ធ្វើបាបតែខ្ញុំទៀត។

      ហេងវិញសរសើរខ្ញុំថា យក្សសង្ហា កុំអីឈប់សម្តែងម៉ង

    • Bona / តុលា 1 2013 9:17 ព្រឹក

      ដឹងហើយតើបង! បានមេដាយមួយទៀត មាស ឬ ប្រាក់?

  4. ស្រុកស្រែ / កញ្ញា 25 2013 7:09 ល្ងាច

    ចូលដល់​វគ្គ «ឈីងចាំង រត់​ពីហ្វេសប៊ុក​ដល់​វើដប្រេស» 😀

    • លី កល្យាណ / កញ្ញា 27 2013 7:00 ព្រឹក

      គេដេញបាញ់អនាគតកូនប្រសារហើយអនាគតលោកឪក្មេក

    • ស្រុកស្រែ / កញ្ញា 30 2013 3:22 ល្ងាច

      ក្រែង​អនាគត​កូនប្រសារ ចង់​ស្រក​គីឡូ​ហ្អី?… 😀

    • លី កល្យាណ / កញ្ញា 30 2013 3:25 ល្ងាច

      ចប់បាត់! ប្រាប់ឪដូចអត់ប្រាប់ចឹង!

      ពូ និងបងស្រី សុខសប្បាយជានាទេ? ហើយភ្ជុំនេះប្រុងអញ្ជើញទៅណាទេពូ?

    • ស្រុកស្រែ / កញ្ញា 30 2013 3:38 ល្ងាច

      មានគំរោង​ថា ​នឹងដឹកដៃគ្នា​ទៅមើល​ថ្ងៃលិច នៅ​លើ​ឆ្នេរខ្សាច់​កោះរុងសន្លឹម នៅង៉ៃ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ….។ ចុះកូនប្រសា​រមាន​ផែនការ​ទៅ​លេង​ឯ​ណាដែរ?…

    • លី កល្យាណ / កញ្ញា 30 2013 3:43 ល្ងាច

      ងិងិងិ ត្រូវប៉ាន់ម៉ងពូ។ ក្នុងរយៈនេះ សមុទ្រស្ងប់នៅឡើយទេ។ តើនេះជាកម្មវិធី ហាន់នីមូន លើកទីប៉ុន្មានហើយលោកឪពុកក្មេក?????

      ទៅណាអត់រួចទេពូ។

    • ស្រុកស្រែ / កញ្ញា 30 2013 3:48 ល្ងាច

      ហាន់នីមូន​គ្រប់ពេល… ឪក្មេក និង​ម៉ាក់ក្មេង​ ពេល​ណា​ក៏ហាន់នីមូន​ដែរ​​ ណាអនាគត​កូន​ប្រសារ..!!.. 😀

    • Somada Vsthea / កញ្ញា 30 2013 3:33 ល្ងាច

      សួរហ្នឹង សង្ស័យ​ចង់ទៅចាំមុនហ្មង !!!

    • លី កល្យាណ / កញ្ញា 30 2013 3:37 ល្ងាច

      ទៅចាំមុនមិនកើតរ៉េ របាយការណ៍ត្រូវបង្ហើយក្នុងពេលភ្ជុំនេះ មិនអាចដើរទៅណាបានរ៉េ សូម្បីតែទៅផ្ទះ

    • Somada Vsthea / កញ្ញា 30 2013 4:00 ល្ងាច

      មានគ្នាហើយ​ខ្ញុំ ភ្ជុំភ្ជរគេសម្រាកគ្រប់គ្នា តែឯងវិញការងារ ៗៗៗៗៗៗ

    • ស្រុកស្រែ / កញ្ញា 30 2013 4:05 ល្ងាច

      ម៉េចក៏មិន​ឈប់​សំរាក​ ដើម្បី​នាំ​ព្រះស្វាមី​​ និង​បុត្រ​ទៅ​ប្រពាត​ព្រៃ​ភ្នំ ឬ​​ទៅ​មើលទឹក​សមុទ្រ​ដែរ​ទៅ…​

    • លី កល្យាណ / កញ្ញា 30 2013 4:30 ល្ងាច

      ង៉ាសៗៗ ខ្មាសគេពេញស្រុកមិនថាទេបង។

      បង! ពូគាត់សួរនៅខាងក្រោមហ្ន៎!

