រំលង ទៅខ្លឹមសារ

អំពីយើង

Webpage នេះបង្កើតឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង និងការកំសាន្ត ព្រមទាំងបទ​ពិសោធន៍​ក្នុងគោលដៅធ្វើយ៉ាងណាឲ្យទំនាក់ទំនងល្អនៅតែបន្តពីមួយ​ជំនាន់ទៅមួយជំនាន់ទៀត។

យើងទាំងពីរនាក់ គឺ លោកស្រី ឡេង ច័ន្ទមុនី និង ខ្ញុំ បានផ្តើមគំនិតចង់ឲ្យបទពិសោធន៍​ក្នុងជីវិតរបស់​យើង​បានជាប្រយោជន៍ដល់មនុស្សរួមលោកនៃយើង ជាពិសេសកូនខ្មែរ ដែលភាគច្រើនយើងឃើញថា​ពួក​គេ​ជក់​វក់​​នឹង​​សម័យ​និយមជ្រុលហួសពេក ដូច្នេះក៏ នាំគ្នាគិតថាសម័យនេះគេប្រើ Internet យើងក៏យក​ឱកាស​នេះដើម្បីផ្សព្វផ្សាយ​ឲ្យ​​កាន់​​តែទូលាយជាងលទ្ធភាពកំពុងមានសព្វថ្ងៃដែលដាស់តឿន​ក្រើន​រំលឹក​តាមរយៈ​ផ្ទាល់​មាត់។

ការជ្រើសរើសឈ្មោះ Webpage នេះគឺយកតាមការពេញចិត្តរបស់ខ្ញុំដែលធ្លាប់ឃើញ​ស្នាមញញឹមបាន​ព្យាបាលផ្លូវចិត្តរបស់មនុស្សជាច្រើនរួមទាំងខ្ញុំផងដែរ។ ណាមួយ​ខ្ញុំគិតថាបើយកឈ្មោះ ព្រះច័ន្ទ ដូចជា​ធំធេងពេក។​ ស្នាមញញឹម នរណាក៏អាច​ធ្វើ​បាន​នរណាក៏អាចឃើញ បើចង់ឲ្យមនុស្សដែល​អ្នក​ស្រឡាញ់​សប្បាយចិត្តសាក​ញញឹម​មួយមើល៎គេមុខជាសើចញឹមៗមិនខាន។ បើអ្នកញញឹមទៅរកគេ គេនឹងញញឹម​មករក​អ្នកវិញ ជួនកាលស្នាមញញឹមរបស់នរណាម្នាក់អាចធ្វើឲ្យអ្នកគេងនឹកស្រមៃមិនងាយ​ភ្លេចរួចថែម​ទាំងលួចញញឹមម្នាក់ឯងផងមិនដឹង។

សូមឲ្យស្នាមញញឹមរបស់អ្នកជាមហោសថដែលញ៉ាំងសេចក្តីឈឺចាប់ឲ្យស្រាកស្រាន្ត​បាន និងសូមឲ្យ​ស្នាមញញឹមនេះកើតមាននៅគ្រប់ទិសទីដើម្បីសន្តិភាព។

ឡេង ច័ន្ទមុនី និង ​ស្នាមញញឹម

  1. កូនចោរតូច / មករា 18 2011 11:30 ល្ងាច

    ជំរាបសួរ បងស្រី ម្ចាស់ប្លុក ជាទីគោរព

    ប្អូន សូមថ្លែងអំណរគុណ ដែលបានឈាងចូលទៅលេង ប្លុក របស់ប្អូន ថែមទាំងបានទស្សនា និង ពេញចិត្ដ ប្លុកមួយចំនួន របស់ប្អូន ។
    ប្អូន មានសេចក្ដីរីករាយ រំភើប ណាស់ ដែលទទួលបាន ការផ្ដល់កិត្ដិយស ពី
    សំណាស់ បងស្រី​ ចូលរួម ។ ប្លុក របស់ ប្អូន ពុំមានអ្វី សំខាន់ប៉ុន្មាននោះទេ !
    មានត្រឹមតែ អត្ថបទ ខ្លះៗ គ្រាន់ទុកចំលែក គ្នា អាន កំសាន្ដ តែប៉ុណ្ណោះ!
    តែយ៉ាងណា ក៏សូមអរគុណ​បងស្រី សារជាថ្មី ដែលបានចំណាយពេលវេលា មានតំលៃ ចូលលេង ប្លុក របស់ ប្អូន !!

