Niina
កូនស្រីតូចដ៏ឆ្នាសឆ្នើម និងរាបសាររបស់យើងកំពុងរត់លេងតេះតះ ពេលម៉ាមីចូល Confirm Checking In នៅ ព្រលានយន្តហោះ។ ពេលលោកតាវាភ្លេចខ្លួនបន្តិច (គាត់ចាស់ហើយ មិនមានកម្លាំងគ្រប់គ្រាន់នឹងរត់តាមចាប់ ចៅមហារពិសនេះទេ) វារត់មកតោងជើងខ្ញុំដែលកំពុងរុញអីវ៉ាន់ចូលទៅក្នុងឱយគេត្រួតពិនិត្យ។ ខ្ញុំស្រវាកូន លើកដាក់លើអីវ៉ាន់រុញចូលទៅក្នុង។ នីណាមើលទៅសប្បាយចិត្តណាស់ដែលបានលេងល្បែងថ្មីគឺជិះលើរទេះ អីវ៉ាន់សំពីងសំពោងរបស់ម៉ាមី លោកយាយ និងនីណាផងដែរ។
ពួកគាត់ទាំងបីនាក់ម្តាយ កូនស្រី និងចៅស្រីក្រៅខោ ចេញទៅពិនិត្យសុខភាពនៅស្រុកចិន ដោយមានរបស់ របរជាអំណោយផ្ញើបងស្រី ប្អូនស្រីបង្កើតគាត់នៅស្រុកចិននោះផង ធ្វើឱយមើលទៅសំពីងសំពោងណាស់ ណាមួយត្រូវបង់តម្លៃលើសទម្ងន់កំណត់ ណាមួយត្រូវបង់ឱយអ្នកជួយជញ្ជូនអីវ៉ាន់ផង។
ពេលខ្ញុំរើអីវ៉ាន់ដាក់ថ្លឹងអស់ ម៉ាក់នីណានៅមើលលេខគីឡូ។ ខ្ញុំក៏រុញកូនលេងពេញកន្លែងចាំទទួលអ្នកចុះពី យន្តហោះព្រោះកន្លែងជូនដំណើរឡើងយន្តហោះមានមនុស្សច្រើនពេក។ នីណាចង្អុលទៅកន្លែងលក់ការេម ទោះបីជាមានសុខភាពមិនល្អ មិនត្រូវគ្នានឹងរបស់ត្រជាក់យ៉ាងណាក៏នីណាកូនខ្ញុំនៅតែចូលចិត្តញ៉ាំការេម។ ខ្ញុំពរវាដើរទៅកន្លែងលក់ ឱយគេដាក់ដួសការេមដែលរលាយអស់ដាក់ពីលើដើម្បីស្រួលបញ្ចុកកូន។ ម៉ាមី ក្រឡេកឃើញក៏រត់មករកពួកយើង ការេមក៏ធ្លាក់ទៅលើមាត់ម៉ាមីវិញទៅ ។ ម៉ាមីតែងបន្ទោសខ្ញុំដែលដឹងថា កូនញ៉ាំការេមទៅឈឺក៏នៅតែឱយញ៉ាំតាមចិត្តចង់ បែបហ្នឹងបានជាកូនចេះតែតាមខ្ញុំ ។ ខ្ញុំតែងគិតពីអារម្មណ៍ ជាជាងគោលការណ៍។ រវល់តែគិតអីនឹងមិនហ៊ានហូបនេះហូបនោះព្រោះខ្លាចឈឺនុះ? បើស្អែកស្លាប់ទៅ មាន ពេលឯណាបានភ្លក្សរសជាតិអាហារដែលយើងចង់ហូបនោះ?
មុនពេលឡើងយន្តហោះ កូនស្រីខ្ញុំដែលនៅជាប់លើដៃខ្ញុំមិនរបេះ យកដៃរុកត្រចៀកខ្ញុំ រុកច្រមុះ រុកភ្នែកខ្ញុំ យកដៃខ្ទប់មាត់ពេលខ្ញុំនិយាយជាមួយម៉ាមី ខ្ញុំក៏មិនយល់ថាហេតុអ្វី ក្មេងអាយុជិតមួយខួបវាចូលចិត្ត យកដៃ មករុកក្បាលពោះ រុកក្លៀក រន្ធច្រមុះ ភ្នែក ។ ជួនកាលកូនស្រីចាប់មាត់ខ្ញុំ យកដៃរុកធ្មេញខ្ញុំឱយរបើក ទាញអណ្តាតខ្ញុំ… ជាតិមុនវាប្រហែលជាអ្នកធ្វើជ្រូកក៏មិនដឹង បានជាចូលចិត្តលេងបែបនេះ។
ភ្លេចៗខ្លួន ជិតដប់ឆ្នាំហើយដែលខ្ញុំលែងបានជួបគេ។
សេចក្តីស្រឡាញ់ដែលធ្លាប់មានចំពោះកូនស្រី ខ្ញុំនឹងរក្សាទុកជាប់ប្រាណ រហូតដល់ថ្ងៃលែងបានដកដង្ហើមទៀត!
គេទៅណា ?
បែបឋានសួគ៌ក៏មិនដឹង មិនដឹងទេតាម៉ាប់អើយ
who knows? 😛
😥
យីស ចេះភ្លេចមើលខំមិនសាច់ឈាមឯងចឹងទៅ!!
អាម៉េចបានយំចឹងម៉ាក់អាបីនាក់?
នឹកអាណិតកូនតូចហ្នឹង មិនដឹងវាទៅដល់ណា ? មានអ្នកឆុងគោៗអោយអត់ហ្នឹង?
មិនដឹងរ៉េទាន!!!
ប៉ិន…សួរហ្នឹងប្រុងប្រាប់ពីវិធីឆុងគោៗឱយស្តាប់ឬមិនមែន???
នៅតែឥតយល់ ថាកើតស្អី
សូមរង់ចាំទស្សនាភាគបន្តណា
មនុស្សគ្រប់រូបតែងតែក្រឡេកមើលពីអតីតកាលដ៏ស្រស់ផូរផង់របស់ខ្លួនជាប់ជានិច្ច តែមិនសូវចាប់អារម្មណ៍នឹងបច្ចុប្បភាពនោះទេ ។ អមតៈគ្មានទេលើលោកនេះ ផ្តល់ឱកាសឲ្យខ្លួនឯង និង អ្នកដែលនៅជុំវិញខ្លួន ។
របស់ល្អតែងរលឹក ជូរចត់បើនឹកនាំឈឺផ្សារ អតីតបច្ចុប្បន្នជាខ្លឹមសារ ដូចកញ្ចក់ថ្លាឆ្លុះអនាគត
អីយ៉ាស់ម្ចាស់កវីខ្ញុុំនៅនេះតើ ។ ង៉ៃណាទំនេរសុំអ្នកមីងមួយបទទៀត ។
លោកក្មួយវាលស្រែ មិនចាំបាច់ចាំរកង៉ៃទំនេរទេ ព្រោះថាខ្ញុំអត់ចេះអីកំណាព្យហ្នឹងទេទាន។
ញ៉ាំបាយរួចហើយនៅហ្នឹងហ្អែក?
ជា intro រឿង?
ជាផ្នែកមួយនៃរឿង សន្យា តែខ្ញុំសរសេរមិនទាន់ចប់ ក៏ចាប់ច្បិចនេះច្បិចនុះមកផ្សាយទៅ កុំឱយបាត់មុខយូរពេកខ្លាចសាច់ឈាមខ្ញុំភ្លេច!