អនុស្សាវរីយ៍មួយ ក្នុងព្រៃជាំផ្កា (ត)
ភាគ២
ដោយខ្លាចរៀបអីវ៉ាន់មិនទាន់ ហូបបាយរួចភ្លាមខ្ញុំមិនជួយនាងទុកដាក់ចានឆ្នាំងទេ។ ខ្ញុំចុះទៅប្រមូលសព្វាវុធ គ្រប់ធុនមកទុកដាក់កន្លែងដែលអាចរកបានដោយងាយ ក្បែរៗដំណេក។ នាងរៀបចានឆ្នាំង…
សម្លេងគីង្គក់ក្រត និងសត្វយំចម្រុះគ្នាធ្វើឱយនាងកាន់តែមានទឹកមុខស្លេកស្លាំងជាងមុន… ខ្ញុំឮសម្លេងពស់វែក ស្រែកដូចមាន់បណ្តើរកូន…ធ្វើឱយព្រឺសម្បុរខ្ញាកៗ… កំពូលសត្រូវរបស់ខ្ញុំ … តាមស្តាប់សម្លេងនេះ នៅមិនឆ្ងាយ ពីផ្ទះនេះឡើយ…ឬប្រហែលជានៅខាងក្រោមផ្ទះបាយនុះហើយ…
ងាកចុះងាកឡើងទៅ ខ្ញុំរកឃើញកញ្ចក់ចាស់មួយទំហំប៉ុនខ្នើយកើយ ដែលមីងម្ចាស់ផ្ទះគាត់ផ្អែកនៅជញ្ជាំង ក្បាលដំណេករបស់គាត់។ ខ្ញុំទៅលើកកញ្ចក់មកដាក់ក្បែរមាត់ទ្វារផ្ទះ ដោយដាក់ទូរស័ព្ទបាញ់ចំចានអាលុយ មីញ៉ូមហើយតម្រង់ឱយចំណាំងផ្លាតពីចានអាលុយមីញ៉ូមចំកញ្ចក់ម្តងទៀត… រៀបចុះរៀបឡើង ខ្ញុំចង់វិល មុខដោយសារតែរត់ម្តងទៅខាងណេះ ម្តងទៅខាងណោះ ទម្រាំសារេត្រូវ…
– ស្មើណាបានបងអាចឈប់ធ្វើខ្លួនទៅម៉ោៗ ធ្វើឱយខ្ញុំវិលមុខទៀត??? (តើខ្ញុំជាស្វាមែនទេ???)
អង្គុយនឹកដល់ពាក្យសម្តីដែលនាងនិយាយជាមួយខ្ញុំ ខ្ញុំតែងមានអារម្មណ៍ថានេះជានារីទីពីរហើយដែលអាច និយាយរឿងរ៉ាវជាច្រើនជាមួយខ្ញុំបាន។ ទោះនិយាយមិនសូវត្រូវគ្នាក៏ដោយ ក៏ខ្ញុំអាចដឹងថានាងតាមទាន់ការ គិតរបស់ខ្ញុំឬនិយាយម្យ៉ាងទៀតបានថា ដឹងគ្រប់ល្បិចរបស់ខ្ញុំ។
មានពេលខ្លះ យើងមានមិត្តជាច្រើននៅជុំវិញខ្លួន តែមិត្តដែលអាចនិយាយត្រូវគ្នាមានមិនច្រើននោះទេ។ មិត្ត ខ្លះអាចធ្វើឱយយើងរីករាយ ខ្លះក៏នៅស្ងៀមចាំស្តាប់យើងនិយាយ តែខ្លះទៀត ចូលចិត្តនិយាយខ្ទាស់រឿង ទោះ រឿងនោះត្រឹមត្រូវដូចម្តេចក៏ដោយ… ឧទាហរណ៍៖ ម្នាក់និយាយថា៖ ពីភ្នំពេញទៅ ពោធិ៍សាត់ ប្រហែល ១៩០ គីឡូម៉ែត្រ ម្នាក់ទៀតស្រែកវាសភ្លាម៖ ហេស ២០០ គីឡូម៉ែត្រឯណោះ!… វាខុសគ្នាយ៉ាងម៉េច បើគេប្រើពាក្យ ប្រហែលនុះ!
«…គិតមើលចុះ នាងដឹងថាខ្ញុំនឹងឃាត់នាងមិនឱយមកព្រៃព្រោះខ្ញុំទៅច្រើនថ្ងៃពេក (ដូច្នេះបើតិចថ្ងៃ នាងនឹង បានទៅដែរ) នាងរកល្បិចនិយាយឱយខ្ញុំចេញពាក្យថា៖ បងទៅ ឆាប់ម៉ោវិញទេ… គិតទៅមនុស្សស្រី ស្អិត ល្អិត ម៉ដ្ឋ ណាស់…»
ស្រកបាយបន្តិច ខ្ញុំចុះទៅលើកឆ្នាំងពោតស្ងោរ និង ពោតដុតដែលបានឆ្អើរទុកលើរនូតផ្ទះ។ នាងអង្គុយមាត់ ទ្វារជាមួយខ្ញុំមើលទៅមេឃខាងមុខផ្ទះដែលឃើញភ្លឺស្ទុងៗ … ជជែកគ្នារឿងជីវិតរបស់យើងបណ្តើរ បកពោត ហូបបណ្តើរ បន្ថែមពីលើបាយដែលខ្ញុំហូបមិនឆ្អែត ដោយសារនាងមិនចេះស្មានអង្ករដាក់ដាំបាយ។ យើងមាន ពេលជជែកគ្នាច្រើនរឿងណាស់រាប់តាំងពីរឿងកម្ទេចកម្ទីក្នុងជីវិត រហូតដល់ក្រុមគ្រួសាររបស់ អ្នកដទៃដែល នៅក្បែរយើង។
នាងនិយាយបណ្តើរពីការរកស៊ីរបស់ឪពុកម្តាយនាងដែលត្រូវការមានអ្នកជួយ ជំនួស ដៃជើង ហើយកិច្ចការងារ ចង់បើកហាងលក់សម្លៀកបំពាក់ដែលនាងគិតជាមួយខ្ញុំពីលើកមុនម្តង។
– នៅទីនេះ យើងគ្មានទូរទស្សន៍មើល គ្មានវិទ្យុស្តាប់ព័ត៌មាន គ្មានភ្លើងអគ្គិសនី គ្មានស្រា គ្មានម្ហូបឆ្ងាញ់ គ្មានពូក គ្មានខ្នើយទន់ស្រួលដូចនៅផ្ទះយើងសោះ… អ្វីៗហាក់ដូចជាពិបាកក្នុងការទម្លាប់រស់នៅណាស់!
+ តែក៏គ្មានផ្សែងពុល! … (នាងមានគំនិតចង់និយាយថា រស់នៅដូចក្នុងព្រៃអាម៉ាហ្សូន តែខ្ញុំតែងតែពេញចិត្ត នឹងលើកហេតុផលមកប្រាប់នាងយ៉ាងសុទិដ្ឋិ)។
ជាទម្លាប់ធម្មតាម៉ោងស្មើណេះ ខ្ញុំតែងតែផ្ញើសារទៅស៊ីណាដើម្បីនិយាយពាក្យរាត្រីសួស្តីជាមួយនាងមុនចូល គេង…
+ អូន! នៅហ្នឹងមួយ ភ្លែតបានទេ បងចង់ទៅទូរស័ព្ទរកពូមួយភ្លែតទៀត?
– អូនទៅដែរ!
+ ណូ! ដើរយប់អីចឹង ខ្លាចសត្វ។ អូននៅលើផ្ទះហ្នឹងហើយ!
– អត់ទេ ទៅដែរ! អូនដឹងថាបងនឹងតេទៅរកនរណាខ្លះ ស្មើណេះ!
+ ហ៊ើយ! បងសុំទៅតេរកស៊ីណាម៉ាភ្លែត បានក៏អត់? សុំតែម៉ាភ្លែតទេ។ បងនឹងស្រែកហៅអូនរហូត!
– បងតេរកនរណាតេទៅ តែអូនទៅជាមួយដែរ!
+ អូខេ … ចឹងមិនបាច់ទេ! ចាំស្អែកក៏បានដែរ!
បង្អង់មួយស្របក់ នាងក៏និយាយរឿងតទៅទៀត ធ្វើហាក់បីដូចជានាងមិនដឹងថាក្នុងចិត្តខ្ញុំកំពុងនៅមិនសុខព្រោះ តែមិនបានទាក់ទងទៅសង្សារចាស់។
– បង? កាលណាឈប់ធ្វើការឆ្ងាយពីផ្ទះ ហើយរកការងារជិតៗធ្វើវិញ?
+ បងកំពុងស្រឡាញ់ការងារបែបនេះ។ សុំឱយបងបានធ្វើអ្វីដែលបងចង់ធ្វើផងទៅ! (កិច្ចការដែលតែងហៅគូ ទំនាស់ទាំងឡាយ មកនិយាយតទល់គ្នា ព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី ហើយដែល ជួនកាលប្រើ វិធីសាស្រ្តនយោបាយមួយចំនួនដើម្បីដំណើរការទៅបានរលូនជាងធម្មតាបន្តិច)
ក្នុងចិត្តនាង កិច្ចការដ៏គ្រោះថ្នាក់នឹងនាំទុក្ខដល់ខ្លួនយើង និងគ្រួសារទៀតផង។ ក្នុងចិត្តខ្ញុំ ខ្ញុំសប្បាយចិត្តនឹង បានចេញដើរជាជាងនៅក្នុងការិយាល័យឃើញតែមុខមនុស្សដដែលៗ…
ដើម្បីគេចពីប្រធានបទក្តៅដែលយើងនឹងអាចប្រគងសម្តីគ្នាព្រោះតែរឿងនេះ ខ្ញុំចុះទៅកល់កង់ឡាន ខ្លាចវា រអិលថយក្រោយប្រសិនបើមានភ្លៀងធ្លាក់។ ទើបតែនឹកឃើញថានៅក្នុងឡាននាង មានខ្នើយកល់ ពីរដាក់នៅ បាំងខាងក្រោយតៃកុង ខ្ញុំក៏ប្រមូលវាទុកសម្រាប់កើយក្នុងយប់នេះ ព្រោះថាខ្នើយមុងម្ចាស់ផ្ទះគាត់មិនបានត្រៀម សម្រាប់ពួកយើងទេ ដូច្នេះ យកតែមុងគាត់មកចងការពារមូសនោះគឺគ្រប់គ្រាន់ណាស់ហើយ យើងនឹងប្រើខោ អាវខ្លះដណ្តប់ជាជំនួសភួយបាន…រួមជាមួយនឹងភ្លើងគល់ដែលឆេះក្រោមផ្ទះ ជាគ្រឿងកំដៅដូចមនុស្សកូនខ្ចី ដេកអាំងភ្លើងអីចឹង! អស្ចារ្យ យប់ដ៏ត្រជាក់នេះ តើខ្ញុំនឹងដេកលក់ដែរទេ កាលបើមានឡានល្អមួយ និងមនុស្ស ស្រីស្អាតម្នាក់នៅក្រោមការមើលខុសត្រូវរបស់ខ្ញុំបែបនេះ?
+ អូនចុះមកក្រោម បត់ដៃបត់ជើងឱយហើយទៅ! ហើយកុំភ្លេចយកច្រាសដុសធ្មេញបងមកផង។
– តើខ្ញុំអាចរើអំពូលភ្លើងសិប្បនិម្មិតរបស់បងបានទេ? ខ្ញុំចង់កាន់ពិល!
+ បាទ បាន ព្រោះលែងត្រូវការមើលអីទៀតហើយ! តែប្រយ័ត្នដើរទាត់កញ្ចក់ ព្រោះបងគ្រាន់តែផ្អែកវាទេ!
– អូខេ។
ក្រោយបង្ហើយបារីរបស់ខ្ញុំហើយ ខ្ញុំក៏រៀបភ្លើងគល់តម្រៀបគ្នា ដើម្បីកុំឱយពិបាកចុះមករុញច្រើនដងនាំឱយដេក លក់មិនស្កប់។
– បង! អត់ទាន់ដុសធ្មេញទេហ្នឹងហ្អេក! ខ្ញុំទុកថង់ច្រាសនៅលើគ្រែក្រោមផ្ទះ។
+ សែងឃ្យូ បេប៊ី!
– អេមណត់ ហ្គន់ណា ហ្គេត យូ ធូ ស្លីប ធូណាយ អ៊ីហ្វ យូ ដុន ប្រាស់ យ៉ ធីត ហានី!
+ ងិងិងិ យេស មេម!
រៀងរាល់យប់ នាងគឺជាម្តាយដែលតែងរំលឹកដាស់តឿនខ្ញុំឱយធ្វើកិច្ចការដែលត្រូវធ្វើមុនពេលចូលគេង។ ទីមួយ គឺមុជទឹក ទីពីរគឺដុសធ្មេញ ទីបីគឺសូត្រធម៌មុនចូលគេង…
+ តោះចូលគេង! ស្អែកយើងនឹងបានងើបពីព្រឹក! តែ…យប់នេះសុំមិនសូត្រធម៌ទេ ងងុយគេងណាស់!
– គ្រាន់តែសូត្រប៉ុន្មានម៉ាត់ហ្នឹង? កុំខ្ជិល! រៀនទម្លាប់ខ្លួនជាមនុស្សល្អបន្តិចទៅ!
+ ចុះបងសូត្រក្នុងចិត្តរួចហើយតើ! (ខ្ញុំស្ទាបរាវរកអាវុធគ្រប់បែបយ៉ាងនៅលើក្បាលដំណេករបស់ខ្ញុំដើម្បីឱយ ប្រាកដថាខ្ញុំអាចរកវាឃើញនៅពេលអាសន្ន)
– បងដឹងទេ? ការសូត្រធម៌ គឺជាការតាំងសមាធិមួយ ធ្វើឱយអារម្មណ៍យើងស្ងប់មុនពេលគេង!
+ ចុះសាសនាផ្សេងដែលមិនបានសូត្រធម៌មុនពេលគេង គេនឹងឈឺឬ?
– បងនិយាយទៅមើល៍ សាសនាណាដែលមិនឱយសាសនិករបស់គេសូត្រធម៌ ឬរំលឹកដល់ព្រះមុនពេលគេង?
+ សាសនាគ្រឹស្ត!
– មុននឹងធ្វើអ្វីក៏គេត្រូវរំលឹកអរគុណព្រះដែរ!
+ សាសនាអ៊ីស្លាម! …មិនដែលឮចាមសូត្រធម៌មុនគេងទេ!
– សាសនាណាក៏មានដែរ! មានតែមនុស្សគ្មានសាសនាទេ ដែលមិនអាចសូត្រធម៌បាន។
+ អូខេ! (ខ្ញុំសូត្រធម៌មួយចប់តាមនាង) … តើយើងអាចនឹងទៅដល់ឋានសួគ៌ដែរទេ?
នាងមិនតបនឹងសំណួរបញ្ជោះបន្សោករបស់ខ្ញុំទេ នាងគេងអោបខ្ញុំលែងតមាត់ទៅទៀតព្រោះថាបើនៅតមាត់ ខ្ញុំនឹងនាំនាងនិយាយមួយយប់ទើសភ្លឺមិនខាន។
ពិតមែនតែខ្ញុំតែងតែនាំនាងនិយាយកំប្លែង អំពីជីវភាពរបស់ប្រជាជន ឬអំពីរឿងអាក្រក់អាក្រីផ្សេងៗ ប៉ុន្តែនេះ គ្រាន់ជាគ្រឿងបន្លប់ចិត្តប៉ុណ្ណោះ។ រឿងស្នេហាដែលព្រាត់ប្រាសគ្នាថ្មីៗរបស់ខ្ញុំ រឿងស្នេហាដែលខ្ញុំស្រឡាញ់ យ៉ាងស្ម័គ្រស្មោះអស់ពីបេះដូង នៅញាំញីជាប់ចិត្ត ជាប់ខួរ នៅឡើយទេ។ ខ្ញុំមិនដែលបំភ្លេចឡើយនូវស្នាមញញឹម របស់នារីជាទីស្រឡាញ់…ខ្ញុំមិនដែលភ្លេចឡើយ ទុក្ខលំបាក និងក្តីរីករាយមួយភ្លែតៗ ទាំងប៉ុន្មានដែលខ្ញុំ និង នាង ធ្លាប់បានដឹកដៃគ្នាឆ្លងកាត់…
ខ្ញុំចង់ចុះទៅជក់បារីនៅខាងក្រោម តែទំងន់ដៃរបស់នាងបានគ្របទទឹងខ្លួនខ្ញុំមួយទំហឹងទៅហើយ…
កំពុងតែដេកលក់យ៉ាងសុខស្រួល ស្រាប់តែភ្លៀងធ្លាក់យ៉ាងខ្លាំង។ គ្រាប់ភ្លៀងធំៗស្រក់លើស័ង្កសីធ្វើឱយលាន់ឮ សឹងបែកត្រចៀក។ នាងខ្លាចខ្លាំងណាស់ ព្រោះដំបូលស័ង្កសីដែលទាប ធ្វើឱយលាន់សំលេងកាន់តែខ្លាំង។
– បងអើយ!
+ បាទ?
– ខ្ញុំខ្លាចខ្លាំងណាស់!
+ កុំខ្លាចអី! ទោះជាយ៉ាងណាបងនឹងការពារអូន! គេងទៅ! បន្តិចទៀតភ្លៀងរាំងវិញលែងឮទៀតហើយ!
– បងនិយាយជាមួយអូនបន្តិចសិនមក៍ កុំទាន់គេង!
+ បា…ទ!
– ម៉េចក៏យើងមកនៅកំសត់ខ្លួនអីក្នុងព្រៃហ្នឹងអីចឹង?
+ មានអី … កំសត់អូន? គេរស់ម៉េចបាន … យើងក៏…បាន…ដែរ។
– តែយើងមានផ្ទះ មានគ្រែ មានពូក ម្តេចក៏យើងមកគេងនៅទីនេះ? … បង! កុំទាន់គេងណា៎!
+ បា..ទ…!
ទោះជាងងុយយ៉ាងណាក៏ខ្ញុំគេងមិនលក់ដែរ ព្រោះកម្លាំងដៃរបស់នាងឱបខ្ញុំស្ទើរស្លាក់ខ្យល់ទៅហើយ តែបើនៅ តែតមាត់គ្នាជាមួយនាងទៀត គឺប្រាកដជាបាននៅនិយាយគ្នាទល់ភ្លឺមិនខាន ព្រោះនាងកំពុងតែខ្លាច! ខ្ញុំក៏អង្អែល ខ្នងនាងតិចៗ ឱយនាងឆាប់គេងទៅ …
កណ្តាលអាធ្រាត្រ ខ្ញុំក្រោកចុះទៅមើលភ្លើងភ្នក់នៅក្រោមផ្ទះ ដកបារីមកជក់បណ្តើរ កំដរបរិយាកាសដែលត្រជាក់ ហើយសើម និងដែលស្ងាត់ជ្រងំនៅកណ្តាលព្រៃ ឮតែសម្លេងសត្វយំ គួរឱយស្រណោះស្រុកទេស…
– បង! (សម្លេងនាងស្រែកស្ទើរភ្លាត់សម្លេង) បង!
+បងនៅខាងក្រោម! … អូន! … បងនៅខាងក្រោម! … បងឡើងទៅវិញហើយ!
ក្រោយលាងជើងស្អាតបាតហើយ ខ្ញុំក៏ចូលគេងវិញ។
ម្តងនេះខ្ញុំដេកលក់ស្រួលបន្តិច ព្រោះតែអស់កម្លាំងដោយសារកាន់ចង្កូតឡានពេញមួយថ្ងៃ ប្រឹងឡើងអស់ពីខ្លួន។
តែដល់ជិតភ្លឺ ខ្ញុំត្រូវភ្ញាក់យ៉ាងខ្លាំងដោយសារសម្រែករបស់នាង…
– បង! បងៗ! … បង! រញ្ជួយផែនដីមែនទេ?
+ ហ៊ឹស?… មានឯណា?
– រង្គើផ្ទះហើយ!
+ អូន…ហ្អា៎… គេងទៅ! បងងងុយណាស់!
– បងហ្អា៎? រញ្ជួយផែនដីហើយ
សូមរង់ចាំអានភាគបញ្ចប់
Like មួយសិន! គ្នាខំ Post ហើយ..
like មួយដែរ ហ្កាៗៗៗៗៗ
ពីរនាក់នេះ មួយលក់សាំង មួយលក់ហ្គាស ពិតមែន។
មេត្តាកុំបាញ់ម្នឹសខ្លួនមួយពេក លោកអ្នកខ្លួនប្រាំ និងខ្លួនពីរអើយ!!!
likeសិន ព្រោះអត់ទាន់មានពេលមើល ចាំមានពេលមើល ចាំមកមើលវិញ អញ្ចឹងសោះក៏ថាគេលក់សាំងដែរ
សំណាងហើយវើតប្រេសមិនដូចហ្វេសប៊ុក បើមិនអីចឹងទេ ខ្ញុំត្រូវលោះព្រលឹងដោយសារខំមិនរូបភាព របស់អ្នកលក់សាំងមិនខានរ៉េ 😀
អូយ My Buddha!!! បងហ្ហា ខ្ញុំអានអាឃ្លានេះ ឡើងឡើងសាច់ដុំភ្នែកទំរាំយល់ «អេមណត់ ហ្គន់ណា ហ្គេត យូ ធូ ស្លីប ធូណាយ អ៊ីហ្វ យូ ដុន ប្រាស់ យ៉ ធីត ហានី!» 😀
ងិងិងិ
គូរស្នេហ៍ថ្មីថ្មោងនាំគ្នាទៅក្រេបទឹកឃ្មុំនៅក្នុងព្រៃ គិៗៗៗៗៗៗៗៗៗៗៗៗៗៗៗ។
ចុងបញ្ចប់ផ្ទះរង្គើ 5555555555555555555555555555555
Thanks for your love story. It can make me smile when I relax.
Am I look like Mr. Bean?
វ៉ាស់ៗៗ
Not you but your story
Great to know that you enjoy with my writing. At least I know that I am not useless.
who think that you’re useless? Do you know you’re strong man because you also can make that house nearly broken 555555555
យ៉ា! មិនមែនមកពីគូស្នេហ៍ថ្មោងថ្មីនាំរង្គើផ្ទះទេ។
និយាយតាមត្រង់ ខ្លាចអ្នកៗមានកូនទេ ដែលគ្មានឱកាសបានរង្គើផ្ទះរង្គើអីនឹងគេនុះ!
គិតមើល ៗ នៅសុខ ៗ ម៉េចរង្គើផ្ទះកើត ? ជួយបកស្រាយរឿងរង្គើផ្ទះនឹងផង អត់ឆ្ងល់មិនបានទេ នៅសុខ ៗ ម៉េចរង្គើកើត ?
អ្ហើយ មិនបាច់បារម្ភចំពោះអ្នកមានកូនទេ វិជ្ជាគុនគេពេញខ្លួន គេមិនបាច់ឲ្យផ្អើលអ្នកជិតខាងទេ តែបើគេមានបំណងដូចអ្នកខាងលើវិញ គេក៏មិនខ្វះជម្រើសដែរ ។
រួចចុះបងឯងគិតទៅដល់ណាហើយ?
ខ្ញុំចេះតែបារម្ភហើយ។ ចំកូនណាមិនដឹង ចំកូនម៉ាកខ្ញុំនេះ ទោះវិជ្ជាគុនខ្លាំងប៉ុណ្ណាក៏ទៅមិនរួចដែរ!
ខ្ញុំថាគ្មានជម្រើសទេ ថាជឿតាមខ្ញុំទៅ! 😛
ចំម៉ែនេះក៏ទៅមិនរួចដែរ !!!
ជម្រើសមានជានិច្ចសម្រាប់មនុស្សដែលត្រូវការរើស ! ខ្លាចតែមនុស្សមិនចង់រើសតើ ចេះតែគេច តែទីបំផុតគេចអត់បានអាដែល!!!!
ហេតុអ្វីបងសរសេររឿងបែបនេះចេញ មានតែបងធ្លាប់ទៅព្រៃហ្នឹង? ខ្ញុំចាប់អារម្មណ៍ពីជីវិតនៅក្នុងព្រៃណាស់ តែអ្នកអាចដែលមិនដែលឆ្លងកាត់គេចាប់អារម្មណ៍តែរឿងស្នេហាប៉ុណ្ណោះ ឯជីវភាពក្នុងព្រៃគ្រាន់តែជាឆាកអមៗ។
ចាស លោករដ្ឋ ខ្ញុំធ្លាប់ធ្វើការនៅស្រុកសណ្តាន់ខេត្តកំពង់ធំដែរ។ បើសិនអាចចែករំលែកបាន សូមជួយចែករំលែកបទពិសោធន៍ឱយគ្នាយើងនៅវើតប្រេសដឹងផង។ ខ្ញុំឧស្សាហ៍ចូលប្លុកលោកដែរ តាមទូរស័ព្ទ។
ប្លក់បងមិនមានតំណពីប្លក់ខ្ញុំទេ ព្រោះពេលប្លក់នេះបង្កើតគឺពេលខ្ញុំឈប់លេងវាមួយរយៈយូរ មិនដូចអ្នកភូមិចាស់ម៉ាចំនួននៅតែលេងទេ រាល់ថ្ងៃនេះខ្ញុំរស់នៅកំពង់ធំ មានប្រពន្ធមានកូន ទៀតសោតពិបាកនឹងមានឥន្ថឹណិតប្រើផង ទើបមិនសូវបានបន្តដំណើរជាអ្នកប្លក់ understand?
យីអ្នកស្រុកជាមួយគ្នាសោះ ម្តេចចន្លោះភ្នែកខ្ញុំទៅកើត? នៅម្តុំណាដែរឯកំពង់ធំហ្នឹង? ខ្ញុំម្តុំវត្តកំពង់
ខ្ញុំនៅភូមិដូង និងត្រពាំងស្វាយ
ឧស្សាហ៍ចូលក៏គ្មានអីទទួលដែរ ខ្ញុំដូចជាមិនមានពេលសម្រាប់ប្លក់សោះ ។
ឌៀតែខ្នូចទេ 😀 😀 😀 យូរៗបានសរសេរម្តងដាក់ កុំឱយប្លុក់ភ្លេចម្ចាស់ប៉ុណ្ណោះ