    • Somada Vsthea / តុលា 1 2013 8:18 ព្រឹក

      ឈប់អត់បានទេលោកពូ ព្រោះវាជាការងារក្រៅម៉ោង បើសម្រាកខ្លាច​មិនទាន់តាមគេកំណត់ ហើយម្យ៉ាងទៀតបានក្រាស់ដែរនឹង​លោកពូដូច្នេះហើយ​ទើបចិត្ត​មិនដាច់ បើមិនទទួល​ដូចជាមើលងាយលុយពេក គិៗៗៗៗៗៗៗៗ

    • ស្រុកស្រែ / តុលា 1 2013 9:20 ព្រឹក

      ត្រូវហើយ… ឳកាស​ គឺពិតជា​មិន​អោយ​បាត់បង់​ដោយ​ងាយៗ​​បាន​ទេ!…។ ក្នុងសម័យ​រដ្ឋកម្ពុជា បាន​បង្រៀន​អោយ​ខ្ញុំ​ចង​ចាំ​នូវ​ទ្រឹស្តី​មួយ​ឃ្លា​​គឺ «ឆក់ឳកាស និង​បង្កឳកាស»។ ប្រសិន​បើ​ «មាន​ឳកាស» គឺ​ខ្ញុំ​ត្រូវ​តែ​ប្រញាប់​ឆក់​យក… តែ​​ប្រសិន​បើ​គ្មាន​ទេ ខ្ញុំត្រូវ​តែ​​រក​មធ្យោបាយ​យ៉ាង​ម៉េច «បង្កឳកាស» ដើម្បី​ឆក់​យក​តែ​ម្តង… 😀

    • Somada Vsthea / តុលា 2 2013 8:39 ព្រឹក

      អរគុណហើយ​លោកពូ​ ដែលយល់ចិត្ត ។ សូមឲ្យ​លោក​ពូ​មាឱកាសល្អជាមួយប្រពន្ធ​ក្មេង ហើយ​រក​អាអូន​តូចមួយ​មកផ្ញើ​អ្នក​ភូមិ​យើ​ងផង !​

    • ស្រុកស្រែ / តុលា 2 2013 8:47 ព្រឹក

      😀 ប្រពន្ធក្មេង?…

    • លី កល្យាណ / តុលា 2 2013 3:54 ល្ងាច

      ពួកខ្ញុំគិតថាពួអាយុមិនច្រើនជាងពួកយើងប៉ុន្មាននោះទេ

    • ស្រុកស្រែ / តុលា 2 2013 3:56 ល្ងាច

      ម៉ាដាមខ្ញុំ គាត់អាយុ​សាមស្តើង​ហើយ… 😀

    • លី កល្យាណ / តុលា 2 2013 3:57 ល្ងាច

      ស្មើគ្នានឹងពួកខ្ញុំដែរចឹង។

    • Somada Vsthea / តុលា 4 2013 8:51 ព្រឹក

      កល្យាណ អាយុស្រករនឹង​ពួកយើង​មែន តែមុខមិនចាស់​ដូចពួកយើង​នោះទេ ។

    • ស្រុកស្រែ / តុលា 4 2013 2:30 ល្ងាច

      😀 😀

    • លី កល្យាណ / តុលា 4 2013 8:26 ល្ងាច

      មិនដែលទេបង តែចំណាស់យើង គឺប្រហែលៗនឹងស្រីស្អាតដូចជាបងសុធាមិនខានទេ ។

  5. Somada Vsthea / កញ្ញា 30 2013 8:50 ព្រឹក

    មនុស្សល្អ គេមិនខ្លាចមានអ្នកបាញ់ទេ !!!! ណាស់តែមនុស្សសាងបាបច្រើនតើដែលភ័យខ្លួនខ្លាចគេបាញ់នោះ!

    • លី កល្យាណ / កញ្ញា 30 2013 3:38 ល្ងាច

      យី ចុះបងឯងមកលេងតែនៅអិនតានេត្រចឹង ការងារមិនស្ទះទេអី???

    • Somada Vsthea / កញ្ញា 30 2013 3:59 ល្ងាច

      អត់អារម្មណ៍ធ្វើការទេ ហើយ​ក៏​មិនចង់បង្ខំខ្លួន​ឯងដែរ ។ សម្រាកខួរ​ក្បាលខ្លះ​ កុំឲ្យ​វាណែនពេកខ្លាចវាផ្ទុះ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: