រំលង ទៅខ្លឹមសារ
4 ខែ​មេសា 2019 / ស្នាមញញឹម

ដំណើររុករកភូមិមួយនៅបន្ទាយស្រី (Sasiou)

នៅពេលបានអានសៀវភៅរបស់លោក Jim Mizerski : Cambodia Captured ខ្ញុំបានសង្កេតឃើញឈ្មោះភូមិមួយនៅក្នុងផែនទីឥណ្ឌូចិននាសម័យបារាំងកាន់កាប់នោះស្ថិតនៅខាងជើងភ្នំបូក ទាញចំណាប់អារម្មណ៍ខ្ញុំដល់ហើយ ព្រោះថាការកត់ត្រាសម័យបារាំង សូរសៀងមិនដូចការហៅឈ្មោះនាសម័យយើងនេះទេ។  Sasiou ភូមិសាស៊ីអ៊ូ (ឈ្មោះបឋមដែលខ្ញុំប្រកបលេង) ឬសសៀរអូរ (ឈ្មោះភូមិដែលខ្ញុំបានសន្និដ្ឋានដំបូង) ខ្ញុំចិញ្ចឹមចិត្តចង់ទៅរកភូមិនោះ។

 

ថ្ងៃមួយជាចៃដន់ ការងាររបស់ខ្ញុំត្រូវបានមេស្នើឱយជួយកិច្ចការផ្សេងទៀតដែលពាក់ព័ន្ធគ្នា។ កិច្ចដែលត្រូវធ្វើនៅឯអាយឯណេះទេ តែខ្ញុំបានប្រឹងបញ្ចប់កិច្ចការទាំងព្រលប់ រួចខ្ញុំបានវេចបាយកញ្ចប់ និងប្រហុកកប់ ស្ពាយបង្វេចជាមួយមិត្តចិត្តដូចគ្នាម្នាក់ ស្វែងរកភូមិដែលទាក់ចិត្តមួយនេះ។

តាមផែនទី ហ្គូហ្គល https://goo.gl/maps/Wh2YQzwQmbJ2 ភូមិនេះមានឈ្មោះពិតពីដើមមកថា ភូមិសសៀវ ត្រូវបាន និងកំពុងប្ដូរឈ្មោះពិតជាភូមិសាលាក្រវ៉ាន់ នាពេលបច្ចុប្បន្ន ក្រោយការកត់ត្រារបស់ជនបរទេសនៅលើផែនទីជាង១៥០ឆ្នាំមក ។ ខ្ញុំគ្មានពេលសាកសួរដើមចមនាំឱយមានការផ្លាស់ប្តូរឈ្មោះភូមិនេះទេ ព្រោះខើចពេលឡើងឡាន ដូច្នេះទុកនាទីនេះជូនម្ចាស់ស្រុកផ្សេងទៀតដែលលោកដឹង លោកនឹងជម្រាបមកជាខាងក្រោយ។

photo_2019-04-10_19-07-47

ភូមិសាលាក្រវ៉ាន់ (ពីមុនហៅភូមិសសៀវ) ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាពេលបច្ចុប្បន្ន មីនា ២០១៩។

ខ្ញុំនឹងបរិយាយនៅទីនេះអំពីអាជ្ញាធរអប្សរា និងការសិក្សាទាញទឹកមកបំពេញឡើងវិញក្នុងវាលរាជដាក ឬបារាយណ៍ជយតដាក ឬបារាយណ៍ជុំវិញប្រាសាទនាគព័ន្ធ។ តែសុំជំពាក់សិនខ្ជិលសរសេរណាស់។

ពេលស្វែងរកមើលទីជ័យភូមិសម្រាប់ខ្ញុំនាពេលចាស់ទៅ ខ្ញុំបែកគំនិតចង់ជិះទូកចុះពីភូមិសសៀវនេះ មកក្រុងអង្គរធំ ហើយអាចឡើងមកក្រុងសៀមរាប ឬចេញទៅបារាយណ៍ទឹកថ្លាដោយមិនពិបាកត្រឡប់មកវិញតាមម៉ូតូ។

តាមការសិក្សាពីចម្ងាយ (៧៨គ.ម.) ពីល្បឿនទូកកាណូតតូច (៤គ.ម.ក្នុងមួយម៉ោង) ពីពេលវេលា (បើកទាំងយប់បើកទាំងថ្ងៃ ប្រើអស់៩ទៅ១០ថ្ងៃ) ពីស្បៀង (ដល់ផ្សារចូលទិញបាយៗ) ពីភាពសប្បាយរីករាយតាមផ្លូវទូកដែលខ្ញុំបានគ្រោងនេះ (រាំលេងលើទូក ផឹកស៊ីម៉ាអស់ដៃ ស្ទូចត្រី អូសសំណាញ់។ល។) គឺត្រូវចំណាយពេលប្រហែលពីរអាទិត្យទើបរួចស្រេចការមកដល់ក្រុងសៀមរាប។

ជិះទៅជិះមកអស់តែពីរម៉ោង ហើយដើរបេះផ្កាអស់មួយម៉ោងទៀត ដើរលេងក្នុងភូមិទិញល្ពាក់ហូបអស់តែមួយម៉ោង មកវិញដល់សៀមរាបយ៉ាងសប្បាយ ។ តើមានអ្នកចាប់អារម្មណ៍ដំណើរផ្សងព្រេងតាមទូកមកពីភូមិសាស៊ីអ៊ូរបស់ខ្ញុំ មកសៀមរាបឬអត់?

  1. chantchhaya / មេសា 6 2019 7:53 ព្រឹក

    អានហើយ ចង់ទៅណាស់។ តែបានត្រឹមតែចង់ អត់អាចទៅ។

    • ស្នាមញញឹម / មេសា 6 2019 8:56 ល្ងាច

      ចូលរួមកម្មវិធីផឹកស៊ីលើទូកទេ? គ្រោងខែ៦នេះហើយ

    • chantchhaya / មេសា 7 2019 9:15 ល្ងាច

      មិនហ៊ានសន្យាទេ។ ចាំដល់ថ្ងៃ ទើបដឹងថា បានឬមិនបាន។

    • ស្នាមញញឹម / មេសា 7 2019 6:52 ព្រឹក

      ខ្ញុំគិតថា គង់តែមានថ្ងៃណាមួយយើងនឹងបានទៅជុំគ្នាមិនខាន ដើររកនេះរកនុះឱយសុះសព្វកន្លែង ស្វែងរកជីវិតនៅឆ្ងាយពីទូរស័ព្ទនិងកុំព្យូទ័រម្តង។

  2. តា ម៉ាប់ / មិថុនា 6 2019 8:52 ព្រឹក

    You replied to this comment.

    • ស្នាមញញឹម / មិថុនា 6 2019 11:57 ព្រឹក

      រួចចង់ថាអោយខ្ញុំហ្នឹងខុសទៀតហើយមែនទេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: