រំលង ទៅខ្លឹមសារ
18 ខែសីហា 2014 / ស្នាមញញឹម

បែកគ្នាឬ?

សេចក្តីស្រឡាញ់ដែលមានតែម្ខាងៗ សេចក្តីស្រឡាញ់ដែលធ្វើឡើងតាមចិត្តចង់ ក្តីសេ្នហាដែលចាស់ទុំមិន ពេញចិត្តមិនយល់ស្របមិនគាំទ្រ ក្តីស្រឡាញ់ដែលសង្គមបន្ទាបតម្លៃ ទាំងអស់នេះគឺជាដំណើរការវិវឌ្ឍន៍ មួយដែលត្រូវបញ្ចប់ដោយពាក្យថាបែកគ្នា។

បែកគ្នា?

ហេតុអ្វីចាំបាច់បែកគ្នា? បើនៅធម្មតាៗទៅមិនបានទេឬ? ធ្វើជាមិត្តក៏បាន ធ្វើជាមនុស្សធម្មតាម្នាក់ក៏បាន…

នៅធម្មតាម្តេចកើតទៅ ចិត្តស្រឡាញ់នៅតែស្រឡាញ់។ អ្នកដែលស្រឡាញ់គេតែម្ខាងគេមិនដឹងខ្លួន ទោះ ប្រឹងធ្វើជាឈប់ស្រឡាញ់ក៏មិនអាចឃាត់ចិត្តមិនឱយនឹកគិតអំពីគេកើត ។ ចំណែកអ្នកដែលស្រឡាញ់គ្នា ដោយមិនបានគិតវែងឆ្ងាយ ទៅឱយធ្វើមិត្តម្តេចទៅ បើធ្លាប់ស្រឡាញ់គ្នាហើយនុះ។ ឯក្តីស្នេហាដែលគ្រួសារ និងសង្គមមិនពេញចិត្ត គឺជារឿងមួយដែលសង្វេគណាស់។ នរណាដែលធ្លាប់មិនសមបំណងក្នុងរឿង ស្នេហា រមែងស្គាល់តម្លៃនៃក្តីស្រឡាញ់។ តែ មនុស្សមិនគួរគិតពីមតិជុំវិញខ្លួនច្រើនពេកទេ គិតច្រើនពេក សម្រេច ចិត្តមិនដាច់ស្រេច។ គិតពេកធ្វើអីបើកាតាលិករជុំវិញខ្លួនមិនបានជំរុញឱយមានភាពប្រសើរឡើង​ សម្រាប់ ​ទំនាក់ទំនងទាំងនោះផង?

ខ្ញុំឆ្ងល់ណាស់ ថាហេតុអ្វីមនុស្សជាអ្នកកំណត់ផែនការសកម្មភាព បែរជាត្រូវសម្រេចដោយព្រហ្មលិខិត ទៅវិញ? បើមនុស្សជាអ្នកកំណត់ហើយសុំសេចក្តីសម្រេចពីព្រហ្មលិខិតទៅមិនថាទេ តែនេះគ្មានសោះ មនុស្សមិនបាន សុំព្រហ្មលិខិតឱយចេះដឹងសម្រេចសេចក្តីក្នុងរឿងជីវិតផង បែរទៅជាអីចឹងទៅ? 

មនុស្សពីរនាក់ ចង់រក្សាទំនាក់ទំនងពួកគេដូចដើមឈើដែលក្រិន ។ បែកគ្នាក៏មិនចង់ គិតពីអនាគត ដើម្បីនៅជាមួយគ្នាក៏មិនអាច ចឹងនៅតែអីចឹងរហូតទៅ។ ជីវិតរបៀបនេះ តទៅ នឹង ស្ថិតនៅក្នុងប្រអប់ មួយដែលអ្នកទាំងពីរបានសម្រេចចិត្តជ្រើសរើសចូលទៅជ្រកក្នុងនោះ… មិនដឹងថាថ្ងៃមុខ មានរឿងអ្វី កើតឡើងទេតែទោះជាយ៉ាងណា………….គង់តែមានថ្ងៃមួយ………នឹងមកដល់……………………………

  1. chantchhaya / សីហា 19 2014 10:48 ព្រឹក

    រឿងស្នេហាពិតរបស់អ្នកនិពន្ធ? 🙂

    • ស្នាមញញឹម / សីហា 19 2014 4:11 ល្ងាច

      រឿងនេះ ចេះតែសរសេរៗទៅទេ ចាស 😀

    • chantchhaya / សីហា 22 2014 9:03 ល្ងាច

      ខំតែច្រឡំ

    • ស្នាមញញឹម / សីហា 23 2014 12:51 ល្ងាច

      ប៊ិះ ខាត អស់ពីរបីតុទៅហើយខ្ញុំ
      😀 😀 😀

    • chantchhaya / សីហា 26 2014 11:02 ព្រឹក

      មកពីសរសេរដូចពិតពេក

  2. ម៉ាំប្រហុក / សីហា 20 2014 11:23 ល្ងាច

    ជំរាបសួរបងស្រី! ខ្ញុំកំពុងសរសេររឿងស្នេហាយុវវ័យមួួយគួ ហើយមានឃ្លា​ ខ្លះក្នុងអត្ថបទរបស់បងដូចអ្វីដែលខ្ញុំកំពុងគិត។បងស្រីយល់យ៉ាងណាដែរបើសិនជាខ្ញុំស្រង់ល្បះមួយចំនួនយកទៅប្រើ?
    សូមអរគុណ

    • ស្នាមញញឹម / សីហា 21 2014 6:32 ព្រឹក

      ជម្រាបសួរលោកម៉ាំប្រហុក ។ ខ្ញុំសូមជូនជាយោបល់ថា បើលោកពង្រីកគំនិតបន្ថែមពីអ្វីដែលខ្ញុំមាននេះទៅទៀតនោះ នុះខ្ញុំនឹងរីករាយជាងនេះ។ អត្ថបទខ្ញុំនៅស្ទើរការប្រើពាក្យ ដោយសារខ្ញុំមិនសូវបានស្វែងយល់ ន័យរបស់ពាក្យដែលយើងប្រើរាល់ថ្ងៃផង ជួនកាលក៏ខុសទាំងស្រុងក៏មាន។

      អរគុណណាស់ដែលចាប់អារម្មណ៍ បើលោកពិតជាត្រូវការ សូមអញ្ជើញចុះ ព្រោះពាក្យទាំងនេះគឺជារបស់សម្តេចសង្ឃ ជួន ណាត ទេ 😀 😀 😀

    • ម៉ាំប្រហុក / សីហា 21 2014 7:29 ព្រឹក

      អរគុណច្រើនបងស្រី!
      ខ្ញុំរីករាយណាស់ដែលទទួលនូវសន្តានចិត្តទូលំទួលាយរបស់បង។បងស្រី! ឈ្មោះប្លកនេះជារបស់មនុស្ស២នាក់។ស្រីមួយប្រុសមួយដោយហេតុថាម្នាក់ចូលចិត្តម៊ាំម្នាក់ទៀតចំណូលប្រហុក 🙂