    សូមឲ្យបង ទទួលបានសុខភាពល្អ

    ដោយសេចក្ដីគោរព រាប់អាន ពីប្អូន ពិសិដ្ឋ ..

  2. សុផាត / កុម្ភៈ 19 2011 10:22 ព្រឹក

    សួរស្តីបាទ!! រីករាយដែលបានស្គាល់!! 😀

  3. somada / មីនា 14 2011 7:23 ល្ងាច

    សួស្តីម្ចាស់ផ្ទះរីករាយណាស់ដែលបានស្គាល់ ! សុំទឹក១កែវបានទេ ?

    • lykalyane / មីនា 15 2011 9:05 ព្រឹក

      ជម្រាបសួរបង។
      ចាសរីករាយណាស់ដែលបានអញ្ជើញមកលេង។
      អញ្ជើញពិសាទឹកតែ ផ្ទះខ្ញុំគ្មានអីទទួលសមរម្យទេ។
      ម្សិលម៉ិញទៅលេងផ្ទះបងមានអីច្រើនណាស់ដែលខ្ញុំអាចស្វែងយល់ពីជីវិតនៅស្រុកថៃ។
      នៅឯណោះសុខជានាទេ?

  4. somada / មីនា 16 2011 3:54 ល្ងាច

    សុខសប្បាយ អរគុណដែលមានទឹកតែទទួល កំពុងតែរងាផង ។

    • lykalyane / មីនា 16 2011 8:25 ល្ងាច

      មានទឹកតែឆុងដាក់ប៉ាន់ក្នុងសម្បកដូង ងំបានយូរគ្រាន់បើដែរ។ អញ្ជើញតាមសប្បាយ​តែកុំភ្លេចផ្លុំផង។ 🙂
      នៅខាងណោះរងា តែខាងខ្ញុំវិញដូចជាចូលក្តៅតិចៗហើយ ភ្នំពេញក្តៅជាងតាមខេត្ត​ទៀត។

  5. somada / មីនា 17 2011 9:51 ព្រឹក

    ទើបតែរងាម្សិលមិញ រងាប្លែកតែម្តងមេឃគ្មានពន្លឺសោះ ថ្ងៃនេះនៅតែរងា​តែមិនដូចម្សិលមិញទេ ព្រោះមានកំដៅថ្ងៃ ។

  6. សម្ផស្ស / មីនា 17 2011 10:08 ព្រឹក

    រីករាយ​បាន​ស្គាល់ តែ​ម្តេច​ក៍​អត់​មាន​ដាក់​ប្រវត្តិរូប​អោយ​បាន​ក្បោះ​ក្បាយ​បន្តិច​ចឹង ។

  7. lykalyane / មីនា 17 2011 4:54 ល្ងាច

    ចាសរីករាយដូចគ្នា។ ចាំខ្ញុំដាក់ថែម។ អរគុណណាស់ដែលបានមកលេង។

  8. enana88 / មីនា 17 2011 10:21 ល្ងាច

    សួស្តីបង!

    • lykalyane / មីនា 17 2011 10:36 ល្ងាច

      ជម្រាបសួរ។
      សុំទោសផងទៅលេងផ្ទះប្អូនអត់បានណែនាំខ្លួន គួរសម។
      សុខសប្បាយជានាទេប្អូន?

  9. ក្មេងស្រែ / មីនា 18 2011 8:11 ព្រឹក

    ទើប​តែ​មក​ពីស្រែ, កំពុងតែហត់, សុំស្នាមញញឹមមួយ​ដាក់​លើ​មុខ​តិច​ម៉ោ! ហេសហេសហេស ស្វាគមន៍ ស្វាខឹង មកកាន់គ្រួសារដ៏តូច តែមនុស្សច្រើន​មួយ​នេះ!

    • lykalyane / មីនា 23 2011 8:41 ព្រឹក

      ជម្រាបសួរលោកក្មេងស្រែ សូមស្វាគមន៍ដែលបានមកលេង។
      អញ្ជើញពិសាទឹកតែសិនទៅចាំបាត់ហត់ចាំពិសាបាយ។ ខ្ញុំរៀបចំទៅផ្សារហើយ។

  10. enana88 / មីនា 21 2011 10:22 ព្រឹក

    សុខធម្មតាទេបង អរគុណ! រីករាយណាស់ដែលបានស្គាល់ទោះមិនបានឃើញមុខក៏ដោយ!!

