អនុស្សាវរីយ៍ស្នេហ៍
ខ្ញុំធ្លាប់មានស្នេហាមួយដែលខ្ញុំប្រើក្តីស្រមៃគូសវាសដំណើរជីវិតខ្លួនឯង។ ខ្ញុំធ្លាប់ស្រមៃថាខ្ញុំនឹងមានផ្ទះមួយនៅលើដីចំការស្រុកព្រៃ ខ្ញុំមានគំនិតដាំដំណាំ បង្កបង្កើនផលសម្រាប់ចិញ្ចឹមជីវិត ។ ខ្ញុំជីកស្រះទុកទឹកប្រើប្រាស់សម្រាប់ជីវភាពខ្ញុំក្នុងចំការ ។ ល ។ ក្តីស្រមៃនេះតែងតែមាននារីម្នាក់នៅក្នុងនោះជានិច្ច ។ តែពេលដែលខ្ញុំមានឳកាសទិញដីចំការលើភ្នំ ដើម្បីចាប់ផ្តើមក្តីស្រមៃឱយដំណើរការ ស្រាប់តែនាងបែរជាត្រូវរៀបការចោលខ្ញុំទៅវិញ ។ ចំជាហួសហេតុមែន ព្រហ្មលិខិត បូករួមជាមួយនឹងព្រះជាម្ចាស់ព្រួតដៃគ្នាធ្វើបាបខ្ញុំណាស់ ទាំងផ្លូវកាយនិងផ្លូវចិត្ត សំណាងណាស់ពួកគេទុកមួយផ្លូវឱយខ្ញុំដែរ។
នារីក្នុងក្តីស្រមៃដែលត្រូវធ្វើដំណើរជីវិតជាមួយគ្នារៀបការចោលហើយ បែរជាមាននារីម្នាក់អាណិតខ្ញុំ ហើយប្រើពាក្យថាស្រឡាញ់ខ្ញុំមកជំនួស ជួយប៉ះភ្ជិតស្នាមរបួសមួយនេះឱយបានសះស្បើយមួយរយៈធំ និងដាក់ថ្នាំព្យាបាលបានរស់រហូតមកដល់ពេលនេះ ។ នារីទីពីរក៏ទៅចោលខ្ញុំទៀត តែលើកនេះនាងទៅចោលជារៀងរហូតសូម្បីចង់សួរយោបល់ ផ្តល់គតិបណ្ឌិតស្អីបន្តិចក៏មិនបាន ។ យីសចំជា អយុត្តិធម៌ណាស់ នេះបើសិនជាខ្ញុំស្លាប់បាត់គ្មាននរណាអាចកាត់ក្តីថាខ្ញុំទទួលរងអយុត្តិធម៌ពីព្រហ្មលិខិត និងព្រះជាម្ចាស់ដែលជាអ្នកធ្វើបាបខ្ញុំទេ ។
ពេលការងារច្របូកច្របល់ ខ្ញុំនឹកដល់ពេលដែលខ្ញុំធ្លាប់ប្រើក្តីស្រមៃដើម្បីរស់ នឹកដល់អនុស្សាវរីយ៍ដែលនាំខ្ញុំឱយបានប្រើខួរក្បាល ពង្រីកគំនិត ដើម្បីគិតដល់ភាពសាមញ្ញនៃជីវិតដោយមិនលោភលន់ ។ គេគួរតែបង្រៀនខ្ញុំនៅក្នុងសាលាឱយខ្ញុំចេះលោភលន់ដើម្បីកុំឱយបាត់បង់ឱកាសល្អនិងនាងទៅ តែគ្មានសោះ សាលារៀនមួយណាក៏បង្រៀនតែភាពស្អាតស្អំដែរ តែដល់ពេលរស់ក្នុងសង្គមពិតប្រាកដ អ្វីៗមិនដូចទ្រឹស្តីអ្នកប្រាជ្ញក្នុងមេរៀនឡើយ។ ពូកែកុហកមែនពួកអស់នេះ។
ចង្រៃយក៍ ខ្មោចស្នេហានេះខ្ញុំបានធ្វើបុណ្យ បុណ្យ៧ថ្ងៃឱយរួចហើយវានៅតែតាមលងខ្ញុំរហូត រហូតដល់មានពេលខ្លះខ្ញុំចង់តែកាត់ក្បាលខ្លួនឯងចោលឱយវាភ្លេចបាត់កុំឱយជាប់ស្នាមក្នុងខួរនេះទៀត។ មកពីខ្ញុំខ្លាចកាត់ហើយវាមិនដុះវិញដូចជន្លេនបានជាខ្ញុំមិនហ៊ានកាត់បោះចោលក្នុងធុងសម្រាម កុំអីខ្ញុំនឹងលែងនឹកនារឿងអនុស្សាវរីយ៍ស្នេហាចាស់មួយនេះហើយ ។ ឬមកពីថ្ងៃនេះខ្ញុំមើលចំរឿងស្នេហាដូចរឿងរបស់ខ្ញុំ បានជាខ្មោចស្នេហ៍វាហ៊ានរស់ឡើងវិញព្រោះអាចលួចដណ្តើមផឹកទឹកអម្រិតដែលបានមកពីការកូរសមុទ្រទឹកដោះ ។ ចាំមើល៍ ខ្ញុំនឹងកាត់ក្បាលវាឱយដាច់ដូចរាហ៊ូ អាចង្រៃ។
តាមពិតទៅ ខ្ញុំគួរអរគុណពេលវេលា ដែលនាំខ្ញុំឱយបានជួបមនុស្សម្នាក់ដែលយល់ព្រមរើសខោអាវជជុះទឹកទីបួននេះមកពាក់លមើលសាកល្បង ។ អរគុណអូន!!!
ស៊ីអារម្មណ៍
យប់មិញប្រុងបបួលមកសៀមរាប តែខ្លាចយ៉ារៀបខ្លួនមិនទាន់ ខ្ញុំមកម្នាក់អែងទៅ
ទោះរៀបខ្លួនទាន់ ក៏មិនទៅដែរ។ ឥលូវនេះ សុខភាពមិនអំណោយផលទេ។ ជំងឺព្រះនាងរើឡើងវិញ។ ទៅណាបន្តិច អ៊ូយ.. ធ្វើអីបន្តិច អ៊ូយ.. ដូចឆ្កួតចឹង ឥលូវហ្នឹង។
ឯងកំពុងរកអាស៉េរីជាន់អាចមំបំណះមិនបែកចឹងតើ ម៉ោៗ
ចង់ធ្វើបាបគេ
គ្រាន់តែឱយដើរតាមប្រឡាយពីដើមដល់ចុងហើយរវៃទ្វារទឹកបើកបិទហ្នឹងហៅថាធ្វើបាប?
មកសាកម្តងមើល៍ មុខជាស្មាលាហើយ
ប្រូគេប្រូឯងទៀតហើយ ទៅមិនហៅ រូចទើបថាចង់ហៅតាមក្រោយ!
អ្នកខ្លះទោះហៅក៏មិនទៅ សាញថាខ្ជិលជិះឡាន
ចង់ជិះម៉ូតូ
ម៉ូតូខ្ញុំទៅអមិនរួចនឹងគេទេ
ល្បងព្រហ្មលិខិតតែបានជាន់ហើយ មិនងាយដកទេ
តវ៉ាមិនបានសោះគាត់ហ្នឹង។ សុខសប្បាយទេលោកសុខជា?
បើមិនខុស ម្ដេចនឹងរកត្រូវឃើញ។ បើគ្មានការឈឺចាប់ម្ដេចនឹងហៅថាស្នេហា។ ស្នេហាប្រៀបដូចជាការប្រលងដូច្នេះដែរ។ អ្នកចូលមកក្នុងជីវិតយើងកន្លងមកគ្រាន់តែដើម្បីធ្វើតេស្តយើងថា តើយើងរឹងមាំប៉ុណ្ណា ឆ្លងកាត់រឿងជូរចត់ទាំងនោះដោយរៀបណា។ នេះជាទ្រឹស្ដីអ្នកបែកបាក់ស្នេហាច្រើនដងដូចខ្ញុំ ហាហា 😀
ជូនពរសុផាតឆាប់រកស្នេហាឃើញឆាប់ៗនេះ ដើម្បីព្យាបាលរបួសបេះដូងដែលធ្លាប់មានកន្លងមក