    • ស្នាមញញឹម / សីហា 21 2014 9:47 ល្ងាច

      អីចឹងប្រសើរណាស់ ព្រោះនឹងគ្មាននរណាដណ្តើមនរណាញ៉ាំទេ 😀 😀 😀

  3. រដ្ឋ / សីហា 20 2014 11:48 ល្ងាច

    តែ​មនុស្ស​ខ្លះ​មិន​ទាន់​បាន​ជួប​គ្នា ក៏​បែក​គ្នា​ទៅ​ហើយ…

  4. Somada Vsthea / សីហា 28 2014 1:41 ល្ងាច

    ចុះរឿងអ្នកណាគេអីក៏កំសត់អីកំសត់យ៉ាងនេះ អានឡើង​ហៀរទឹកមាត់
    គ្មាន​នរណាអាច​លាក់​ខ្លួន​ពួនសម្ងំមិន​រវល់នឹង​សង្គម​ប៉ប៉ាច់ប៉ប៉ោចបាន​នេះទេ ថ្ងៃនេះថាមិន​ខ្វល់ តែ​ពេល​វេលានឹង​បង្ខំមនុស្ស​ឲ្យ​ខ្វល់ជាក់ជាមិនខាន ។ សូមអស់យោបល់ត្រឹមនេះ

    • ស្នាមញញឹម / សីហា 29 2014 4:28 ល្ងាច

      រឿងកំសត់ទំនើបឬបងបានជាមិនហូរទឹកភ្នែកចឹង?

      មិនខ្ចីខ្វល់ ធ្វើអីកយ??? 😛 😛 😛

    • Somada Vsthea / កញ្ញា 8 2014 4:27 ល្ងាច

      យី ហើយ​ចុះមាននរណាទៅធ្វើអីកើត អត់ខ្វល់​ក៏អត់ទៅចឹង !!!!

    • ស្នាមញញឹម / កញ្ញា 11 2014 5:25 ព្រឹក

      ឆេះបានតែប៉ុណ្ណឹងឯង??? ខំដុតភ្លើងខ្លាំងប៉ុណ្ណឹងហើយហ្នឹង? 😀 😛

    • Somada Vsthea / កញ្ញា 18 2014 2:23 ល្ងាច

      រលត់ព្រោះមានព្យុះនិងភ្លៀង ។

  5. បុរិន្ទ / កញ្ញា 19 2014 5:17 ល្ងាច

    សរសេរដូចធ្លាប់មានបទពិសោធន៍ 😀

    • ស្នាមញញឹម / កញ្ញា 20 2014 5:47 ល្ងាច

      សរសេរលេងៗទេ លោកគ្រូ

    • Somada Vsthea / កញ្ញា 25 2014 10:37 ព្រឹក

      រឿង​ពិត​ក្នុង​ជីវិត​ម្នឹសម្នាក់

    • ស្នាមញញឹម / កញ្ញា 25 2014 10:48 ព្រឹក

      នេះហើយសាច់ឈាមខ្ញុំ ! បងឯងចង់ឱយខ្ញុំអេម៉ាអាយ៉ូសទៅឬ?????????????????????????????????????????????

    • Somada Vsthea / តុលា 2 2014 10:46 ព្រឹក

      អុញរឿងអីអញ្ចេះ!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

  6. ឧត្តម / កក្កដា 5 2015 11:24 ព្រឹក

    😀 កម្សត់ឡើងហូរទឹកមាត់

  7. ម៉ាក់ស្រីតូចបីនាក់ / កក្កដា 5 2015 9:48 ល្ងាច

    បាត់យូរម៉្លេះអ៊ំ

  8. Dory / ធ្នូ 4 2017 5:18 ល្ងាច

    នៅមានច្រើនទៀត វាជាមេរៀនជីវិត។ សំណួរបែបហ្នឹង វាកើតចេញឡើងបណ្តើរៗក្នុងជីវិតអាស្រ័យទៅលើបទពិសោធន៍ជីវិតអ្នក។ រីឯចម្លើយ? មិនមែនគ្មានទេ តែអ្នកត្រូវស្វែងរកនិងអោយនិយមន័យវាដោយខ្លួនឯង វាជារឿងប្រសើរ

    • ស្នាមញញឹម / ធ្នូ 9 2017 9:25 ល្ងាច

      មានពេលខ្លះវិញ្ញាសាជីវិតវាចេញមកពិបាកស្រាយពេកចង់លោតទឹកបណ្ដើរៗដែរ មិនថានរណាជានរណាតែងចៀសមិនផុត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: