ឯកជន៖ ថ្ងៃខួបកំណើតម្តាយខ្ញុំ
២៤ កញ្ញា ២០១៣
ជារៀងរាល់ឆ្នាំខ្ញុំតែងតែទូរស័ព្ទទៅជូនពរគាត់ ឬផ្ញើកាតប៉ូស្តាល់ទៅជូនម្តាយធំអបអរសាទរថ្ងៃពិសេសនេះ ថ្ងៃ ដែលជីដូនខ្ញុំបានផ្តល់ជីវិតមួយដ៏អស្ចារ្យសម្រាប់គ្រួសារខ្ញុំ។
គាត់ជាបងស្រីតែម្នាក់គត់របស់ម្តាយបង្កើតរបស់ខ្ញុំ។ ជាអ្នកដែលមានសុខភាពមិនសូវមាំទាំតាំងពីតូចមក គាត់ ត្រូវបានម៉ែយាយ(ជីដូនខ្ញុំ) ដាក់ឈ្មោះថា សុខ (ជាឈ្មោះនៅក្នុងគ្រួសារ) ឈ្មោះក្នុងបញ្ជីជាតិ ឡុងហ៊ុម សុខា ហើយក៏ជួនរណ្តំគ្នានឹងប្អូនស្រីឈ្មោះ ផលា ។ ប្អូនខ្ញុំទាំងប្អូនៗបង្កើត និងជីលួតមួយទាំងអស់ហៅគាត់ថាម៉ាក់អ៊ំ
ចំណែកខ្ញុំហៅគាត់ថាម៉ាក់ (របៀបបង្អូសសម្លេងដូចពពែស្រែករកម៉ែវា ឬមួយវាត្រូវគេអារ-ក) និងជួនកាលហៅ Mommy ឬ Mom តាមតែការនឹកឃើញរបស់ខ្ញុំតែពាសអីចឹងទៅ!
បានជាចង់រៀបរាប់វែងអន្លាយនេះណា៎ ព្រោះថាក្រែងមាននរណាដែលត្រូវចូលខ្លួនមកក្នុងគ្រួសារខ្ញុំ ដូច្នេះម្នាក់ នោះត្រូវសិក្សាពីរចនាសម្ព័ន្ធក្នុងគ្រួសារយើងយ៉ាងហោចណាស់ពីរខែបានយល់ 🙄
នៅក្នុងរបប ប៉ុលពត គ្រួសារយើងទាំងអស់គ្នាបានជម្លៀសទៅនៅស្រុកគាស់ក្រឡ នៃខេត្តបាត់ដំបង (មនុស្ស ចាស់ៗរបស់ខ្ញុំមួយណាក៏តែងដំណាលពីរឿងរស់នៅកាលសម័យប៉ុលពតនៅទីនោះដែរ ព្រោះមានរបាយការណ៍ មួយស្តីពីប្រព័ន្ធធារាសាស្រ្តនៅស្រុកគាស់ក្រឡ ខ្ញុំបានអានអក្សរអង់គ្លេសឈ្មោះស្រុកភូមិនៅទីនោះទាំងអស់ ដោយគ្មានទាក់មួយភូមិ តំបន់ណាឡើយ រហូតដល់អ្នកចុះសិក្សាគេលាន់មាត់សួរថាខ្ញុំធ្លាប់ទៅសិក្សាដែរឬ? ចាំ បាច់តែចុះទៅដល់បានស្គាល់ស្រុកភូមិ ស្តាប់តែពួកគាត់និយាយរឿងហ្នឹង ៣០ឆ្នាំ ក៏ចាំយកទៅណាមិនអស់!)។
ក្រោយរបបប៉ុលពតដួលរលំ ម្តាយធំខ្ញុំបានទៅធ្វើការជាមួយអង្គការមួយហើយបានឆ្លងទៅរស់នៅអាមេរិចដោយ មានការធានាពីជីដូនជីតារបស់ខ្ញុំដែលរស់នៅទីនោះស្រាប់តាំងពីមុនរបបលន់ណុល។
ដោយសារចំណេះដឹងភាសាអង់គ្លេសបានល្អ គាត់រកការងារធ្វើបាននៅក្នុងការិយាល័យនៃអង្គការមនុស្សធម៌ ក្រុមហ៊ុននានា និងចុងក្រោយគឺក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច។
ក្នុងពេលគ្រួសារយើងស្ថិតក្នុងស្ថានភាពបាតដៃទទេដូចប្រជាជនខ្មែរទូទៅក្រោយរបបប៉ុលពត គាត់បានខ្នះខ្នែង ស្វែងរកដំណឹងពីពួកយើង និងបានផ្គត់ផ្គង់ជីវភាពគ្រួសារយើងស្ទើរតែពីរភាគបីនៃការចំណាយ ដោយលះបង់ ពេលវេលាផ្ទាល់ខ្លួនស្ទើរតែពេញមួយជីវិតដើម្បីគ្រួសារ ដែលក្នុងនោះខ្ញុំជាអ្នកដែលចំណាយប្រាក់របស់គាត់អស់ ច្រើនជាងគេ។
ពីណាប្រើឱយគាត់ស្រឡាញ់ខ្ញុំខ្លាំងពេកធ្វើអី?
អូខេ! ឈប់! កុំទាន់បាញ់ខ្ញុំ! ខ្ញុំនៅមានរឿងចង់ជម្រាបជូនបន្តទៀត!
កាលពីអាទិត្យមុននេះ គឺជាថ្ងៃពិសេសរបស់មនុស្សពិសេសរបស់ខ្ញុំ ខ្ញុំមិនដែលភ្លេចឡើយនូវថ្ងៃខួបកំណើតមួយ នេះតែខ្ញុំក៏មានការត្រូវចុះទៅឆ្ងាយ ហើយថ្ងៃកំណើតគាត់គឺយឺតជាងមួយថ្ងៃនៅស្រុកអាមេរិច ដូច្នេះខ្ញុំសម្រេចចិត្ត ទូរស័ព្ទទៅជម្រាបគាត់ថា ខ្ញុំធ្វើខួបកំណើតគាត់នៅថ្ងៃ ២៤ កញ្ញា ២០១៣ ថ្ងៃនៅស្រុកខ្មែរ។
+ មែឃ … មែឃ! ង៉ៃណេះខ្ញុំរៀបចំខួបកំណើតជូនម៉ាក់ណា៎!
– ចាស??? (សម្តីរបស់គាត់ទន់ផ្អែមជានិច្ច ទោះជាខ្ញុំធ្វើខុសអ្វីក៏ដោយ គាត់មិនដែលច្រឡោតដាក់ខ្ញុំម្តងណាឡើយ)
+ ម៉ាក់! ថ្ងៃនេះជាថ្ងៃកំណើតម៉ាក់! ខ្ញុំទៅកុំម៉ង់នំសិន!
គាត់ភ្ញាក់ផ្អើលដែរ តែក៏មិនមាននិយាយអីទេ ព្រោះថាទោះជានិយាយអីក៏និយាយមិនទាន់ខ្ញុំធ្វើដែរ។ ខ្ញុំដាក់ទូរស័ព្ទ ពីគាត់ខ្ញុំតេទៅហាងនំដែលខ្ញុំចូលចិត្ត ប្រាប់គេឱយរៀបចំនំឆ្ងាញ់មួយ តាមចំណូលចិត្តរបស់ខ្ញុំ… មួយម៉ោងក្រោយ មកហាងគេហៅឱយទៅយកនំ។ ទូទាត់ប្រាក់ឱយគេរួច ខ្ញុំសុំគេយកប៊ឺរសម្រាប់សរសេរអក្សរមកធ្វើដោយខ្លួនឯង ខ្ញុំចូលចិត្តធ្វើជូនមនុស្សជាទីស្រឡាញ់ដោយដៃរបស់ខ្ញុំនូវអ្វីដែលខ្ញុំអាចធ្វើបាន…តែមិនមែននំខេកទេ!!!
ខ្ញុំតេទៅរកគាត់ម្តងទៀតក្រោយពេលអ្វីៗរួចរាល់ហើយ ម្តងនេះ Daddy ខ្ញុំជាអ្នកលើកទូរស័ព្ទ។ ខ្ញុំក៏ជម្រាបគាត់ពី រឿងនេះ គាត់សើចឮៗហាក់ដូចជាមិនដែលមាននរណាធ្លាប់ធ្វើឱយគាត់សើចបែបនេះពីមុនមកទេ (ពួកគាត់ រៀបការហើយ តែគ្មានកូនឡើយ នៅជាមួយគ្នាតែពីរនាក់ ប្រហែលជាជួនកាលឈ្លោះគ្នាផងក៏មិនដឹង តែខ្ញុំ ចូលចិត្តញ៉ោះគាត់ពេលដឹងថាពួកគាត់មិននិយាយរកគ្នា)។ មានរឿងអស់សំណើចមួយទៀត គឺពេលដែលខ្ញុំ សុំគាត់ធ្វើជាឪពុកម្តាយ (ពីមុនហៅអ៊ំប្រុសទេ) ស្រាប់តែក្រោយមកគាត់ហៅគ្នាសុទ្ធតែ Daddy, Mommy ហ្អើយ! ចាញ់បោកខ្ញុំរហូតចាស់ៗពីរនាក់នេះ។ តាមពិតទៅគាត់ស្រឡាញ់ខ្ញុំណាស់ ស្រឡាញ់តែខ្ញុំធ្វើការងារគ្រប់មុខបាន ហើយពីក្មេងខ្ញុំឧស្សាហ៍ និងរហ័សរហួនជាងពេលនេះ។
- Hey, Mommy is coming, so I will let you be with your mom a little while, and then I want to talk to you about your work.
ឪពុកខ្ញុំ គឺគាត់តែប៉ុណ្ណឹងឯង ថ្ងៃណាក៏គាត់សួរខ្ញុំគ្រប់តែរឿងដែរ រឿងជីវិត ការងារ ប្រាក់កាសចាយវាយ ហើយ នឹងតើខ្ញុំរស់នៅរាល់ថ្ងៃនេះសប្បាយចិត្តដែរឬទេ?
ពួកគាត់តែងតែគិតពីខ្ញុំគ្រប់ពេលវេលា។ គាត់ចែករំលែកពេលពីការងារដ៏នឿយហត់របស់គាត់ ក្នុងការបង្រៀន សិស្សមកជួយគិតពីជីវិត និងតម្រង់ទិសខ្ញុំ។ បើគ្មានការណែនាំ ប្រដែប្រដៅពីមនុស្សចាស់អាយុជិតចិតសិបឆ្នាំ ទាំងនេះទេ ខ្ញុំប្រហែលជាតាប៉ែវ៉ែស្លាប់រស់មិនដឹងយ៉ាងណាយ៉ាងណីទេ។ កុំឱយតែឮថាខ្ញុំស្រឡាញ់អី ចង់បានអី ចង់ធ្វើអី គាត់មិនដែលនិយាយពាក្យថា «កុំ» ជាមួយខ្ញុំសោះ មានតែជំរុញបន្ថែម គាំទ្រនូវគំនិតឆ្កួតៗរបស់ខ្ញុំគ្រប់ ពេល ទោះបីដឹងថាវាឆ្កួតក៏ដោយ។
+ ម៉ាក់…ម៉ាក់ ថ្ងៃនេះជាថ្ងៃខួបកំណើតម៉ាក់! I am cherish the day you are coming into this world, I am proud to be your little one. Did you know that?
– Yes, babe. I know and I love you so much.
+ No matter how hard I try, no matter what I do, I would never be able to show you how much I appreciate everything you’ve done for me. You are my hero, you are my strength. In every smile, every tear and every cheer you were always there for me through the years supporting me and providing me with all the energy I needed in order to stand in this life. Happy Birthday Mom and thank you for everything!
– Oh thank you, baby…
រាល់លើក ឱយតែគាត់ឮខ្ញុំច្រៀងបទបំពេរគាត់នូវឃ្លាទាំងនេះ គឺគាត់តែងតែស្រក់ទឹកភ្នែក គាត់មិនដែលគិត ម្តងសោះថាខ្ញុំរប៉ិលរប៉ូចប៉ុនណា? ខ្ញុំខូចយ៉ាងណា? ក្នុងចិត្តគាត់មានតែខ្ញុំទេដែលគាត់ស្រឡាញ់ បើម្តាយខ្ញុំ និយាយអ្វីគាត់មិនសូវជឿទេ តែបើខ្ញុំនិយាយថា រឿងនេះ វាអីចេះ វាអីចុះ គាត់ជឿមួយរយភាគរយ ព្រោះតែម្យ៉ាង គត់គឺគាត់ស្រឡាញ់ខ្ញុំណាស់ ហើយទាំងប្តីទាំងប្រពន្ធ។ មិនខ្វល់ថាខ្ញុំចង់បានអាវថ្លៃរាប់រយ សៀវភៅរាប់គីឡូ គាត់ចំណាយប្រាក់ ចំណាយពេលរៀបចំទិញ ហើយផ្ញើមកខ្ញុំមិនដែលលើកលែងម្តងណាឡើយ ហើយឱយតែ ខ្ញុំ ហាមាត់ថាចង់រៀន ចង់ដើរទៅណា គឺគាត់ប្រុងប្រៀបប្រាក់ទុកឱយខ្ញុំចំណាយទាំងអស់… គិតទៅស្រឡាញ់ នរណាម្នាក់ងប់ងុលគឺគ្មានមើលឃើញកំហុសគេសោះឡើយ… តួយ៉ាងដូចជាម្តាយ និងឪពុកខ្ញុំនេះឯង!
ពេលគាត់និយាយ គាត់យំអស់ចិត្តហើយ គឺខ្ញុំម្តងជាអ្នកកាត់ស្ថានភាពតឹងតែង…
+ ម៉ាក់ហ្អា៎! ម៉ាក់ចង់បានអីប្រាប់កូនមក៍! កូននឹងធ្វើជូនម៉ាក់ ទុកជា Gift ក្នុងថ្ងៃខួបកំណើត!
– ម៉ាក់ ដូចជាមិនមានអ្វីចង់បានទេ! កុំទិញរបស់នាំអស់ប្រាក់ផ្ញើមកដូចលើកមុនទៀត!
+ ចឹងក៏បានដែរ! ចុះម៉ាក់អត់ចង់ធ្វើបុណ្យអីទេ?
– ធ្វើបុណ្យអីទៅចឹង?
+ ចុះវត្តដែលអត់មានកុដិនុះ ម៉ាក់មិនចង់ចូលធ្វើនឹងគេទេ?
– អ៊ើៗ ម៉ាក់ចង់ជាវព្រះមួយអង្គយកទៅតម្កល់ក្នុងកន្លែងនោះ ទុកឱយអ្នកស្រុកបានបូជា យកទទឹង…
+ អូខេ! ចាំកូនទៅមើលនៅពោធិ៍សាត់ជូន! អាឡូវម៉ាក់នឹកបន់ស្រន់ក្នុងចិត្តទៅ!… (ខ្ញុំទុកពេលឱយគាត់ប្រហែល ពីរនាទីដើម្បីធ្វើកិច្ចការរបស់គាត់ក្នុងចិត្ត) … រួចនៅម៉ាក់?
– ចាស រួចហើយ! You have made my day a very very special day today, my baby girl. I wish I could live with you.
+ One day, Mom. One day I will be with you. I promise you. ចឹងកូនផ្លុំទៀនហើយណា៎! កូនចង់ញ៉ាំ នំហ្នឹងតាំងពីអាទិត្យមុនម្លេះ!
គាត់ងាកទៅប្រាប់ប្តីរបស់គាត់ថាខ្ញុំ មាននំខេកក្នុងថ្ងៃខួបកំណើតគាត់ ហើយខ្ញុំផ្លុំទៀនជំនួសគាត់។ ក្រោយមក ខ្ញុំក៏ត្រូវឪពុកខ្ញុំសួរនាំរឿងរ៉ាវ ដដែលៗ (ប្រហែលជាជាងដប់ឆ្នាំហើយ តាំងពីខ្ញុំមានទូរស័ព្ទមក) ដើម្បីរាយការ ជូនលោកឪពុកផង និងសួរសុខទុក្ខស្មាស្តាំរបស់គាត់ដែលឈឺដោយសារគាត់ទៅហាត់ប្រាណផង។ គាត់អស់ សំណើចយ៉ាងខ្លាំងដែលមានកូនម្នាក់ មានគំនិតឆ្កួតលីលាខុសដាច់ពីគេ ក្នុងលោកនេះ។
ថ្ងៃសម្រាកនេះ ប្រហែលជានឹងត្រូវរកវិធីទៅមើលព្រះមួយអង្គជូនគាត់។
តែនំខេកញ៉ាំអស់ហើយ គឺញ៉ាំបណ្តើរ និយាយជាមួយឪពុកបណ្តើររហូតទាល់តែអស់នំខេក មួយ ថ្លៃ ដប់ប្រាំដុល្លារ អត់មានរំលែកឱយនរណាមួយរៀល ឱយតែអាបេប៊ីប៊យក្មួយសំណព្វចិត្តមួយជ្រុងតូចបំផុត ឱយវាជួយអបអរថ្ងៃ កំណើតរបស់ជីដូនវា!!!
To you, my lovely Mommy!
ម៉េចមិនសុំ Mommy អោយផ្ញើ «ឆង់ឆា» អាគាំងមួយ សាកល៎មើល..!!.. 😀
😀 ធ្លាប់ផ្ញើមកម្តងដែរ តែដោយសារមិនសូវពេញចិត្ត ក៏ព្រលែងគ្នាឱយមានសេរីភាពទៅស្រុកវិញទៅ។
អូ… oversea អត់ត្រូវទៀត..!!.. 😀
ទាល់តែប្រហែលៗតារាហូលីវូតអីឯណោះពូ។ ខ្ញុំកំពុងតែប៉ងទៅលុតជង្គង់សុំស្នេហ៍អាឡិចនៅ ហូលីវូតផង
😀 😀
ខ្ញុំ សុំ ផ្តាំ លោកឪថា សុំ ខំប្រឹង ឪយមែនទែន ធ្វើ ម៉េចឪយបាន ប្រហែល តារាហូលីវូត បានខ្ញុំសុខចិត្ត មិនអីចឹងទេខ្ញុំឡាំ ប៉ា ផ្អើលមេឃ មិនខានរ៉េ
អានហើយ! អំភើបដល់ស្រក់ទឹកមាត់! 😀 😀
ចៃដន់ណាស់ ទោះស្រក់ទឹកមាត់ក៏អស់នំខេកហើយដែរ។ 😀 😀 😀
គួរអោយស្តាយ!!! 😦
ការពិតធ្វើ ប៊ីសដេ អោយម៉ាមី ហ្នឹងព្រោះកូនចង់ញ៉ាំខេកសោះ!!!
មានតែមួយនេះទេដែលយល់ចិត្តខ្ញុំរឿងនំខេកនេះ។
បើយើងទិញនំខេកមកអង្គុយញ៉ាំ វាដូចជាមិនសូវសម ម្ល៉ោះហើយបានឱកាសនេះ ក៏ទិញមកព្រុសប្រះតែម្តងទៅ!
យល់ចិត្តពេកទៅ តាទុកម៉ាម៉ាត់អោយភ្លក្សក៏អត់ដែរ! ហាសហា 😀 😀
ឆរី បេប៊ីហ្គើល ខ្ញុំចង់ផ្ញើក៏មិនដឹងផ្ញើតាមណាដែរ
ហាសហា ចាំប៊ីសដេ បងទៅ ចាំទុកអោយញ៉ុមម៉ាចំនិតផង! ហើយបើមិនដឹងផ្ញើតាមណា អុចធូបឧទ្ទិសអោយក៏បានដែរ!!! ហាសហា!!!
ចៃដន់ទៀតហើយ ម៉ដ្ឋឡើងឈឹងម៉ង 😀 I ate Kravann fruit អស់អាលីងឆេញ។
អុញ!!! អ៊ីងអាឡោះម៉ង!!! 😦
សរី ចាំដល់វេនធ្វើខួបកំណើតម្តងទៀតចាំផ្ញើតាមខ្យល់ទៅជូនអ្នកស្រុកឆ្ងាយ ក្រែងបានរសជាតិនំខេកដូងខ្ចីប្លែកមាត់ពី អាទតទីឡា ឌឺ ប៉ាតាតាស ហ្នឹងខ្លះ! 😀
ឆ្នាំក្រោយនួនល្អងត្រឡប់ទៅស្រុកវិញហើយចាស! ពេលហ្នឹងដឹងតាបានខេកពិតៗ មិនមែនខេកអនអ៊ាទេចាស! 😀
អ៊ឹស ធ្ងន់កហើយខ្ញុំ 😦
ហាសហា!!! 😀
ដល់ម្លឹង??? នំមួយអាថ្លៃ១៥ដុល្លាញ៉ាំតែម្នាក់ឯងអស់?
រឿងអីញ៉ាំមិនអស់ប៉ាប៉ិនភីសាខ្នាតធំបួនភីស្សាហ្នឹង។ បើខ្ញុំកំម៉ង់គេមិនឱយដាក់ប៊័រ ទៅវារាងតូចបន្តិច ហើយថែមគ្រាប់ស្វាយចន្ទីជាងដប់គ្រាប់ទៀត រៀបដាក់លេខអាយុ គាត់ទៀត អាមមម៉ាល្ងាចអត់មានចេញទៅរកអីទៀតរ៉េ។
ម៉ាក់អាបីនាក់ និយាយនេះដូចជាមើលងាយក្បាលពោះខ្ញុំដល់ហើយ!