  11. មេឃា / មីនា 22 2011 2:17 ល្ងាច

    គួរឱ្យរាប់អានណាស់… រីករាយដែលបានមករស់នៅក្នុងភូមិ វដប្រេស ខេមរភាសា…

    • lykalyane / មីនា 23 2011 8:45 ព្រឹក

      ជម្រាបសួរលោកមេឃា។ អរគុណដែលលោករាប់អានខ្ញុំជាអ្នកចំណូលភូមិថ្មី។
      ចាំមកពីផ្សារវិញធ្វើម្ហូបឱ្យច្រើនដើរចែកជូនបងប្អូនអ្នកភូមិជាការណែនាំខ្លួន។

  12. lykalyane / មីនា 23 2011 9:16 ព្រឹក

    ខ្ញុំសុំទោសអ្នកទាំងអស់គ្នាព្រោះដោយសារខ្ញុំ ជនមិនសូវចេះកុំព្យូទ័រ (មិនមានពាក្យអនក្ខរជនទេ) ជួនកាលចង់ឆ្លើយជាមួយភ្ញៀវដែលមកលេងផ្ទះ ទៅចូលឯផ្ទះគេរួចនិយាយឆ្លងឆ្លើយទៅ។
    ឥឡូវទើបដឹងតិចៗ តែយ៉ាងណាក៏សុំទោសទុកជាមុនឱ្យហើយដែរក្រែងទៅ​ថ្ងៃមុខមានអ្វីខុសទាស់សូមអធ្យាស្រ័យ។

  13. រចនា / មីនា 30 2011 8:25 ព្រឹក

    សួស្ដីបង​ៗ​ទាំង​ពីរ! ^^ សុំទោស​ដែល​មក​ក្រោយ​គេ​បន្តិច.. អ៊ូអរ​ដល់​ហើយ! នៅ​និយាយ​គ្នា​លេង​ទៅ ញ៉ុម​សុំ​ទៅ​ឡើង​ដើម​ស្វាយ​សិន​ណា៎! ឃើញ​ហើយ​ទ្រាំ​មិន​បាន​ទេ! 😉

  14. lykalyane / មីនា 31 2011 6:46 ល្ងាច

    អរគុណរចនាដែលបានចូលមកលេង។
    ប្រយ័ត្នប្រយែងផង​ព្រោះមែកស្វាយក៏ស្រួយដែរ។
    បងចិញ្ច្រាំព្រហ៊ក់ជាមួយស្ករត្នោតនិងម្ទេសចាំណ៎ា!

    • រចនា / មេសា 2 2011 11:11 ព្រឹក

      ម៉ោ​ហើយ​ៗ ស្វាយ​ខ្ចី​ទឹក​ត្រីស្ករ​មក​ដល់​ហើយ! ^^

    • lykalyane / មេសា 4 2011 9:54 ព្រឹក

      គ្រាន់តែឮស្រក់ទឹកមាត់ចាំ។

  15. ផ្កាយ​ដុះ​​កន្ទុយ​ / មេសា 6 2011 10:07 ល្ងាច

    សុំ​ស្នាម​ញញឹម​មួយ​ដែរ!

    • ផ្កាយ​ដុះ​​កន្ទុយ​ / មេសា 6 2011 10:14 ល្ងាច

      ហើយ​ក៏​សុំ​ស្វាយ​ញ៉ាំ​ដែរ!

    • lykalyane / មេសា 6 2011 10:53 ល្ងាច

      ជម្រាបសួរ ផ្កាយដុះកន្ទុយ (មិនដឹងថាហៅបងឬប្ងូនទេ សូមកុំប្រកាន់ខ្ញុំបើខ្ញុំសុំហៅឈ្មោះ) ។
      មិនចិត្តកំណាញ់ស្នាមញញឹមទេ ខ្លាចតែអ្នកមើលភ័យ:-)
      កំពុងតែស្រក់ទឹកមាត់ចាំស្វាយទឹកត្រីស្កររបស់រចនា ម៉ោៗ បានគ្នាច្រើនកាន់តែឆ្ងាញ់…
      អរគុណណាស់ដែលបានអញ្ជើញមកលេង។ ជូនពរសូមសុខសប្បាយទាំងក្រុមគ្រួសារ។

  16. មេឃា / ឧសភា 3 2011 7:26 ព្រឹក

    នៅប្លុកខេមរភាសានេះ អ្នកដែលញញឹមស្រស់ជាងគេ គ្មាននរណា ក្រៅពី មេឃា ទេ… ញញឹមចេញពី បេះដូង… តែបើ មេឃា ធ្វើមុខក្រញ៉ូវ ឬខឹងវិញ សូម្បីតែ ឆ្កែក៏មិនហ៊ានដើរក្បែរ ឬសម្លឹងមុខ មេឃា ដែរ… ហាសហា…

    ជាការពិតហើយ… ញញឹមច្រើន នាំសំណាងល្អ ហើយមិនសូវឈឺ… វាជា បច្ចេកទេស ដែលខ្ញុំរៀនដោយខ្លួនឯង… ទោះបីក្នុងកាលៈទេសៈបែបណា ក៏ មេឃា នៅតែញញឹមបាន…

    • lykalyane / ឧសភា 5 2011 9:02 ព្រឹក

      ហាសហា ចឹងអ្នកនៅ វ៉ឺតប្រេស ត្រូវតែចេះលួងលោមបងកុំឱ្យខឹង មិនចឹងទេ…
      សូមឱ្យស្នាមញញឹមរបស់បង ជាស្នាមញញឹមដែលស្រស់ស្អាតនិងរីករាយក្នុងបេះដូងជានិច្ច។

  17. កំឡោះខ្មែរ / ឧសភា 4 2011 7:54 ល្ងាច

    ប្រើពាក្យសុទ្ធតែ យើង​ ដូចស្តេចក្នុងល្ខោនបាសាក់ចឹង! ហេហេ!

    • lykalyane / ឧសភា 5 2011 9:07 ព្រឹក

      មិនមែនចឹងទេ កំឡោះខ្មែរ ព្រោះពួកខ្ញុំមានគ្នាពីរនាក់ តែឥឡូវអ៊ំមុនីគាត់​ឈឺភ្នែកគាត់មិនសូវបានសរសេរប្រកាសទៀត។
      តែ…ស្តេចល្ខោនបាសាក់ក៏ដោយឱ្យតែបានឡើងឆាកគេមិនប្រកាន់​នឹង​យើងនិយាយពាក្យនេះក៏សុខចិត្តធ្វើដែរ…
      អរគុណបងៗណាស់ដែលបានឆ្លៀតចូលមកលេង។

  18. ឌីយ៉ា / ឧសភា 18 2011 5:06 ល្ងាច

    រីក​រាយដែល​បាន​មក​លេង​ផ្ទះបងស្រី! ផ្ទះបងពិតជា​ស្អាតមែន។

    • lykalyane / ឧសភា 18 2011 5:07 ល្ងាច

      ជម្រាបសួរ
      អរគុណលោកប្អូនណាស់។
      សូមសុខសួស្តីកើតមានចំពោះលោកប្អូន។

  19. ឧត្តម / មិថុនា 8 2011 12:33 ល្ងាច

    ជម្រាបសួរបង!

    • លី កល្យាណ / មិថុនា 9 2011 3:24 ល្ងាច

      ជម្រាបសួរលោកប្អូន។
      អរគុណណាស់ដែលបានចូលមកលេង។
      សូមសុខសប្បាយតាមផ្លូវទៅវិញណា៎ !

  20. limchanpatiya / កក្កដា 12 2011 4:04 ល្ងាច

    រីករាយដែលបានស្គាល់ណាបង!

    • លី កល្យាណ / កក្កដា 12 2011 4:23 ល្ងាច

      ចាស រីករាយណាស់ដែលបានរាប់អានខ្ញុំ។
      អរគុណណាស់ដែលបានមកលេង។ សូមសុខសប្បាយណា៎!

  21. khmerling / កក្កដា 30 2011 1:33 ល្ងាច

    សួស្ដីលោកអ្នកម្ចាស់ផ្ទះ!!

    ខ្ញុំចូលចិត្ដញញឹម តែមិនចូលចិត្ដស្នាមញញឹម ។ ញញឹមហើយកុំបាច់មានស្នាមទេ ព្រោះជ្រីវជ្រួញអាក្រក់មើល​ណាស់ សមនិងពេលនេះអាយុកាលចេះតែសន្សឹមៗទៅហើយ (និយាយលេងទេ) ។

    ខ្លឹមសារកថាមុខដែល ឡេង ចន្ទមុនី និង លី កល្យាណ បានស្ដែងឡើងនាទីនេះ ពេញចិត្ដខ្ញុំណាស់។ សូមឲ្យវត្ថុបំណងរបស់អ្នកទាំងពីរទទួលបានលទ្ធផលល្អ ។

    • លី កល្យាណ / កក្កដា 30 2011 2:42 ល្ងាច

      ជម្រាបសួរលោក។
      ខ្ញុំសុំអភ័យទោសដោយមិនបានតបមតិលោកក្នុង អត្ថបទរបស់ខ្ញុំព្រោះនឹកថា​ចាំ​ទំនេរបន្តិចសរសេរឱ្យណាណីតបទៅវិញ។ ខ្ញុំសុំទោស។
      ខ្ញុំអរគុណណាស់ដែលបានអញ្ជើញចូលរួមមតិជាមួយ តែដូចលោកឃើញស្រាប់ថា គោលបំណងរបស់ពួកខ្ញុំនៅមិនទាន់បានដើរទៅមុខទេ ព្រោះខ្ញុំនេះមិនបានធ្វើអ្វីជាប្រយោជន៍នៅឡើយ (មានតែរឿងឆ្កួតៗ) ដាក់ជូនមើលកំសាន្តចិត្ត។
      ពាក្យស្នាមញញឹមនេះ ខ្ញុំចង់សំដៅដល់ការស្រមៃឃើញអ្នកដទៃញញឹម។
      សាធុៗ សាធុ។ សូមអរគុណនិងជូនពរលោកសូមជួបតែសុខ ចម្រើន។

  22. pkay_sour / សីហា 2 2011 8:51 ព្រឹក

    ជំរាបសួរម្ចាស់ផ្ទះដ៏ស្រស់ប្រិមប្រិយទាំង២នាក់ ថ្ងៃមុនទៅលេងផ្ទះផ្កាយ តែមិនព្រមប្រាប់សោះថា​ផ្ទះនៅ​ភូមិ​តែមួយ អញ្ចឹងហើយផ្កាយក៏ដាច់​ចិត្តលួចតាមពីក្រោយ​មកដើម្បីស្គាល់ផ្ទះតែម្តងទៅ ប្រហែល​មិន​ប្រកាន់​ទេ​ណ៎បងស្រី? មកនេះមានតែស្នាមញញឹម​ទុកជា​ការគោរព​មកជូន​ម្ចាស់ផ្ទះ​ទេ អត់មានអី​ជា​បញ្ញើរទេណា៎ 🙂

    • លី កល្យាណ / តុលា 7 2011 11:56 ល្ងាច

      សុំទោសផ្កាយសូគ៌ដែលមិនបានតបវិញទាន់ពេល។ អរគុណទៅវិញទេដែលបានមកលេង គ្រាន់តែបាន​ឃើញផ្កាយញញឹមនោះក៏អរណាស់ទៅហើយចាំបាច់មានអីផ្ញើនោះ។ ខ្ញុំទៅក៏មិនដែលបានអីផ្ញើដែរ មានតែលួចរបស់មកវិញ (ព្រោះទៅចូលលេងអត់បានប្រាប់ម្ចាស់ផ្ទះ) 🙂
      សូមសុខចម្រើនណា៎! ផ្កាយសួគ៌។

  23. ខ្មែរចំណាន / តុលា 7 2011 8:30 ល្ងាច

    ជំរាបសួរម្ចាស់ផ្ទះ រីករាយដែលបានស្គាល់ គេហដ្ឋានដ៏ស្កឹមស្កៃមួយនេះ
    ព្រោះបានទទួលនូវស្នាមញញឹមដ៏កក់ក្តៅនោះអី 😀

    • លី កល្យាណ / តុលា 7 2011 8:57 ល្ងាច

      ជម្រាបសួរខ្មែរចំណាន អញ្ជើញអង្គុយលេងសិនទៅ ចាំខ្ញុំទៅដាំទឹកតែជូន!
      រីករាយណាស់ដែលបានស្គាល់។ សុំទោសផងបើមានការគួរពុំគួរ ផ្ទះខ្ញុំអត់សូវមានអីចែកចាយដូចផ្ទះខ្មែរចំណានទេ។

  24. បព្វតា / មីនា 25 2012 8:20 ព្រឹក

    សូស្តីបង ! ញ៉ុម ជាបេប៊ីប្លក់ មិនសូវចេះពីប្លក់ និង ការសរសេរទេ។សូមចូលលេងផ្ទះបងផងណា !
    ស៊ីយូ again and again !
    my e-mail : pobpata@yahoo.com

  25. យ៉ូជីណម៉ា / មីនា 29 2012 12:40 ល្ងាច

    សួស្ដីបងៗ! ខ្ញុំឃើញឈ្មោះនេះ ខ្ញុំភ្ញាក់ព្រឺត ព្រោះនេះជា ឈ្មោះរបស់ក្រុមតន្ត្រីខ្ញុំមួយដែរ។ ហិហិហ!! គឺក្រុមតន្ត្រីស្នាមញញឹម។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រីករាយដែលបានស្គាល់បងៗ! ហើយ បើសិនជាបងៗទំនេរ បងក៏អាចចូលលេង កំណត់ហេតុខ្ញុំបានដែរ។ អរគុណ! ^^’

    • លី កល្យាណ / មីនា 29 2012 1:34 ល្ងាច

      សួស្តីប្អូន។ រីករាយដែលបានស្គាល់ ទំនេរបន្តិចខ្ញុំមុខជាសុំទៅលេងលុកលុយមើលកំណត់ហេតុគេដែរហើយ។
      😀

  26. បព្វតា / មេសា 2 2012 12:46 ល្ងាច

    អរគុណបងស្រី ដែលបានឆ្លើយតប !

  27. seakhmer / មិថុនា 5 2012 10:14 ព្រឹក

    ញញឹម គឺជាភាសារទំនាក់ទំនង មួយរបស់ មនុស្សទូទៅ
    មិនចាំរកអ្នកបកប្រែជួយឡើយ ក៏អាចយលអត្ថន័យ របស់មនុស្ស ដែលញញឹម

    • លី កល្យាណ / មិថុនា 5 2012 8:44 ល្ងាច

      ចាស សូមញញឹមសម្រាប់ខ្លួនឯងនិងមនុស្សដែលស្រឡាញ់យើង ឱ្យបានច្រើនផងណា៎។

      អរគុណណាស់ដែលបានចូលលេងប្លក់ខ្ញុំ។

  28. yangsoty / សីហា 23 2012 7:06 ព្រឹក

    ជំរាប​សួរ​បង! សូម​ជួយ​ផ្ដល់​យោ​បល់​ផង http://pooreman1.wordpress.com

  29. លឿង ចន្ថា Loeurng Chantha / វិច្ឆិកា 10 2012 3:05 ល្ងាច

    អីយូយ ចឹងបានជាខ្ញុំវិលមុខ ហាហា វង្វេងវង្វាន់ក្នុងវាលវដ្តសង្សារ របស់ទំព័រស្នាមញញឹមនេះហើយនីស (មកពីម្ចាស់ប្លក់ញញឹមដាក់មិនចេះស្ងួតសោះ) ហាហាហា 😆

    • លី កល្យាណ / វិច្ឆិកា 10 2012 3:21 ល្ងាច

      មានអំពីខ្ញុំមួយទៀត សូមវាយវាក្នុងកន្លែងស្វែងរកបានឃើញ ចាស។

    • លឿង ចន្ថា Loeurng Chantha / វិច្ឆិកា 10 2012 3:26 ល្ងាច

      យ៊ូយ បែកព្រីខ្ញុំហើយ ហេហេ

  30. ~meredith / មករា 10 2014 8:15 ល្ងាច

    anak mean snamonhnhum da srasa saat . saum arkoun champoh kar chaul meul blok robsakhnhom . puokke ku pisesa khlang nasa . Meredith
    អ្នកមានស្នាមញញឹមដ៏ស្រស់ស្អាត។ សូមអរគុណចំពោះការចូលមើលប្លុករបស់ខ្ញុំ។ ពួកគេគឺពិសេសខ្លាំងណាស់។

    • លី កល្យាណ / មករា 20 2014 10:35 ព្រឹក

      Thank you Meredith. You are a great writer and an artist. I like your post about various things happen around our lives.

      Anyway, I know that you like travelling, if you are passing by Cambodia please let me know. It would be nice to meet you.

    • ~meredith / មករា 21 2014 1:52 ព្រឹក

      I would love to meet you. Your smile gives me good reason to travel. I hope I did not mess up my message. 🙂

    • លី កល្យាណ / មករា 21 2014 8:31 ព្រឹក

      No, no you didn’t mess it up. Thanks for your sweet words. Good reason to travel is not my smile though, money is. 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: