ម្សិលមិញនេះ ដោយសារតែអានឯកសារទៅកាន់តែព្រិលភ្នែកខ្លាំងឡើងៗ ខ្ញុំសម្រេចចិត្តទៅវាស់វ៉ែនតាម្តងទៀត ព្រោះធ្លាប់ត្រូវបានអ្នកធ្វើការជាមួយឱ្យសាកពាក់វ៉ែនតាគាត់ម្តងមកផង ខ្ញុំក៏គិតថាខ្ញុំឡើងដឺក្រេភ្នែកទៀតហើយ ទៅដល់ហាងលក់វ៉ែនតា គេក៏យកម៉ាស៊ីនមកវាស់ ភ្នែករបស់ខ្ញុំម្ញូប ២៥០ ដឺក្រេ បូក ។ ចប់ ។
ពេលនេះ មានអារម្មណ៍ហត់នឿយជាមួយនឹងជីវិតណាស់ ព្រោះត្រូវប្រឹងប្រែងរហូត។ កាលពីនៅមានកម្លាំងពេញ លេញ មិនសូវមានបទពិសោធន៍ការងារ មិនសូវបានធ្វើការជាប្រយោជន៍ច្រើនទេ ដល់ពេលមានបទពិសោធន៍ ច្រើនចង់ប្រើជាប្រយោជន៍ដើម្បីជីវិតខ្លួនឯង និងគ្រួសារខ្លះ ដើម្បីសង្គមខ្លះ តែរកពេលធ្វើមិនបានសោះ ។
គោលបំណងរបស់ខ្ញុំ ចង់ធ្វើការងារទាក់ទងនឹងការស្តារឡើងវិញនូវគម្របព្រៃឈើ ការបង្កើនទិន្នផល និងជីវភាព តាមរយៈការប្រើប្រាស់ប្រព័ន្ធធារាសាស្រ្ត និងបើសិនអាច ធ្វើការងារដែលបង្កើនការប្រើប្រាស់ថាមពលកកើត ឡើងវិញជាជាងប្រើថាមពលប្រេងឥន្ធនៈ ។
គោលបំណងធំមួយទៀត គឺសម្តែងការដឹងគុណដល់អ្នករើសអេតចាយ ដែលបានរក្សាបានខ្លះនូវបរិស្ថានសម ស្របសម្រាប់បម្រើមនុស្សទូទៅ រាប់ទាំងខ្ញុំផង ដោយរកវិធីនានាសម្រាប់គាំទ្រដល់ការងារនិងជីវភាពរបស់ពួក គេ។
មិនដឹងកាលណាបានមានឱកាសធ្វើកិច្ចការដែលខ្លួនចង់ធ្វើនេះបានសម្រេចទេ បើរវល់តែនឹងរឿងពាក់វ៉ែនតា ភ្លេចវ៉ែនតា ហើយនឹងមិនទាន់ទម្លាប់ជាមួយវ៉ែនតា ដើរចុះដើរឡើងចង់ងងឹតមុខ។
ជាញឹកញយខ្ញុំតែងតែភ្លេចនូវអ្វីៗដែលបានសន្យាកាលបើរឿងនោះមិនមានជារឿងទាក់ចិត្តខ្ញុំពេកទេ។
តួយ៉ាងដូចជាកាលពីប្រាំបីឆ្នាំមុន ខ្ញុំនិងមិត្តម្នាក់ បានសុំឱ្យឆ្មាំប្រាសាទសម្បូរណ៍ជួយប្រាប់ពួកយើងផង កាលបើ អ្នកស្រុកនៅទីនោះគេមានធ្វើបុណ្យ ប្រពៃណី ទំនៀមទម្លាប់អ្វីមួយពិសេសធំៗ…
អស់កាលជាយូរអង្វែងមក ខ្ញុំបានភ្លេចអស់នូវសន្យានេះ ដោយតែងតែបិទទូរស័ព្ទមិនទទួលទូរស័ព្ទណាដែលមិន ស្គាល់លេខ (អ្នកឆ្មាំនោះតែងតែដូរលេខទូរស័ព្ទដូចគណៈកម្មាធិការសហគមន៍ខ្ញុំដែរ) ដូច្នេះពីមួយឆ្នាំទៅមួយឆ្នាំ ខ្ញុំមិនបានដឹងពីព័ត៌មានដែលអ្នកឆ្មាំចង់ផ្តល់ឱ្យទេ … ហើយក៏មិនមាននឹកនាដល់សូម្បីតិចតួចឡើយ…
ថ្ងៃមិញនេះខ្ញុំបានជួបជាមួយឆ្មាំប្រាសាទសម្បូរណ៍ព្រៃគុក នៅក្រុមប្រាសាទតោ។ គាត់បានរៀបរាប់ប្រាប់ពីរឿង ធ្វើបុណ្យឡើងអ្នកតាព្រៃគុកនេះ (ដោយមិនបានរំលឹកពីរឿងខ្ញុំភ្លេចសន្យាដោយចំទេ គាត់គ្រាន់តែនិយាយថា៖ ខ្ញុំ មិនដែលលើកទូរស័ព្ទរបស់គាត់ឡើយ) ។ មានរឿងជាច្រើនដែលគាត់បានរៀបរាប់ប្រាប់តែខ្ញុំចាំបានខ្លះៗប៉ុណ្ណោះ ព្រោះថាក្នុងពេលជជែកគ្នានោះ អារម្មណ៍និងគំនិតរបស់ខ្ញុំបានហោះទៅដល់ភពមួយផ្សេងបាត់ទៅហើយ…
ខ្ញុំកំពុងតែគិតប្រុងធ្វើការថតភាពយន្តឯកសារ (វីដេអូ ដក់ក្យូមិនថឺរី) អំពីការធ្វើតាំងម៉ែស្រូវ កាលពីប្រមាណបួន ប្រាំខែមុន មុនពេលដល់រដូវច្រូតកាត់ស្រូវរបស់កសិករ។ នាពេលថ្ងៃមិញនេះ ខ្ញុំក៏គិតសាកលេងៗពីរឿងចង់ធ្វើ ឯកសារអំពី ពិធីឡើងអ្នកតាព្រៃគុក ជាប្រពៃណីអ្នកស្រុកចាស់ទុំនៅភូមិទាំងប្រាំពីរ ជុំវិញប្រាសាទសម្បូរណ៍។
ឯកសារដែលមានរយៈពេលមិនតិចជាងពីរម៉ោងនេះ នឹងនិយាយអំពីប្រវត្តិនៃការឡើងអ្នកតា ជំនឿនៃអ្នកស្រុក ក្បួនច្បាប់ពាក់ព័ន្ធ រណ្តាប់ និងវត្ថុចាំបាច់ដែលមានក្នុងពិធី អ្នកដឹកនាំកម្មវិធី អ្នកចូលរួមសម្តែង អ្នកស្រុកដែល មកចូលរួម ចំណាប់អារម្មណ៍របស់អាជ្ញាធរទៅលើជំនឿ និងសកម្មភាពទាំងនេះ និងមតិនានាជុំវិញចំណាប់ អារម្មណ៍របស់មហាជននៃផ្នែកផ្សេងៗគ្នាក្នុងសង្គមចំពោះជំនឿ និងសកម្មភាពទាំងនេះ។ល។
បើនិយាយពីតម្រូវការវិញ យ៉ាងហោចណាស់ ការងាររៀបចំនេះត្រូវការសម្ភារៈ និងមនុស្សមួយចំនួនដែលធ្លាប់ មានបទពិសោធន៍ក្នុងការងារថតភាពយន្តឯកសារ និង/ឬមានឆន្ទៈក្នុងការងារផងដែរ។
សម្ភារៈ មានដូចជា ម៉ាស៊ីនថតវីដេអូ ចំនួនពីរធំៗ និងមួយតូច គ្រឿងប្រដាប់សម្រាប់ការថត និងមធ្យោបាយធ្វើ ដំណើរ ចំណាយលើការទំនាក់ទំនង និង ម្ហូបអាហារសម្រាប់ក្រុមការងារដែលមានមនុស្សមិនតិចជាង១៥នាក់ ឡើយ។
អ្នកដឹកនាំម្នាក់ និងជំនួយការម្នាក់ ផលិតករម្នាក់ និងជំនួយការម្នាក់ អ្នកកាន់ម៉ាស៊ីនបីនាក់ អ្នកសម្របសម្រួល ការងារជាមួយផ្នែកខាងក្រៅម្នាក់ អ្នកបើកឡានទេសចរម្នាក់ អ្នកជួយកាន់សម្ភារៈ និងភ្លើងបញ្ចាំងបួននាក់ អ្នក ចាស់ទុំផ្នែកសិល្បៈ និងជំនាញការមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈពីរនាក់ ដែលនឹងមកជួយតម្រង់ទិស និងផ្តល់យោបល់លើការងាររបស់យើង។
នេះយើងមិនបាននិយាយដល់ថ្លៃសម្តែងសម្រាប់ការរៀបចំកម្មវិធីឡើយ ព្រោះគេមានរៀបចំសម្រាប់ភូមិស្រុក គេស្រាប់ យើងគ្រាន់តែធ្វើបែបបទសុំគេតាមច្បាប់ត្រឹមត្រូវទៅបានហើយ។
របៀបនេះហើយដែលខ្ញុំដឹងថាការថតកុននៅស្រុកខ្មែររលំដួលដោយមិនបាច់ច្រាន ដោយសារតែការថតបាន ត្រូវចំណាយច្រើន ហើយពេលដាក់បញ្ចាំងគឺមានគេកូពីយកទៅលក់កេងចំណេញលើគោក។
និយាយរឿងហ្នឹងពេលណាឈឺចិត្តជំនួសអ្នកត្រូវគេកេងចំណេញ…
ចិត្តរបស់ខ្ញុំនៅតែជំពាក់វាក់វិនជាមួយសង្សារចាស់ឈ្មោះស៊ីណាមិនដាច់អាល័យ។ យើងរៀនមហាវិទ្យាល័យ ជាមួយគ្នា តែដោយខ្ញុំនៅឡេឡឺមិនទាន់រកការងារបានធ្វើ ខ្ញុំគ្មានចិត្តរៀនបន្តទេ។ នាងរៀនថ្នាក់អនុបណ្ឌិតតាំង ពីយូរមកហើយ តែដោយសារបញ្ហាមួយចំនួន នាងបានពន្យារពេលរៀនរហូតដល់មុនពេលនាងរៀបការទើបនាង ចាប់ផ្តើមវគ្គសិក្សាបន្តទៀតដើម្បីបញ្ចប់ឆ្នាំសិក្សារបស់នាង។ ការរៀនផង ធ្វើការផងជារឿងលំបាកណាស់ព្រោះ ថាកន្លែងដែលនាងរៀនមានភាពតឹងតែងដែលមិនអាចយឺតយ៉ាវ មិនអាចគេចវេះ ឬសូកប៉ាន់បានឡើយ…
ខ្ញុំចង់ឃើញការសិក្សាថ្នាក់អនុបណ្ឌិតដែលនាងរៀនតាំងពីកាលយើងនៅសេពគប់គ្នានេះបញ្ចប់បានដោយ ជោគជ័យ … ខ្ញុំបានស្ម័គ្រទទួលខ្លួនជាអ្នកជួយនាងក្នុងការវាយអត្ថបទសម្រាប់សារណា ឬលំហាត់មេរៀន នានារបស់នាងដែលគ្រូបានដាក់ឱ្យធ្វើដោយព្រោះថានាងមិនមាននរណាម្នាក់អាចពឹងពាក់បាន… មានរឿង ពិសេសមួយរវាងយើងទាំងពីរនាក់ ដោយសារធ្លាប់ស្គាល់ចិត្តស្គាល់ថ្លើមគ្នាអស់ពេលយូរគ្រាន់បើដែរ ខ្ញុំជា មនុស្សពិសេសរបស់នាង … អក្សររបស់នាងគ្មាននរណាអាចអានដាច់ឡើយ ក្រៅពីខ្ញុំ … សូម្បីប្អូនៗនាង…
ដោយសារតែការទាក់ទងគ្នា តាមទូរស័ព្ទ និងអ៊ីមែលជាញឹកញាប់ ខ្ញុំត្រូវធ្លាក់ខ្លួនក្នុងអន្លង់ស្នេហ៍ចាស់លង់ ឡើងមកលើមិនរួច…
មានថ្ងៃមួយជិតដល់ថ្ងៃចូលឆ្នាំខ្មែរ នាព្រឹកព្រលឹមក្រោកពីដេកមិនទាន់ស្រួលបួលផង រក្សាដួលសន្លប់នៅក្នុង បន្ទប់ទឹក… ត្រូវបញ្ជូនទៅពេទ្យកាល់ម៉ែត្រ… ពេទ្យថានាងមានបញ្ហាគ្រាប់ឈាមក្រហមថយចុះគួរឱ្យបារម្ភ ឪពុកម្តាយនាងបានសម្រេចថា នឹងនាំនាងទៅមើលនៅស្រុក ថៃបន្តទៀតនាថ្ងៃស្អែក… គេក៏រៀបចំធ្វើប៉ាស្ព័រ ឱ្យខ្ញុំផងដែរ។
នាងដឹងខ្លួនហើយ នាងនិយាយនឹងខ្ញុំថានាងខ្វះឈាម។ ខ្ញុំលើកសំណើថាខ្ញុំអាចផ្តល់ឈាមឱ្យនាងបានតាម នាងត្រូវការព្រោះខ្ញុំក៏ធ្លាប់ផ្តល់ឈាមឱ្យគេជាច្រើនដងដោយមិនដែលមានបញ្ហាអ្វីឡើយ។ នាងគ្រវីក្បាល វា មិនមែនជារឿងផ្តល់ឈាមឬមិនផ្តល់នោះទេ …
ចាំទៅដល់ពេទ្យបំរ៉ុងរ៉ាត់ទើបអាចដឹងច្បាស់ថាវាជាបញ្ហាអ្វី!!! (ម្តាយនាងនិយាយប្រាប់ពួកយើងដែលនៅជុំ វិញអ្នកជម្ងឺក្នុងបន្ទប់ពេទ្យ) ពេទ្យនៅទីនេះគេប្រាប់ថារក្សាមានជម្ងឺខ្វះឈាមក្រហមដូចតែលើកមុនចឹង…
ដោយសារតែអំណាចទឹកប្រាក់ និងក៏ប្រហែលជាអំណាចរបស់ឪពុកនាង យើងមិនបាននៅរង់ចាំយូរឡើយ ក្នុងការទទួលបានវីសាចូលស្រុកថៃ។ ឡើងយន្តហោះប្រមាណជាជិតមួយម៉ោង យើងក៏មកដល់ព្រលាន ដនមឿង។ មានអ្នកនាំផ្លូវរបស់យើងដែលជាមនុស្សរបស់ញាតិខាងម្តាយនាងមកទទួលពួកយើងទៅស្នាក់នៅ សណ្ឋាគារសេរេថុនហ្គ្រេនសុខុមវីតដ៏ល្បីនៅបាងកក។ ដោយសារតែការទទូចរបស់បងស្រីជីដូនមួយរបស់ ម្តាយនាង ឪពុកម្តាយនាងត្រូវទៅសម្រាកនៅផ្ទះរបស់គាត់ ចំណែកពួកយើងបានប្រកែកថាយើងកក់បន្ទប់ នៅសណ្ឋាគារហើយ។ នាងយល់ចិត្តខ្ញុំដែលមិនចូលចិត្តទៅនៅក្បែរក្រុមគ្រួសារនាង ខ្ជិលឆ្លើយសំណួរជា ច្រើនដែលនឹងហូរមកដូចទឹកធ្លាក់ពីលើភ្នំ ប្រសិនបើពួកគេជជែកគ្នាដល់រឿងរបស់ខ្ញុំ។ ដែលងាយស្រួល យកលេសជាងគេគឺគ្រួសារចិនកន្តាំងនេះនិយាយតែភាសាចិនក្នុងផ្ទះ ដូច្នេះខ្ញុំនឹងក្លាយជាទីងមោងបើសិន ជាទៅនៅទីនោះ។ គាត់មានផ្ទះធំមួយដែលរស់នៅជុំគ្នាទាំងកូននិងចៅ ហើយមានគ្នាច្រើនណាស់ តាមរក្សា និយាយប្រាប់…គ្រួសារគាត់ក៏មានទំនាក់ទំនងល្អជាមួយអ្នកនយោបាយក្នុងប្រទេសនេះផងដែរដើម្បីមុខជំនួញ
ព្រឹកថ្ងៃបន្ទាប់ ពួកយើងមានគ្នាប្រាំពីរនាក់៖ ឪពុកម្តាយនាង នាង មិត្តជនជាតិថៃរបស់នាងម្នាក់ធ្លាប់រៀនជាមួយគ្នានៅអង់គ្លេស បងស្រីជីដូនមួយម្នាក់ទៀត រួមជាមួយប្តីរបស់គាត់ដែលជាដុកទ័រម្នាក់ដែរជាជនជាតិ ថៃទាំងពីរនាក់ និងខ្ញុំ ទៅពេទ្យទាំងអស់គ្នា។ មុនពេលចូលក្នុងបន្ទប់ពិនិត្យ ខ្ញុំបាននិយាយប្រាប់នាងថា ខ្ញុំអាច បរិច្ចាគឈាមបាន ពីព្រោះប្រភេទឈាមយើងទាំងពីរគឺដូចគ្នា នាងទទួលថាអូខេបើសិនក្នុងករណីចាំបាច់…
តើមាននរណានឹកដល់មនុស្សចម្រុះជាតិសាសន៍អង្គុយក្នុងបន្ទប់ពិគ្រោះជម្ងឺជាមួយគ្នាដើម្បីស្តាប់ពេទ្យនិយាយ រៀបរាប់ពីស្ថានភាពរបស់អ្នកជម្ងឺម្នាក់ទេ?
លោកគ្រូពេទ្យនិយាយភាសាថៃ ហើយបងស្រីជីដូនមួយជាអ្នកបកប្រែឱ្យជនបរទេសទាំងបួននាក់ ដែលបីនាក់ អាចស្តាប់ភាសាចិនកន្តាំងបានហើយម្នាក់ទៀត អង្គុយងីងើធ្វើភ្នែកដូចកំពុងតាមមើលការប្រកួតវាយថិននីស!
ចេញពីមន្ទីរពេទ្យមកវិញគឺដល់ពេលបាយល្មម យើងញ៉ាំអាហារនៅហាងមួយក្បែរទីប្រជុំជនដែលសម្បូរដោយ ជនជាតិចិនរស់នៅរកស៊ី។ ខ្ញុំហូបបាយដោយស្ងាត់ស្ងៀមព្រោះខ្ញុំអត់ចេះអីទាំងអស់ ភាសាថៃ ភាសាចិន ឬអង់ គ្លេសបារាំង យូរៗម្តងនាងបានបកប្រែឱ្យខ្ញុំស្តាប់ … ខ្ញុំអត់ចូលចិត្តស្ថានភាពដែលមិនអាចឱ្យខ្ញុំរីករាយបាន…
យើងពន្យារពេលនៅទីនោះបន្តបួនថ្ងៃទៀតដើម្បីឱ្យគ្រូពេទ្យតាមដានជម្ងឺរបស់នាង។
ពេលចេញពីពិនិត្យ នាងតែងត្រូវបានមិត្តភ័ក្តិនាំទៅដើរលេងផ្សារ ឬកន្លែងកម្សាន្តផ្សេងៗ ជាពិសេសហាងលក់ ខោអាវ និងមិនភ្លេចនាំនាងឱ្យទៅមើលក្រុមហ៊ុនរៀបចំតុបតែងរបស់គេ ដែលដំណើរការជាងបួនឆ្នាំមកហើយ!
ពេលយប់យើងនាំគ្នាទៅបាយនៅផ្ទះរបស់បងប្អូននាង ហើយចេញពីហ្នឹងគឺនាំគ្នាទៅដើរលេងនៅណៃក្លឹបទាំង បីនាក់។ មានម្តងនោះខ្ញុំបានទាក់ទងស្រីនៅណៃក្លឹប ណាត់នាងឱ្យមកជួបនៅសណ្ឋាគារស្អែកម៉ោងដប់ព្រឹក។
ព្រឹកស្អែកឡើង ចេញពីពេទ្យវិញ ខ្ញុំប្រាប់នាងថា ខ្ញុំអត់ចង់ទៅផ្សារជាមួយនាងទេ។ នាងក៏ទៅជាមួយមិត្តរបស់ នាងហើយខ្ញុំក៏ត្រឡប់មកសណ្ឋាគារវិញចាំស្រីស្នេហ៍ខ្ញុំ…
ស្រាប់តែនាងត្រឡប់មកវិញនៅម៉ោងដប់មួយ ដែលខុសពីទម្លាប់ពីម្សិលមិញដើររហូតដល់ល្ងាច។ ខ្ញុំរត់ជើងបី ជើងបួនយកស្រីទៅលាក់ក្នុងបន្ទប់ទឹក ទើបបើកទ្វារឱ្យនាង តែភ្លេចគិតរឿងស្បែកជើងរបស់ស្រីម្នាក់នោះ…
នាងស្រែកហៅស្រីម្នាក់នោះឱ្យចេញមក ហើយដេញគេចេញទីងណាត់ទីងណែង ខ្ញុំស្រវាក្នុងកាបូបប្រាក់បាន ហាសិបដុល្លារក៏ហុចឱ្យនាងទៅ។ ចូលដល់ក្នុងបន្ទប់វិញ ខ្ញុំទទួលបាននំបាតដៃពេញមុខ ឡើងវៀចថ្គាមម្ខាង!
នាងទូរស័ព្ទឱ្យគេមកផ្លាស់កម្រាលពូកភ្លាមៗ ខ្ញុំរត់ប្រុចចូលបន្ទប់ទឹក។ ងូតទឹករួចយើងក៏នាំគ្នាទៅរកអីញ៉ាំ ទាំងនិយាយរកគ្នាមិនបានប្រាំម៉ាត់ផងក្នុងមួយឃ្លា។ ង៉ៃហ្នឹងគេខឹងហើយ គេកំម៉ង់សម្លសុទ្ធតែម្ទេស ក្តៅស្ទើរ ហោះទៅលើអាកាស ខ្ញុំញ៉ាំបាយតិចណាស់… ដោយដឹងថាថ្ងៃនេះយីអ៊ុនខ្ញុំវាដាក់ ខ្ញុំទិញមីទុកទៅស្រុសហូប ក្នុងបន្ទប់ … លុយក្នុងកាបូបសល់ស្តួចស្តើងណាស់ ណាមួយគេត្រូវនៅទីនេះពីរថ្ងៃទៀត…
ស្អែកឡើងខ្ញុំត្រូវពាក់ម៉ាសបិទមុខ (ការពារផ្តាសាយបក្សី) ហើយក៏គ្មាននរណាហ៊ានសួរឡើយ ព្រោះទឹកមុខ របស់នាងឡើងក្រហមពេលម្តាយនាងសួរខ្ញុំថា៖ កើតអីបានជាពាក់ម៉ាស? ផ្តាសាយឬ? … បាទ!
លទ្ធផលរបស់ពេទ្យនៅតែនិយាយថានាងមានជម្ងឺខ្វះឈាមក្រហម ដែលស្ថានភាពនេះអាចឈានទៅដល់ ការកើតជម្ងឺមហារីកគ្រាប់ឈាម។ ពេទ្យណាត់នាងមកជារៀងរាល់ខែ ដើម្បីតាមដានបរិមាណគ្រាប់ឈាម ចាក់បញ្ចូលឈាម និងព្យាបាលដោយថ្នាំចាក់។
យើងមិននិយាយរកគ្នាច្រើនឡើយ អ្វីដែលខ្ញុំដឹងគឺដោយសារម្តាយរបស់នាងជាអ្នកនិយាយប្រាប់។ ក្រោយពី វេចបង្វិចត្រឡប់មកស្រុកខ្មែរវិញ សឹងតែថាដាក់វ៉ាលីសមិនទាន់ ខ្ញុំទាញកង់ធាក់ទៅផ្ទះខ្ញុំ ខ្ញុំនឹកពូក នឹកគ្រែដេក នៅផ្ទះណាស់ គ្មានអ្វីរីករាយជាងមកដល់ផ្ទះឡើយ។ ននះននៀលអស់ចិត្តលើពូកកញ្ចាស់មិនដែលបានបោក របស់ខ្ញុំហើយ នាងតេមកប្រាប់ថាឱ្យទៅផ្ទះជួយជញ្ជូនអីវ៉ាន់ទៅផ្ទះថ្មី…ខ្ញុំរូតរះមកវិញមិនហ៊ានដំអក់ទេព្រោះថា ខ្ញុំនៅក្នុងចោទ…
ជញ្ជូនអីវ៉ាន់ និងបោសសម្អាតផ្ទះរួច យើងក៏សម្រាកយ៉ាងលង់មួយចម្អែតគ្មានគិតរកបាយរកទឹកអីទេ។ ក្រោក ពីដេកម៉ោងប្រាំបួនជិតកណ្តាលអាធ្រាត្រទើបយើងងើបរកអីហូប។ គ្មានអ្វីនៅសល់ក្រៅពីពងទា និងទឹកស៊ីអ៊ីវ!
នាង និងខ្ញុំចាប់ផ្តើមជីវភាពធម្មតាឡើងវិញក្រោយពេលយើងព្យាយាមភ្ជាប់ទំនាក់ទំនងផ្លូវចិត្តតាមរបៀបមនុស្ស លោកទូទៅ។
_________________________
អត្ថបទដែលទាក់ទង៖
//
ក្នុងនាមជាបងប្អូននឹងគ្នា វើតប្រេសបានធ្វើឱ្យមានការឆ្ងល់ខ្លះៗដែរ ដូចជាមានរឿងនេះជាឧទាហរណ៍ ៖
បង somada មានពីរអាខោនដែលចូលមកខំមិននៅក្នុងប្លក់ស្នាមញញឹមរបស់ខ្ញុំ តែមួយអាខោននោះ មានខំមិន ស្មើនឹងម៉ាក់ស្រីតូចបីនាក់ដែរ គឺ ៥៩ ខំមិន តែទោះជាយ៉ាងណាក៏ម៉ាក់ស្រីតូចបីនាក់នៅស្រុក ខ្មែរ ជិតជាងបង somada ជាងគេចឹងគេដាក់ម៉ាក់អាបីនាក់នៅពីលើ។
ហាសហាសហា សូម្បីតែវើតប្រេសក៏អីចឹងដែរហ្ន៎???
នៅពេលដែលពួកយើងស្នាក់នៅក្នុងផ្ទះថ្មីរបស់នាង ខ្ញុំមិនសូវនៅជាប់លាប់ទេ ដោយខ្ញុំយកលេសថា វាស្ងាត់ ពេក…ឬថាខ្ញុំត្រូវធ្វើការជាមួយមិត្តភ័ក្តិនៅពេលយប់ ក្នុងពេលដែលយើងជាបុគ្គលិកខេត្តត្រូវឡើងមកប្រជុំនៅ ភ្នំពេញជួនកាលយើងត្រូវជជែកគ្នារឿងការងារនៅពេលល្ងាច ឬពេលយប់ពិតមែន។
នាងក៏ខ្លាចដែរ ព្រោះថាផ្ទះទំហំ ជិតមួយរយម៉ែត្រការេ ដែលមានពីរជាន់កន្លះ ដ៏សែនស្ងប់ស្ងាត់នេះធ្វើឱ្យយើង ទៅជាខ្លាចទៅវិញ។ ជួនកាលនាងស្រែករកខ្ញុំ ពីជាន់ខាងក្រោមមកដោយសារតែនាងមិនឮសម្លេងអ្វីសោះពី កន្លែងខ្ញុំនៅ…ព្រោះខ្ញុំដេកលក់ពេលអានសៀវភៅ…
ជាន់ខាងក្រោមជាកន្លែងទទួលភ្ញៀវ ផ្ទះបាយ និងតុបាយ និងចំណតឡាននៅជាប់ចំហៀងផ្ទះ។ ជាន់ទីពីរគឺជា បន្ទប់គេងពីរដែលមួយធំ និងមួយតូចជាងបន្តិច ហើយសល់ចន្លោះសម្រាប់ទទួលភ្ញៀវផងដែរ … នាងបាន ដាក់តាំងរូបភាពស្អាតៗ និងការងារសិល្បៈមួយចំនួន ដែលនាងបានសន្សំទុកតាំងពីនៅរៀនឯអង់គ្លេស បើគិត ជាប្រាក់ប្រហែលជាងប្រាំម៉ឺនដុល្លារ។ ខ្ញុំលួចស្តាយពេលឮសូរនាងនិយាយរៀបរាប់ពីតម្លៃវត្ថុនីមួយៗ ព្រោះជួន កាលត្រឹមតែរូបគំនូរអំពីសត្វសេះមួយសោះ មានតម្លៃដល់ទៅជាងបីពាន់ដុល្លារ… ថាវាថ្លៃក៏ថ្លៃទៅចុះ តែខ្ញុំ សម្លឹងមើលពីជ្រុងណាក៏មិនឃើញវាមានតម្លៃសិល្បៈយ៉ាងម៉េចដែរ… នាងប្រាប់ថា ខួរក្បាលខ្ញុំផ្ទុកពេញដោយ ការងារសង្គម គ្មានថ្ងៃមើលឃើញតម្លៃសិល្បៈរបស់វាទេ… ពេលនាងឡើងយន្តហោះទៅមើលការតាំងពិព័ណ៌ សិល្បៈមួយនៅ ឡូសអង់ជឺឡឺស ដើម្បីគាំទ្រមិត្តរបស់នាង… ខ្ញុំបានផ្តាំនាងជាចុងក្រោយថា ៖ បើសិននាងបាន ឃើញមានគេលក់វ៉ែនតាសិល្បៈពេលណាទិញផ្ញើខ្ញុំមួយផង យកអាថោកជាងគេហើយអាចមើលឃើញដូចគេ ដូចឯងដែរ… នាងមួលសាច់ដុំដើមដៃខ្ញុំ ដែលតាមស្មាននាងស្រឡាញ់វាជាងគេ តែងគេងអង្អែលលេងតាមចិត្ត នឹកឃើញក្នុងពេលដែលខ្ញុំធុញជាងគេពេលមានមនុស្សរំខានដំណេកខ្ញុំ… 😀
ខ្ញុំចូលចិត្តនៅជាន់លើបង្អស់ជាងគេ។ វាគឺជាបន្ទប់បណ្ណាល័យដ៏ស្ងប់ស្ងាត់ និងអាចឮខ្លះនូវសម្លេងចាបតូចៗ ដែលលេងលើដំបូល។ មានបង្អួចមួយសម្រាប់បើកឱ្យខ្យល់អាកាសចេញចូលបានស្រួល និងក៏អាចឱ្យចាបហើរ ចូលមកលេងជាមួយបានដែរ។ វាគឺជាកន្លែងតែមួយគត់នៅក្នុងផ្ទះនេះដែលខ្ញុំចូលចិត្តបំផុត។
ថ្ងៃឡើងផ្ទះថ្មី ហាក់បីដូចជាថ្ងៃពិសេសរបស់ពួកយើង។ មុនពេលលោកសូត្រមន្ត ម្តាយ និងឪពុកនាងដែលខ្ញុំ ហៅថាលោកអ៊ំ ឬ គេចមិនហៅចំឈ្មោះ បានហៅយើងទាំងពីរនាក់ទៅជួបគាត់ក្នុងបន្ទប់។ ភាពច្រងេងច្រងាង របស់ខ្ញុំនៅចំពោះមុខនាងវាជាទម្លាប់ទៅហើយ តែពេលទៅពេនភ្នែនចំពោះចាស់ទុំដ៏រាបសាររបស់នាង នាង លូកដៃមកមួលភ្លៅខ្ញុំដែលឥតដឹងអី ដាក់ខ្លួនពេនភ្នែនយ៉ាងព្រហើន។
ពួកគាត់បានហុចចិញ្ចៀនឱ្យមកខ្ញុំ និង មួយទៀតឱ្យទៅនាង។ ខ្ញុំដែលឥតដឹងទំនៀមទម្លាប់ ល្ងីល្ងើផង ជាមនុស្ស មិនយកចិត្តទុកដាក់នឹងរឿងរ៉ាវជុំវិញខ្លួនផង កំពុងយកដៃញីស្នាមមួលរបស់នាង ក៏លូកដៃទទួលរបស់យ៉ាង រហ័សពីគាត់ដោយដៃម្ខាងដែលនៅទំនេររបស់ខ្ញុំ … ព្រហើនម្តងហើយ ខុសម្តងទៀត… នាងសម្លក់ដាក់ខ្ញុំដែល កំពុងតែឆ្ងល់នឹងប្រអប់ក្រហមនោះ។
បាទ???
បើកមើលទៅ! (ម្តាយនាងជាមនុស្សស្រីគួរឱ្យស្រឡាញ់ម្នាក់ដែរ បានញញឹមរបៀបលើកទោសមិនចាប់កំហុស ដែលខ្ញុំព្រហើនដាក់គាត់ទាំងអចេតនា)
អរគុណ…លោក…អ៊ំ!
ខ្ញុំទទួលមកបើកមើលឃើញចិញ្ចៀនពេជ្រដ៏ភ្លឺចិញ្ចាច វាជារបស់សម្រាប់បំពាក់ឱ្យកូនស្រីគាត់។ ប្រហែលជា លើកមុនដែលគាត់ចាប់ពួកយើងសែនព្រេន គាត់មិនបានគិតថាចង់ឱ្យពួកយើងនៅជាមួយគ្នាឡើយ។ តែលុះ កូនស្រីគាត់នៅមិនដាច់អាល័យពីមនុស្សល្ងីល្ងើម្នាក់នេះ ទើបគាត់ខ្ជិលចងពៀរជាមួយយើង។ ក្នុងគំនិត ចង្អៀតរបស់ខ្ញុំ នេះជាការបំបាក់មុខសម្បើមណាស់ តែកាលៈទេសៈក៏ប្រសើរណាស់ដែរ នេះជាថ្ងៃមង្គល ជា ថ្ងៃនៃសិរីសួស្តីរបស់នាង (ពួកគាត់ទៅរកគ្រូមើលរួចហើយ ថារាសីកូនគាត់ឡើងខ្ពស់ថ្ងៃហ្នឹងទើបត្រូវរៀបចំពិធី ឡើងផ្ទះនាព្រឹកថ្ងៃនោះ) ខ្ញុំក៏ស្ងាត់មាត់ទៅ ហើយធ្វើខ្លួនជាក្មេងប្រកបដោយសីលធម៌ម្តង! ចិញ្ចៀនដែលនាង ពាក់ឱ្យខ្ញុំគឺជាចិញ្ចៀនចំរៀកផ្តៅធ្វើពីផ្លាទីនស និងមានបង្កប់ត្បូងពេជ្រមួយគ្រាប់ និងរាងរលុងបន្តិចចំពោះដៃខ្ញុំ!
ចំពោះភ្នែកខ្ញុំ ថ្ងៃនោះជាថ្ងៃដែលគ្រួសារមួយនេះជួបជុំគ្នាយ៉ាងរីករាយ និងសាមញ្ញបំផុត។ ក្មេងៗរត់លេងនៅ ទីធ្លាសួនមុខផ្ទះជិតកន្លែងដាក់ឡាន ដែលបានប្រែក្លាយទៅជាតុផឹកស៊ីរបស់ប្រុសៗយ៉ាងវែង ដោយឡានត្រូវ បានជម្លៀសទៅនៅតាមមាត់ផ្លូវអស់ហើយ។ ស្រីៗ នៅខាងក្នុង ឯនាងកំពុងសាកប្រព័ន្ធបាសដែលខ្ញុំទើបតែ សាកល្បងតវាចេញពីអំភ្លីថ្មី… មានអីប្រើការបានដែរតើ! ប្រព័ន្ធបាសនោះត្រូវខ្ញុំតទៅគ្រប់បន្ទប់ គ្រប់កន្លែងទាំង អស់ដែលប្រើកូនបាស អស់ប្រាំមួយ និងបាសទំហំល្មមចំនួនប្រាំបីគ្រាប់។ សូម្បីតែនៅក្នុងកន្លែងដាក់ឡានក៏ខ្ញុំ ដាក់បាសដែរ … គ្រួសារមួយនេះ ដែលមានតាំងពីឪពុកម្តាយ អ៊ំស្រី អ៊ំប្រុសមកពីខេត្តសៀមរាប គាត់ត្រូវជាបង ឪពុករបស់នាង បងប្រុសបង្កើត និងប្រពន្ធកូន ក្មេងក្មាងអ្នកនៅជាមួយ និងស្រីចំណាស់ម្នាក់ដែលរស់នៅជាមួយ គ្រួសារនេះតាំងពីយូរមកហើយ។ មានបងស្រីសាច់ក្រៅសុទ្ធសាធម្នាក់ដែលត្រូវបានចាត់ទុកជាមនុស្សទីបីនៅ ក្នុងផ្ទះនេះ គាត់ឈ្មោះបងស៊ីថា គាត់ត្រួតត្រាគ្រប់ការចំណាយ ការប្រើប្រាស់របស់របរ និងស្ទើរតែគ្រប់រឿងគឺជា ការចាត់ចែងរបស់គាត់ទាំងអស់។ គាត់កំពុងតែភ្លក្សម្ហូបនៅចង្រ្កានបាយ ហើយគាត់ក៏រកមុខអ្នកតបាសដាក់ចូល ចង្រ្កានបាយដែរ គាត់ប្រាប់ថាវាជារឿងល្អខ្លាំងណាស់ អ្នកធ្វើម្ហូបអាចកម្សាន្តអារម្មណ៍ បន្ធូរបរិយាកាសទៅតាម បទភ្លេងចម្រៀងបានយ៉ាងរំភើយក្នុងពេលកំពុងញាប់ដៃដាំស្ល។
បានទទួលការសរសើរពីសំណាក់មនុស្សសំខាន់ ច្បាស់ណាស់ថាក្រេឌីតរបស់យើងឡើងមួយក្រឺតដោយមិន បាច់ប្រឹង។ ទាស់តែម្យ៉ាង គ្រួសារនេះចូលចិត្តបទភ្លេងចិនបុរាណ ដែលខុសចិត្តពីនាង និងខ្ញុំ។ យើងទាំងពីរ ចូលចិត្តបទមនោសញ្ចេតនា បទខ្មែរពីសម័យមុនៗ និងបទអង់គ្លេសដ៏សែនរ៉ូម៉ង់ទិក លាយបទបារាំងខ្លះ ថៃខ្លះ ជប៉ុនខ្លះ ចិនសម័យខ្លះ សព្វរសជាតិ… ដូចញាំស្តៅ…
នាងចេះជាច្រើនភាសាដែលភាសាខ្លះនាងអាចប្រើការបានសមល្មម។ នាងនិយាយចិនកន្តាំងរអិលមាត់ បន្ទាប់ មកគឺភាសាខ្មែរ។ នាងចេះភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ និងអាចនិយាយបាននូវភាសាជប៉ុន ព្រោះធ្លាប់ ធ្វើការនៅទីនោះជាច្រើនឆ្នាំដែរ។ នាងចេះភាសាថៃល្មមអាចប្រាស្រ័យទាក់ទងទិញទំនិញបាន និងស្តាប់បាន ខ្លះនូវភាសាអ៊ីតាលី ព្រោះធ្លាប់មានសង្សារជាជាតិអ៊ីតាលីម្នាក់ដែរ។
ខ្ញុំមកនៅភ្នំពេញបានពីរថ្ងៃក្នុងផ្ទះថ្មីនេះ សង្សារចាស់ខ្ញុំក៏ចូលរោងការ ចំពេលដែលខ្ញុំត្រូវអង្គភាពដឹកនាំទៅប្រជុំ ប្រចាំឆ្នាំឯកំពង់សោម។ នាងតោងទៅតាមដែរ រហូតដល់ពេលប្រជុំចប់យើងក៏សម្រាកបន្ថែមនៅមាត់សមុទ្រ។
បន្ទាប់មក នាងចាត់ទុកថាខ្លួននាងត្រូវវ៉ាកង(សម្រាកពីការងារ)មួយខែ នាងក៏ទារខ្ញុំឱ្យសម្រាកមួយខែដែរ។ ខ្ញុំ ដែលក្លាយទៅជាទូករសាត់តាមខ្យល់ព្រោះអស់អីអួតទៀតនោះ ក៏ព្រមតាមនាងដែរ។ តែការសម្រាករបស់ខ្ញុំ ប្រៀបដូចជាពេលវេលាហាត់ការងារថ្មីដែរ… ហើយក៏ជាពេលវេលាចាប់ផ្តើមសំណាងអាក្រក់របស់ខ្ញុំ… និងក៏ មិនអាចមិននិយាយអំពីភាពផ្អែមល្ហែមដែលខ្ញុំមានចំពោះនាងដែរ…
ឪពុកនាងគឺជាម្ចាស់ក្រុមហ៊ុនធំមួយដែលមានសាខាក្រុមហ៊ុនតូចៗជារបស់កូនប្រុសទាំងឡាយរបស់គាត់។ គាត់បានបង្គាប់ឱ្យកូនស្រីគាត់នាំខ្ញុំទៅរៀននៅក្រុមហ៊ុននោះ មុនពេលនាងឡើងយន្តហោះទៅស្រុកចិនទៅ ពិនិត្យសុខភាពជាមួយម្តាយ។
គាត់ជានាយទាហានដែលជិតចូលនិវត្តន៍ ដូច្នេះមានពេលច្រើនក្នុងការត្រួតពិនិត្យការងារក្នុងក្រុមហ៊ុនគាត់ ដែលមានបងប្រុសម្នាក់ឈ្មោះ លឹម សុង ជាមនុស្សជំនិត កាន់ការជា ប្រធានផ្នែកប្រតិបត្តិការ ក្នុងក្រុមហ៊ុន
ថ្ងៃដំបូងដែលខ្ញុំចូលទៅ បងលឹមសុងបានណែនាំខ្ញុំឱ្យស្គាល់ការងារមួយចំនួនដោយខ្ញុំទទូចសុំឱ្យគាត់កុំហៅ ខ្ញុំទៅណែនាំខ្លួនឱ្យបុគ្គលិកនៅទីនេះស្គាល់អី ដោយប្រាប់គាត់ថា ខ្ញុំគ្រាន់តែមកហាត់ការតាមការបង្គាប់របស់ លោកនាយទាហានប៉ុណ្ណោះ…
ថ្ងៃទីពីរជាថ្ងៃចាប់ផ្តើមការឈឺក្បាលបណ្តើរៗ ព្រោះតែភាគច្រើនការងារដែលគាត់បោះឱ្យខ្ញុំធ្វើ គឺការផ្ទៀងផ្ទាត់ តួលេខ ឬហៅម៉្យាងទៀតថា ការងារបញ្ជីស្នាមគណនេយ្យ … ដែលជាកិច្ចការមួយខ្ញុំស្អប់បំផុតក្នុងមួយជីវិត។
នាងត្រឡប់មកវិញនៅថ្ងៃសុក្រស្របពេលដែលខ្ញុំបានក្លាយជាកូនកណ្តុររបស់ឪពុកនាងចំនួនប្រាំថ្ងៃមកហើយ គាត់ស្តីឱ្យខ្ញុំនៅពេលដែលខ្ញុំមិនបានពិនិត្យការងារឱ្យគ្រប់ជ្រុងជ្រោយ… គាត់ពន្យល់អំពីលទ្ធផលនៃការធ្វេស ប្រហែសដែលនឹងនាំទៅដល់បរាជ័យ… មេរៀនមួយនេះដូចជាខ្លាំងជ្រុលសម្រាប់ខ្ញុំ តែខ្ញុំនៅតែប្រកាន់យកទុក ក្នុងជីវិតព្រោះវាជាសម្តីរបស់មនុស្សម្នាក់ដែលតស៊ូតាំងពីបាតដៃទទេរហូតដល់ក្លាយជាអ្នកមាន…
ជាទម្លាប់ល្អសម្រាប់ជីវិតជាគូស្រករដែលខ្ញុំទើបតែមានឆន្ទៈបន្តិចបន្តួចក្រោយពីអស់ផ្លូវដើរ ឬថាដើរដល់ផ្លូវ ទាល់នេះខ្ញុំតែងទៅទទួលនាងឯពោធិ៍ចិនតុងជានិច្ចតាំងពីដើមមក ហើយខ្ញុំនៅតែចង់គេចពីការងារដើម្បីទៅ ទទួលនាងដែរ…តែគ្រួសារចិនកន្តាំងនេះ មិនព្រមឱ្យខាតពេល និងចំណាយច្រើនក្នុងការទៅទទួលសមាជិក ឡើយ គេជ្រើសរើសផ្លូវស្រួលមួយគឺឱ្យតាក់ស៊ីជូនមកផ្ទះ ដែលមានន័យថាខ្ញុំត្រូវនៅធ្វើការរហូតដល់ម៉ោង ប្រាំកន្លះ។
ខ្ញុំដឹងថានាងចូលចិត្តផ្កា លីលី … ចេញពីធ្វើការខ្ញុំចូលផ្សារថ្មីឱ្យគេរៀបខ្ចប់ផ្កាលីលីមួយបាច់… ដល់ពេលគេធ្វើ ហើយគិតប្រាក់ ខ្ញុំសឹងដាច់ផ្ងារទៅក្រោយ… ផ្កាមួយបាច់នោះថ្លៃដប់ដុល្លារក្នុងពេលដែលប្រាក់ខែខ្ញុំមានត្រឹមតែ ១៧៥ដុល្លាក្នុងមួយខែ ហើយថ្ងៃនោះប្រាក់ដែលសល់ក្នុងកាបូបដៃមានតែ ម្ភៃពីរដុល្លារ និងប្រាក់ ៦ម៉ឺនរៀល ប៉ុណ្ណោះ។
ចាំគេអាប់លុយបណ្តើរខ្ញុំនឹកគ្រវីក្បាលហួសចិត្តបណ្តើរ៖ ឆ្ងល់ដល់ហើយ ចុះអ្នកមានស្រីៗហ្នឹងក៏ចូលចិត្តអីតែ អារបស់ថ្លៃៗយ៉ាងនេះវ៉ី? ចឹងតើបានជាអ្នកក្រមិនដែលហ៊ានទៅដណ្តឹងអ្នកមានទេ… នេះបើសិនខ្ញុំស្រឡាញ់ ត្រឹមនារីតាមជនបទអីវិញ ខ្ញុំនឹងចុះដកព្រលិតជូននាងទុកជាសក្ខីស្នេហ៍… ដែលនឹងជាសាក្សីដ៏សម្បូណ៌មាន គ្រប់ទីកន្លែង…នាងក៏ប្រហែលជាសប្បាយចិត្តដែលមានសាក្សីដឹងឮច្រើនម្ល៉ឹងៗ…
ចតឡានស្រួលបួលហើយ ខ្ញុំងាកឆ្វេងស្តាំខ្លាចមានគេឃើញ គេអាចសើចយំ ឬថាអីឱ្យខ្ញុំក៏មិនដឹង។ និយាយ ទៅធ្វើម៉េចចៀសធ្វើជាដើមសម្រាប់គេនិយាយ… អត់មាននរណាម្នាក់សោះនៅកណ្តាលផ្ទះ កន្លែងទទួល ភ្ញៀវ ខ្ញុំស្ទុះភ្លែតឡើងកាំជណ្តើរម្តងពីរដើម្បីកុំឱ្យមានគេឃើញទាន់… គោះទ្វាររបៀបមានអំណួតបន្តិច ខ្ញុំដាក់បាច់ ផ្កាបាំងពីមុខខ្ញុំ … ស្រាប់តែបើកទ្វារបន្ទប់មក … មនុស្សឡើងណែន… ខ្មាសគេណាស់លោកអើយ… ភ្ញៀវសាច់ ជិតទាំងអស់គ្នាដឹងខ្លួន ក៏ចាកចេញម្តងមួយៗពីបន្ទប់យើងទៅអស់…
នេះជាលើកដំបូងហើយដែលខ្ញុំជូនផ្កាទៅនាង នាងក៏លើកមកមើលផ្អៀងផ្អងបន្តិចមុនពេលរកថូដាក់វាយ៉ាង រៀបរយនៅតុតែងខ្លួនរបស់នាង។
ភាពផ្អែមល្ហែមជាជំនួយមួយដ៏សំខាន់ ប្រៀបដូចថ្នាំប៉ូវសម្រាប់បន្ថែមទៅលើឆន្ទៈរបស់យុវជនក្នុងការកសាង ជីវិតគ្រួសារប្រកបដោយសេចក្តីស្នេហាដ៏ជ្រាលជ្រៅ និងភាពរីករាយ…
I am trusting on commitment where people will find the happiness and love…
_________________________
អត្ថបទដែលទាក់ទង៖
តាំងពីសរសេររឿង សន្យា ហ្នឹងពេលណាមក ដូចជាកាន់តែមិនសូវស្រួលទៅៗ។
នឹកៗទៅរឿងអ្វីក៏ដោយ តែនាំឆ្គងពេក នាំអាក្រក់ពេក នោះនឹងក្លាយជាទីបាញ់(ផ្ទាំងស៊ីប)របស់បងប្អូនខ្ញុំមិនខាន
តួឯកម្នាក់ត្រូវគេព្រួតគ្នា ទាំងស្រី ទាំងប្រុស ទាំងមានកូន ទាំងអត់កូន ចាំមើលអាតួហ្នឹងវាក្លាយជាអីទៅវិញ?
តែកុំទាន់អាលអរ បងប្អូន ពូមីងទាំងអស់គ្នា ចាំមើលតួវាសងសឹកអ្នកទាត់អ្នកធាក់ឱ្យវាជ្រះក្អែលហ្នឹងម្តងមើល៍!
គ្រោងថាសរសេរចប់ត្រឹមដប់ពីរភាគ តែពេលនេះអាចបន្លាយឱ្យបានច្រើនជាងនេះ ដើម្បីយកឳកាស សងសឹក!
បន្ថែម៖ គិតរកសរសេរ លេខ ឡានទឹក និងឡានពេទ្យ ដាក់កៀនរបងផ្ទះសិន បើមានការអីរត់រកឃើញទាន់ពេល!
វាត់ ដឹ ហ្វាក់?
ខ្ញុំទើបតែដឹងថាមាន យួន យកឆ្នោត យួន មកលក់នៅស្រុកខ្មែរ ហើយលក់ដាច់បានច្រើនទៀតផង។
តាំងពីកើតមករហូតដល់អាយុប៉ុណ្ណេះ មានតែមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះដែលអាចធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែកបាន។ មនុស្សទាំងនោះសុទ្ធតែមានជាប់ចំណងទាក់ទងជាមួយខ្ញុំទើបមានពេលខ្លះខ្ញុំត្រូវចំណងទាំងនោះរឹតខ្ញុំបានជា ខ្ញុំអាចយំបាន។ ត្រឹមតែម៉ែវាយព្រោះកំហុសបន្តិចបន្តួច ត្រឹមតែរំពាត់ម៉ែត្រវាស់កាត់ខោអាវ គ្មានព្រឺសម្បុរខ្ញុំអីម៉ា ប៉ឹកទេ។
តែខ្ញុំជិះទៅទិញនំប៉័ងញ៉ាំព្រឹកមិញ ស្រាប់តែឃើញយួនម្នាក់ ពាក់អាវអក្សរយួន និយាយភាសាខ្មែរបានបីបួនម៉ាត់ កំពុងទាក់ទាញបុរសៗមួយក្រុមដែលជជែកគ្នានៅតុកាហ្វេ ឱ្យទិញឆ្នោតយួនដែលគេបានកាន់មួយស្បោងធំ។
ហ្វាក់ៗៗៗ
រឿងនេះមិនដឹងជាអាក្រក់ប៉ុណ្ណាទេក្នុងគំនិតខ្ញុំ បានជាធ្វើឱ្យខ្ញុំរលីងរលោងទឹកភ្នែកបាន។ ខ្ញុំរកយល់ចិត្តខ្លួនឯង មិនឃើញសោះ។
បើកុំតែខ្មាសអ្នកលក់នំប៉័ង កុំអីស្រែកយំឱ្យផ្អើលមេឃម្តងមើល៍។
//
យើងបានវេចបង្វិចមកសៀមរាបវិញ។ ខ្ញុំដឹងថាការចំណាយកាន់តែច្រើន ខ្ញុំក៏រកការងារបន្ថែមធ្វើ។ ខ្ញុំជាអ្នកស្រែ ដូច្នេះការងារអីក៏ខ្ញុំធ្វើមិនប្រកាន់។ ខ្ញុំទៅដឹកទំនិញឱ្យគេជាញឹកញយដោយព្រោះតែផ្លូវស្របទិសគ្នាក្នុងពេលខ្ញុំទៅ រកនាង… ខ្ញុំទៅសុំចូលជាសមាជិកសមាគមដឹកភ្ញៀវទេសចរ… ខ្ញុំធ្វើជាឈ្មួញកណ្តាលជួញដូរដីធ្លីពេលត្រូវប៉ាន់… ចុងក្រោយនេះ ខ្ញុំបានធ្វើជាអ្នកពិគ្រោះការងារ និងរត់ការឯកសារឱ្យម្ចាស់ក្រុមហ៊ុនចំការកៅស៊ូ ដែលខ្ញុំខំយកចិត្ត មេគ្រប់បែបយ៉ាង… បើគាត់ត្រូវការខ្ញុំទៅដើរតាមស្មើណា ពេលណាគឺខ្ញុំទៅភ្លាមមិនបង្អង់…
យើងមករស់នៅទីនេះម្តងទៀត ពិតមែនតែដឹងច្បាស់ថាមិនជាប់លាប់ តែខ្ញុំគ្មានសិទ្ធិហាមឃាត់នាងមិនឱ្យទិញ របស់របរថ្លៃៗសម្រាប់តាំងលំអក្នុងផ្ទះជួលនេះឡើយ។ យើងដើរផ្សារទិញអីវ៉ាន់… របស់ដែលនាងពេញចិត្តសុទ្ធ តែថ្លៃកប់ពពកទាំងអស់ ជាពិសេសនៅក្នុងខេត្តទេសចរណ៍ដ៏ធំជាងគេនេះ។ តែខ្ញុំមិនមែនជាអ្នកចំណាយឡើយ គ្រាន់តែគិតថា ដើម្បីសេចក្តីសុខ អ្នកមានតែងតែខ្ជះខ្ជាយឥតប្រយោជន៍… បើគិតចង់ជួយអ្នកក្រវិញ អាចជួយ បានមួយគ្រួសារ…យ៉ាងហោចណាស់ពាក់កណ្តាលជីវិតអ្នកក្រ…
នាងក៏មិនតឹងរឹងដូចមុន… ដូច្នេះ ខ្ញុំនឹងសង្សារចាស់ក៏នៅមានទំនាក់ទំនងគ្នាមិនសូវលោះពេលតាមទូរស័ព្ទ…
តែមនុស្សស្រី មានចិត្តផ្សេងមាត់ផ្សេង… នាងថាមិនប្រកាន់ទេដែលខ្ញុំនិយាយទូរស័ព្ទជាមួយនឹងសង្សារចាស់… មិនទាន់បានមួយអាទិត្យផង សម្តីរបស់នាងក៏ចាប់ផ្តើមខុសចាកពីទង្វើ…
ពេលឮថាខ្ញុំ និង សង្សារចាស់ណាត់ជួបគ្នាពេលខ្ញុំត្រូវឡើងទៅធ្វើការនៅភ្នំពេញ នាងក៏រអ៊ូរទាំរករឿងខ្ញុំ តាមទៅ ភ្នំពេញដែរ។ ខ្ញុំធុញនឹងការនិយាយច្រំដែលច្រើនដង ខ្ញុំក៏រៀបខោអាវ ។ ឃើញបែបនេះនាងរឹតតែខឹងក៏ស្រវា ទូរស័ព្ទខ្ញុំបោកចោលធ្លាក់តាមកាំជណ្តើរ ខូចខ្ទេច។ ឃើញបែបនេះ ខ្ញុំក៏ត្រឡប់មកភ្នំពេញតែម្តងទៅ។ នាងមក តាមខ្ញុំទៀត តាមដល់មុខផ្ទះសំណាកដែលខ្ញុំស្នាក់នៅជិតកន្លែងធ្វើការ។ ដោយដឹងច្បាស់ថាគេចទៅណាក៏មិន រួចខ្ញុំព្រមតាមនាងមកគេងនៅផ្ទះឪពុកម្តាយនាងវិញ។
និយាយតាមត្រង់ទៅ ឪពុកម្តាយនាងក៏គាត់ស្រឡាញ់រាប់អានខ្ញុំណាស់ដែរ។ ពេលណាដែលពួកយើងនៅជាមួយ គាត់តែងប្រាប់ចុងភៅឱ្យលៃលកយ៉ាងណា មានម្ហូបដែលត្រូវចិត្តខ្ញុំយ៉ាងហោចណាស់មួយមុខដែរ។
ខ្ញុំជាមនុស្សប្រមឹកខួប ល្ងាចឡើងខ្ញុំតែងស្រវឹងនៅក្នុងបន្ទប់គេងរបស់នាងក្រោយពេលបាយរួច។ មានពេលខ្លះ ពួកគាត់ចូលមកនិយាយលេងនឹងកូនស្រី ខ្ញុំត្រូវគេចចេញទៅក្នុងបន្ទប់ទឹក ឬទៅលាក់ខ្លួននៅរានហាលមុខ បន្ទប់កុំឱ្យធុំក្លិនស្រា។ ពួកគាត់ក៏ដឹងព្រោះឃើញសម្បកដបក្នុងធុងសម្រាម ឪពុកនាងក៏អូសដៃខ្ញុំចេញទៅខាង ក្រៅ។ ខ្ញុំខ្លាចឡើងរួញខ្លួនជាមួយលោកនាយទាហានចាស់ម្នាក់នេះ ដែលមានទម្លាប់មួយគឺមុននឹងអង្គុយគាត់ ឈរប្រុងឡើងរឹងខ្លួនគោរពកន្លែងអង្គុយនោះ។ តាមពិតទៅគាត់ហៅទៅផឹកជាមួយគាត់នៅលើដំបូលផ្ទះ ដែល នៅទីនោះមានកូនបារតូចមួយសម្រាប់គ្រួសារគាត់។ ខ្ញុំផឹកជាមួយគាត់ គាត់នាំជជែកគ្នាជាច្រើនរឿង… យូរៗទៅ ខ្ញុំចូលចិត្តស្តាប់គ្នា ជជែកគ្នាជាមួយគាត់ ជាជាងអង្គុយផឹកតែម្នាក់ឯងក្នុងបន្ទប់ស្តាប់នាងរអ៊ូ…
នាងទិញទូរស័ព្ទមួយឱ្យខ្ញុំជំនួសអាចាស់ម៉ាកណូគា ២២១០ ដែលនាងបានបោកចោល។ ខ្ញុំមិនទទួលទេ ព្រោះ ខ្ញុំស្រឡាញ់ទូរស័ព្ទចាស់នោះ ដែលកាលពេលទិញវា សង្សារចាស់របស់ខ្ញុំជាអ្នករើសម៉ូតឱ្យ ដូច្នេះខ្ញុំក៏ទិញអា ម៉ាកដូចមុនមកប្រើវិញ។ ពេលមានសារ ផ្ញើចូលក្នុងទូរស័ព្ទភ្លាម នាងឆែកមើលភ្លាម ពេលខ្ញុំចេញពីបន្ទប់ទឹកមក ទាន់ នាងក៏រករឿង៖
បងឯងនៅទាក់ទងគ្នាទៀត? បងអត់ទាន់រាងចាលទេឬ?
កើតអីហ្នឹង?
មើលនែ៎! ផ្ញើសារផ្អែមល្ហែមណាស់ សុទ្ធតែនឹកគ្នាអីចេះអីចុះ ទាល់តែមានរឿងពិបាកចិត្តបាននឹកគ្នាហ្អេះ?
ខ្ញុំគ្រវីក្បាលហួសចិត្តនឹងនាងដែលនិយាយមិនសមទំនង។ ប្រកែកគ្នាចុះប្រកែកគ្នាឡើង ខ្ញុំសារភាពថា ខ្ញុំនៅ តែទាក់ទងសង្សារចាស់ដដែល។ នាងខឹងដាច់ក្បាលដាច់កន្ទុយ ប្រុងបោកទូរស័ព្ទខ្ញុំចោល ហើយឈប់ឱ្យប្រើ តែខ្ញុំឆក់ទូរស័ព្ទខ្ញុំចេញពីលើតុសាឡុងទាន់ នាងស្រវាថូផ្កាបានបោកភូសនៅក្បែរជើងខ្ញុំ។ ថូផ្កាតម្លៃ ជាង ១៥០ ដុល្លាបានក្លាយជាកំទេចថ្មភ្នំដែលគេប្រើសម្រាប់ក្រាលផ្លូវដើរ ក្នុងរយៈពេលតែមួយប៉ព្រិចភ្នែក…
អូន..! បងគិតថាយើងគួរតែបែកគ្នាហើយ!
បងឯងចង់បែកពីខ្ញុំ ដើម្បីត្រឡប់ទៅរកគេវិញមែនទេ?
មិនមែនទេ គឺមានហេតុផលផ្សេង!… យើងគ្មានអ្វីដូចគ្នាសោះ សូម្បីការរស់នៅ និងចិត្តគំនិត!
មិនដូចគ្នារឿងអី? …យកលេសសុទ្ធតែថាយើងមិនដូចគ្នាផងហ្អេះ?… យ៉ាងម៉េច មានខ្ញុំប៉ុណ្ណឹងហើយបងឯងមិន ទាន់ឆ្អែតទៀតឬ? ចង់បានប៉ុន្មានទៀតបានគ្រប់? បងប្រាប់ម៉ោ មនុស្សទំនេរមានម៉ាគំនរ បងចង់បានប៉ុន្មាននាក់ ខ្ញុំសុខចិត្តរកឱ្យ កុំឱ្យតែទៅរកមនុស្សមានម្ចាស់!
អូននិយាយរឿងអីហ្នឹង? បងនិយាយរឿងយើង We have NOTHING in common. I mean we don’t have anything in common.
WHAT??? Nothing in common?
អូនសម្លឹងមើលទៅ! សូម្បីតែគិត ក៏យើងគិតអ្វីមិនដែលដូចគ្នាដែរ។ បើទ្រាំនៅជាមួយគ្នាទៀត មានតែសាង ប្រទូសរាយ ដាក់គ្នាទេ។ បែកគ្នាទៅល្អជាង!
ខ្ញុំមិនព្រមទេ!!! (នាងជំទាលសឹងបែកក្រដាសត្រចៀកខ្ញុំ)
អូនចង់នៅយកកម្មនឹងគ្នាធ្វើអីទៅ? បែកគ្នាពេលនេះ យើងប្រហែលជាមានសន្តិភាព យើងមិនមែនជាសត្រូវ នឹងគ្នាឯណា ចាំបាច់ចងកម្មចងពៀរនឹងគ្នានោះ?
នាងទាញទ្វារបិទគ្រាំងរត់ចុះជណ្តើរទៅក្រោមបាត់។ នាងទៅបាត់ហើយ រឿងអីខ្ញុំត្រូវនៅក្នុងផ្ទះរបស់នាងទៀត?
ខ្ញុំរកសោឡានប្រុងបើកទៅខេត្តវិញ តែមិនដឹងជាវង្វេងខុសដៃទៅឯណាទេ។ ខ្ញុំស្រវាបានកាបូបខោអាវរបស់ខ្ញុំ ដែលទុកក្បែរកៀនជញ្ជាំង ក៏ដើររុករកប្រមូលសាប៊ូនិងច្រាសដុសធ្មេញដាក់កាបូប ប្រឹងរត់ចុះមកក្រោមមើលថា ក្រែងខ្ញុំភ្លេចសោឡានក្នុងឡាន។ ខ្ញុំរកមិនឃើញ តែក៏មិនបណ្តោយពេលវេលាឱ្យខាតឥតប្រយោជន៍ដែរ ខ្ញុំបត់ កង់ប្រណាំងរបស់ខ្ញុំដាកក្បែរឡានហើយស្រេច។ ដើរប្រមូលកន្ទបជូតឡានរបស់ខ្ញុំដែលដាក់ហាលមុនពេល ឡើងទៅមុជទឹកដាក់ក្នុងធុង… នាងក៏ប្រើក្មេងឱ្យយកសោឡានមកឱ្យ…
មិនទាន់ទាំងបានបញ្ឆេះឡានផង នាងក៏មកអង្គុយនៅបាំងក្រោយស្រេចបាត់ទៅហើយ។ ខ្ញុំខ្ជិលប្រកែក ប្រណាំងគ្នាណាស់ ព្រោះតែដឹងថាយើងនឹងនៅយកកម្មយកពៀរនឹងគ្នាត្រាតែអស់ចិត្តរៀងខ្លួនឯណោះ បានអាច ផ្តាច់ជីវិតចេញពីគ្នាបាន។
យើងទាំងពីរបានត្រឡប់មកនៅផ្ទះជួលឯសៀមរាបម្តងទៀត។ ហើយជានិច្ចកាល នាងជាអ្នកមានប្រៀបក្នុង ជម្លោះរបស់យើង។
ពេលឃើញពួកយើងគេចពីគាត់មកនៅខេត្តបែបនេះ ឪពុកម្តាយនាងបានទិញផ្ទះមួយកន្លែងក្នុងបុរីដ៏ស្កឹមស្កៃ យ៉ាងប្រណីត គាត់ប្រាប់ថានេះជាចំណងដៃសម្រាប់ពួកយើង ដើម្បីឱ្យយើងត្រឡប់ទៅនៅជិតគាត់វិញ។ នាង ជាកូន នាងក៏ទទួលយកវីឡាតូចមួយនេះតម្លៃប្រហែលជាងម្ភៃម៉ឺនដុល្លា ដោយទៅកាត់កងផ្ទេរឈ្មោះពីម្ចាស់គេ
ជាមនុស្សប្រមឹកខួប ខ្ញុំបានសម្លឹងមើលឃើញអំណាចទឹកប្រាក់ដែលកំពុងតែទាក់ទាញសេរីភាពរបស់ខ្ញុំ។ នាង បបួលខ្ញុំមកនៅភ្នំពេញ ដោយមានហេតុផលថា ការងារខ្លះរបស់ខ្ញុំគឺនៅភ្នំពេញដែរ ចំណែកការងាររបស់នាង អាចប្តូរផ្លាស់បានគ្រប់ពេល មិនមានប្រកាន់ថាត្រូវទៅនៅទីណាឱ្យជាប់លាប់ទេ។ នាងបាននាំខ្ញុំទៅនៅផ្ទះថ្មី ដែលជាការបន្ទន់ឥរិយាបថមួយដ៏ធំរបស់ខ្ញុំ…
គ្រួសារនាងប្រហែលជាគិតថា ខ្ញុំពេញចិត្តនឹងផ្ទះហ្នឹងហើយ។ អូខេ វីឡាមួយទាំងមូលរឿងអីខ្ញុំមិនពេញចិត្ត? តែ ខ្ញុំមានហេតុចំណេញមួយដ៏ធំ គឺថា សង្សារចាស់របស់ខ្ញុំក៏នៅភ្នំពេញដែរ… បើខ្ញុំនៅសៀមរាប ពួកយើងបានជួប គ្នាតែត្រឹមទូរស័ព្ទប៉ុណ្ណោះ…
_________________________
អត្ថបទដែលទាក់ទង៖
ក្រោយពេលបានអានបណ្តាអត្ថបទទាំងឡាយដែលពូ ស្រុកស្រែ បានផ្សាយក្នុងប្លក់របស់គាត់ទាក់ទងនឹង សម្តេចព្រះនរោត្តម សីហនុ ៖ អ្នកទោសខ្មែរក្រហម ទាំងប្រាំពីរអត្ថបទមក ខ្ញុំបានឆ្លៀតពេលពីការងារ ទៅរក បណ្ណាគារដើម្បីទិញសៀវភៅ នោះមកអាន។
ខ្ញុំហាក់បីដូចជាដាច់ឆ្ងាយពីការតាមដានព័ត៌មាននានាដែលទាក់ទងនឹងស្រុកទេស ការវិវត្តន៍ទាំងឡាយនៅ ក្បែរឬជុំវិញខ្លួន ព្រោះដោយមូលហេតុជាច្រើនយ៉ាង។ កាលនៅជាយុវជន ខ្ញុំមានកម្លាំងមហិមា មានទឹកចិត្ត ដ៏មុតស្រួចក្នុងសេចក្តីស្នេហាមាតុភូមិ តែងសង្វាតអានសៀវភៅដែលមានទាក់ទងនឹងប្រទេសជាតិ…ដើម្បី រកឱ្យឃើញថានរណាជាមិត្ត នរណាជាសត្រូវដ៏ពិតប្រាកដ… តែខ្ញុំបែរជាមិនសូវសម្បូណ៌ប្រាក់សម្រាប់បង្រ្គប់ តម្រូវការអានសៀវភៅរបស់ខ្ញុំឡើយ។ លុះដល់ពេលមានប្រាក់គ្រប់គ្រាន់ហើយ បែរជារកពេលអានផង ត្រិះរិះ ពិចារណាផងគ្មានទៅវិញ… នេះជាការគួរឱ្យស្តាយសម្រាប់ខ្ញុំ ដូចដែលបុរសពេញកម្លាំងនានាគ្មានប្រាក់គ្រប់ គ្រាន់ក្នុងការសប្បាយ តែបែរជាអាចស្វែងរកការសប្បាយបានពេញលេញនៅពេលដែលខ្លួនគ្មានកម្លាំងទៅ វិញ។
ខ្ញុំទើបតែបានអានចប់ប្រហែលមួយភាគបួននៃសៀវភៅ អ្នកទោសខ្មែរក្រហម។ ខ្ញុំមើលឃើញថាខ្លួនខ្ញុំនៅខ្ចី គំនិតណាស់ក្នុងការរស់នៅជាបដិភាគនៃនយោបាយ … ដែលចំណុចនេះខ្ញុំត្រូវព្យាយាមថែមទៀតដោយមិន សម្លឹងមើលក្នុងផ្លូវណាមួយជាចំពោះឡើយ។
និយាយពីរឿងសៀវភៅវិញម្តង៖ ខ្ញុំរកឃើញតែសៀវភៅដែលថតចម្លង(ដោយខ្ជីខ្ជា) ទាំងបីក្បាល មានដូចជា
- អនុស្សាវរីយ៍ផ្អែមល្ហែម និង ជូរចត់ (ព្រះរាជនិពន្ធដោយ៖ នរោត្តម សីហនុ បកប្រែដោយ៖ ន. រណរង្គ)
- អ្នកទោសខ្មែរក្រហម (ព្រះរាជនិពន្ធដោយ៖ នរោត្តម សីហនុ ប្រែសម្រួលដោយ៖ ទីឃាយុ)
- ទឹកភ្នែកកម្ពុជា (និពន្ធដោយ៖ Elizabeth Becker ប្រែសម្រួលដោយ៖ ទី ឃាយុ)
ចំណែកសៀវភៅ តម្រាពិជ័យសង្គ្រាម ភាគ១ និងភាគ២ (ស្រាវជ្រាវ ប្រែសម្រួល និងរៀបរៀងដោយ៖ កែវ ចិត្រ) ជាសៀវភៅបោះពុម្ពពិតមែន មិនមែនចម្លងទេ។
ខ្ញុំព្យាយាមសួរអ្នកលក់រកសៀវភៅច្បាប់ដើម (ច្បាប់មិនចម្លង ដែលនឹងមានព័ណ៌ ឬមានអក្សរច្បាស់) ។ ដំបូង គេប្រាប់ថាថ្លៃណាស់។ អូខេ! ថ្លៃក៏ដោយ ខ្ញុំចង់បានទៅហើយ ថ្លៃថោកអីមិនគិតទេ។ គេថាគេអស់ច្បាប់ដើម ហើយនៅសល់តែអាកូពីហ្នឹង។
អ្នកលក់សុភាពអស់ត្រឹមប៉ុណ្ណឹងហើយជាមួយខ្ញុំ។ បើគេហាមាត់មួយម៉ាត់ទៀត ក៏ខ្ញុំក្តៀនដែរ។
ខ្ញុំក៏មានមិត្ត មានបងប្អូន មានគ្រូ ជាអ្នកនិពន្ធ ដែលពួកគាត់ទាំងនោះ ពឹងលើកម្លាំងស្មារតី ពឹងលើប្រាជ្ញារបស់ ខ្លួនដើម្បីសរសេរ ចងក្រង រៀបចំនូវអត្ថបទ ឬ ឯកសារនានា ប្រាថ្នាថានឹងបានកម្រៃតិចៗ តក់ៗពីការលក់វា ចុះ បើគ្រាន់តែចេញមកមានគេកូពីព្រោងព្រាតយ៉ាងនេះ តើគាត់មានកម្លាំងចិត្តអីទៅធ្វើវាទៀតទៅ? ប្រហែលជាគាត់ នឹងកប់ចំណេះទាំងនោះទុកធ្វើប្រហុកគ្រាន់បើជាង។
ម្តាយខ្ញុំតែងប្រាប់ថា គំនិតខៀវរបស់ខ្ញុំនេះ ថ្ងៃណាមួយនឹងត្រូវប៉ះពារលើអ្នកដទៃជាខ្លាំង។ គាត់មិនចង់ឱ្យខ្ញុំគិត បញ្ចេញមតិអីច្រើនទេ។
ចំណែកឪពុកខ្ញុំវិញ គាត់និយាយថា ខ្ញុំនេះក្រហមពេកហើយ។ គ្មាននរណានឹងត្រូវការប្រើគំនិតចង្អៀតបែបនេះ ឡើយ។
ចំពោះខ្ញុំ៖ ខ្ញុំគឺជាខ្ញុំ ក្រហមឬខៀវ ខ្ញុំគិតពីអ្នកដទៃមុនជានិច្ច។
ត្រង់ចំណុចនេះ បើសិនជាខ្ញុំមានបងប្អូន មានមិត្តសម្លាញ់ ដែលត្រូវគេរំលោភកម្មសិទ្ធិបញ្ញាបែបនេះ តើខ្ញុំខឹង នឹងនរណា?
ខ្ញុំ អូខេចំពោះគាត់ពេលនេះ មិនមែនមកពីខ្ញុំចាប់ផ្តើមស្រឡាញ់នាង ឬអាណិតនាងជាមនុស្សឈឺមិនស្វាងនោះ ទេ តែខ្ញុំមិនដឹងជាទៅរកនរណាថ្មីមកបាន បើគ្មានអ្នកត្រូវចិត្តខ្ញុំសោះនោះ។ ខ្ជិលនឹងនៅទំនេរម្នាក់ឯង នាំឱ្យគិត ច្រើន ណាមួយមាននាងទៅក៏អាចរសាយចិត្តបានពីអតីតសង្សារកំពូលដួងចិត្តដែរ ។ «ជិះក្របីចម្លងភក់» នេះជាអ្វី ដែលខ្ញុំបានកេងចំណេញក្នុងទំនាក់ទំនងលើកនេះ។
គ្រាន់តែឆ្លើយយល់ព្រមត្រឡប់ទៅជានាជាមួយនាងវិញភ្លាម គាត់បង្ខំខ្ញុំឱ្យទៅផ្ទះគាត់ភ្លាមមួយរំពេចដែរ។
លើកនេះខ្ញុំមុខក្រាស់ខ្លួនឯងដែលដើរត្រឡប់ក្រោយមករកនាងវិញ។ ខ្ញុំមិនដែលសម្លឹងមើលត្រឡប់ថយក្រោយ នូវបណ្តា ទំនាក់ទំនងស្នេហា ឬទំនាក់ទំនងត្រឹមមួយរយៈ ទាំងអម្បាលម៉ានរបស់ខ្ញុំឡើយ ខ្ញុំក៏ធ្លាប់ប្រាប់នាងផង ដែរថាបើសិនជាខ្ញុំដើរទៅមុខហើយ គ្មានថ្ងៃដែលខ្ញុំនឹងត្រឡប់ថយទេ។ លើកនេះសែនអាម៉ាស តែក៏គ្មានផ្លូវផ្សេង ឱ្យរើសគ្រាន់បើជាងនេះ។
នៅផ្ទះនោះ ខ្ញុំប្រៀបដូចជាភ្ញៀវដែលមិនបានហុចសំបុត្រអញ្ជើញ… មានតែនាងទេដែលសប្បាយចិត្តជាងគេ… ក្រៅពីនោះមានតែ ឪពុកម្តាយ និងបងធំបង្អស់របស់នាងដែលមិនសូវសម្លឹងមើលខ្ញុំ។ បងថ្លៃស្រីទាំងឡាយមិន សប្បាយចិត្តឡើយកាលបើកូនៗរបស់គាត់មកលេងជាមួយខ្ញុំ…
ខ្ញុំដឹងថាគេគិតចំពោះខ្ញុំប្រៀបដូចសត្វប្រឡាំងកាស។ មានគ្រាមួយដែលខ្ញុំជិះកង់ទៅក្រៅ បងសារ៉ាវ៉ាន់ (បងថ្លៃ ស្រីធំរបស់នាង) ស្រែកសួរខ្ញុំថា ៖ ម្តេចមិនជិះឡាន? ខ្ញុំតបទៅវិញថា ឡានខ្ញុំជិតអស់សាំងហើយ ខ្ញុំទុកសម្រាប់ ជិះត្រឡប់ទៅខេត្តដើម្បីធ្វើការវិញ។ គាត់សួរទៀតថាម៉េចមិនសុំលុយប្រពន្ធចាក់សាំង?
ខ្ញុំបណ្តើរកង់ចេញទៅ ដោយចាប់ទាញកូនប្រុសគាត់ដែលរត់តោងកង់ខ្ញុំពីក្រោយ ខ្លាចវាដួលពេលខ្ញុំធាក់កង់។ ខ្ញុំតាំងចិត្តថា ខ្ញុំនឹងមិនត្រឡប់មកទីនេះវិញទៀតទេ។ វិមានដ៏ស្កឹមស្កៃនេះប្រៀបដូចជានរកសម្រាប់មនុស្ស សេរីដូចជាខ្ញុំ វាមិនស័ក្តិសមនឹងកិត្តិនាមរបស់ខ្ញុំទេ…
ខ្ញុំគិតថាលើកនេះខ្ញុំមិនខុសឡើយ ហើយក៏ប្រហែលជាបាបកម្មដែលខ្ញុំប្រាថ្នាក្របីដូចជានាងជិះចម្លងភក់។ ខ្ញុំ មិនត្រឡប់មកវិញទេ។ ប៉ុន្តែ លេខម្តាយនាងផង ឪពុកនាងផងលោតលើទូរស័ព្ទខ្ញុំប្រហែលបីថ្ងៃជាប់គ្នា។ ចុង ក្រោយបងប្រុសធំដែលខ្ញុំចូលចិត្តនិយាយលេងជាមួយ បានស្កាត់មករកខ្ញុំដល់កន្លែងស្នាក់នៅពេលឡើងមក ប្រជុំការងារឯភ្នំពេញ។ គាត់ប្រាប់ថានាងសន្លប់ក្រោយពេលបើកឡានត្រឡប់មកពីតាមរកខ្ញុំនៅឯខេត្ត។
ស្តាប់គាត់ដំបូងខ្ញុំមិនសូវគិតច្រើនទេ ព្រោះជួនកាលគាត់គ្រាន់តែចង់បន្លាចខ្ញុំប៉ុណ្ណោះ។ តែពេលទៅដល់ពេទ្យ កាល់ម៉ែត ហើយឃើញស្ថានភាពនាងនៅលើគ្រែ ខ្ញុំចង់អួលដើមក។ ពិតមែនតែស្រីម្នាក់នេះមិនមែនជាស្រី ដែលស្ថិតក្នុងក្តីស្រមៃរបស់ខ្ញុំ តែនាងក៏ធ្លាប់ជាមនុស្សជិតដិតបំផុតដែលតែងយកចិត្តទុកដាក់ចំពោះជីវិតខ្ញុំ។
ខ្ញុំសុំច្បាប់ពីរថ្ងៃថែមទៀតដើម្បីនៅមើលនាងឯមន្ទីរពេទ្យ។ ពិតមែនតែគ្រួសាររបស់នាងទាំងចាស់ទាំងក្មេងមក សួរសុខទុក្ខតែងសម្លឹងមើលខ្ញុំពីលើដល់ក្រោមដូចតែធម្មតាដែលធ្វើឱ្យខ្ញុំខឹងយ៉ាងណាក៏ដោយ ខ្ញុំបានតាំងចិត្ត ថាខ្ញុំនឹងនៅមើលនាងទាល់តែបានគ្រាន់បើ បានចេញទៅផ្ទះវិញ ទើបខ្ញុំគិតរកនិយាយស្រុះស្រួលគ្នាជាមួយនាង ដើម្បីបែកគ្នាដោយសន្តិ ដោយមានហេតុផលត្រឹមត្រូវ។
ចេញពីពេទ្យមកមិនទាន់ដល់ផ្ទះផង នាងបានចាប់ដៃខ្ញុំឱ្យសន្យាថាឈប់ដើរចេញដោយគ្មាននិយាយហេតុផល ដូចពេលមុនៗទៀត។ ដោយកំពុងបើកឡានផង ត្រូវនាងប្រដៅយ៉ាងចាស់ដៃផង ខ្ញុំក៏លង់មាត់សន្យា…
ទោះជាអូនខុសអីក៏ដោយ បងត្រូវសន្យានឹងអូនថា បងនៅនិយាយវែកញែកឱ្យច្បាស់លាស់សិនចាំខឹងនឹងអូន បើសិនមានពេលណាមួយដែលបងដើរចេញពីអូន … បងទៅរកគាត់វិញ… អូនខ្លាច បងនឹងឈឺចាប់ជាងពេល ទ្រាំនៅជាមួយអូនទៅទៀត។ …ខ្ញុំសុំអង្វរបង កុំពាក់ព័ន្ធនឹងគាត់ទៀតអីព្រោះគាត់ក៏មានគ្រួសារទៅហើយដែរ!
… បើសិនមានថ្ងៃមួយបងដើរចេញទៅ ហើយពេលនោះអូនគ្មានឳកាសបានសួរបងឱ្យច្បាស់ថាខឹងអូនព្រោះអ្វី អូននឹងគ្មានសល់សូម្បីថ្ងៃស្តាយក្រោយ…
បងហ្អា៎! ពេលនេះអូនដឹងថាអូនគ្មានសិទ្ធិទាមទារអ្វីពីបងទេ តែអូនចង់សុំបង សុំរាប់គ្នាជាមនុស្សសំខាន់របស់ គ្នាទៅវិញទៅមក សុំកសាងជីវិតគ្រួសារមួយជាមួយនឹងបងណា៎! ព្រមអត់?
ខ្ញុំឆ្លើយទាំងស្ទាក់ស្ទើរ តែចង់បំពេញចិត្តមនុស្សទើបងើបពីឈឺ ដោយគិតស្មានថាអាចគេចកែក្រឡាស់សម្តី បានស្រួលជាមួយនាងដែលចិត្តទន់ជាមួយខ្ញុំរហូតនោះ។
បងព្រមតាមអូន តែអូនក៏ត្រូវព្រមតាមបងវិញដែរ។
បងចង់បានអីពីអូន?
ចង់បានច្រើនណាស់ ចាំល្ងាចនេះបងសរសេរប្រកាសឱ្យច្បាស់ជូនអូន។
នាងមានអាយុបងខ្ញុំ ០៣ ឆ្នាំ តែនាងចូលចិត្តនិយាយពាក្យផ្អែមល្ហែមជានិច្ច ទោះជាមានពេលខ្លះពួកយើងឈ្លោះ គ្នាក៏នៅប្រើពាក្យអូន បងយ៉ាងគម្រោះគម្រើយដែរ។ ដោយសារតែខ្ញុំជាអ្នកធ្វើការទាក់ទងនឹងផ្នែកច្បាប់ ខ្ញុំបាន រៀបចំកិច្ចសន្យាមួយជាមួយនាង ក្នុងនោះមាន ១០ ចំនុចដែលសុទ្ធតែជាការកេងចំណេញរបស់ខ្ញុំ៖
- ខ្ញុំត្រូវតែមានសេរីភាពផ្ទាល់ខ្លួន ហាមនាងដើរ តាមរកខ្ញុំ ហាមបិទសិទ្ធិ ហាមជ្រៀតជ្រែកការងារ និងហាម នាងរករឿងពេលខ្ញុំចេញដើរជាមួយមិត្ត
- នាងមិនត្រូវកកូរកកាយរឿងគ្រួសារខ្ញុំ មិនត្រូវឱ្យគេដឹងថាខ្ញុំនៅជាមួយនាងទេ។ យើងគឺជាមិត្តនឹងគ្នា
- ខ្ញុំទទួលខុសត្រូវការចំណាយរបស់ខ្ញុំ។ នាងគ្មានសិទ្ធិជ្រៀតជ្រែកសេដ្ឋកិច្ចរបស់ខ្ញុំទេ។ អ្វីៗគឺរួមគ្នាចេញ
- យើងត្រូវតែចេញទៅនៅដាច់ដោយឡែក មិនអាចនៅជាមួយឪពុកម្តាយទេ ទាំងខាងនាង ទាំងខាងខ្ញុំ
- នាងគ្មានសិទ្ធិបង្ខំខ្ញុំឱ្យចូលក្នុងសង្គមរបស់នាង ហើយខ្ញុំក៏មិនអាចអូសទាញនាងមកក្នុងសង្គមខ្ញុំដូចគ្នា
- បើសិនមានគំនិតចង់ធ្វើអ្វីមួយ ដែលអាចនាំរំខានដល់គ្នាទៅវិញទៅមក ត្រូវពិគ្រោះគ្នាសិនមុននឹងធ្វើ
- ទោះជាខឹង ឈ្លោះគ្នាយ៉ាងណាក៏ដោយមិនត្រូវប្រើពាក្យប្រមាថ ពាក្យអសុរស ឡូឡានាំគេដទៃដឹងរឿង
- ខ្ញុំសុំកុំឱ្យនាងយកចាស់ទុំមកពាក់ព័ន្ធពេលយើងមានបញ្ហាជាមួយគ្នា។ មានការអីដោះស្រាយគ្នាឯង
- ពេលវេលាដែលខ្ញុំមានសម្រាប់នាងគឺថ្ងៃសៅរ៍ និងមួយព្រឹកថ្ងៃអាទិត្យ។ នាងគ្មានសិទ្ធិទាមទារលើសពី នេះទេ
- បើថ្ងៃណាមួយយើងឯកភាពបែកគ្នា យើងអាចរកដៃគូជីវិតផ្សេងទៀតដោយគ្មានការថ្នាំងថ្នាក់ គ្មានគំនុំ
នាងបាន សន្យា ជាមួយខ្ញុំថា នាងនឹងធ្វើតាមកិច្ចសន្យានេះ ហើយខ្ញុំក៏ សន្យា នឹងនាងថាខ្ញុំនឹងធ្វើជាមនុស្ស ចាស់ចិត្តចាស់គំនិត និងមានហេតុផលគ្រប់រឿង។
_________________________
អត្ថបទដែលទាក់ទង៖
ខ្ញុំនៅញ៉ាំអាហារឯឡាក់គីក្បែរវិមានឯករាជ្យជាមួយអតីត (អានថា៖ អៈឌិត) សង្សារចាស់ ស្រាប់តែក្រឡេកភ្នែក ទៅឃើញនាងដើរចូលមកជាមួយមិត្តរបស់នាងឈ្មោះរចនា។ ឃើញនាងភ្លាម ខ្ញុំដែលហាមាត់ប្រុងខាំហាំប៊ឺហ្គើរ ទៅហើយនោះ ភ័ន្តស្មារតីបន្តិច នឹកក្នុងចិត្តថា ឱបើនាងដើរចូលមករកតុខ្ញុំដែលនៅក្បែរផ្លូវដើរនេះ ហើយបើនាង ស្រែកឡូឡារករឿងខ្ញុំ ខ្ញុំមុខជាគ្មានអ្វីនៅសល់លើលោកនេះទៀតទេ។ ខ្ញុំភ័យខ្លាំងពេក ពេលនាងដើរមកកាន់តែ កៀក ខ្ញុំក៏បិទភ្នែកខាំហាំប៊ឺហ្គើរមួយមាត់ ទាំងគ្មានអារម្មណ៍ គ្មានព្រលឹងក្នុងខ្លួន តែរកនឹកដោះស្រាយអីមិនចេញ ទាល់តែសោះ។ បើដើរទៅរកនាង ហើយណែនាំឱ្យស្គាល់គ្នាជាមួយសង្សារចាស់របស់ខ្ញុំក៏ដូចជាមិនសម ព្រោះ នាងដឹងរឿងរបស់ខ្ញុំទាំងអស់ ឯសង្សារចាស់ក៏មិនស្គាល់នាង បើទៅអង្គុយជាមួយពួកគេ ទុកសង្សារចាស់ចោល ក៏មិនកើត។ អង្គុយជាមួយសង្សារចាស់ បើនាងដើរចូលមក ប្រាកដជាទារឱ្យត្រឡប់ទៅផ្ទះជាមួយនាង ឬបើមិន ដូច្នោះនាងនឹងស្តីឱ្យស៊ីណា … «មានប្តីមិនបណ្តើរប្តី មករកតែបងរាល់ពេលបែបនេះ អូនមិនព្រមទេ!» … ពាក្យ ទាំងនេះនាងធ្លាប់និយាយពេលណាខ្ញុំទទួលទូរស័ព្ទពីស៊ីណាសង្សារចាស់របស់ខ្ញុំណាត់ជួបគ្នាពេលខ្ញុំឡើងមក ភ្នំពេញ។ ទោះជាចូលទៅនិយាយទូរស័ព្ទក្នុងបន្ទប់ទឹកក៏នាងនៅតែដឹងថាពួកយើងនិយាយគ្នារឿងអីដែរ។
ខ្ញុំប្រញាប់បង្ហើយអាហាររបស់ខ្ញុំដែលជាធម្មតាខ្ញុំញ៉ាំចំណែកខ្ញុំអស់គ្មានសល់សូម្បីបន្លែមួយសសៃ តែពេលនេះ ញ៉ាំសល់ដល់មួយកំណាត់ ដែលហាក់ដូចជាទើរត្រឹមនេះ បង្ខំលេបទៅទៀតលែងរួចហើយ។
សសសសស
គ្រាន់តែសាកមួយឈុតប៉ុណ្ណោះ ព្រោះចង់ដឹងថាអ្នកអានមានអារម្មណ៍បែបណា?
មុននឹងលាគាត់ចេញមក មេបានញាត់ប្រាក់មួយរមូក្នុងហោប៉ៅខោឱ្យ ព្រោះឮថាកូនខ្ញុំឈឺ។ ជាអ្នកធ្វើការតូចតាច ខ្ញុំមិនសូវមានប្រាក់ច្រើនសម្រាប់ទ្រទ្រង់ជីវភាពឡើយ ការរស់នៅប្រចាំថ្ងៃគឺរំពឹងលើប្រាក់ចំណូលរបស់ប្រពន្ធខ្ញុំ ទាំងស្រុង ដែលនាងមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ខ្ញុំ ខ្លួននាង និងកូនស្រីតូចជាកូនសុំគេមកចិញ្ចឹមរបស់យើង
នាងជាអ្នកចេញម៉ូតសម្លៀកបំពាក់ ឬហៅតាមភាសាអង់គ្លេសថា Clothes Designer នាងមានបងប្អូនសាច់ឆ្ងាយ ជាជនជាតិចិនដែលមករកស៊ីធ្វើរោងចក្រកាត់ដេរនៅស្រុកខ្មែរ ហើយនាងជាអ្នកចេញម៉ូតម្នាក់សម្រាប់ការដេញ ថ្លៃនៅហុងកុងជាមួយឈ្មួញជាច្រើនដែលនាងរកស៊ីជាមួយ។ ខ្ញុំមិនចង់ដឹងពីរឿងរ៉ាវការងាររបស់នាងច្រើនទេ ដោយសារតែខ្ញុំមិនដែលខ្វល់ពីការងារ និងរបៀបរកប្រាក់ទាំងនោះឡើយ ណាមួយមិនដឹងរឿងរ៉ាវដែលគេជជែក គ្នាផងព្រោះតែភាគច្រើនគេប្រើភាសាអង់គ្លេស និងចិន ឯខ្ញុំស្តាប់បានតែអង់គ្លេសលក់ចេកចៀន ឯចិនវិញស្តាប់ បានទាំងអស់ តែរកយល់ន័យអ្វីមិនកើតទេ។
វាមិនមែនជារឿងចម្លែកឡើយដែលខ្ញុំមិនយកចិត្តទុកដាក់ក្នុងការងាររបស់នាង ព្រោះខ្ញុំមិនបានស្រឡាញ់នាងទេ
មុនពេលខ្ញុំស្គាល់នាង ខ្ញុំត្រូវសង្សារចាស់ទាត់ចោល ក៏ដើរលេងតែលតោលគ្មានគោលដៅ និងបានជួបនាងនៅ ហាងលក់អាហារ។ ក្រោយពេលស្គាល់គ្នាប្រហែលពីរបីខែ យើងក៏រាប់គ្នាជាមិត្ត…
នាងជាកូនស្រីពៅ និងជាកូនស្រីទោលក្នុងគ្រួសារនាយទាហានមានបណ្តាស័ក្តិគ្រាន់បើ និងជាអ្នកជំនួញផងដែរ ម្តាយនាងជាកូនចៅចិន បងប្រុសទាំងបួនរបស់នាងមានគ្រួសារនឹងបានបែកផ្ទះបែករបររកស៊ីក្រោមការផ្ចុងផ្តើម ពីឳពុកម្តាយ។ ទោះនាងមិនមែនជាម្ចាស់សណ្ឋាគារ ម្ចាស់ក្រុមហ៊ុននាំទំនិញចូល ក៏នាងមានប្រាក់សល់មិនតិច ជាងបងប្រុសទាំងឡាយរបស់នាងដោយសារចំណេះវិជ្ជាក្នុងការច្នៃម៉ូតសម្លៀកបំពាក់ ដែលបានជួយដល់ការ រកស៊ីរបស់បងប្អូនជីដូនមួយបានមួយផ្នែកថែមទៀត។
មានម្តងនោះខ្ញុំផឹកស្រាជ្រុល ខ្ញុំក៏ត្រូវនាងនាំទៅសណ្ឋាគារ… យើងចាប់ផ្តើមស្និទ្ធស្នាលជាងមុន ប៉ុន្តែគេចវេះ មិនឱ្យអ្នកផ្ទះទាំងសងខាង និងញាតិមិត្តដឹងឡើយ លើកលែងតែរចនាម្នាក់ប៉ុណ្ណោះដែលដឹងរឿងយើង ព្រោះ រចនាជាមិត្តដ៏ជិតដិតបំផុតរបស់នាង។
រឿងនិទានបន្តទៅទៀតនេះគឺ នាងសម្រេចចិត្តនាំខ្ញុំទៅជម្រាបសួរចាស់ទុំរបស់នាងក្នុងពេលដែលខ្ញុំអត់ការងារ ធ្វើដើរដាក់ពាក្យសុំការងារគេប្រហែលជាងមួយឆ្នាំមកហើយ។ ប្រហែលជាចាស់ទុំចាប់ផ្តើមឆ្ងល់ពីពួកយើងចេះ តែដើរបាត់ៗពីផ្ទះស្ទើររាល់ថ្ងៃ…
តែដើម្បីយកចិត្តចាស់ទុំរបស់នាង ខ្ញុំបានចំណាយប្រាក់មួយចំនួនដើម្បីទិញទុរេនជារបស់កំដរដៃទៅជូនគាត់។ នរណាក៏នឹកស្មានមិនដល់ថាខ្ញុំធាក់កង់កញ្ចាស់មួយជាមួយសម្លៀកបំពាក់ជាប់ខ្លួនហើរព័ណ៌ឡើងស្លែត ឌុប កន្រ្តកទុរេនពីរផ្លែ ទៅឈប់នៅមុខវីឡាដ៏ស្កឹមស្កៃដើរមួយព្រឹកមិនទាន់ជុំរបស់គ្រួសារនាងតាមពេលម៉ោងដែល បានសន្មត់គ្នា។ ខ្ញុំមុខជាមានរូបរាងដូចក្រុមភេវរកររបស់ អូសាម៉ា ប៊ីនឡាឌីន ហើយបានជាអ្នកយាមទ្វារមិន ព្រមបើកឱ្យឡើយ។ ខ្ញុំក៏នៅឈររេរាមុខផ្ទះគេ រហូតទាល់តែនាងបាន ឃើញក្នុងកាមេរាសន្តិសុខទើបនាងប្រាប់ អ្នកយាមឱ្យបើកទ្វារឱ្យខ្ញុំចូល។ ប្រហែលជាដោយសារខ្លាចខ្ញុំមានផ្ទុក គ្រាប់តេអិនតេក្នុងកន្រ្តកធាងត្នោត បាន ជាអ្នកយាមម្នាក់ក្នុងចំណោមបួននាក់នោះជាអ្នកនាំមុខខ្ញុំចូលទៅក្នុង។
រឿងបន្ទាប់គឺ ក្រោយទៅបាយផ្ទះនាងមួយពេលមក ខ្ញុំត្រូវបានគម្រាមតាមទូរស័ព្ទ និងផ្ទាល់មុខដោយម្តាយនាង និងបងប្រុសរបស់នាង។ យើងក៏បែកគ្នាមួយរយៈ ព្រោះតែខ្ញុំព្យាយាមគេចពីនាងរហូតមក វាជារឿងលំបាក ណាស់សម្រាប់អ្នកក្រដែលត្រូវអ្នកមានតាមធ្វើបាប ព្រោះថាទោះជាខ្ញុំដូរទូរស័ព្ទប៉ុន្មានលេខក៏នាងនៅតែតាម រកលេខខ្ញុំឃើញដែរ ព្រោះតែកន្លែងដាក់ពាក្យធ្វើការថ្មីបំផុតរបស់ខ្ញុំ គឺជាក្រុមហ៊ុនរបស់បងប្រុសនាង។
មិនដឹងថានោះជាផលកម្មនាង ឬព្រេងសំណាងខ្ញុំទេ យើងក៏បែរមកត្រូវគ្នាម្តងទៀត តែលើកនេះអ្នកផ្ទះរបស់ នាងមិនដឹងឡើយ។ នាង និងខ្ញុំបានសម្រេចគ្នាថាយើងនឹងទៅជួលផ្ទះគេនៅឯសៀមរាប នៅឱ្យដាច់ឆ្ងាយពី គ្រួសារពួកយើង។ បន្ទាប់មកខ្ញុំក៏បានការងារធ្វើជាមួយអង្គការក្រៅរដ្ឋាភិបាល។
ពេលម្តាយនាងឈឺ ខ្ញុំនិងនាងក៏ត្រូវគាត់ចាប់ឱ្យសែនជាមួយគ្នានៅចំពោះមុខពួកគាត់ តែគ្មានឪពុកម្តាយខ្ញុំទេ ខ្ញុំមិនដែលបានប្រាប់គាត់ថាខ្ញុំមានសង្សារទេ គាត់ដឹងតែថាសង្សារចាស់របស់ខ្ញុំគេចាកចេញទៅ ហើយគេក៏ ជិតរៀបការផងដែរ គាត់ក៏ដឹងថាខ្ញុំស្រឡាញ់សង្សារចាស់ម្នាក់នេះយ៉ាងណា ពួកគាត់គិតថាខ្ញុំជាមនុស្សស្មោះ ត្រង់ណាស់។ និយាយដោយស្មោះទៅចុះ ខ្ញុំគ្មានគំនិតចង់រស់នៅ ចង់រៀបការជាមួយនាងទេ មិនដែលសោះ ខ្ញុំមិនដែលគិតឬស្រមៃនឹក ដូច្នេះរឿងអីត្រូវប្រាប់ពួកគាត់ឱ្យអំពល់ខ្វល់ចិត្ត កាលបើមនុស្សស្រីម្នាក់នេះមិន មែនជាមនុស្សដែលខ្ញុំសម្រេចចិត្តរស់នៅជាមួយអស់មួយជីវិតផងនោះ។ ខ្ញុំមិនដែលនិយាយមួយពាក្យណា ថាខ្ញុំស្រឡាញ់នាងឡើយ ជាងនេះទៅទៀត ខ្ញុំក៏មិនចង់ប្រឈមមុខនឹងក្រុមគ្រួសារនាងដែលតែងតែសម្លឹង ខ្ញុំពីលើដល់ក្រោម ម្តងហើយម្តងទៀត ។ វាជារឿងលំបាកណាស់ដែលយើងមិនមានទ្រព្យអ្វីស្មើនឹងគេ ហើយ ចូលចិត្តទៅនៅក្បែរបងប្អូនកូនចៅជាទីស្រឡាញ់របស់គេ។ នាងជាកូន ជាប្អូនដ៏គួរឱ្យស្រឡាញ់ក្នុងគ្រួសារ នាងសូម្បីតែក្មួយៗរបស់នាង ក៏គោរពស្រឡាញ់នាងដែរ ព្រោះបើនាងប្រាប់ឱ្យពួកគេជម្រាបសួរ គួរសម ដើរ ឱននៅចំពោះមុខខ្ញុំ ពួកគេធ្វើតាមនាងទាំងអស់…
_________________________
អត្ថបទដែលទាក់ទង៖
ខ្ញុំមិនយល់ខ្លួនឯងដែរ ហេតុអ្វីបានជាខ្ញុំអាចសរសេររឿងកំប្លែងទៅកើត ក្នុងខណៈដែលខ្ញុំស្ទើរតែស្រែកយំម្តងៗ យ៉ាងនេះ?
ការងាររបស់ខ្ញុំ ខ្ញុំធ្វើមិនអស់មិនហើយឡើយ ប្រុងប្រៀបថានឹងរៀបការងារមួយឱ្យរួចស្រេច ក៏ស្រាប់តែមានការ ងារថ្មីចូលមករំលែកពេលវេលាបន្ថែមមួយចំណែកធំទៀត។ ភាពខ្វល់ខ្វាយពីសមិទ្ធិផលការងារបានរំខានខួរ ក្បាលខ្ញុំរកពេលលម្ហែគ្មាន។ ថ្ងៃសម្រាកនេះ ខ្ញុំប្រុងទៅស្រុកទៅលេងបងប្អូន និង ធ្វើការស្រែចំការមួយចំនួនឱ្យ បែកញើស តែខុសចិត្តប៉ងទាំងស្រុងតែម្តង ខ្ញុំត្រូវរៀបចំកាលវិភាគ និង ចាត់ចែងកម្មវិធីប្រជុំដែលត្រូវតេទៅរក មនុស្សជាងហាសិបនាក់ដើម្បីសម្រួលការងារមុនពេលវាមកដល់។ នេះនៅមិនទាន់គិតដល់អ្វីផ្សេងទៀតដែល ត្រូវធ្វើឡើយ។
មានពេលខ្លះ ម្តាយដ៏កំសត់របស់ខ្ញុំចង់និយាយលេងនឹងកូនដែលនៅឆ្ងាយ គាត់ចង់ឃែរខ្ញុំដូចកូនៗឯទៀតដែរ តែ ខ្ញុំមិនអាចនិយាយលេងជាមួយគាត់បានទេ ហើយជួនកាលខ្ញុំធ្លោយរករឿងគាត់ដោយគ្មានហេតុផលទៀតផង គឺ មូលហេតុតែមួយគត់ មិនមែនរឿងដទៃឯណាក្រៅពីការងារឡើយ។
កុំថាឡើយម្តាយ ប្អូនៗ និងមិត្តភ័ក្តិមួយចំនួន តែអ្នកធ្វើការជាមួយគ្នាហ្នឹងក៏ជួនកាលខ្ញុំភ្លេចពួកគាត់ ខ្ញុំមិនតេ រក ឬ ភ្លេចតេទៅរកវិញពេលគាត់តេមករកខ្ញុំ អនិច្ចាតែសហគមន៍ខ្ញុំដែលគាត់មានបញ្ហាម្តងៗគាត់គ្មានរំពឹង នរណាក្រៅ ពីខ្ញុំឡើយ ចុះបើខ្ញុំនៅតែស្រ្តេសរបៀបហ្នឹងទៀត តើបញ្ហាប្រឈមនឹងទៅជាយ៉ាងណាលោក? មានជួនកាល ខ្ញុំ មិនស្រួលក្នុងចិត្តពេក ខ្ញុំអត់ដេកផ្ទះទេ ខ្ញុំទៅសំងំនៅផ្ទះសំណាក់ ឬសណ្ឋាគារ នៅដាច់តែខ្ញុំម្នាក់ឯងអីចឹងទៅ ខ្ញុំធ្វើនេះចៀសវាងតែមួយរឿងទេ គឺកុំឱ្យរាលដាលរឿងការងារទៅក្នុងគ្រួសាររបស់ខ្ញុំ ស៊ូនៅសំងំម្នាក់ឯងល្អជា ជាង។
តើនេះជាសញ្ញានៃមនុស្សមានបញ្ហាមែនឬទេ? ខ្ញុំធ្លាប់បារម្ភដែរ ពេលខ្លះខ្ញុំឮគេនិយាយថា ការដែលយើងគ្មាន គ្រួសារគ្មានញាតិសន្តាន គឺនាំឱ្យមួរម៉ៅមិនដឹងហេតុ របៀបៗខ្ញុំបច្ចុប្បន្ននេះ។ ខ្ញុំក៏ខ្លាចដែររឿងហ្នឹង។
នរណាទៅនឹកស្មានដល់ទៅថា អាមនុស្សចូលចិត្តសរសេររឿងឆ្កួតៗលើប្លក់ស្នាមញញឹមនេះ គឺជាមនុស្ស កំណាញ់ស្នាមញញឹមទៅវិញនោះ? ព្រឹកមិញនេះ ខ្ញុំបានចូលហូបបាយព្រឹកនៅកន្លែងលក់បាយកាហ្វេក្បែរផ្ទះ ដែលជាទម្លាប់ទៅហើយដែលខ្ញុំមិនដែលចោលហាងនោះ មិនមែនព្រោះតែបាយឆ្ងាញ់ជាងគេ ឬកាហ្វេពិសេស ជាងគេអីនោះទេ តែមកពីទម្លាប់។ ក្មេងរត់តុចេះតែមកកេះកៀវលេងសើចជាមួយខ្ញុំ ព្រោះជាធម្មតាដែលខ្ញុំមិន មានបញ្ហាក្នុងចិត្តច្រើនខ្ញុំក៏និយាយលេងនឹងវា យកចិត្តទុកដាក់នឹងវា ណែនាំវាតាមរបៀបសាមញ្ញដែលវាចូល ចិត្ត។ តែព្រឹកមិញនេះវាមានទឹកភ្នែករលីងរលោងនៅពេលវាមកចាប់ស្មាខ្ញុំច្របាច់ ជាញយដង ហើយខ្ញុំរសើបក៏ និយាយនឹងវាថា៖ មើល៍! កុំលេងស្មាបងមើល ធុញណាស់!!!
ខ្ញុំមិននឹកស្មានថា ត្រឹមពាក្យទាំងនេះ អាចធ្វើឱ្យក្មេងមានអារម្មណ៍ថាគេមិនយកចិត្តទុកដាក់នឹងវាសោះ។ ស្តាយ!
តែទន្ទឹមនឹងនោះ ខ្ញុំនឹកមួយរំពេចទៅដល់ម្តាយខ្ញុំ ដែលមានពេលខ្លះ ខ្ញុំខឹងនឹងមនុស្សនៅឯណាមិនដឹងដែល ខ្ញុំប្រើឱ្យធ្វើអីទៅ ធ្វើមិនកើតព្រោះហួសសមត្ថភាពគ្នា ខ្ញុំក៏ជ្រុលជ្រួសមាត់ទៅម្តាយខ្ញុំ។ តែគាត់គឺជាព្រះរបស់ខ្ញុំ ពិតមែន គាត់មិនដែលខឹងតបមកខ្ញុំវិញឡើយ ក្នុងពេលដែលគាត់ក៏គ្មាននរណាលួងចិត្តដូចគ្នា។
ប្រហែលបែបនេះឯងដែលខ្ញុំមិនដាច់ចិត្តពីម្តាយខ្ញុំ។ ខ្ញុំមិនដែលស្មោះត្រង់ក្នុងទំនាក់ទំនងណាមួយទេ ពេល មានសង្សារខ្ញុំតែងកុហកពីរឿងប្រាក់ចំណូលជានិច្ច ព្រោះតែខ្ញុំមើលឃើញថាមានមនុស្សស្រីម្នាក់ទៀតនៅ លើលោកនេះដែលខ្ញុំត្រូវទទួលខុសត្រូវចំពោះជីវិតគាត់ ឱ្យដូចដែលគាត់ធ្លាប់ត្រដាបត្រដួសត្រដរចិញ្ចឹមខ្ញុំ និង ប្អូនៗក្នុងពេលដែលខ្ញុំបានទទួលដឹង ឮ ឃើញថាគាត់មិនដែលសូម្បីស្គាល់រសជាតិនំផ្អែមឆ្ងាញ់សម្រាប់ជីវិតគាត់ ម្តងណាឡើយហើយក៏រហូតមកដល់ពេលនេះ គាត់មិនដែលគិតចង់បានអ្វីសម្រាប់ខ្លួនឯងដែលមានតម្លៃខ្ពស់ ឡើយ។
ទាល់តែអីចឹងបានដឹងថាម្តាយមានតម្លៃជាងអ្នកដទៃឆ្ងាយដាច់ហៅមិនឮ។
ដូចដែលមិត្តភ័ក្តិក្នុងភូមិ និងញាតិមកពីឆ្ងាយទាំងឡាយបានជ្រាបរួចហើយថា លី កល្យាណ ម្ចាស់ប្លក់នេះកំពុង វក់ជាមួយតួកុនហូលីវូត និងអ្នកថតរូបកំពូលដួងចិត្ត ដែលជាអ្នកសិល្បៈផងដែរ។ ដោយសារតែខ្ញុំស្រឡាញ់អ្នក សិល្បៈខ្ញុំបានស្រាវជ្រាវជាច្រើនផ្នែក លើការងារសិល្បៈ និងរូបថត ដើម្បីបានជាគំនិតសម្រាប់ខ្លួនឯងផង និងអាច ជាទុនសម្រាប់ដាក់តំណភ្ជាប់លើប្លក់របស់ខ្ញុំផងដែរ។
ក្នុងនោះមានប្លក់មួយដែលជាប្លក់ពេញសិទ្ធិរបស់វើតប្រេស គឺនិយាយពីការងារសិល្បៈ តែជាភាសាអ៊ីតាលី។ រូប ភាពរបស់គេ មានសុទ្ធតែដាក់កម្មសិទ្ធិ និងតំណភ្ជាប់ ហើយថែមទាំងជាការប្រមូលផ្តុំរូបភាពសិល្បៈដែលអាចឱ្យ អ្នកស្រាវជ្រាវ បានដឹងបានយល់ អំពីគំនិតសិល្បករនានាក្នុងពិភពលោក។
ដោយសារតែពេញចិត្តបែបនេះហើយបានជាខ្ញុំចុចពាក្យតាមដាននៅលើវើតប្រេស។ បួនថ្ងៃក្រោយមកស្រាប់តែ គាត់ចុចតាមដានខ្ញុំវិញ (លួចស្ទីលម៉ាក់អាបីនាក់) រួចចុចតាមដានខ្ញុំធ្វើអីបើមិនចេះអានប្លក់របស់ខ្ញុំផងនោះ នេះបានថា អ្នកខ្លះចុចតាមដានចោល តែម៉ាតួក៏មិនចេះដែរ តែខំលើកទឹកចិត្តអ្នកគាំទ្រ។
ម៉្យាងដែរ!!! 😀 😀 😀
តាមពិតទៅខ្ញុំមិនគួរនឹងសរសេររឿងសើចសប្បាយក្នុងពេលមនុស្សសំខាន់នៅក្នុងភូមិនេះរបស់ខ្ញុំ ដែលជាញាតិ ជិតខាងដ៏ស្និទ្ធស្នាលកំពុងមានទុក្ខព្រួយព្រោះការបាត់បង់សមាជិកគ្រួសារនោះទេ។ តែខ្ញុំមិនចង់ឃើញគាត់ពាំ ទុក្ខជាប់ចិត្តយូរពេកដែរ។
ខខខខខខខ
ពេលម្តាយមីងប្រាប់ថា មានគេចូលមកសួរនាំខ្ញុំដែលនៅទំនេរយូរហើយ ក្នុងចិត្តខ្ញុំរំភើបក្ឌុកក្ឌាក់ៗ…តើនឹងមាន រឿងអ្វីកើតឡើងទៅហ្ន៎? តើម៉ែ ម៉ាក់ និងមីង មានយោបល់ថាម៉េចទៅតបនឹងអ្នកមកសួរនាំនោះ?
ម៉ាក់ឯងប្រាប់គេថា «វាមានជាប់ជំពាក់ចិត្តជាមួយគេហើយ! ក្មួយបងឯង បើថាមកស្រឡាញ់កូនខ្ញុំទេ កុំឱ្យវា មើលកូនខ្ញុំតែសម្បកក្រៅ!» ។ មីងខ្ញុំគាត់និយាយទាំងបែរខ្នងដាក់ម្តាយខ្ញុំដែលគាត់ខឹងព្រោះហែកកេរ្តក្មួយគាត់ ចំណែកម្តាយខ្ញុំវិញនៅស្ងៀមសើចញឹមៗ មិននិយាយតបអ្វីទៅមីងទេ គាត់កំពុងបញ្ចុកបបរជីដូនខ្ញុំ។
ម៉ាក់! ម៉ាក់! ខ្ញុំមានជាប់ចិត្តជាមួយនរណា?
ចុះក្រែងឯងប្រាប់ម៉ាក់ថាឯងស្រឡាញ់តួកុនហូលីវូតនោះអី!
ហ៊ូ… ម៉ាក់អើយម៉ាក់! ខ្ញុំមានទៅស្រឡាញ់ជាប់ចិត្តស្អីបេះមិនបាននោះ? ខ្ញុំនិយាយតែបែបនេះឯង!
មីងខ្ញុំបន្ត៖ អើ! អីចឹងហើយបានជាម៉ាក់ឯងប្រាប់គេថា នរណាស្រឡាញ់ឯង អ្នកនោះវេទនាហើយ ព្រោះឯង នេះស្រឡាញ់គ្រប់តែមនុស្ស គ្រប់តែសត្វ គ្រប់តែរបស់ហ្នឹង។ (គាត់ឆ្លៀតបន្ថែមបញ្ឈឺចិត្តខ្ញុំទៀត) អ្នកណានៅ ទ្រាំស្រឡាញ់ ទ្រាំនៅជាមួយឯង បើមិនឆ្កួតដោយសារប្រចណ្ឌប្រពន្ធស្រឡាញ់គេច្រើនពេកទេ ក៏ក្មួយប្រសារ នោះវានឹងឡប់សតិដោយសារចំណាំមនុស្សដែលឯងស្រឡាញ់មិនអស់ដែរ។
ឈឺចាប់ណាស់លោកអើយ! ម៉ែគេដទៃគេបន់ឱយតែកូនមានគេចូលស្តី អាលនឹងការចេញពីផ្ទះឱ្យបាត់ៗទៅ ចំណែកម៉ែខ្ញុំ នៅមិននៅទៅប្រាប់គេកុំឱ្យមកស្រឡាញ់ខ្ញុំ។
អើ! ម៉ាក់ខ្លាចឆ្កួតកូនគេ ដោយសារតែមានឯងជាប្រពន្ធ។ បើឆ្កួតតែកូនខ្លួនឯងទេ សោះមិនសូវបារម្ភ។
ខ្ញុំកំពុងបារម្ភ ព្រោះវាកំពុងឆ្កួតជាមួយម៉ាស៊ីនថតអីឯណាថ្មីទៀតដែលមើលទៅប្រហែលជាមិនជាទេអាជម្ងឺ ហ្នឹង។
មិនមែនជារឿង ហេភីអេនឌីង ហើយក៏មិនមែនលួចលាក់សរសេរឡើងដែរ តែជារឿងដែលបុរសម្នាក់ចង់ចែក រំលែកជាមួយមនុស្សលើលោកនេះ។ ដោយការចង់រក្សាសិទ្ធិ ខ្ញុំសុំមិនបង្ហាញឈ្មោះពិតរបស់គាត់ទេ។
ឆ្នាំ ១៩៩០ ខ្ញុំបានរៀបការជាមួយនារីម្នាក់ ជាកូនចិញ្ចឹមរបស់អ្នកលក់គុយទាវនៅស្រុកជាមួយគ្នា គាត់មានទ្រព្យ របស់សម្រាប់ចែកកេរ្តឱ្យពួកខ្ញុំរកស៊ីមុនពេលគាត់ស្លាប់ដោយសារជម្ងឺអេដស៍នាឆ្នាំ ១៩៩៤។ សារ៉ាន់ និងបង ប្រុសដែលត្រូវជាកូនចិញ្ចឹមរបស់ពុកហានត្រូវបានគាត់រៀបចំទុកដាក់ឱ្យមានគ្រួសារ និងបានបែងចែកទ្រព្យខ្លះ សម្រាប់បន្តរបររកស៊ី នៅពេលដែលគាត់ដឹងខ្លួនថាមិនស្រួល។ ពិតមែនតែអ្នកទាំងពីរមិនមែនជាកូនបង្កើតរបស់ គាត់ និងមិនមែនជាបងប្អូនបង្កើតនឹងគ្នាដែលត្រូវពុកហានរើសបានពេលដាច់របបប៉ុលពត ហើយត្រឡប់មក ស្រុកកំណើតវិញ។ គាត់ក៏គ្មានប្រពន្ធកូន តែគាត់បានតស៊ូចិញ្ចឹមអ្នកទាំងពីររហូតដល់ធំ ទើបគាត់រៀបសែនព្រេន ជាមួយមីងម្នាក់ជាអ្នកលាងចានគុយទាវរបស់គាត់ ក្រោមការឯកភាពពីកូនចិញ្ចឹមទាំងពីរ និងអ្នកជិតខាងរបស់ គាត់ផងដែរ។
ពេលឪពុកចិញ្ចឹមឈឺ ជាមួយប្រពន្ធរបស់គាត់ ខ្ញុំ និងសារ៉ាន់ បានតស៊ូរកប្រាក់មកមើលគាត់ទាល់តែអស់ពីខ្លួន រលីងតែខ្ញុំមិនដែលខ្វល់ឡើយ ព្រោះមុខរបរដឹកជ្រូកមកលក់នៅភ្នំពេញជារបរមួយកាក់កបគ្រាន់បើល្មមតែឱ្យ ប្រពន្ធកូន និងឪពុកក្មេក និងគ្រួសារខ្ញុំអាចរស់នៅបានស្រួលដោយមិនបាច់លំបាកចិត្ត។
លើកមួយនោះ ខ្ញុំបានខ្ចីប្រាក់គេដើម្បីដឹកជ្រូកមកលក់នៅភ្នំពេញ ដែលសរុបជាប្រាក់មានចំនួនសាមសិបតម្លឹង មាសដែលប្រពន្ធខ្ញុំបានខ្ចីគេខ្លះ និងលក់ខ្សែក ខ្សែដៃកេរ្តឪពុកនាង ប្រមូលប្រាក់ឱ្យខ្ញុំរកស៊ី ដោយសារតែជើងមុន ខ្ញុំចំណេញបានប្រាក់គ្រាន់បើដែរ។
ចៃដន់អាក្រក់អ្វីក្នុងពេលដែលខ្ញុំកំពុងតែកាក់កបជាមួយរបររកស៊ីដែលអាចទ្រទ្រង់ជីវភាព គ្រួសារខ្ញុំ គ្រួសារ ម្តាយខ្ញុំនិងគ្រួសារឪពុកក្មេកខ្ញុំ ស្រាប់តែពេលព្រឹកដែលត្រូវត្រឡប់ទៅស្រុកកំណើតវិញក្រោយទូទាត់ប្រាក់ ជាមួយថៅកែជ្រូកហើយ ខ្ញុំត្រូវគេប្លន់ពេលជិះម៉ូតូឌុបមកឡើងឡាន ដោយចោរបានដណ្តើមប្រាក់ទៅស្ទើរតែ ទាំងអស់ឯខ្លួនខ្ញុំត្រូវរបួសសុសខ្លួនដោយវាយគ្នាជាមួយវា មុនពេលវាបាញ់ខ្ញុំបាក់ជើង។ ខ្ញុំត្រូវបានអ្នកចិត្តធម៌ ជួយសង្រ្គោះដឹកតាមស៊ីក្លូទៅដាក់ពេទ្យព្រះកេតុមាលា។ ខ្ញុំបានពឹងគ្រូពេទ្យឱ្យជួយផ្ញើសំបុត្រទៅប្រពន្ធតាម ឡានដឹកជ្រូក។
ប្រពន្ធខ្ញុំត្រហេបត្រហបមកភ្នំពេញដោយនាំទាំងកូនទាំងពីរមកផង។ ឪពុកក្មេកនិងប្រពន្ធគាត់នៅឯផ្ទះគ្រូខ្មែរ កំពុងមើលជម្ងឺ។
យើងកំពុងតែគេចខ្លួនមករស់នៅក្រុងភ្នំពេញ គេចពីម្ចាស់បំណុលព្រោះតែយើងមិនអាចរកវិធីសងបំណុលគេ បាន។ខ្ញុំបានព្យាយាមរកគ្រប់របរ រាប់តាំងពីធាក់ស៊ីក្លូ លីសែងទំនិញ ប្រពន្ធខ្ញុំដើរទៅម៉ៅទូកប្រមូលទិញត្រី និង អង្គុយលក់ត្រីនៅក្នុងផ្សារ។ ពួកយើងព្យាយាមគេចបំណុលគេ ដើម្បីសាងជីវភាព និងបានធូរស្រាលគ្រាន់បើ ក្រោយនោះរវាងពីរឆ្នាំ។ យើងបានលួចផ្ញើប្រាក់ដោយលួចលាក់ទៅដោះបំណុលខ្លះដែលនៅសល់ក្រោយពេល គេរឹបអូសហាងគុយទាវ និងដីផ្ទះរបស់ឪពុកក្មេក ដែលគាត់បានស្លាប់ព្រោះតែការពិបាកចិត្តពីដំណឹងអាក្រក់ របស់កូនៗ។ ខ្ញុំទាំងពីរមិនបានធ្វើបុណ្យខ្មោចអ្នកមានគុណរបស់ប្រពន្ធទេ បានត្រឹមតែដឹងតាមអ្នកជិតខាងដ៏ ស្និទ្ធស្នាលបំផុតម្នាក់ប៉ុណ្ណោះ។
មកដល់ពេលនេះ ខ្ញុំគិតថាពួកយើងបានសងបំណុលគេជាភាគច្រើនហើយ តែមិនទាន់ដាច់ទាំងស្រុងទេ ព្រោះ ការដែលគេរឹបអូសផ្ទះនិងអីវ៉ាន់របស់ឪពុកក្មេក យើងមិនបានតទល់នឹងម្ចាស់បំណុលនាំឱ្យគេវាយតម្លៃរបស់ របរនិងទ្រព្យសម្បត្តិទាំងឡាយស្រេចនឹងចិត្ត ហើយគេគ្រាន់តែផ្តាំប្រាប់យើងថា យើងនៅជំពាក់គេប៉ុន្មានទៀត ប៉ុណ្ណោះ។ ខ្ញុំស្តាយដែលយើងគិតខុសមួយជំហាន ដោយសារតែមិនចង់ជាប់បំណុលគេ យើងបានប្រឹងប្រែង គ្រប់បែបយ៉ាងដើម្បីក្បិតក្បៀតប្រាក់ផ្ញើទៅម្ចាស់គេទោះដឹងថាគេបានបំបាត់យើងលើការកាត់កងទ្រព្យជាច្រើន ក៏ដោយ។ ទ្រាំអស់ពេលជាងដប់ឆ្នាំទើបខ្ញុំអាចកាត់បំណុលគេបាន រួចស្រេចបាច់ដោយបានចំណាយទ្រព្យ របស់ឪពុកក្មេកទាំងស្រុង តែខ្ញុំមិនចង់ត្រឡប់ទៅវិញទេ។ នាចុងក្រោយនេះ ម្ចាស់បំណុលបានស្លាប់ទៅហើយ អ្វីៗនៅតែជាស្រមោលអាក្រក់ដែលចោរបានទុកជាកេរ្តសម្រាប់គ្រួសារយើង។
ខ្ញុំធ្វើការជាច្រើនមុខដើម្បីឱ្យកូនប្រុសស្រីទាំងពីរបានរៀនសូត្រចេះដឹងមានអនាគតប្រសើរជាងពួកយើង។
កូនស្រីខ្ញុំរៀនពូកែណាស់ បានប្រឡងជាប់ជាសិស្សមេធាវីនៅក្នុងសាលាច្បាប់។ ចំណែកកូនប្រុស រៀនមិន សូវពូកែទេ តែក៏មិនបានក្លាយជាក្មេងពាលដូចក្មេងខូចដទៃឡើយ វាបានរៀនសូត្រដល់ត្រឹមកម្រិតមធ្យមសិក្សា ក៏ឈប់ទៅ រកការងារធ្វើឯរោងចក្រកាត់ដេរ។ ពួកគេអាចចិញ្ចឹមជីវិតបានដោយខ្លួនឯងហើយ។ នៅតែខ្ញុំពីរនាក់ ដែលត្រូវប្រឹងប្រែងរស់បន្តជាម្លប់ដល់កូនទៀត។
ខ្ញុំសង្ឃឹមថាកូនៗនឹងមានអនាគតល្អ មានគ្រួសារត្រឹមត្រូវ និងគិតពីខ្ញុំទាំងពីរនាក់ពេលដែលចាស់ទៅមិនអាច ធ្វើអ្វីកើត។
//
ព្រោះតែបាត់សត្វអន្សងរបស់ខ្ញុំ ដូចដែលបានដាក់ក្នុងប្រកាសលើកមុន ចំណុចខ្សោយ និងការកេងចំណេញ ខ្ញុំមិនដែលញ៉ាំនំពងអន្សងឡើយ។
រឿងដែលធ្វើឱ្យខ្ញុំនឹកឃើញនេះមកពីម្សិលមិញល្ងាចទៅហើយ អ៊ំស្រីម្នាក់នៅជិតផ្ទះបានទិញនំពងអន្សងមកពី ខេត្តមកផ្ញើខ្ញុំ និងប្អូនៗ។ គាត់សួរថាម៉េចបានជាមិនញ៉ាំ?
ឱ្យញ៉ាំម្តេចចូល បើកាលពីក្មេង ពេលបាត់សត្វជាទីស្រឡាញ់របស់ខ្ញុំទៅ ខ្ញុំបានយំពេបស្បាក់ស្បែប ចោទគេថា លួចចាប់សត្វអន្សងរបស់ខ្ញុំ ហើយម៉ែកុហកខ្ញុំថា អន្សងនោះវាទៅរៀបការបាត់ទៅហើយ។
ក្នុងគំនិតខ្ញុំពីក្មេង ពាក្យម្តាយក៏ត្រូវម្យ៉ាងដែរ ដូច្នេះឱ្យតែទៅការគេជាមួយម្តាយ ជាមួយជីដូន គឺខ្ញុំរត់ទៅបើកមុន គេកន្លែងតុគេកាត់សក់ ក្រែងអន្សងរបស់ខ្ញុំវាជ្រកនៅក្រោមតុនោះ។
មួយទៀត ឱ្យតែពេលណាម៉ែទិញនំពងអន្សងមកពីផ្សារទុកឱ្យ ខ្ញុំមិនញ៉ាំទេ ខ្ញុំទុកវា ក្រែងពីរបីថ្ងៃទៀតវាញាស់!
*****
បងប្អូនអើយ បើថាមានកូនមានចៅអីទេ អាណិតតែកុំកុហកគ្នា ។ កុំឱ្យមានកូនដូចខ្ញុំឱ្យសោះ។
//
I will not saying any words to cheat you.
But the feeling is true.
I am still love you.
Whenever the weather or people we had been involved with was such a bit discussed about our story, it may be in the past. The cloud, the pagoda, the restaurant, those books, the palm tree, the flat, etc., may they would say ‘where are we?’
It was such a crazy question, where are we?
You’ve been my ex, and I am your ex. It is where we are right now.
We’ve been missing each other for sometimes while struggling things or in the bad time in our lives.
But it is where we’ve been through for quite long enough to forget things and our friendship, I would not call it a relationship = uncommitted relationship.
I am struggling most of the time in my entire life to get out of the bad break up, but I had got through crazy things sometimes, at least I am trying to do my best to get over these things. 10 years was enough for me, baby.
Now I have nothing to do with you, I would not know what have you been through, what have you done, even success or fail. I have no commitment to learn all those things from you, may I could say it is enough for me that you have been walked in, got through, and passed by in my life.
I have no commitment to take care a friendship which had been kicked-off by you and me. And if I could say it again I would never have bound this relationship which I highly committed for it if I had thought we would not be together today.
Baby, love was just a dream. Remember this: it would prove to be bittersweet for us from all those bold memories, and it also the mean where we can find benefit from that to direct our lives to be better, at least better than before.
From now on I am willing to let crazy thing happen in my life, I am living a fullest live that I never did before. And it’s not because of you, it’s because I couldn’t pick up any mistake from a careless relationship such I did before. It was my first experience to be in a committed relationship, so the first was not the last, isn’t it?
Would you like me to be your friend?
Yes, I may be your friend if I wasn’t once been in love with you.
I really had been in a very difficult time through a bad break up once when you are in love with the other, when you cannot see these crazy things I did through that bad break up with you.WHAT THE F*CK?
You are the first, and last true love for me which I cannot catch that same feeling for other and allow them to come into me again as with you. THAT IS THE F*CK.
Through a really bad time, bad break up, my heart, that was once really soft and romantic, and once melt, now had been reformed and being with the best of the heartbeat round.
AND I AM CHANGING NOW, FOR A BETTER LIVE.
//
ដល់តែដាក់រឿងខ្លីដែលបានច្នៃរួចម៉ាប៉ុស្ត ទៅ ហើយអត់មាននរណាចាប់អារម្មណ៍ មានតែកម្លោះពីរនាក់ ឌី និង បូណា ដល់តាអីចឹងទៅដូចជាខ្ជិលយ៉ាងស្រួល ព្រោះបានរាយការទៅប្រាប់ម្ចាស់ដើមទាន ប្រធានដើមបុណ្យរួច ហើយថារឿងរបស់គាត់គ្មាននរណាគេចាប់អារម្មណ៍ទេ!!! (sic~! មិនហ៊ានថាខ្លួនឯងសរសេរមិនកើត ទៅតែឯ លិចឡើយ សុខចិត្តកុហកថារឿងមិនសូវល្អបានគ្មានគេចាប់អារម្មណ៍)។
តែចម្លើយតបមកវិញគឺជាការលើកទឹកចិត្តរបស់គាត់៖
នេះមកពីគេមិនទាន់មានពេលអានព្រោះម្នាក់ៗទៅដើរលេងអស់ហើយ!
គេចូលធ្វើការព្រោងព្រាតហើយ នរណាមិនទាន់ចូលធ្វើការ? បងមានទៅធ្វើការឬអត់ហ្នឹង?
បងទើបមកពីលេងសាំងកាពួរ។ អាទិត្យក្រោយបានចូលធ្វើការ។
ព្រះជាម្ចាស់! រួចចុះបងបានឈប់អីក៏យូរម៉េះ? មានត្រូវធ្វើរបាយការណ៍ចុងឆ្នាំដូចខ្ញុំទេ?
អត់ផង។ សុំច្បាប់គេដើរលេងព្រោះធ្វើការប្រាំបីឆ្នាំហើយ មិនដែលឈប់សោះ សល់ង៉ៃឈប់ម៉ាគំនរគេគិតជា ប្រាក់ឱ្យបង បងក៏ចាយបង្ហើយទៅដើរលេងអស់ទៅ!
ពុទ្ធោ!!! មានលុយបានដើរលេង ហើយបានឈប់អត់ធ្វើរបាយការណ៍ទៀត។ ចំមែនខ្ញុំ! ម៉េចក៏ខ្ញុំសំណាងមិន ដល់បងអីចឹង? តាមថាខ្ញុំត្រូវមានពេលទៅលេងស្រុកថៃស្រុកអីឱ្យណាណីម្តង។ ហ៊ឺស ហ្អា៎!!!
ហ្ន៎! សល់លុយទៀតហ្ន៎! ដើរលេងសប្បាយចិត្ត បានជួបគេជួបឯង ជួបពួកម៉ាកចាស់នៅស្រុកនោះ ហើយមាន ស្រីស្អាតដើរលេងជាមួយទៀតហ្ន៎!
សមមុខខ្ញុំ! ម៉េចក៏ខ្ញុំលំបាកជាងគេយ៉ាងនេះ? នរណាៗក៏គេបានដើរលេង ខ្ញុំអត់បានដើរ ហើយត្រូវមាត់ទាំង ព្រឹកទាំងល្ងាច។ ចាំមើល៍ ល្ងាចនេះខ្ញុំនឹងទៅលេងមាត់ទន្លេតែម្នាក់ឯងឱ្យណាណីម្តង ចាំមើល៍!!!
បងនៅភ្នំពេញទេតើ! ចាំបងនាំដើរលេង!
មិនបាច់!!!
ទៅកុំខឹង បងនឹងប៉ាវ!
មិន!!! ថាមិនគឺមិន!!!
ចុះខឹងនឹងបងរឿងអី? បងចង់ប៉ាវម្តងមិនបាន?
ខ្ញុំមិនបានខឹងនឹងបងទេ តែខ្ញុំខឹងខ្លួនឯងដែលអត់បានដើរ ហើយចង់បានអីក៏មិនបានដូចប្រាថ្នា!
អើកុំនិយាយរឿងធ្វើការ ធ្វើរបាយការណ៍នោះ ព្រោះការងារវាខុសគ្នា បងជាអ្នកគណនេយ្យ ឯងជាអ្នកអនុវត្ត។ ថាទៅ! រួចចង់បានអី?
ខ្ញុំចង់បានកាមេរាថតរូប។
ចុះអាមួយព័ណ៌ខ្មៅង៉ៃមុនបងឃើញពាក់នឹងចង្កេះនោះក្រែងជារបស់ឯងទើបទិញហ្អី? រកម៉ាកអីទៀតហើយ?
អាហ្នឹងវាថតមិនសូវច្បាស់។ ខ្ញុំចង់បានអាថ្មីហើយល្អជាងហ្នឹងរាប់សិបដង។
អើទៅ! លើកសំណើមកចាំបងពិចារណា! តែត្រូវជួយសរសេររឿងហ្នឹងឱ្យចប់ឱ្យបង បងចង់ទុកក្នុង ហ្វាល់ របស់បង។ សរសេរសិនទៅ ខុសត្រូវយ៉ាងម៉េចចាំបងប្រាប់ឱ្យសម្រួលតាមក្រោយ។
គ្រាន់តែឮគាត់ថា គាត់នឹងពិចារណាសំណើរបស់ខ្ញុំ ខ្ញុំឯណេះអរឡើងភើត ខំអង្គុយស្រង់ទិន្នន័យតម្លៃតាម ឥន្ទនេត្រហើយឆ្លៀតទៅអួតនៅវើតប្រេសធ្វើមើលតែមាំមួនណាស់អីចឹង។
ចុងបញ្ចប់៖ បងសល់លុយតែជាងមួយរយដុល្លាទេ ចង់យកទៅធ្វើម៉េចកើតធ្វើទៅ!!!
បង់តែថ្លៃដឹកជញ្ជូនមិនទាំងគ្រាន់ផង។ ថាមិនគឺមិនហើយ! មិនខ្វល់ជាមួយបងឯងទៀតឡើយ!
ខំប្រឹងធ្វើរបាយការណ៍កុំឱ្យគេដេញក្បាលទាន់ គ្រាន់បើជាង!
ប្រហែលខ្ញុំជាមនុស្សចុងក្រោយគេបង្អស់នៅលើលោកនេះដែលទើបតែដឹងពីរឿង អយស្ទើរ។
ចេញពីកន្លែងធ្វើការក្រោយគេប្រហែលជាទម្លាប់របស់ខ្ញុំក៏មិនដឹង។ ថ្ងៃនេះមានអីញ៉ាំឆ្អែតតាំងពីរសៀលហើយ តែខ្ញុំនៅតែឃ្លានទៀត ឃ្លានជាងគេគឺបង្គាឆៅ លាយក្រូចឆ្មារ និងអំបិល។
ខ្ញុំមកដល់ផ្ទះ មុជទឹកស្អាតបាតក៏ដើរឆ្វែលរកមើលកន្លែងលក់គ្រឿងសមុទ្រដែលគ្រាន់បើជាងគេ និងមានម្ហូប ស្រស់ព្រោះតែខ្ញុំចង់ញ៉ាំរបស់ឆៅ។
ចុះឡើងៗគេចមិនរួចពីហាងមួយនៅជិតបាក់ទូកដែលជាកន្លែងខ្ញុំចូលចិត្តទៅញ៉ាំ។
គេមិនមានបង្គាស្រស់ដូចដែលខ្ញុំត្រូវការឡើយ តែគេប្រាប់ថាមានម្ហូបឆៅមួយមុខទៀតគឺអយស្ទើរ។ អូខេ! ង៉ៃ ហ្នឹងដាច់ឆ្នាំ ញ៉ាំរបស់ឆៅម្តងមើលតើវាយ៉ាងម៉េចទៅវិញ? ម្នាក់ៗគេនាំគ្នាទៅមាត់ទន្លេឡើងស្ទះផ្លូវ ចំណែកខ្ញុំ រីករាយជាមួយនឹងរបស់ដែលខ្ញុំចង់ញ៉ាំម្នាក់ឯងក្នុងហាងនេះ។
ខ្ញុំហៅគេមួយចានមានប្រាំគ្រាប់ មកញ៉ាំ ដោយមានលាយទឹកត្រីកោះកុង និងបន្លែខ្លះ តែខ្ញុំមិនញ៉ាំបន្លែជាមួយ អយស្ទើរឡើយ។ ខ្ញុំញ៉ាំអស់មួយចាន ថែមមួយចានទៀតមានប្រាំគ្រាប់ លុះញ៉ាំដល់ចានទីបីមានអារម្មណ៍ថា ឆ្អែតមែនទែន ខ្ញុំក៏ឱ្យគេគិតលុយ។
អ្នករត់តុដែលស្និទ្ធស្នាលនឹងខ្ញុំគ្រាន់បើដែរ វាឱ្យមកខ្សឹបដាក់ត្រចៀកខ្ញុំជាច្រើនដងថា ង៉ៃហ្នឹងប៉ូវអីក៏ប៉ូវម៉្លេះ?
ទ្រាំមិនបាន ខ្ញុំក៏សួរវាវិញ៖ កើតអីបានជាញ៉ាំចឹងក៏ឆ្ងល់ដែរ?
អាហ្នឹងកំពូលអាហារប៉ូវហើយ ញ៉ាំច្រើនកើនកម្លាំង…មិនតិចទេ!
ខ្ញុំសើចឃឹក ទូទាត់ប្រាក់ឱ្យគេរួចក៏នឹកតែម្នាក់ឯងថា ចាំមើលអាអយស្ទើរទាំងដប់ប្រាំគ្រាប់ សាច់ប៉ុនមេដៃហ្នឹង វា «ធើនមីអន» យ៉ាងម៉េចកើតទៅ បើខ្ញុំស្រ្តេសសឹងបែកក្បាលបែបនេះ???
ចេះតែខ្លាចដែរ តែដូចមិនមានអីផង ប្រហែលមកពីខ្ញុំមិនដឹងបានជាវាគ្មានឥទ្ធិពលអ្វីចំពោះខ្ញុំដូចគេដទៃ។
ពាក្យចាស់លោកថា អ្នកមិនជឿអំពើ អាបធ្មប់ធ្វើមិនត្រូវ។ ប្រហែលចឹងដឹង ព្រោះជាងបីម៉ោងហើយមិនឃើញ មានអីប្លែកផង!!!
//
ប្រៀបដូចជាព្រេងនិទានមួយអំពីអូន…ដែលបងនៅតែមិនអាចឆូតចោល ឬ លុបបាន…ពីក្នុងបេះដូងរបស់បង…
វាជាការឈឺចាប់ដែលគ្មានឳកាសនឹងសោកស្តាយ…
ក្នុងគំនិតរបស់បង បងមិនដែលកែប្រែការវាយតម្លៃអូននោះទេ។
អូនជានារីគួរឱ្យធុញទ្រាន់ម្នាក់ ចូលចិត្តនិយាយច្រំដែលច្រើនដងលើរឿងតែមួយ ខឹង ងរច្រើនតាមរបៀបមនុស្ស ស្រីដែលចូលចិត្តឱ្យគេយកចិត្តទុកដាក់ ចូលចិត្តធ្វើរឿងគ្មានបានការ គ្មានប្រយោជន៍ ចាយធំ តែងខ្លួន កម្លាំងមិន មាំមួន ខឹងម្តងៗច្រឡោតតូងតាងដូចយួនចុះទូក ចូលចិត្តដើរលេងកន្លែងថ្លៃៗ … ស្អីក៏អូនខុសចិត្តបងទាំងអស់ តែមានមួយរឿងគឺអូនជាមនុស្សដែលតែងលើកទឹកចិត្តបងឱ្យប្រឹងប្រែងធ្វើការងារដើម្បីមុខមាត់ និងមាសប្រាក់។
មានតែមួយមុខហ្នឹងប៉ុណ្ណោះដែលបងត្រូវការហើយអាចរកបានពីអូន។
មនុស្សម្នាក់ដែលតែងមានអារម្មណ៍មានក្តីសុខ សម្រាន្តគ្រប់ពេលដូចជាបងនេះ រមែងមិនចង់ប្រឹងប្រែងអ្វីទេ មាន ប៉ុន្មានរស់ប៉ុណ្ណឹងតាមសមត្ថភាពរបស់ខ្លួន ឈឺឬជាគិតទៅតាមផលកម្ម ចាំដល់ថ្ងៃណាគឺថ្ងៃនោះទៅចុះ។ តែ ចំពោះអូនវិញ មួយវិនាទីណាក៏អូនមិនដែលទុកទំនេរចោលដែរ អូនតែងប្រើបងឱ្យធ្វើនេះធ្វើនោះគ្រប់វេលា។ ប្រហែលជាមកពីហ្សែនបងជាជនជាតិខ្មែរ ហើយអូនជាជនជាតិចិន ក៏ថាបាន ឬថាអូនជាកូនល្អ បងជាក្មេងមិន ដោយតាមគន្លងធម៌ក៏ថាបាន ព្រោះបងមិនមែនជាកូនល្អឡើយ បើម៉ែប្រាប់បងថាឱ្យខំធ្វើការ បងនឹងទៅដេក…
រំលឹកឡើងវិញទៅ គ្មានថ្ងៃណាមួយដែលអូនប្រណីចិត្ត ប្រណីមាត់មិនស្តីថាឱ្យបងបានម្តងសោះ ៖
– បងហ្អា៎! ថ្ងៃនេះលាងឡានហើយ ជូនអូនទៅផ្សារម៉ោងបួន។
អូនឱ្យបងគេងម៉ោងមួយរសៀល ក្រោកឡើងត្រូវជួយជញ្ជូនអីវ៉ាន់សម្រាប់ដើរលេងដាក់ឡានបង រួចអូនឱ្យបង លាងឡានអូនដើម្បីទៅផ្សារ ។ អីក៏ចេះម៉្លេះ? ឡានបងត្រូវបើកទៅដើរលេង ឯឡានអូនត្រូវបញ្ចូលក្នុងឃ្លាំង???
– បើបងគ្មានការងារធ្វើពេលណា អូននឹងបើកការ៉ាសលាងឡានមួយ។ បងនឹងគ្មានពេលធាត់ឡើងគីឡូឡើយ ហើយបងក៏នឹងមានសុខភាពមាំមួនជាងឥឡូវ… បែបនេះគឺចំណេញសងខាង ប្រាក់ក៏នៅមានចាយ មានពេល នៅជុំគ្នាច្រើនជាងពេលធ្វើការ… ធ្វើការ ជួនកាលខឹងមកពីណា មករាលដាលដាក់អូននិងកូននៅផ្ទះអត់ដឹងអី!
ព្រះជាម្ចាស់ ខ្ញុំគិតថាឈប់ធ្វើការព្រោះចង់សម្រាក តែនាងបែរជារកការងារមកឱ្យខ្ញុំទាល់តែបាន។ រាល់ថ្ងៃហ្នឹង ខ្ញុំនៅមិនមាំមួនទៀតឬ? រាល់ល្ងាចថ្ងៃសៅរ៍ ខ្ញុំត្រូវអៀវនាងឡើងទៅដំបូលខាងលើ ដើម្បីហែលទឹក សំណាងខ្ញុំ ណាស់ដែលនាងមានទំងន់តែ៤៨គីឡូក្រាម កុំអីក្ស័យជីវីដោយសារធ្លាក់អណ្តាតមិនខានទេ។ …លុយៗៗៗ ថ្ងៃណាទៅទើបនាងឈប់គិតពីវា តើលុយសំខាន់ជាងខ្ញុំមែនទេ?
ពេលគិតដល់ចំណុចនេះភ្លាម ខ្ញុំខឹងភ្លាមដែរ ។ នាងគ្មានស្រឡាញ់ខ្ញុំបន្តិចណាទេបានជាគិតតែពីរឿងរកលុយ ចំណែកខ្ញុំ ចង់ខឹង ចង់សប្បាយក៏ត្រូវធ្វើដោយខ្លួនឯងទាំងអស់។ ខ្ញុំសារភាពថា មានពេលខ្លះខ្ញុំស្មុគ្រស្មាញក្នុង ការងារពេក មកដល់ផ្ទះមានរបស់របរមិនរៀបរយ រាយប៉ាយ អារម្មណ៍របស់ខ្ញុំមួរម៉ៅ ខឹងមិនអាចទប់បាន ទាល់ តែនាងនិយាយប្រាប់ពីកំហុសនេះបានខ្ញុំដឹងខ្លួន ហើយក៏បិទចំពុះចូលដេកទៅ។
– បង!!! នៅឯណា? (នៅបាយជាមួយមេ អូនញ៉ាំបាយហើយឬនៅ?) នៅទេ! ហើយឆាប់មកផ្ទះវិញផង! (បងត្រូវ ទៅក្រៅជាមួយមេទៀត អូនចុះទៅញ៉ាំបាយជាមួយកូនមុនទៅ កុំចាំបងអី បងបែបយប់ណាស់) អត់ទេ អូនចាំ បងចាំញ៉ាំបាយជាមួយគ្នា។ បងសុំគាត់ចេញមកមុនទៅ! (ទេ!!!អូនទៅញ៉ាំបាយទៅ ស្មើណេះហើយនៅមិន ទាន់ញ៉ាំបាយប្រយ័ត្នទៅជាឈឺ បងខ្លាចអូនកើតខ្យល់ចាប់!) អត់អីទេ ថាចាំគឺចាំហើយ បងត្រូវឆាប់មកវិញណា៎ (អូខេ! ចាំម៉ាភ្លែត!)
នាងទន្ទក់ទន្ទេញឱ្យខ្ញុំឆាប់ទៅផ្ទះ តែខ្ញុំនៅជាមួយមេធំ ខ្ញុំមិនអាចទៅចោលគាត់បានទេ ត្រាតែគាត់ត្រូវត្រឡប់ ទៅវិញហើយខ្ញុំជូនដល់ផ្ទះគាត់ហើយស្រួលបួលបានខ្ញុំអាចបើកឡានប្រហែលជាបីម៉ោងទៀតទៅជួបនាង ព្រោះខ្ញុំកំពុងនៅក្បែរព្រំដែនថៃ។ ខ្ញុំគិតស្រេចហើយថាទោះជានាងមិនទាន់ទៅញ៉ាំបាយក៏មិនអីដែរព្រោះនៅ ក្នុងផ្ទះមានរបស់របរដែលអាចហូបបានជាច្រើនទៀត ដែលទោះជាផ្សារត្រូវទឹកលិចរាប់ខែក៏គ្រួសារខ្ញុំមិនខ្វះ អីហូបដែរ។ រាល់ល្ងាចថ្ងៃអាទិត្យខ្ញុំនាំនាងទៅដើរផ្សារទិញម្ហូបទុកបម្រុងសម្រាប់ពេញមួយសប្តាហ៍ រហូតដល់ ទូទឹកកកកម្ពស់មួយម៉ែត្រពីរតឹករបស់យើងស្រែករោទិ៍ពេលដាក់បន្ថែមរបស់លើសចំណុះ។
នៅទីបញ្ចប់ ដោយរង់ចាំខ្ញុំយូរពេក នាងតេមកប្រាប់ថា នាងនៅឯពេទ្យជាមួយកូន ព្រោះវាគ្រុនផ្តាសាយតាំងពី ម្សិលមិញម៉្លេះ។ ខ្ញុំរលះរលាំងបើកឡានត្រឡប់មកវិញចោលមេនៅជាមួយគ្នាខ្ញុំម្នាក់ទៀត ដោយបានជម្រាប គាត់ពីមូលហេតុត្រឹមត្រូវមុននឹងសុំមកផ្ទះវិញ។ គាត់ប្រាប់ថា ថ្ងៃច័ន្ទ ខានស្អែកមួយនោះចាំចូលការិយាល័យ។
នៅមានត
_________________________
អត្ថបទដែលទាក់ទង៖
បងប្អូនញាតិមិត្តក្នុងភូមិចង់សើចចង់យំនឹងខ្ញុំយ៉ាងម៉េចក៏យ៉ាងនោះទៅ ខ្ញុំទ្រាំមុខក្រាស់ចាំទទួលការបាញ់ ផា ឌឺ បាន គ្រប់ពេលវេលា ខ្ញុំមិនបិទត្រចៀកឡើយ។
តែសុំតែម្យ៉ាងទេ បំណាច់នឹងរាប់អានស្គាល់គ្នាជាអ្នកភូមិផងរបងជាមួយនៅវើតប្រេសនេះ ជួយឱ្យយោបល់ល្អៗ បន្តិចម៉ោ ថាបើសិនជាអ្នកជាខ្ញុំ ហើយខ្ញុំស្រឡាញ់តួកុនហូលីវូត ចង់យកចិត្តគេ ចង់ឱ្យគេស្រឡាញ់ ហើយចង់ផ្ញើ កន្សែងសូត្រសម្រាប់រុំក (មិនមែនសម្រាប់ពាក់ទៅវត្តទេណា៎) ឬស្អីក៏បានដែរ ជូនគេ រួចតើខ្ញុំត្រូវសរសេរសំបុត្រទៅ គេបែបណាដើម្បីឱ្យគេព្រមស្នេហាខ្ញុំវិញ???
បញ្ជាក់៖ ពិសេស បងសុធា ដែលមានជំនាញខាងស្នេហា សុជីវី ដែលមានជំនាញខាងធ្វើឱ្យប្តីចាប់អារម្មណ៍ តាម៉ាប់ ដែលមានគូដណ្តឹងស្អាតស្រស់ សម្រស់ និងសម្ផស្សគួរឱ្យគយគន់ បូណាដែលមានជំនាញខាងកុំព្យូទ័រ និងបច្ចេក វិទ្យាច្បាស់លាស់ ទាំងចេះបន្ថែមនូវច្បាប់ និងប្រវត្តិសាស្រ្ត បានអានសៀវភៅច្រើន ឌី ជាអ្នកដែលធ្លាប់ទៅរស់នៅ ស្រុកគេ ស្រុកបរទេសនោះ ជួយខ្ញុំបន្តិចម៉ោ ជួយសរសេរសំបុត្រស្នេហាក៏បាន ជួយឱ្យយោបល់ក៏បាន ជួយស្អីក៏ បានដែរឱ្យតែជួយរឿងស្រឡាញ់តារាហូលីវូដ។
បញ្ជាក់ម្តងទៀត៖ ខ្ញុំមានលក្ខណៈសម្បត្តិសមរម្យល្មមជាមនុស្សម្នានឹងគេនឹងឯងដែរ អាចរស់នៅលើលោកនេះ ម្នាក់ឯង បានជាមួយឆ្កែពីរក្បាល ត្រីអណ្តែងមួយអាង និងកូនកន្ធាយពីរបីក្បាល។ មានចំណេះដឹងគ្រាន់នឹងរកស៊ី រស់មួយគែៗ ក្រៅពីហ្នឹង គឺមានបេះដូងដ៏សែនមហាស្មោះ ដូចជាសមុទ្រដែលធំល្វឹងល្វើយ សម្លឹងរកកន្លែងចត គ្មាន។
បញ្ជាក់ម្តងហើយម្តងទៀត៖ ខ្ញុំនេះជាមនុស្សគួរឱ្យស្រឡាញ់បំផុត ហូបចុកមិនរើសច្រើន ចូលចិត្តរ៉ូម៉ង់ទិច និង មានទម្លាប់ខ្ជិលជាចម្បង។ល។
//
Be more adventurous, apply yourself, adapt and develop new skills. If you have avoided working with others offer your support and share your expertise. Your enthusiasm is appreciated by others who are keen to lend a hand finding your new found energy inspiring. Don’t neglect your health, keep up an exercise regime and continue good dietary habits.
ខ្ញុំឮការប្រកាសប្រាប់តៗគ្នាប្រហែលជាងប្រាំខែហើយថាថ្ងៃ ២១ ខែ ១២ ឆ្នាំ ២០១២ នេះ នឹងមានរឿងក្រឡាប់ ចាក់កើតឡើងលើផែនដីនេះ ដែលក្នុងចំណោមមនុស្សសត្វរាប់រយពាន់លានជីវិត មានខ្ញុំមួយដែរនៅក្នុងនោះ។
រឿងប្រកាសអាសន្នក៏កាន់តែច្រើនឡើងៗនៅក្នុងពេលដែលវេលានឹងកៀកមកដល់ ទាំងតាមបណ្តាញសង្គម ល្បីល្បាញដូចជាហ្វេសប៊ុក និងវើតប្រេសក្តី ទាំងសារព័ត៌មានមួយចំនួនផង។
ដល់តែច្រើនពេកទៅ ខ្ញុំខ្ជិលមើលទើបមិនដឹងថាមានរឿងអ្វីដែលគេផ្សព្វផ្សាយនោះឡើយ គ្រាន់តែដឹងថាគេ នាំគ្នាបារម្ភថាផែនដីនេះនឹងរលាយ ឬមេឃនឹងងងឹតបីថ្ងៃជាប់គ្នា ឬថាមានរឿងក្រឡាប់ចាក់កើតឡើងចំពោះ មនុស្សលោក។ល។ ដល់តែអីចឹងទៅប្រមាណបួនប្រាំថ្ងៃមុននេះ ខ្ញុំបានគរទុកខោអាវបីគំនររួចជាស្រេចប្រុង ប្រៀបថាបើមានរឿងអ្វីកើតឡើង ខ្ញុំនឹងស្លាប់ទៅបានស្រួលខ្លួនបន្តិច សោះមិនហត់នឹងបោក អ៊ុតខោអាវដែល បានគរទុកនេះ «បោកទុកឱ្យនរណាបើផែនដីវិនាសស្អែកខានស្អែកនេះទៅហើយនោះ?» កុំថាត្រឹមតែខោអាវ តែស្អីម៉ាតិចក៏ខ្ញុំមិនធ្វើដែរ គឺខ្ញុំរស់យ៉ាងមានន័យពេញលេញជាកំជិល អាំងផេះតែម្តង មិនអាចឱ្យនរណាម្នាក់ មកមើលងាយភាពកំជិលរបស់ខ្ញុំបានទេ ប្រៀបដូចជនខិលខូចដែលប្រសប់បំផុតគ្មាននរណាអាចចាប់កំហុស គេបាន។
បើដឹងថាផែនដីជិតវិនាសទៅហើយ ចុះយើងដែលនាំគ្នារស់នៅលើផែនដីនេះទៅខំធ្វើការ ធ្វើងារឱ្យអស់កម្លាំង ធ្វើស្អីបើគង់តែទៅតាមផែនដីដែរនោះ?
ចំណែករបស់របរមានដូចជា នំនែក ផ្លែឈើ និងគ្រឿងបរិភោគនានាខ្ញុំបានហូបបង្ហើយវាអស់ពីក្នុងផ្ទះរលីង តែម្តងគ្មានសេសសល់សូម្បីអង្ករមួយកំប៉ុងឡើយ និយាយៗទៅ គឺថាបោសសម្អាតរបស់របរក្នុងផ្ទះឱ្យអស់ នេះជាគំនិតអ្នកមីក្រូសេដ្ឋកិច្ចដោយសារខ្លាចខាត។
គ្រាន់តែដឹងថាផែនដីលែងរលាយភ្លាមកាលណាខ្ញុំបានកក់សក់របស់ខ្ញុំយ៉ាងស្អាត និងដុសក្អែលខ្លួនបានជ្រះ សគ្រាន់មើលបន្តិចដែរ 😀
អាឡូវនេះ ថ្ងៃដែលផែនដីក្រឡាប់ចាក់បានកន្លងផុតទៅហើយ ខ្ញុំក៏បានដឹងខ្លួនច្បាស់ថាមិនគួរគិតពីរឿងបែប នេះសោះ វាបានរំខានទម្លាប់ល្អក្នុងការរស់នៅរាល់ថ្ងៃរបស់ខ្ញុំអស់។ ខ្ញុំទើបតែប្រឹងបោកខោអាវមួយគំនរហើយ នៅសល់បួនគំនរទៀត ប្រហែលបីថ្ងៃទៀតបានបោករួចស្អាតបាតដូចដើមវិញ។
//
ណ្ហើយ បើថាថ្ងៃនេះវាគ្មានរឿងអ្វីកើតឡើងទេនោះ ខ្ញុំនឹងគ្រាន់តែគិតថាជាការស្រមើស្រមៃទៅចុះ។
តែចង់បង្ហាញពីអារម្មណ៍ក្នុងបេះដូងបន្តិចសិន ៖
តាំងពីក្មេងមក ឪពុកម្តាយខ្ញុំតែងបណ្តុះគំនិតស្រឡាញ់របស់ទំនើប និងបច្ចេកវិទ្យាថ្មី ដែលហាក់ចង់បង្ហាញកូនៗ ថាមនុស្សត្រូវតែតាមឱ្យទាន់សម័យថ្មីនឹងគេ កុំទៅធ្វើតាមកំណាព្យរបស់លោក គយ សារុន អី គេផឹកទឹកសុទ្ធ ឯង ទៅផឹកទឹកថ្លុកក្របីឯណោះវិញ។
ខ្ញុំមានកាមេរាមួយសម័យឆ្នាំ ១៩៩៥ ដែលឪពុកខ្ញុំឱ្យមក គឺជាកាមេរាថតរូប ផ្តិតភ្លាមៗ ឬនិយាយម្យ៉ាងទៀតថា ថតភ្លាមចេញភ្លាម។ ប្រើបានប្រហែលពីរឆ្នាំ ខ្ញុំក៏ដាក់តាំងសារមន្ទីរក្នុងទូកញ្ចក់នៅឯផ្ទះទៅ ព្រោះរកប្រាក់ទិញ ហ្វីលវាមិនបាន (ថ្លៃពេក) តែកញ្ចក់វាច្បាស់គ្រាន់បើពិតមែនតែមិនស្អាតដូចឥឡូវ សម្រាប់ពេលនោះគឺពិសេស។
បន្ទាប់មកគឺអ៊ំស្រី និងអ៊ំប្រុស បានទិញកាមេរាម៉ាកអូឡាំភឺស អូអឹម២០ ប្រើហ្វីលមួយឱ្យដោយមានភ្ជាប់នូវភ្លើង បំភ្លឺបន្ថែមតែគ្មានកញ្ចក់សម្រាប់ហ្សូមទេ។ កាលហ្នឹងឡូយអស់ទាស់ម៉ង ខ្ញុំកាន់ដើរ ពេញភូមិចុចចុះចុចឡើង តាមពិតគ្មានហ្វីលទេ មានតែថ្មចុចគ្រាន់នឹងឮ សូរឱ្យគេខ្លាចតែប៉ុណ្ណោះ។ មានប្រាក់ឯណាទៅទិញហ្វីល និង ផ្តិតរូបនោះ?
ឥឡូវនេះ ខ្ញុំជាអ្នកដែលជាប់ចិត្តនឹងកាមេរាម៉ាក ហាស៊ែលប្លេដ និង ឡីកា។ ខ្ញុំស្រឡាញ់ព្រោះវាមានកញ្ចក់ដ៏ល្អ ដែលធ្វើឱ្យយើងមើលឃើញអ្វីៗតាមកញ្ចក់កាមេរាអាចមានន័យផ្សេងខុសពីយើងមើលវាតាមភ្នែកធម្មតា។
ហាស៊ែលប្លេដ អេឆ៍ហ្វឌី
ញីវ ឡីកា អេស
អត់ ញីវ ឡីកា អេស បានតែ ឡីកា អេស មួយនេះក៏បានដែរ
ឱតើថ្ងៃណាទើបខ្ញុំមានវាសនាបានរបស់ដែលខ្ញុំស្រឡាញ់មកដើរឱបទៅលោក បើម្ង៉ៃៗមិនដែលគិតខំធ្វើការ បន្ថែមរបរផ្សេងដើម្បីសល់ប្រាក់គ្រប់គ្រាន់នឹងទិញពួកវាផងនោះ?
ពេលចាស់ទៅចង់ធ្វើជាអ្នកថតរូប និងសរសេរអត្ថបទកំប្លែង។
//
ទោះជាមានអ៊ីមែលការងារម៉ាកំភ្លូសធ្លាក់ចូលក្នុងប្រអប់សំបុត្រខ្ញុំយ៉ាងណា ក៏ខ្ញុំមិនខ្ចីឈឺក្បាលវិលមុខអីដែរ សំខាន់គឺបើសិនគ្មានថ្ងៃស្អែក។
សម្រាប់ខ្ញុំ បើសិនគ្មានថ្ងៃស្អែក អីចឹងអ៊ីមែលទាំងអស់ហ្នឹង បូករួមទាំងការងារមួយកំភ្លូសគរលើតុនេះនឹងគ្មាន ពេលបានមើលបានធ្វើទៀតឡើយ។
ជាច្រើនរយដងហើយដែលខ្ញុំបានស្រមៃថា ថ្ងៃណាមួយការងាររបស់ខ្ញុំ ខ្ញុំអាចធ្វើវារួចរាល់ក្នុងមួយថ្ងៃៗ ហើយ មានពេលទំនេរសម្រាប់ការលម្ហែ តែខុសស្រឡះ ជិតម្ភៃឆ្នាំហើយដែលធ្វើការងារមិនដែលចេះអស់ រាប់តាំងពី ការងារកាត់ស្មៅនៅក្នុងក្លឹបកីឡា ដែលជាកិច្ចការដំបូងគេផ្តល់ចំណូលដល់ខ្ញុំ។
មានតែសង្ឃឹមថាថ្ងៃស្អែកជាថ្ងៃដែលខ្ញុំអាចសម្រេចបំណងរបស់ខ្ញុំ។
//
និយាយរឿងមិនបានការមួយរបស់ខ្ញុំចែកញាតិមិត្តកម្សាន្តភ្នែកម្តងថ្ងៃនេះ។
ជិះម៉ូតូតាមផ្លូវរាល់ដងខ្ញុំតែងប្រទះភ្នែកនឹងសត្វស្លាបជាច្រើនដែលខ្ញុំមិនដែលប្រទះភ្នែកឯទីក្រុងសោះ។ មានម្តង នោះខ្ញុំបានឃើញត្មាតប្រផេះ។ វាគ្រាន់តែឮសម្លេងម៉ូតូវាហើរទៅបាត់។ ម្តងនោះឃើញឆ្មាបាហោះរំលងពីមែក ឈើមួយទៅមែកឈើនៃដើមមួយទៀត ខ្ញុំបានត្រឹមហាមាត់ស្រែកប្រាប់ម្តាយថា ឆ្មាបា! ម្តាយខ្ញុំដែលសម្បូរណ៍ ដោយសម្ភារៈពេញខ្លួន មានមួកឃ្លុប មានវ៉ែនតាខ្មៅ មានស្រោមដៃ ស្រោមជើង កន្សែងរុំក និងម៉ាសបិទច្រមុះ មិនបាន ឃើញទេព្រោះសត្វនោះវាលឿនណាស់ គាត់ស្រែករក៖ ឯណាកូន? ឯណា? សត្វហ្នឹងគេកម្រឃើញ ណាស់!
ខ្ញុំចង់ទិញកាមេរាថតរូបមួយដែលប្រើសម្រាប់ថតសត្វ ទេសភាព។ គ្រាន់តែហាមាត់សុំលុយគាត់ភ្លាមពេលណា៖
ស្អីគេ? កាមេរាមួយជិតមួយពាន់ដុល្លា?
មានអាជិតមួយម៉ឺនដុល្លាទៀតឯណោះ! (ស្មានតែគាត់ចង់ស្រង់ទិន្នន័យថ្លៃកាមេរា)
ចុះទៅចំណាយប្រាក់ឥតប្រយោជន៍ថែមធ្វើអី បើកាមេរាផ្ទះយើងមានម្នាក់មួយៗសឹងគ្រប់គ្នាហើយនោះ?
តែអាហ្នឹងថតរូបសត្វមិនបានច្បាស់ទេ! ខ្ញុំចង់ថតរូបសត្វ និងចងក្រងឯកសារទុក សម្រាប់ពេលចាស់ទៅខ្ញុំនឹង អង្គុយមើលពួកវាដែលប្រហែលជានឹងពិបាករកមើលណាស់ទៅថ្ងៃមុខ។
យី!!! រូបម៉ែមិនថតទៅថតរូបសត្វឯណាឯណោះទៅវិញ?
អូហ៍ភ្លេច ម៉ាស៊ីនថ្លៃហ្នឹងថតរូបមនុស្សក៏ស្អាតណាស់ដែរ។ ខ្ញុំនឹងថតរូបម៉ាក់មុនគេទាំងអស់! (ខ្ញុំនឹកថា គាត់ពិត ជាចង់ថតរូបអីម៉្លេះទេ! រូបថតមានតាំងពេញផ្ទះហើយ ពេលខ្ញុំចង់ថតរូបសាលាសំណាក់ គាត់ទៅឈរថតពីមុខ ទៀតលោកអើយ!!! សំណាងហើយ បើសិនមានកូនប្រសារជាតួកុនទៀតនោះ គាត់នឹងទៅសុំដើរតួជាមួយមិន ខាន???)
ចាំបួនឆ្នាំទៀតទៅ! ចាំពេលកូនគោរបស់ឯងធំចាំលក់វាទិញទៅ ព្រោះឆ្នាំនេះម៉ាក់ធ្វើស្រែមិនសូវបានផលទេ!!!
ឡាប់បាត់ហើយ!!! បួនឆ្នាំទៀត អស់អារម្មណ៍ល្មម…
លើកនេះខ្ញុំចេញទៅព្រៃតែម្នាក់ឯងទេ ព្រោះគាត់មិនសូវស្រួលខ្លួន ហើយនៅមើលជីដូនខ្ញុំដែលចាស់ជរាឯផ្ទះ។ តាមពិតទៅខ្ញុំទៅជួយមើលម្តាយមិត្តភ័ក្តិខ្ញុំដែលគាត់ធ្វើចំការឆ្ងាយពីខេត្តនោះផង ព្រោះគាត់ក៏ធ្លាប់ជួលខ្ញុំឱ្យ ជួយតាំងពីកាលខ្ញុំអត់ការងារធ្វើម៉្លេះ។
ជិះម៉ូតូតាមផ្លូវខ្ញុំសម្លឹងរកកន្លែងដោះទុក្ខសត្វ ក៏ជាន់ផ្តាច់លេខហើយពន្លត់ម៉ាស៊ីនដើម្បីសន្សំសាំងម៉ូតូ។ ងាក ទៅឃើញសត្វខ្សឹប ឬធ្នាក់អណ្តើក (បានជាស្គាល់ព្រោះធ្លាប់ឃើញរូបកាលនៅធ្វើការបរិស្ថាន) ក៏ដាក់ម៉ូតូ ស្រួលបួល រួចដើរលបៗសំដៅរកវាដែលខ្ញុំបានឃើញកំពុងឈរលើវាលស្មៅមានព័ណ៌ស្រដៀងគ្នា។
ដំបូងដើរនឹងស្បែកជើងផ្ទាត់វាឮសូរផ្លប់ៗ ចាប់អារម្មណ៍ថាបន្លឺសូរក៏ដោះស្បែកជើងចោល ហើយដើរឱនៗទៅ រកវា។
ដោយសារអាវក្រៅរបស់ខ្ញុំព័ណ៌ស ខ្ញុំខ្លាចវាឃើញស្មានតែខ្មោចដើរលបៗទៅលងវា នាំវាភ័យហើរទៅបាត់ ខ្ញុំ ក៏ដោះអាវចោលមួយទៀត។ ដើរលបៗតាមគុម្ពោត ព្រៃតូចៗជិតដល់ហើយខ្ញុំក៏នឹកថាខ្ញុំដើរអីចឹងនៅតែឮស្នូរ ជើងខោទធាក់ខ្យល់ភឹបៗ ក៏លូនលើស្មៅម្តង។ ម្តងនេះទៅជិតដល់កន្លែងដែលខ្ញុំបានឃើញវាហើយ ខ្ញុំក៏ឈប់ សំងំរកមើល តើវាបានផ្លាស់ទីទៅត្រង់ណា? ដៃទាញទូរស័ព្ទមកកាន់ប្រុងប្រៀបរួចស្រេច ថ្ងៃត្រង់អីចេះពេញពន្លឺ ល្អណាស់សម្រាប់កាមេរាទូរស័ព្ទ ខ្ញុំងាករកមើលវាយ៉ាងផ្ចិតផ្ចង់ ព្រោះព័ណ៌វាប្រផេះអុចៗស្រដៀងនឹងវាលស្មៅ ដែលងាប់នេះ។ សំងំបណ្តើរ លូនតិចៗងាករកមើលវាបណ្តើរ នឹកបណ្តើរថា ឱភ្នែកអើយភ្នែក អត់ពាក់វ៉ែនតា ដូច មនុស្សស្ទើរខ្វាក់អីចឹង!
ដេករកមើលអស់ចិត្តអស់ចង់ហើយ តែរកវាមិនឃើញទេ បែបវាហើរទៅបាត់តាំងពីយូរហើយក៏មិនដឹង ណ្ហើយ!
ខ្ញុំក៏ក្រោកភ្លែតពីក្រាប ស្រាប់តែខ្ញុំឃើញវានៅជិតនឹងខ្ញុំប្រហែលបីម៉ែត្រ៖ ហ្អាក!!!
គ្រាន់តែឮខ្ញុំភ្លាត់មាត់បែបនេះ វាក៏ស្ទុះហើរវឹងទៅបាត់ទៅ!
នេះបានថា អាខ្វាក់ចំជាមួយអាថ្លង់ មានអីទៀត!
ខ្ញុំក្រោកឡើងបបោសខ្លួនដែលលូនប្រឡាក់ដី ទើបតែមើលដាច់ឡេវអាវអស់រលីង! ចុមតិចអាសត្វខ្សឹបហ្នឹងនៅ លួចមើលខ្ញុំទេដឹងបានជាវាមិនព្រមហើរទៅ? បែបមិនមែនវាថ្លង់ស្តាប់មិនឮខ្ញុំលូនទេ តែគឺវាហ្នឹងខូចចង់លួច មើលស្រីស្អាតទេមើល៍ទៅ!
ហ៊ឺស ហ្អា៎! ហ្អែងតែហ៊ានយកដើមយើងទៅនិយាយប្រាប់គ្នាឯង ឯងមុខជាមិនរួចខ្លួនទេ!
ចាំមើល៍តឹ! ខ្ញុំនឹងប្តឹងវាពីបទ…
(មូលហេតុទាំងឡាយគឺមកពីម្តាយខ្ញុំមិនព្រមឱ្យប្រាក់ទៅទិញកាមេរាថតរូបសត្វ)
ប្រកាសមុនខ្ញុំបានជម្រាបជូនពីចោរបោកលើខ្លួនខ្ញុំ និងអ្នករាជការថ្នាក់កណ្តាល។
ថ្ងៃនេះខ្ញុំនឹងជម្រាបជូនពីចោរបោកសមាជិកគណៈកម្មាធិការសហគមន៍ខ្ញុំវិញម្តង។
ខ្ញុំកំពុងតែរវល់យ៉ាងខ្លាំង ជាមួយកាលវិភាគការងាររបស់ម្ចាស់ជំនួយដែលត្រូវចុះទៅពិនិត្យនៅទីវាលនាពាក់ កណ្តាលឆ្នាំ។ មានការងារបន្ថែមមួយមុខទៀតគឺសហគមន៍មួយក្នុងចំណោមដប់ពីរសហគមន៍ដែលត្រូវចុះទៅ មើលនោះ មានរៀបកម្មវិធីធំមួយដែលត្រូវការអញ្ជើញមនុស្សជាច្រើនផ្នែកទៅចូលរួម។ ការងារជាន់ពីលើគ្នា ឬ អាចនិយាយបានថា កំពុងមានរវល់ហើយ ឆ្លៀតមានគេហៅទៅផឹកស៊ីទៀត។
មុនហ្នឹងបន្តិច មានប្រធានសហគមន៍មួយគាត់បានទូរស័ព្ទមកសួរទាំងព្រឹកព្រលឹមថា គាត់ទើបបានទទួល ទូរស័ព្ទពីមនុស្សប្រុសម្នាក់ដែលគេអះអាងថាជាឯកឧត្តមចង់នាំយកម៉ូតូមួយគ្រឿងមកជូនសហគមន៍ដែល ជាអំណោយសម្រាប់ការងារសហគមន៍ពីគម្រោងយើង។ គាត់បានសួរខ្ញុំថា៖ តើពិតទេអ្នកគ្រូ? មានគេនឹងយក ម៉ូតូមកឱ្យខ្ញុំមែនទេ?
ខ្ញុំតបទៅវិញថា៖ តើគេនិយាយអ្វីទាក់ទងនឹងលុយកាក់ ដូចជាសុំលុយបងដែរទេ? ឬក៏ដោះដូរម៉ូតូនោះជាមួយ ប្រាក់កាសខ្លះៗរបស់បងដែរទេ?
មានតែសុំប្រាក់ថ្លៃដឹកម៉ូតូ។
ចុះបងនិយាយនឹងគេថាម៉េច?
ខ្ញុំថាឱ្យតែឃើញម៉ូតូ កុំថាថ្លៃដឹក ខ្ញុំជូនដល់មួយរយដុល្លាឯណោះ។
ចុះគេមានសុំស្អីទៀតពីបងដែរទេ?
និយាយចុះឡើងៗ គេសុំកាតទូរស័ព្ទដប់ដុល្លា។
បងមានកោសកាតឱ្យគេទេ?
អត់ទាន់ផង ខ្ញុំតេមកសួរអ្នកគ្រូសិន។
បង! ខ្ញុំជាអ្នកទំនាក់ទំនងបងក្នុងជួរសហគមន៍។ បើសិនជាមានអ្នកណាចង់សួរនាំ ឬមានអ្វីជូនបង គ្មាននរណា គេរំលងខ្ញុំទេ គឺគេត្រូវតែជូនដំណឹងមកខ្ញុំឱ្យខ្ញុំទាក់ទងបង។ ឥឡូវបងកុំកោសកាត ឬផ្តល់ប្រាក់អីឱ្យគេឱ្យសោះ ហើយហៅលេខទូរស័ព្ទដែលគេតេមកបងម៉ោ ខ្ញុំនឹងតេទៅគេភ្លាម។ ខ្ញុំចង់ដឹងថាតើអ្នកនោះជាអ្នកណា?
គាត់ហៅលេខដែលតេចូលគាត់មុនហ្នឹងប្រហែលដប់ប្រាំនាទីមកឱ្យខ្ញុំ ខ្ញុំក៏យកលេខរបស់ខ្ញុំតេទៅលេខនោះ គេ មិនទទួលទូរស័ព្ទ ក្រោយមកក៏បិទទូរស័ព្ទមិនឱ្យតេចូលទៀត។ ខ្ញុំប្រាប់ទៅសហគមន៍ខ្ញុំវិញថាលេខនោះបិទបាត់ ទៅហើយ មានន័យថាគេបោកយើងទេ។ ខ្ញុំតេរាវគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលអាចផ្តល់លេខទូរស័ព្ទរបស់ សហគមន៍ខ្ញុំទៅគេអាចទាក់ទងបាន ចង់ដឹងថាហេតុអ្វីបានជាគេស្គាល់លេខ និងដឹងថាគាត់ជាប្រធានសហគមន៍ អីក៏ច្បាស់ម្ល៉េះ? ពេលរាវអស់ពេញមួយថ្ងៃគឺដឹងច្បាស់ថា អ្នកនោះឯងទូរស័ព្ទរកលេខសហគមន៍ពីមេឃុំ ហើយ ប្រាប់មេឃុំថាគាត់ជាឯកឧត្តមដែរ ហើយដឹងច្បាស់ទៀតថាឯកឧត្តមនោះធ្វើការនៅឯណាច្បាស់លាស់ណាស់ ទៅទៀត។
ដោយក្តីបារម្ភ ខ្ញុំបានតេជម្រាបសហគមន៍នានាដែលនៅក្នុងខេត្តជាមួយសហគមន៍នោះដើម្បីការពារការចាញ់ បោកគេរបៀបដូចគ្នានេះ។
ភ្លេចគិតឱ្យឈឹងសហគមន៍នៅឯខេត្តផ្សេងទៀត។ ស្រាប់តែគាត់តេមកសួរ៖
អ្នកគ្រូអើយ មានគេតេមករកខ្ញុំប្រាប់ខ្ញុំថាអ្នកគ្រូឯងឱ្យលេខខ្ញុំទៅគាត់ដើម្បីដឹងម៉ូតូមកឱ្យខ្ញុំមួយដែលជា អំណោយលើកទឹកចិត្តពីគម្រោងឱ្យមកសហគមន៍ខ្ញុំដែលធ្វើការងារបានល្អជាងគេ (ពិតមែនហើយ ខ្ញុំធ្លាប់ សរសើរថាគាត់ដឹកនាំការងារបានល្អជាងគេក្នុងចំណោមសហគមន៍ទាំងអស់ ព្រោះគាត់ជាគ្រូបង្រៀន និង ជា អ្នកធ្លាប់រស់នៅជំរុំជាយដែនផងដែរ)។
គ្រាន់តែឮភ្លាម ថ្លើមខ្ញុំជ្រុះបាត់ភ្លាម ។ ជ្រុះបាត់នោះគឺថា មុខជាវាបោកបានសហគមន៍មួយនេះដែលនៅខេត្ត ផ្សេងពីសហគមន៍មុន និងសហគមន៍ផ្សេងទៀតដែលនៅខេត្តទាំងបីមិនខានទេ។
សួរបញ្ជាក់ចុះ ឡើង គាត់ប្រាប់ថា គេនិយាយដូចជាច្បាស់ណាស់ ហើយគេសុំកោសកាត ម្ភៃដុល្លា គាត់ក៏កោស បញ្ចូលឱ្យទៅ ព្រោះគាត់ច្បាស់នៅត្រង់ គេស្គាល់រូបរាងអ្នកគ្រូកល្យាណច្បាស់ណាស់។
វាត់ដឹហ្វាក់។
ខ្ញុំតេរកលេខអាចង្រៃនោះភ្លាម ក្រោយពេលដឹងដំណឹង ហើយវាមិនលើកទូរស័ព្ទ ។ ខ្ញុំក៏តេឱ្យគាត់ តេទៅទាក់ទង វាភ្លាមថា ឱ្យតែបានម៉ូតូមកឱ្យគាត់បង់ប្រាក់ឱ្យវាប្រាំរយដុល្លា ជាសគុណ។ តែគាត់តេទៅយ៉ាងណាក៏វាមិនព្រម លើក ចុងក្រោយវាបិទលេខហ្នឹងចោលទៅ។
អាចោលម្សៀតហ្នឹងវាធ្វើទុក្ខខ្ញុំ និងសហគមន៍ខ្ញុំ នៅពេលដែលខ្ញុំកំពុងរវល់សឹងដាច់ខ្យល់ស្លាប់ម្តងៗយ៉ាងនេះ ឯង។
ក្តៅអើយក្តៅ ខ្ញុំដាក់បណ្តាសាវាឱ្យក្រម៉ាអាយ៉ូសអាអ្នកបោកប្រាស់គេរបៀបហ្នឹង។
//
ជាបឋម ខ្ញុំត្រូវអរគុណដូមេនវើតប្រេស ដែលបានផ្តល់ឱកាសឱ្យយើងជាសមាជិកអ្នកប្រើប្រាស់បានទាក់ទងគ្នា តាមរយៈការបង្កើតប្លក់ បានចែករំលែកចំណេះដឹងទោះតិចក្តីច្រើនក្តី បានបង្ហាញពីអារម្មណ៍យកចិត្តទុកដាក់ពី គ្នាទៅវិញទៅមក ធ្វើដូចជាពីផ្ទះមួយទៅផ្ទះមួយទៀតនោះនៅក្បែររបងគ្នា មានពេលខ្លះឈ្លោះគ្នាលើផ្ទះគ្នាឯង ទាំងរឿងមិនគួរនឹងឈ្លោះសោះ។ល។ តែសប្បាយម្យ៉ាងដែរតើ!
«សក់នរណាក្បាលអ្នកហ្នឹង» និង «ចង្កៀងផ្ទះនរណា ឆេះផ្ទះអ្នកហ្នឹង រលាយ!» ពាក្យសមជាមួយស្ថានភាពខ្ញុំ ពេលនេះណាស់។ ប្រហែលជាថ្ងៃនេះខ្ញុំមានរឿងរ៉ាវពិបាកក្នុងការងារច្រើនពេកទើបចង់និយាយពាក្យពីរបីម៉ាត់ នៅទីនេះ។
អរគុណមិត្តទាំងអស់នៅវើតប្រេស! ខ្ញុំសូមទុកជាមិត្តទៅចុះទោះជាមានពូ បងខ្លះចាស់ជាងក៏ដោយ នោះគ្រាន់ តែជាទម្លាប់នៃការហៅឈ្មោះរបស់ជាតិសាសន៍យើងប៉ុណ្ណោះ តាមដោយពិតទៅយើងមិនបានជាប់សាច់ជាប់ ឈាមជាញាតិនឹងគ្នានោះទេ។
នៅទីនេះខ្ញុំមានមិត្តជាច្រើន។ អ្នកទាំងអស់គ្នាបានដក់ជាប់ក្នុងអារម្មណ៍របស់ខ្ញុំ ទោះជាយើងមិនដែលបានជួប ប្រាស្រ័យគ្នាដោយផ្ទាល់ក្តី ក៏ខ្ញុំមានអារម្មណ៍ថាគ្នាយើងខ្លះជិតស្និទ្ធមិនគួរឱ្យជឿក្នុងពេលដែលបានស្គាល់គ្នា តាមរយៈវើតប្រេសនេះ។
បងសុធា៖ ខ្ញុំចាំបានថាបងជាមនុស្សដំបូងគេដែលខ្ញុំចាប់ផ្តើមទាក់ទងជាមួយ ព្រោះប្រហែលជាត្រូវគ្នាច្រើនលើ ទស្សនៈ និងគំនិតខ្លះៗដែរ។ ពិតមែនតែមានពេលខ្លះខ្ញុំ និង បងមានគំនិតខុសគ្នា តែខ្ញុំបានរៀនសូត្រយ៉ាងច្រើន ពីគ្រួសារបង។ ខ្ញុំចាំបានថា ខ្ញុំពេញចិត្តនឹងប្រកាស «អំពីផ្កាប្រចាំជាតិ» របស់បងជាងគេ។
សុជីវី៖ ខ្ញុំប្រហែលជាស្រឡាញ់ពេញចិត្តស្រីក្មេងទាំងបីរបស់ប្តី ជីវីបានជាខ្ញុំទៅញ៉ែតែផ្ទះ ហេង សុជីវី ហ្នឹងរហូត តាំងពីស្គាល់គ្នាមក។ រឿងស្រឡាញ់ស្រីក្មេងរបស់គេហ្នឹង ខ្ញុំស្រឡាញ់ច្រើននាក់មកហើយរួមមានទាំងបងសុធា ផងដែរតែមិនមែនមានន័យថាអាចលេងជាមួយបានយូរទេ។ និយាយៗទៅ គឺបានត្រឹមតែម៉ាស្រឡាញ់ តែបើឱ្យ នៅជាមួយប្រហែលជាក្លាយជាមនុស្សធំឃោឃៅដាក់ក្មេងមិនខានរ៉េ។ ខ្ញុំចាំបានថាខ្ញុំចូលចិត្តប្រកាស «បង្រៀន កូនក្មេងឱ្យមានទម្លាប់ល្អ» របស់ជីវី។
តាម៉ាប់៖ ពិតមែនតែយើងទាំងពីរធ្លាប់បានប្រកាសរៀងខ្លួនថាប្រកាន់អ្នកនយោបាយខុសគ្នា ក៏ប៉ុន្តែខ្ញុំ និង តាម៉ាប់ នៅរក្សាបានទំនាក់ទំនងមិត្តភាពជាធម្មតា ដោយព្យាយាមមិនជ្រៀតជ្រែកគំនិតគ្នាទៅវិញទៅមកនាំល្អក់កករ។ មួយចំណុចដែលខ្ញុំត្រូវគ្នាជាមួយតាម៉ាប់ គឺការចំណាយពេល ចំណាយប្រាក់លើរបស់ដែលខ្លួនពេញចិត្ត ជា… ពិសេសគឺកាមេរាថតរូប។ នឹករឿងហ្នឹងពេលណា ខ្ញុំតែងអន់ចិត្តនឹងខ្លួនឯងជានិច្ចដែលខ្ជីខ្ជាមិនបានទិញកាមេរា ដែលខ្លួនឯងស្រឡាញ់ យកមកកាន់ថ្នាក់ថ្នមថែរក្សាដូចជាតាម៉ាប់បានធ្វើ។ បែបខ្ញុំមានជម្ងឺ អូស៊ីឌី ហើយខ្ជិល។ ព្រោះខ្លាចចោរឆក់កាមេរា និងខ្ជិលកាន់ទៅតាមខ្លួនខ្លាចធ្លាក់ទឹកប្រូងទៅ ខ្ញុំត្រូវអង្គុយយំពីរបីខែលេង។
មិត្តផ្សេងទៀត កុំស្មានថារួចខ្លួនដែលមិនត្រូវបានខ្ញុំហែកកេរ្ត ខ្ញុំនឹងដាក់ប្រកាសជាខាងក្រោយទៀត។
និយាយគ្នាឱ្យហើយណា៎ បើសិនឃើញខ្ញុំនៅលក់បាយ លក់ស្រូវ តាមផ្លូវ តាមផ្សារអី អាណិតតែហៅរកផង។
ពេលសម្លឹងមើលមេឃលើកណា បងតែងគិតដោយច្រឡំថា អូននៅទីនោះ
ដោយសារតែថ្ងៃទី ០៣ ធ្នូ នេះជាថ្ងៃខួបកំណើតរបស់គាត់ ខ្ញុំសូមឧទ្ទិសអត្ថបទកម្សាន្តអារម្មណ៍មួយនេះ ជូនដល់ នារីម្នាក់ក្នុងអតីតកាលរបស់ខ្ញុំ។
♥♥♥
≈នេះជាភាគនិទានស្នេហាព្រាត់ប្រាស អ្នកមានស្នេហាក្សេមក្សាន្ត អាចរំលងចោលបានត្រង់រឿងនេះ≈
♥♥♥
ថ្ងៃនេះ បងរើកកាយរកសំបុត្ររបស់អូនពីក្នុងប្រអប់ក្រដាសដែលរក្សាទុករបស់របរចាស់ៗជាអនុស្សារីយ៍យើង។
…សុំទោសបង!
អូនដឹងច្បាស់ថាពេលណាមួយយើងនឹងបែកគ្នា ទោះមិនមែនដោយសាររោគា យើងក៏នឹងបែកគ្នា ដោយសារតែហេតុផលគ្រួសារមិនខាន។
ទោះជាអូនប្រឹងសរសេរសំបុត្រទុកឱ្យបងអស់ក្រដាសមួយរ៉ាមក៏មិនអាចបរិយាយសេចក្តីស្រឡាញ់ដ៏ លើសលប់របស់អូនបានសព្វគ្រប់ឡើយ។ អូនសម្រេចចិត្តទុកសំបុត្រនេះជាវត្ថុជំនួសសម្តីអូនដែល នឹងអាចលួងលោមបងបានពេលអូនទៅបាត់។
សុំទោស…អូនមិនចង់ទុកបងឱ្យនៅជាមួយនឹងសេចក្តីសោកសៅក្នុងបេះដូងទេ តែអូនប្រឆាំងនឹង វាសនាមិនបាន…មានតែសុំចិត្តបងកុំឱ្យព្រួយពេក តាំងចិត្តឱ្យបានមាំមួន ក្រោកឈរឡើងដោយខ្លួន ឯង ហើយសាងកេរ្តឈ្មោះឱ្យបានល្អក្នុងសង្គម។ ពេលស្រមៃឃើញបងសម្រេចបំណងពេលណា អូនញញឹមម្នាក់ឯងជួយត្រេកអរបងដែរ។ កុំនឹកអូនឱ្យដល់ថ្នាក់ឈឺ ព្រោះបើបងឈឺ អូននឹងកាន់តែ មិនស្ងប់ចិត្ត កាន់តែឈឺ កាន់តែគិតពីបង … ទោះជាយ៉ាងណាអូនត្រូវតែទៅ…
ចាំទុកណា៎ អូនទៅតែមួយរយៈទេ អូននឹងត្រឡប់មករកបងវិញ។
សូមនឹកដល់អូនផងពេលដែលមាន នរណាម្នាក់មកឱបបងពីក្រោយ…
ថ្ងៃនេះនិយាយរឿងសត្វពន្លាត់បន្តិចហើយ ព្រោះហួសចិត្តពេក។
អ្នកមានកូន អ្នកមានប្តី អ្នកមានសង្សារ គេមានគ្នាគេ ខ្ញុំមានពីណា? ងាកទៅប្អូន វាដើរបាត់ៗជាមួយសង្សាររក ពេលទំនេរនៅលេងជាមួយបង ជាមួយម៉ែគ្មានសោះ។ បែរទៅមិត្តភ័ក្តិគេក៏មានប្តីប្រពន្ធផឹនគេដែរ មានពីណា គេមកកំដរមនុស្សដូចជាខ្ញុំ? មានតែលេងជាមួយឆ្កែនៅផ្ទះហ្នឹងហើយ។
និយាយពីឆ្កែវិញ វាឈ្មោះអាយក្ស (លី អសុរិន្ទ) និងអាតូរូ (លី អង្គារា) អាពីរនាក់នេះចរឹតខុសគ្នាដាច់ស្រឡះ។ អាមួយកាត់មករកខ្ញុំ អាមួយទៀតមិនដឹងកាត់ទៅរកពីណា?
អាកាត់មករកខ្ញុំ ចរឹតកោងតែម្តង បើមានឆ្កែឯណាចូលមកលេងក្នុងភូមិវាដេញគេគ្មានដឹងថាគីឡូស្មើគ្នាឬចាញ់ គេទេសំខាន់គឺមិនឱ្យគេចូលក្នុងដីភូមិ។ បើថាខាំគេមិនឈ្នះខុសចិត្តត្រូវរបួសសុសខ្លួន … ម៉ែខ្ញុំតែងថា អានេះ បានពិតជាកូនវាពិតប្រាកដមែន…
បើមានឆ្កែញីណាចូលមករកវា វាមិនដេញខាំទេ តែក៏មិនស្វាគមន៍ដែរ។ បើញីនោះអាស ចរឹតអន់ទៀត រឹតតែមិន មើលមុខ និងទីបញ្ចប់ពេលវាធុញពេកក៏ដេញចេញពីដីភូមិយើងទៅ។
ចំណែកអាមួយទៀតដើរបាត់ៗពីផ្ទះ មិនចេះចាំផ្ទះទេ ដូច្នេះគេក៏មិនសូវបានគិតគូរអីវាដែរ គិតត្រឹមតែស្រែកហៅ ពេលដាក់បាយឱ្យស៊ីប៉ុណ្ណោះ។ លែងនិយាយចេញ ព្រោះហៅមកប្រដៅយ៉ាងម៉េចក៏មិនចេះស្តាប់សោះ។
ចំណែកអាសំណព្វចិត្ត តែបាត់មួយភ្លែតគឺគេស្រែកហៅរកភ្លាម ព្រោះវាមិនដែលបាត់ពីផ្ទះ ពីក្រោមឡានទេ។ អ្នកជិតខាងខ្ញុំស្រឡាញ់ឆ្កែខ្ញុំ ដូចជាពួកយើងដែរ គឺថាបើមានកម្មវិធីអីមួយ ឆ្កែក៏ត្រូវបានទទួលការយកចិត្តទុក ដាក់ស្មើនឹងមនុស្សម្នាក់ផងដែរ (មកពីបុណ្យ មកពីការគឺមានរបស់ផ្ញើវា ហើយស្រណោះតែគាត់មានឆ្កែទៅ គឺ អត់មានទេ មានតែឆ្កែខ្ញុំហ្នឹងគ្រាន់ចែកគ្នាស្រែកហៅ) ។ និយាយពីម្តាយខ្ញុំដែលត្រូវជាជីដូនវា ដែលហ៊ានចំណាយ ប្រាក់ទិញឡានទុកចោលកណ្តាលវាលហ្នឹង មិនមែនមកពីសង្ឃឹមថាកូនៗនឹងមើលថែឡានហ្នឹងឡើយ គឺគាត់ រំពឹងទៅលើចៅសំណព្វចិត្តហ្នឹងជាអ្នកយាម។ រួចបើនិយាយរឿងឡានហ្នឹងទៀត មនុស្សខាងក្រៅមិនអាចដើរ មកជិតបានទេ ហ៊ានតែលូកដៃដាក់លើឡាន វាព្រុសពីរបីវ៉ូស ហើយនៅមិនដឹងខ្លួនទៀត គឺគ្រឹប!
មួយជុំវិញភូមិ និងក្បែរៗផ្ទះរបស់យើងគឺស្គាល់ថាវាជាសមាជិករបស់ផ្ទះយើងទាំងអស់ ហើយដឹងថាយើង ស្រឡាញ់វាខ្លាំងប៉ុណ្ណា? ព្រោះជួនកាលយាយទួតវាដើរទៅទិញសម្លឱ្យវាទាំងកណ្តាលថ្ងៃត្រង់កាលបើវាឈឺ មិនចង់ស៊ីបាយម្ហូបដែលមានទេនោះ។ វាចេះស្តាប់អង់គ្លេសច្រើនជាងគេ តែក៏ចេះស្តាប់ខ្មែរខ្លះដែរ ហើយក៏ ចំណាំមុខញាតិមិត្ត បងប្អូន និងអ្នកជិតខាងទាំងអស់។ បើលោកសង្ឃចូលមកក្នុងផ្ទះ ទោះជាធ្វើស្អីក៏អត់ព្រុស ដែរ។
មានអ្នកធ្វើការម្នាក់មានមុខមានមាត់គ្រាន់បើដែរនៅក្នុងខេត្ត គាត់ទើបបានឆ្កែញីមួយពូជ Havanese កូនកាត់ (ចំណែកឆ្កែខ្ញុំជាពូជមកពីអូស្រ្តាលី Pomeranian កាត់ German Shepherd Dog ឬហៅថាប៊ែកហ៊្សេ) ។ គាត់ បានឃើញឆ្កែយើង គាត់ចង់សុំបង្កាត់ជាមួយឆ្កែគាត់ដែលស្អាត តូចច្រឡឹង ខ្ញុំឃើញភ្លាមស្រឡាញ់ភ្លាមដែរ។ ប្អូនប្រុសខ្ញុំក៏ចាប់ឆ្កែយើងចាក់ថ្នាំសម្លាប់សត្វល្អិត ចាក់ថ្នាំគ្រុនឱ្យវារួចមុនពីរបីថ្ងៃ រួចមុជទឹកលាងសាប៊ូយ៉ាង ស្អាតបាតសមជាឆ្កែអ្នកមានរបៀបរបប ។ ឃើញពូវាកាន់កូនសោឡានភ្លាម អានោះដើរនាំមុខពូទៅរកឡាន ភ្លាមព្រោះវាដឹងថាគេត្រូវចេញដើរជិះឡាន តែបើឃើញគេកាន់កូនសោម៉ូតូវាទៅឈរនៅកន្លែងម៉ូតូចាំជូន ដំណើរគេដែរ។
ប្អូនប្រុសខ្ញុំតឺនុយស្អាតបាតណាស់ ដែលជាធម្មតានៅផ្ទះស្លៀកពាក់ដូចយូកូង តែដោយសារទៅផ្ទះលោកពូ នោះវាក៏ស្លៀកពាក់យ៉ាងសមរម្យ ៖ Yeak, come with me. Get in the car!
វាឡើងលើឡានជិះនៅទន្ទឹមនឹងពូវា ហើយឃើញគេអាយ៉ែឡានចេញ វាជួយមើលផ្លូវ ងាកឆ្វេងស្តាំ ធ្វើដូចជា វាហ្នឹងចេះបើកឡានដូចគេចឹង។ រួចបើមាននរណានៅឈរពីក្រោយឡាន ឬដាក់ដៃលើឡាន វាព្រុសភ្លាម។
ពូនិងក្មួយឡើងឡានចេញទៅបាត់មួយល្ងាចធំ ។ ជិតយប់បានឡានត្រឡប់ចូលមកផ្ទះវិញ។
ឡានចូលដល់មុខផ្ទះក្នុងរបងភ្លាម ខ្ញុំងាកទៅឃើញឆ្កែនៅជិះបាំងក្រោយ ដែលជាទម្លាប់ធម្មតា វាមិនដែលជិះ បាំងក្រោយទេ គឺជិះទន្ទឹមនឹងម៉ែវា ឬពូមីងវា។
ម្តាយខ្ញុំ មើលទៅឆ្កែដែលប្អូនខ្ញុំកំពុងបើកទ្វារឡានឱ្យវាទាំងមុខក្រមូវ ៖ អើ ម៉ោវិញហើយ? ម៉េចទៅ?
ប្អូនប្រុសខ្ញុំ ៖ Get out of the car quickly. Right now…. ហ៊ឹះ! ហ្អែងនេះ កូនគេមានរបៀបរបប មានសណ្តាប់ ធ្នាប់នៅតែក្នុងរបងហ្អែងមិនមើលមុខគេទេ ហ្អែងនេះ! ហ្អែងបានតែស្រីខូចទេ ហ្អែង!
វាខឹងឆ្កែដែលយកទៅឱ្យដោយញី តែវាមិនព្រមដោយ។ ម៉ែសួរនាំទៅវាប្រាប់ថា ដំបូងអ៊ំប្រុសហ្នឹងគាត់ហៅឆ្កែ គាត់ចេញមក ក៏វាមិនដើរទៅជិតគេ គេមកជិតវា វារត់ចេញមកត្រសុលតែក្រោមជើងខ្ញុំ។ ដល់ពេលអ៊ំស្រីគាត់ ចាប់ដាក់បន្ទប់បាយគាត់ វាស្រែកយំតែម្តង ស្រែកដូចគេអារកវាអីចឹង។ ហ៊ឺយ! ស្គិញណាស់ហ្អា៎! ខំនិយាយសុំ គាត់ថាបើបានកូនសុំតែពីរទេ មួយទុកឱ្យបងឯងយកទៅចិញ្ចឹមនៅភ្នំពេញ មួយទៀតទុកនៅនេះ។
ស្រីគេត្រឹមត្រូវមិនស្រឡាញ់ទេហ្អែង…ហ្អែងបានតែស្រីខូចទេ! (ប្អូនខ្ញុំស្តីឱ្យរហូតតាមផ្លូវ ហើយវាក៏ដឹងថាគេ ស្តីឱ្យដែរទើបរត់ទៅជិះឡាននៅបាំងក្រោយ)
អើ! ទៅស្តីឱ្យវាធ្វើអី? ម៉ាក់ឃើញជិះឡាននៅបាំងក្រោយ ម៉ាក់គិតទុកថាមុខជាឈ្លោះគ្នាហើយបានជាទៅជិះ បាំងក្រោយ។ (គាត់ងាកមកនិយាយរកអាយក្សវិញ) ចឹងតើបានជាគេខឹងចៅឯង!
អាយក្សរត់មកយំដាក់ជីដូនវា ប្តឹងគាត់ដែលប្អូនប្រុសខ្ញុំស្តីឱ្យវា ហើយប្រហែលជាគេរកវាយ រកទាត់ផងក៏មិន ដឹងព្រោះគេខឹងដែលខំមុជទឹកឱ្យស្អាត ដឹកឡានទៅដាក់ញី នៅតែវាមិនត្រូវចិត្តទៀត។
វាឈ្លោះជាមួយមីងខ្ញុំមិនទាន់និយាយរកគ្នាស្រួលបួលផង ឥឡូវនេះ ពូវាគេស្តីឱ្យទៀត! មិនដឹងគិតម៉េចទេ បើកូននៅតែនឹងគេមិនដែលបានមើល បានប្រដៅផងនោះ នរណាបន្ទោសថាម៉េចក៏ថាទៅចុះ!
គ្រួសារ និងអ្នកជិតខាងខ្ញុំបានដាក់ឈ្មោះខ្ញុំថា អាល្ងង់។ ព្រោះខ្ញុំស្រឡាញ់សត្វណាស់ ហើយជួនកាលខ្ញុំត្រូវចាញ់ បោកគេដោយសារតែក្តីស្រឡាញ់របស់ខ្ញុំហ្នឹងវាធំធេងហួសហេតុពេក។
មូលហេតុបានជាខ្ញុំស្រឡាញ់សត្វខ្លាំងបែបនេះ វាគឺជាធម្មជាតិ ដូចដែលខ្ញុំកើតមកមានសក់រួញព័ណ៌ខ្មៅ និងមាន ភ្នែកព័ណ៌ខ្មៅបែបហ្នឹងដែរ។ ខ្ញុំកាន់តែស្រឡាញ់សត្វច្រើនឡើងនៅពេលណាដែលម្តាយខ្ញុំវាយខ្ញុំពេលខ្ញុំធ្វើអ្វីខុស ហើយមានតែសត្វទេដែលកាន់ជើងខ្ញុំ ដែលនៅក្បែរលួងលោមខ្ញុំក្នុងពេលដែលអ្នកផ្ទះគ្មាននរណាគេមើលខ្ញុំទេ។
ស្តាប់មើលទៅគួរឱ្យកម្សត់ណាស់មែនទេ? អត់ទេ សម្រាប់ក្មេងខូចដូចជាខ្ញុំ រឿងធ្វើខុសហើយត្រូវរំពាត់ គឺជារឿង ធម្មតាទៅហើយ គ្មាននរណាគេអាណិតខ្ញុំទេ ព្រោះខ្ញុំមិនចេះរាងចាល។
ខ្ញុំនៅចាំបានថាខ្ញុំចងពៀរជាមួយបុរសម្នាក់ជាអ្នកឡើងត្នោតព្រោះតែក្តីសង្ស័យថាគាត់ជាអ្នកចាប់សត្វអន្សងរបស់ ខ្ញុំតាំងពីខ្ញុំអាយុប្រហែលប្រាំបីឆ្នាំរហូតមកដល់ពេលនេះ។
ជាងម្ភៃឆ្នាំហើយដែលខ្ញុំចងចិត្តចងពៀរជាមួយបុរសឡើងត្នោត និង គ្រួសារគាត់។ ទោះជាពេលនេះខ្ញុំដឹងថាតាម ពិតទៅខ្ញុំគ្មានភស្តុតាងណាបញ្ជាក់ច្បាស់ថាគាត់មានកំហុសឡើយ តែក្តីស្រឡាញ់បានលុបបាត់អំពើល្អៗ របស់ គាត់ក្នុងជីវភាពសង្គម។
ខ្ញុំសុំរម្លឹករឿងនេះបន្តិច មុននឹងឈានដល់ការបរិយាយពីចំណុចខ្សោយ និងការកេងប្រវ័ញ្ច។
កាលនៅក្មេង គ្រួសារខ្ញុំរស់នៅលើខឿនថ្មដែលប្រុងសង់ផ្ទះតាំងពីសម័យសង្គម។ នៅក្រោយផ្ទះនោះមានព្រៃដុះ ស៊ប់ទ្រុបល្មមនឹងឱ្យពស់ និងសត្វនានារស់នៅបានយ៉ាងស្រួល ព្រោះមានត្រពាំងតូចមួយនៅពីក្រោយនោះ។ ខ្ញុំ មានទម្លាប់អង្គុយយោគជើងលេងបណ្តើរញ៉ាំបាយបណ្តើរ យូរៗទៅបាយដែលកំពប់នោះ មានសត្វអន្សងមួយ (ពាក្យត្រឹមត្រូវគឺ ទន្សង តែតាមទម្លាប់ហៅរបស់អ្នកស្រុក គឺអន្សង) តែងចេញមកស៊ីបាយដែលកំពប់ខ្លះនោះតាម ក្រោយ។ លុះដល់ស៊ាំនឹងខ្ញុំ និងបាយកំពប់យូរៗទៅ អន្សងនោះក៏ចេញមកចាំខ្ញុំស៊ីបាយរាល់ពេលបាយ។ ពេល ណាអត់ឃើញវាចេញពីក្នុងព្រៃមក ខ្ញុំស្រែកហៅវា មួយសន្ទុះគឺវាចេញមកនៅចាំពីក្រោម ចាំខ្ញុំបោះបាយឱ្យ។
ម៉ែខ្ញុំរកឃើញមូលហេតុដែលកូនកាន់តែស្គមទៅៗ។ គាត់បញ្ចុកបាយខ្ញុំម្តង តាមពិតទៅខ្ញុំចេះកាន់ស្លាបព្រាហូប បាយយូរណាស់ហើយ។ ពេលនោះខ្ញុំក៏មានវិធីដើម្បីរក្សាមិត្តភាពរបស់ខ្ញុំជាមួយអន្សង ដោយខ្ជាក់បាយចូលហោ ប៉ៅអាវធំៗរបស់ខ្ញុំ ពេលញ៉ាំបាយរួច ខ្ញុំដើរទៅដោះអាវរលាក់កាកបាយឱ្យវាដូចធម្មតា។ បាយដែលទំពាររួចត្រូវ ការរលាក់ដាក់លើស្លឹកចេកដើម្បីឱ្យអន្សងអាចស៊ីបាន ខ្ញុំចុះទៅរើសស្លឹកឈើរួចរលាក់បាយឱ្យវា។ ពេលនោះខ្ញុំ បានជិតស្និត ជាមួយវាកាន់តែច្រើនឡើង ឯវាក៏ស៊ាំនឹងខ្ញុំមិនមានខ្លាចគ្នាទេ។
ខ្ញុំកាន់តែស្រឡាញ់វាខ្លាំងឡើង ហើយខ្ញុំអាចចុះទៅឈរជិតវាបានច្រើនជាងមុន។ មានពេលមួយនោះ អ្នកផ្ទះខ្ញុំ រវល់នៅអង្គុយមុខផ្ទះ ខ្ញុំនៅជាមួយឆ្កែឈ្មោះអាលុក។ វាខាំគ្នាជាមួយឆ្កែអ្នកជិតខាងនៅពេលដែលខ្ញុំកំពុងលេង ជាមួយអន្សង ឆ្កែគេខាំឆ្កែខ្ញុំ ខ្ញុំឃើញបែបនេះខ្ញុំយកដំបងទៅវាយឆ្កែគេ វាបកមកខាំចំកំប៉េះគូទខ្ញុំ ខ្ញុំស្រែកយំសឹង បែកមេឃ ម៉ែខ្ញុំឮក៏រត់មក តែអន្សងលឿនជាងម៉ែទៅទៀត វាខាំឆ្កែអ្នកជិតខាង បោករហូតដល់ឆ្កែនោះព្រលែងវា តាំងពីពេលនោះមក ខ្ញុំត្រូវបានម៉ែដាក់បម្រាមលែងឱ្យទៅលេងជាមួយអន្សងហ្នឹងទៀតហើយ។ ម៉ែថាថ្ងៃនេះវាខាំ ឆ្កែតើថ្ងៃក្រោយកូនគាត់អាចត្រូវវាខាំបានដែរទេ?
មានតែម្តងគត់ដែលខ្ញុំឱ្យបាយអន្សងហើយឃើញអ្នកឡើងត្នោតមើលមកខ្ញុំ។ តាំងពីនោះមកខ្ញុំលែងបានឃើញ អន្សងរបស់ខ្ញុំទៀតហើយ វាលែងចេញមកស៊ីបាយជាមួយខ្ញុំដូចមុនទៀត ទោះខ្ញុំចាំវាយូរយ៉ាងណាក៏មិនឃើញ វារត់មកស្រែកឮ ស្ហឺៗៗៗ ទៀតដែរ។ ខ្ញុំយំប្រាប់ម៉ែចិញ្ចឹម ជីដូន និងម្តាយខ្ញុំថាគេលួចចាប់អន្សងខ្ញុំទៅបាត់ហើយ ម៉ែឃើញខ្ញុំយំយូរពេក គាត់ប្រាប់ថាអន្សងហ្នឹងវាទៅរៀបការបាត់ហើយ ។ កាលហ្នឹង ឱ្យតែមានពីណាគេរៀបការ ខ្ញុំចេះតាមមើលក្រែងឃើញអន្សងរបស់ខ្ញុំ។ ម៉ែខ្ញុំហៅខ្ញុំថា «កម្មសិទ្ធិក្រាស់»… តែខ្ញុំមិនដែលដកចិត្តសង្ស័យពី ពូឡើងត្នោតដែរ រហូតដល់ថ្នាក់ ប្រពន្ធកូនគាត់លក់ដូរអីក៏ខ្ញុំមិនដែលទិញ ថែមទាំងគុំ ស្អប់មួយគ្រួសារនោះ។
ម៉ែមិនសូវយកខ្ញុំទៅផ្សារទេព្រោះគាត់នឹងអស់ប្រាក់ឥតប្រយោជន៍ដោយសារតែខ្ញុំទារទិញត្រីរស់យកទៅលែង។ បើលែងអណ្តើក ម្តាយខ្ញុំប្រាប់ឱ្យឆ្លាក់អក្សរលើនោះ ខ្ញុំមិនព្រមទេ តែលាបម្សៅក៏មិនលាបដែរ។ ខ្ញុំខ្លាចវាឈឺ និង មានក្លិនដូចចាបជៀបកប្បាសចឹង។
រហូតដល់ពេលធំដឹងក្តី ចេះរកលុយខ្លួនឯងក៏ខ្ញុំនៅចំណាយប្រាក់ឥតប្រយោជន៍ដើម្បីតែក្តីស្រឡាញ់របស់ខ្លួន។
មានលើកណានោះ ក្មេងមកពីស្រុកសណ្តាន់ (ស្រុកដែលខ្ញុំធ្លាប់ទៅធ្វើការ និងបានជួបជ្រូកព្រៃ) យកកូនខ្លាត្រី មកនៅចាំលក់ឱ្យខ្ញុំ។ តាមពិតទៅ ខ្ញុំពិចារណាច្រើនណាស់ ដូចដែលខ្ញុំបានដឹងហើយថា ការចិញ្ចឹម ការជួញដូរ និងការបរិភោគសត្វព្រៃ មានទោសដូចគ្នា តែខ្ញុំលើកនេះគឺអាណិតក្មេងដែលត្រូវការប្រាក់ទៅសាលារៀនច្រើន ជាង។ កាលណោះប្រាក់ខែ ១៧០ ដុល្លារ ខ្ញុំចំណាយទិញកូនខ្លាត្រីអស់ ២០ ដុល្លារ។ ចំណាយលើសចំណួល ឬនិយាយបានថាក្រដោយសារការអាណិតសត្វ។
បើកុំតែកូនខ្លាត្រីនោះឈ្លោះគ្នាជាមួយកូនឆ្កែសំណព្វចិត្តរបស់ខ្ញុំ កុំអីខ្ញុំចិញ្ចឹមវារហូតដល់សព្វថ្ងៃ។
ចុងក្រោយគេនាឆ្នាំ ២០០៩ ប្អូនប្រុសខ្ញុំទិញកូនសំពោចមួយដែលខ្វាក់ភ្នែកម្ខាងមកពីភូមិកំណើតឪពុកយើង។ ខ្ញុំសម្រេចចិត្តឱ្យវារស់នៅជាមួយយើងដូចជាឆ្មា គឺព្រលែងវាឱ្យមានសេរីភាព។ ពាក្យនេះ បងប្អូនបង្កើតយើង ទាំងបីនាក់ស្រឡាញ់ខ្លាំងណាស់ ដូច្នេះ សត្វណាដែលនៅក្នុងការឃុំគ្រងរបស់យើងក៏ត្រូវមានពាក្យនេះដូចគ្នា ដែរ។
ប្អូនប្រុសខ្ញុំគឺជាក្មេងខូច តែចំពោះសត្វ គ្មានឡើយពាក្យថាឃុំឃាំង និងទារុណកម្ម។ បើខ្ញុំចងឆ្កែចាំចាក់ថ្នាំ ងាក ទៅបូមថ្នាំ អានោះឡើងមកឃើញឆ្កែយំ វាចាប់លែងអស់។ អត់បានចាក់ថ្នាំទៅ។
ប្អូនស្រីវិញ បងប្អូនមីងមា វាមិនដែលមើលមុខទេ ឈ្ងោកក្បាលរៀនរហូត តែវាស្រឡាញ់ឆ្កែណាស់ ។ វាសុខចិត្ត ចំណាយពេលលេងជាមួយកូនឆ្កែដែលត្រូវជាក្មួយរបស់វា (រាប់តាមសាច់ឈាម)។
ប៉ុន្មានយប់នេះ ខ្ញុំបានដាក់កាមេរាថតរូបចោលដើម្បីតាមមើលព្រោះយើងបាត់សំពោចយូរយារណាស់ហើយ។ ពួកយើងមិនសប្បាយចិត្តទេ ព្រោះយើងមិនដឹងថាវាទៅណា? រស់នៅយ៉ាងម៉េចកើតនៅក្បែរផ្ទះយើង?
ជានិច្ចកាល យើងតែងតែត្រូវគេកេងប្រវ័ញ្ចព្រោះតែដឹងថាពួកយើងនេះ មិនសូវទិញអីហូប ទិញអីប្រើទេ តែបើ សត្វវិញ ឱ្យតែអាណិតគឺគ្មានស្តាយលុយឡើយ។ បើខ្វះជំពាក់គេសិន រឿងសងចាំគិតតាមក្រោយទៀត។
ដាក់អារម្មណ៍សរសេររឿងសេ្នហាព្រាត់ប្រាសមួយមិនបាន ទោះជាម្ចាស់ខ្លួនគេសរសេរលំនាំរឿងត្រួសៗមកហើយ ក៏ដោយ។ សំណុំរឿងមួយនេះត្រូវជំរះបញ្ជីឱ្យបានឆាប់ បើមិនដូច្នោះទេគាត់នឹងសួររាល់ថ្ងៃថាសរសេររួចហើយនៅ បានប៉ុន្មានសន្លឹក ហើយមានគុណភាពល្អដែរទេ?
ចង់កុហកដែរតែខ្ជិលដោះសារ ម៉្លោះហើយក៏ប្រឹងចំណាយពេលបីម៉ោងអង្គុយសរសេរ។ តែដាក់អារម្មណ៍មិនចូល សោះទៅនឹកឃើញតែកែវស្រា និងដបប៊ីយ៊ែរ ហើយនឹងការាអូខេឯណាឯណោះទៅវិញ។
«កាលហ្នឹងម៉ែនាងឈឺ គាត់ក៏បង្ខំយើងឱ្យការ។» … នេះជាលំនាំរឿងដែលគេសរសេរមកឱ្យយើងបន្ថែមចេញជា អត្ថបទដែលអាចអានបានមានពេញអត្ថន័យ។
ខ្ញុំនឹកចេញទៅជា «ចុះកាលហ្នឹងគេការ គេមានធ្វើស្ប៉ាហ្គីទីញ៉ាំឬអត់ហ្ន៎? » ចុម! មួយរំពេចនោះខ្ញុំឃ្លានស្ប៉ាហ្គីទី របស់ម៉ែភ្លាម។ «ម៉ាក់ ធ្វើស្ប៉ាហ្គីទីផ្ញើឱ្យខ្ញុំញ៉ាំផងម៉ោ ខ្ញុំឃ្លានខ្លាំងណាស់!» ម៉ែខ្ញុំ «រួចមិនទៅរកញ៉ាំនៅហាងជិត នោះទៅ? បើម៉ាក់ធ្វើ ទម្រាំផ្ញើដល់ផ្អូមបាត់ហើយ!» ខ្ញុំតបទៅវិញ «ឱ្យតែម៉ាក់ឯងធ្វើ ផ្អូមក៏ខ្ញុំញ៉ាំដែរ!»
បួនម៉ោងក្រោយមក ខ្ញុំបានរបស់ដែលខ្ញុំចង់ញ៉ាំ ទាំងចង់ផ្អូម!!! តែខ្ញុំគឺអីចឹង! ហើយម្តាយខ្ញុំគាត់ស្រឡាញ់ខ្ញុំតែ ត្រង់នេះឯង។ បើថាគាត់រៀបបាយម្ហូបចាំខ្ញុំហើយ ទោះខ្ញុំទៅបាយឆ្អែតនៅឯណារួច មកដល់ផ្ទះម៉ោងដប់ពីរយប់ ឬម៉ោងមួយក៏ខ្ញុំនៅខ្វះកកាយបាយគាត់ហូបម្តងទៀតដែរ ហូបបណ្តើរសរសើរបណ្តើរ ថាម្ហូបនោះឆ្ងាញ់ ថាម្ហូប នោះខ្ញុំពេញចិត្តណាស់ ។ ហូបរួចបានមុជទឹកចូលដេក។
អង្គុយចាំស្ប៉ាហ្គីទីបណ្តើររកនឹកបណ្តើរទៀត ថាត្រូវសរសេរគ្រោងរឿងហ្នឹងយ៉ាងម៉េច? រឿងស្នេហាព្រាត់ប្រាស អាចលាយផ្សំពាក្យកំប្លុកកំប្លែងខ្លះៗបានឬទេ?
កំពុងតែគូសវាសលើក្រដាសព្រាង ស្រាប់តែវាចេញទៅជារូបផ្លែឪឡឹកមួយ ។ ងើបវឹង ស្លៀកពាក់ខោអាវចេញដើរ រួចដើរទៅផ្សារ ទៅញ៉ែអ្នកលក់កាហ្វេផង ញ៉ែអ្នកលក់ផ្លែឈើផង បានឪឡឹកហូបរួចទើបមកអង្គុយចាំស្ប៉ាហ្គីទី បន្តទៀត។
ត្រឡប់មកកន្លែងអង្គុយសរសេរដូចដើមវិញ ខ្ញុំតាំងរកនឹកទៀតថាត្រូវប្រើឃ្លាណាដើម្បីផ្តើមរឿងឱ្យវាកំសត់បន្តិច ភ្លាមនោះខ្ញុំនឹកដល់កំណាព្យប្រហែលជាប្រាំពីរឆ្នាំមុនរបស់ខ្ញុំដែលផ្តើមដោយពាក្យ«លា» ហើយចុងល្បះទាំងប្រាំ បញ្ចប់ដោយពាក្យ «ស្នាម, ញញឹមអូន, ញាំញី, ចិត្ត, បង» គួរតែរកនឹកវិធីសាស្រ្តយ៉ាងណា ឱ្យឃ្លាទាំងនេះក្លាយ ជាឃ្លាពិសេសសម្រាប់អត្ថបទមួយនេះផងដែរ ដើម្បីឱ្យម្ចាស់រឿងគេសប្បាយចិត្តព្រោះយើងយកចិត្តទុកដាក់ក្នុង ការសរសេររឿងរបស់គេ។ ពាក្យ «ដើមដូង» គួរតែជាដើមចមដើម្បីផ្តើមរឿងនេះ។
ចៃដន់អី ស្រាប់តែអ្នកលក់ដូងដើរកាត់មុខផ្ទះពពាយនាយលក់ដូងត្រជាក់ ឮភ្លាមកាលណាអារម្មណ៍ខ្ញុំសំប៉ែតអស់ រលីងភ្លាមពេលនោះ។ ចេញទៅហៅអ្នកលក់ដូងឱ្យកាប់ដូងខ្ចីឱ្យផឹកមួយសិន។
ត្រឡប់មកវិញជាមួយផ្លែដូងខ្ចីដែលពុះជាពីរក្រោយផឹកទឹករួច ខ្ញុំក៏កោសសាច់ហូបបណ្តើរមើលក្រដាសព្រាងរបស់ ខ្ញុំដែលកាន់តែគគ្រិចទៅៗ ព្រោះតែគូស សរសេរជាន់ពីលើគ្នាគ្មានសណ្តាប់សោះ។
កំពុងតែពិចារណាថាគំនូសក្រវេមក្រវាមនោះ ដូចនំបាក់ប៊ិន បាក់កែងដែលគេអាំងលក់នៅជិតផ្សារ… តែឈប់!!!
«អាឡូ!… នៅណាហ្នឹង?» សំលេងទូរស័ព្ទពីខ្សែម្ខាងដែលតេរកខ្ញុំ សួរមកភ្លាម!
«អាឡូបង! បងខ្ញុំអត់នៅទះហេ៎ គាត់ទុកទូរស័ព្ទចោល» ឮសម្លេងភ្លាមដឹងថាមានអ្នកមកបបួលទៅក្រៅ ខ្ញុំក្លែងជា ប្អូនខ្ញុំប្រាប់ទៅគេវិញ។ ធ្លាប់ចៀសរួចបានមួយគ្រាដែរ។
«អាមួយហ្នឹងស្មើណាបានមកវិញមីអូន? អើស បងដឹងហើយវាមិនចេះគេចការងាររ៉េ តែថ្ងៃអាទិត្យវាមកវិញហើយ មែនរ៉េមីអូន?»
«ចាសបង» គេដាក់ទូរស័ព្ទចុះទៅ។ រួចខ្លួនមួយយ៉ាងមានប្រសិទ្ធភាព។
ម៉ោងប្រាំបួនកន្លះព្រឹកទៅហើយ។ ទូរស័ព្ទមួយទៀតឱ្យរន្ថើន ប្រាំប្រាំមួយដងជាប់រហូត។ ខ្ញុំតាំងចិត្តថាមិនលើក ទេព្រោះចង់សរសេររឿងហ្នឹងឱ្យហើយ។ មេសេចចេញមកក្រោយពេលមិនលើកទូរស័ព្ទ។
«បងមានការសំខាន់ណាស់ ចង់ពឹងឱ្យជួយធ្វើកុងត្រាសង់ផ្ទះឱ្យបន្តិច តែត្រូវលើកទូរស័ព្ទសិន»
គ្រាន់តែអានសារចប់ទូរស័ព្ទក៏រោទិ៍ឡើង។ គាត់ត្រូវការឱ្យខ្ញុំទៅផ្ទះគាត់ និយាយជាមួយជាងប្រុងធ្វើផ្ទះល្វែង។ យើងក៏ទៅជួបគ្នានិយាយអំពីលក្ខខណ្ឌក្នុងការធ្វើផ្ទះហើយសរសេរកិច្ចសន្យាបានរួច។
គ្រួសារគាត់ធ្វើបាយធ្វើម្ហូបរួចហើយ ខ្ញុំក៏លាគេមកវិញព្រោះជួនជាអ្នកឡានតាក់ស៊ីតេហៅយករបស់ពីផ្ទះ។
គ្រួសារគាត់តេហៅម្តងទៀតព្រោះធ្វើក្តាមប្រៃលាយស្រេចទុកឱ្យមួយកែវធំ ឱ្យទៅយកមកហូប។ ប្តីបានលេសក៏ យកក្តាមប្រៃមកឱ្យ ក្រោយពេលបាយ យើងក៏នាំគ្នាទៅកម្សាន្តនៅកន្លែងផ្សេងចោលរឿងសំណៅដើមនៅឯផ្ទះ គាត់ចោលប្រពន្ធនៅជាមួយកូនទៅ។
អាណិតតែម្ចាស់សំណៅដើមរបស់រឿងទេ។ មិនហ៊ានតេរកខ្ញុំឡើយខ្លាចរំខានអារម្មណ៍របស់ខ្ញុំ។ តាមពិត…
//
គ្មានសេចក្តីស្រឡាញ់ឯណា មានកម្ពស់ស្មើសេចក្តីស្រឡាញ់នៃមាតាបិតាឡើយ។
ខ្ញុំគ្រាន់តែឃើញ និងចង់កត់ត្រាទុកប៉ុណ្ណោះ។
លើកមុនខ្ញុំឃើញ កូនជ្រូកព្រៃត្រូវជាប់អន្ទាក់ មេវាច្រាសច្រាល ជិតស្លាប់ជិតរស់ ស្រែករោទិ៍រំពងព្រៃ ស្រែកឮជាង កូនវាដែលជាប់អន្ទាក់ហ្រាំ្វងកង់ហ្នឹងទៅទៀត។ វារត់ទៅលិចម្តងទៅកើតម្តង វាចង់ជួយកូន តែមិនអាចជួយអ្វី បានមួយសន្ទុះធំ អាឈ្មោលក៏មកដល់ វាខាំអង្គាម ខ្សែហ្វ្រាំងកង់នោះ តែអនិច្ចា ខ្សែដែកមិនព្រមដាច់ឡើយ វា អង្គាមកាន់តែខ្លាំងហ្វ្រាំងកង់កាន់តែរឹតកូន រហូតដល់កូនត្រូវងាប់ទៅ ។ សត្វទាំងនោះយំស្រែករញ៉េករញ៉ោក ពេញព្រៃ។ តែមិនព្រមចេញទៅណាទេ វាហាក់គិតថា កូនវាងាប់ វាមិនអាចចោលខ្មោចកូនបានឡើយ វាប្រឹង ព្យាយាមទាញខ្សែហ្រ្វាំងកង់ទាំងទទឹងទិស ធ្វើឱ្យខ្មោចកូនជ្រូកព្រៃដាច់រហែកជាពីរ បីកំណាត់ ។ វាត់ដឹហ្វាក់? ដឹហ្វាក់អ៊ីស៖
មនុស្សបានប្រមូលគ្នាមួយភូមិមកព័ទ្ធជ្រូកព្រៃមេឈ្មោលទាំងពីរនោះជាមួយនឹងកូនតូចរញ៉ាក់រញៀវប្រហែល ដប់ក្បាល ។ គេព័ទ្ធវ៉ៃវា បាញ់វានឹងស្នា ចោលវានឹងកាំបិត គប់នឹងអង្កត់គល់ឈើ រហូតទាល់តែងាប់មេនិងបា ជ្រូកទាំងពីរនោះ ហើយចាប់បានកូនវាស្ទើរតែទាំងអស់។
ខ្ញុំឈរមើលពួកគេពីចម្ងាយជាមួយនឹងទឹកភ្នែក ខ្ញុំមិនមែនអាណិតជ្រូកទាំងនោះទេ (មេជ្រូកទាំងពីរនេះធ្លាប់ ដេញសម្លាប់ខ្ញុំម្តងដែរកាលពីប្រមាណមួយខែមុន ព្រោះតែវាជាប់អន្ទាក់រឹតដាច់កជើងឆ្វេងខាងមុខ ជួនជាវារើ រួចពីអន្ទាក់ក៏ដាច់ជើងនោះទៅ វាឃើញខ្ញុំកំពុងតែថតរូប វាមានកំហឹងជាមួយមនុស្សក៏រត់ដេញម៉ូតូខ្ញុំ បើកុំតែបាន ឡានដឹកដំឡូងមកបញ្រ្ចាសទិសនឹងខ្ញុំ ដេញវាវិញ ខ្ញុំមុខតែកុនការដែរហើយ) តែខ្ញុំមើលឃើញសេចក្តីស្រឡាញ់ របស់សត្វសាហាវ ចំពោះកូនៗ ពេលគេដេញពួកវា ពួកវារត់រួចហើយ តែវានៅស្រឡាញ់កូនតូចៗ វារត់បក ក្រោយវិញដើម្បីដេញជល់គេកុំឱ្យចាប់កូន គេបានដៃក៏ដេញអាមេដែលពិការជើងម្ខាងបាន បាញ់វាត្រូវចំពោះ អា ឈ្មោលរត់បកក្រោយតាមការពារកូន និងមេញី វាក៏ត្រូវគេចោលនឹងកាំបិត គប់នឹងដុំឈើ ។ នៅទីបញ្ចប់នៃ សមរភូមិសម្លាប់ទាំងពូជនៃជ្រូកព្រៃនេះ គេចាប់បានកូនប្រាំបី មេ និងបាត្រូវងាប់ ។ មានតែកូនមួយទេដែលគេ ចាប់បានទាំងរស់នៅក្នុងការ៉ុងមួយដែលមិនមានរបួស ក្រៅពីនោះ មានតែឈាម។
ខ្ញុំបាននិយាយតថ្លៃគេដើម្បីទិញកូនជ្រូកព្រៃដែលនៅក្នុងការ៉ុង ទាំងមិនដឹងថាមុខវាយ៉ាងម៉េចទេ ព្រោះមិនហ៊ាន ស្រាយការ៉ុងឡើយ។ តម្លៃកូនជ្រូកព្រៃនោះ ស្មើនឹង ប្រាក់ថ្លៃការងាររបស់ខ្ញុំចំនួនពីរថ្ងៃ ។ តែខ្ញុំគ្មានប្រាក់ច្រើន ជាប់ខ្លួនទេ មានតែចិញ្ចៀនប្លាទីនមួយវង់ដែលពាក់នៅកូនដៃ ជារង្វាន់ថ្ងៃខួបកំណើតកាលអាយុ១២ឆ្នាំរបស់ខ្ញុំ ពីម្តាយខ្ញុំតាំងពីដប់ប្រាំឆ្នាំមុនដែលវាក៏សឹកខ្លះទៅហើយ តែម៉ែប្រាប់ថា វាមានតម្លៃប្រហែលជាងប្រាំម៉ឺនរៀល ប្រសិនបើមានការអីទៅ ដោះដូរនឹងគេទៅ ប្រាប់គេថាចឹងទៅចុះ ។ គេព្រមព្រាងឱ្យដូរចិញ្ចៀនមួយនឹងកូនជ្រូក ព្រៃមួយនេះ ដែលមានទម្ងន់មិនដល់ប្រាំគីឡូក្រាមផង (សាច់ជ្រូកដែលងាប់នោះគេលក់១គីឡូថ្លៃ ៨០០០ រៀល តែគេឃើញខ្ញុំស្រឡាញ់កូនជ្រូក គេក៏តម្លើងថ្លៃតាមការគួររបស់គេទៅ វាចំខ្ញុំនេះមិនចេះតថ្លៃសូម្បីមួយម៉ាត់ទៀត)
បានកូនជ្រូកព្រៃស្រែកងីកងូកក្នុងការ៉ុងមក ខ្ញុំជិះម៉ូតូចេញពីភូមិនោះទៅ ជាមួយពូម្នាក់ជាអ្នកនាំផ្លូវរបស់ខ្ញុំ។ យើងមកដល់ឆ្ងាយពីភូមិនោះ ខ្ញុំបានទុកការ៉ុងដោយស្រាយមាត់ចោលនៅក្បែរមាត់ទឹកអូរមួយ ហើយរត់ចេញ ពីវាយ៉ាងរហ័ស ទៅលបមើលពីចម្ងាយ។ ខ្ញុំនៅចាំបានទាំងអស់ ព្រោះថានោះជាលើកដំបូងហើយ ដែលខ្ញុំចេះ លក់របស់ដែលម្តាយឱ្យជាអំណោយដើម្បីចាយវាយ ។ ខ្ញុំស្តាយចិញ្ចៀនខ្ញុំខ្លាំងណាស់ ខ្លាំងមែនទែន ព្រោះនោះ ជាអំណោយដែលម្តាយសន្សំប្រាក់ដោយមិនហ៊ានសូម្បីទិញនំហូបម្តងណាឡើយ រហូតគាត់ក្លាយជាមនុស្ស គម្រិះក្នុងក្រសែភ្នែករបស់អ្នកដទៃដើម្បីតែកូនៗ។ ខ្ញុំចង់ចិញ្ចឹមវា មើលថែវាដែរ តែម្តាយនិងជីដូនខ្ញុំសុទ្ធតែជា អ្នកសុំសីលប្រាំបី ហើយខ្ញុំដើរបាត់ៗពីផ្ទះ នរណានៅមើលវា បើប្អូនៗខ្ញុំនៅតូចនៅឡើយ ណាមួយចិត្តក៏គិតថា វាជាសត្វព្រៃ វានឹងមិនសប្បាយចិត្តឡើយកាលបើយកវាទៅឃាំងទុកក្នុងទ្រុងឯទីក្រុង វានឹងគ្មានសេរីភាពទេ។
«សេរីភាព» ពាក្យនេះខ្ញុំតែងឱ្យតម្លៃវាសម្រាប់ជីវិតខ្ញុំខ្ពស់ណាស់ ខ្ញុំតែងមានសេរីភាពជានិច្ច ខ្ញុំមិនដែលខ្វះសេរី ភាពទេក្នុងមួយជីវិតរស់នៅរបស់ខ្ញុំ។
ដំបូងកូនជ្រូកមិនព្រមរើចេញពីការ៉ុងទេ តែក្រោយប្រហែលជាងដប់នាទីមកទើបវារើខ្លួនចេញមក វារត់ចុះរត់ ឡើងប្រហែលជាប្រាំនាទី វារត់ទាំងងក់ក្បាល ទាំងយំងីកងូកៗ ខ្ញុំគិតក្នុងចិត្ត ពិតតែថាក្បាលខ្ញុំធំជាងត្រឡោក ដូងដែលម៉ែតែងនិយាយថាខ្ញុំធំអស់ធំហើយ តែខ្ញុំនៅតែយំ ! វាប្រហែលជានឹកម៉ែឪវាហើយ វានឹកបងប្អូនវាដែល ធ្លាប់រត់ទៅណាជាមួយគ្នា ធ្លាប់មានម៉ែនាំដើររកស៊ី មានឪចាំការពារ តែពីពេលនេះទៅលែង មានម៉ែឪបងប្អូនដើរ ជាមួយទៀតហើយ វាត្រូវរៀនរស់ដោយខ្លួនឯង រៀនតស៊ូនឹងសត្រូវដោយខ្លួនឯង វាអាចបរាជ័យគ្រប់ពេលវេលា ក្នុងដំណើរជីវិតទៅមុខវានឹងគ្មាននរណាចាំស្រឡាញ់ចាំរក្សាដូចម៉ែដូចឪទៀតទេ។ គិតដល់ត្រឹមហ្នឹងភ្លាម ខ្ញុំចង់ យកវាមកចិញ្ចឹមសិន ចាំវាធំចាំយកមកលែងវិញ ។ តែចិត្តមួយក៏គិតថា ពេលដែលចិញ្ចឹមវា វានឹងគ្មានពេលបាន ដកស្រង់ពិសោធន៍សម្រាប់ជីវិតឡើយ វានឹងធំដោយស្រួលក្នុងការឃុំគ្រងរបស់ខ្ញុំ ដល់ពេលវាត្រូវមកនៅក្នុងព្រៃ វិញ វានឹងមិនដឹងថាត្រូវរៀនរស់តាមរបៀបណា ហើយវាអាចនឹងស្លាប់។
កាលហ្នឹងខ្ញុំនឹកក្នុងចិត្តថា សូមកុំឱ្យខ្ញុំត្រូវក្លាយជាក្មេងកំព្រាដូចវាឱ្យសោះ ។
ថ្ងៃមុន ខ្ញុំបានឃើញមេក្របីការពារកូន ខ្ញុំនឹកដល់រឿងដែលកប់យ៉ាងយូរទៅហើយនេះ។ ខ្ញុំដឹងថា សារជាតិរបស់ មនុស្ស ឬ សត្វតែងមានក្តីស្រឡាញ់ដ៏លើសលប់ចំពោះកូន។
ខ្ញុំកំពុងតែបើកទូរស័ព្ទដែលចេញសញ្ញាអស់ថ្មបណ្តើរឳនឈ្ងោកមើលទងសុករបស់កូនក្របីទើបនឹងកើតបាន ប្រហែលបីម៉ោងមុនពេលខ្ញុំជួបនេះស្រាប់តែមេវាដែលដើរទៅខាងមុខផុតទៅហើយនោះ ស្មានថាខ្ញុំប្រុងធ្វើអ្វី កូនវាក៏បកត្រឡប់មករកវ័ធខ្ញុំភ្លាម។ ខ្ញុំរត់ប្រផាសប្រភីងព្រោះតែត្រូវក្មេងៗស្រែកដេញក្របីនោះ។ ខ្ញុំអស់កម្លាំង ណាស់សឹងតែដកដង្ហើមមិនដល់គ្នាព្រោះតែមុននេះខ្ញុំក៏រត់គេចពីសត្វពស់មកដែរ តែបំណាច់នឹងខ្លាចវាវ័ធឈឺ ខ្ញុំរត់រហូតបុកគល់ឈើដួលព្រូស ប្រឹងងើបរត់ទៀត។ សត្វនោះឃើញខ្ញុំអន់សាច់ដល់ថ្នាក់ដួលវាក៏លែងចង អាឃាតនឹងខ្ញុំតទៀតដែរ។ ឳសំណាងខ្ញុំ!
ម៉ែបាទ! កូនដឹងច្បាស់ថាសេចក្តីស្រឡាញ់របស់ម៉ែចំពោះខ្ញុំខ្លាំងយ៉ាងណា ទោះជាមានពេលខ្លះម៉ែមាន លំអៀងចំពោះកូន ក៏កូនគិតថានោះគ្រាន់តែជាកំហុសតូចតាចរបស់មនុស្សប៉ុណ្ណោះ ដែលមិនអាចបំពាក់ ជញ្ជីងក្នុងចិត្តបានគ្រប់ពេលវេលា។ ព្រោះសេចក្តីស្រឡាញ់នោះធំធេងពេក វាបានគ្របដណ្តប់ចិត្តកូនបាន យ៉ាងកក់ក្តៅបំផុត ហើយកូនៗរស់បានដល់ធំក៏ដោយសារភាពកក់ក្តៅទាំងនោះផងដែរ។
ឯឯឯឯឯឯឯឯឯឯឯ
***ដាក់ទោសយ៉ាងធ្ងន់ធ្ងរចំពោះឪពុកដែលរំលោភកូនខ្លួន***
//
ទៅលេងស្រុកស្រែចំការ បានជួបតាមផ្លូវនូវទេសភាពមេឃ ទឹក និងដើមឈើស្អាតៗជាច្រើនក៏បានថតមកទុក មើលហើយទទួលបានការពេញចិត្តពីសំណាក់មិត្តភ័ក្តិ ជាពិសេសមិត្តចាស់ដែលជាជាងថតរូបអាជីពតាំងពីយូរ មកហើយ។ គាត់សរសើរថារូបមួយនោះស្អាត ខ្ញុំក៏តាំងសប្បាយចិត្តម្នាក់ឯងបាយមិននឹកទឹកមិនស្រេក ។
ជិះតាមផ្លូវព្រៃស្ងាត់ ខ្ញុំបានឃើញកំប្រុកតូចមួយសម្បុរទង់ដែងរត់កាត់ផ្លូវនៅខាងឆ្វេងដៃ ខ្ញុំក៏ជ្រុលចាប់ហ្វ្រាំង បង្ខំពេកនាំឱ្យម៉ូតូដួលបោកទៅឆ្វេងព្រោះគេចវា។ ដួលម៉ូតូរលាត់រលោចប៉ប៉ុណ្ណឹងហើយខ្ញុំនៅស្រែកហៅវា ទៀត៖ ហេហ៍ ឃ្យូតធី, វ៉ាយ យូ លុក សូ ឃ្យូត ។
ដើរទៅរកកន្លែងដើមគ្រញូង ស្រាប់តែមិនបានមើលឈរជាន់ចំខ្សែកណ្តាច់។ គ្រាន់តែវាវារឡើងជើងភ្លាមរលាស់ ភឹលឡើង ឈាមហូររហាមប្រាំ ប្រាំមួយកន្លែង… មានមួយកន្លែងធ្ងន់ជាងគេ ព្រោះដាច់សាច់ទាំងដុំ ដោយសារវា មានបីក្បាលខាំតែមួយកន្លែងនោះ។ ចេះសំណាងដាក់ក្រដាសជូតមាត់ទៅតាមបានជួយខ្ទប់ឈាម។
ទៅរកថតរូបដើមគ្រញូងឈាមមាន់រួច ឃើញដើមផ្ដៀកមួយដើមធំ មានគល់ដុះដំបូកមួយ និងមានរន្ធមួយ លុះ ដើរក្រឡឹងគល់ផ្ដៀកដើម្បីចាប់ប្លង់ថត ស្រាប់តែឃើញរន្ធមួយទៀត ។ ដំបូងឈ្ងោកមើលឃើញពន្លឺភ្នែកតូចមួយ លុះឈរមើលយូរទៅ ពន្លឺភ្នែកនោះក៏រេ ម្តងនេះគឺច្បាស់តែម្តង គឺក្បាលត្រីរ៉ស់ច្បាស់ណាស់ អណ្តាតលៀនភ្លែត ងាកក្រោយបាន ស្រវាអាវក្រៅទៅព្រៃដែលព្យួរនឹងដើមរំដួល រត់បាតជើងសព្រាត មកដល់ម៉ូតូមិនបង្អង់យូរឡើង ភ្លែតបកក្រោយមកផ្ទះវិញ (ហូមស្វីតហូម) គ្មានអីនឹកផ្ទះជាងមានភ័យទេ ក្បាលឡើងកញ្ចាស់ប៉ុណ្ណេះទៅហើយ។
ចេញពីព្រៃមកផ្ទះឯខេត្តវិញ បានជួបនឹងក្រុមក្មេងឃ្វាលគោ ដែលកំពុងបណ្តើរគោ និងក្របីមួយហ្វូងមកផ្ទះវិញ ក្នុងនោះមានកូនក្របីមួយទើបតែកើតវាអត់ហ៊ានឆ្លងថ្នល់ ចំណែកមេវាគេដេញឱ្យឆ្លងថ្នល់យ៉ាងម៉េចក៏វាមិនទៅ វានៅចាំកូនវា ខ្ញុំក៏ជួយធ្វើចរាចរឱ្យព្រោះឡានបើកលឿនៗណាស់។ ខ្ញុំនាំក្មេងឃ្វាលគោទៅឈរចាំនៅចំងាយ ជិតប្រាំរយម៉ែត្រដើម្បីឱ្យឡានបង្អង់ល្បឿន ចំណែកម្ខាងទៀតមានក្មេងពីរនាក់ទៀតទៅឈរបក់ដៃដែរ យើងកាន់ មែកឈើម្នាក់មួយ។ ពេលអាល្អិតតូចនោះឆ្លងផ្លូវពីរនាក់មេវាហើយ ខ្ញុំក៏នឹកថាទៅរកថតរូបវា ខ្ញុំជិះម៉ូតូបកទៅ វិញតាមក្រុមក្មេងៗ ខ្ញុំឃើញកូនក្របីមានទងសុក (គេហៅអីមិនដឹងទេ??? អត់សូវដឹងផង) វែងព័ណ៌ផ្កាឈូកចេញ ពីផ្ចិតរបស់វាយារធ្លាក់មកក្រោម ។ ខ្ញុំប្រុងថាយកទូរស័ព្ទមកថត ស្រាប់តែអស់ថ្ម! ចុះស៊យអីម៉្លេះ? ចំណែកមេវា ក៏ដេញខ្ញុំរត់ទីងណាត់ទីងណែង ព្រោះវាខ្លាចជនចំណូលថ្មីធ្វើអីកូនតូចរបស់វា (កិរិយានេះចាស់ៗគេហៅថា មេក្របីកំពុងការកូន) ។ រត់មួយហត់ ដោយកុំតែបានក្មេងៗគេជួយដេញក្របីនោះផង ខ្លាឃ្មុំអស់ជើងមែនទែន ណាមួយទើបតែផ្អែមមាត់ពីគល់ផ្ដៀកមកផង ទឹកទីពីររាងអន់សាច់បន្តិច។ ខ្ញុំវង្វេងជ្រុះកូនសោម៉ូតូទម្រាំតែរក ឃើញគឺម៉ោងជិតបីរសៀល។
មកដល់ផ្ទះត្រូវមាត់រហូត។ រឿងខូចម៉ូតូ និងរបួសសុះសាច់ ឆាកសន្ទនាក៏ចាប់ផ្តើមជាមួយពាក្យបន្ទោស ៖
ចុះកូនឯងទៅគេចវាធ្វើអី?
ខ្ញុំខ្លាចវាមានគ្រោះថ្នាក់ចរាចរណ៍ ។ វាគួរឱ្យស្រឡាញ់ខ្លាំងណាស់ (ខ្ញុំរវើរវាយម្នាក់ឯងជាមួយនឹងទិដ្ឋភាពកូន កំប្រុករត់កាត់ផ្លូវ) ។
ក៏មិនចេះគិតអីបន្តិចសោះនេះ?
យី!!! ខ្ញុំគេចវាប៉ុណ្ណឹងហើយម៉ែថាខ្ញុំមិនចេះគិតទៀត???
អើ! ម៉ែមិនដែលឃើញកំប្រុកមានគ្រោះថ្នាក់ចរាចរណ៍អីដូចឯងថាហ្នឹង ហើយចូលដេកពេទ្យទេ។ មានតែឯងទេ ដែលម៉ែឃើញតែគ្រោះថ្នាក់នោះ!
អុញ!!! ហ៊ឺស អាកំប្រុកហ្នឹងម៉េចក៏វាមិនត្រូវមាត់ម៉ែវាដូចខ្ញុំផងទៅ? វារត់អត់ចេះច្បាប់អីបន្តិចសោះ តែម៉ែវាមិន ដែលបន្ទោសកូនពីរឿងហ្នឹងសោះ!!! (ខ្ញុំរអ៊ូរង៉ូវបណ្តើរជូតអាល់កុល កែងដៃ និងភ្នែកគោលរបស់ខ្ញុំបណ្តើរ)។
អើ!!! ម៉ែអាកំប្រុកហ្នឹង វាអត់ចេះទៅរកអាល់កុល សំឡី និងបាយឱ្យកូនវាស៊ី វាមានសិទ្ធិអីទៅស្តីឱ្យកូន?
ចប់!!! គ្មានមតិយោបល់តមាត់ទៀតទេ។ ហើយក៏គិតថាទៅលើកនេះគ្មានបានការអីដែរ បានត្រឹមតែឃើញ តែគ្មានអីយកមកចែកគ្នាមើលឡើយ។ ស្តាយណាស់លោកអើយ ស្តាយថាមិនងាយបានជួបកូនក្របីទើបនឹង កើតអីចឹងទៀត។
កាលក្នុងកំឡុងសិក្ខាសាលាមួយនៅសណ្ឋាគារ ខ្ញុំបានពេលជជែកលេងជាមួយអស់លោក និងលោកគ្រូអ្នកកាន់ កម្មវិធី។ លោកម្នាក់ក្នុងចំណោមនោះក៏និយាយលេងរឿងការងារ គាត់ភ្លាត់មាត់ថា៖ …ស្លាប់ដូចត្រីញញឹម…។
ខ្ញុំអ្នកឆ្ងល់ច្រើន សួរនាំជជីកគាត់អំពីរឿងស្លាប់ដូចត្រីញញឹមនេះ ក៏ដឹងរឿងថា មានមុខម្ហូបវៀតណាមមួយមុខគឺ សម្លាប់ត្រីតាមរូបភាពស្លាប់យឺតៗ… ដូចលោកដុកទ័រណែនាំទៅបុរសផឹកស្រាអីចឹង…
ស្តាប់ឮកាលណា ខ្ញុំសរសើរខ្លួនឯងដែលបានកើតជាខ្មែរ ហើយគ្រួសារបានប្រកាន់យកព្រះពុទ្ធសាសនាជាគោល ជីវិតក្នុងការរស់នៅ។ ទោះជាខ្ញុំដឹងថាខ្ញុំមិនដែលបានហូបម្ហូបឆ្ងាញ់ តែពេលបានដឹង បានឃើញថាម្ហូបឆ្ងាញ់នោះ ត្រូវធ្វើទុក្ខទោសដល់ជីវិតអ្នកដទៃ ខ្ញុំគ្មានអារម្មណ៍ចង់ទៀតទេ។
ហូបត្រីទាំងនៅកម្រើកនៅឡើយនៅប្រទេសចិន ក្នុងយូធូប
ជូនលោក មាស សំសុជាតិ (Nik Kem), Somada Vsthea, ម៉ាក់ស្រីតូចនាក់, ពូស្រុកស្រែ, តាម៉ាប់, និងកម្លោះ ក្រមុំមួយភូមិវើតប្រេសនេះទុកជាអនុស្សាវរីយ៍។ សូមអភ័យ ព្រោះខ្ញុំមិនបានដាក់លីងទាំងអស់គ្នា។
***
សំណាងណាស់ដែលដីចំការរបស់ខ្ញុំមានដើមគ្រញូងឈាមមាន់មួយដើមនេះ ហើយវាមានវាសនាបានគង់ ទ្រង់ជីវិតមកដល់សព្វថ្ងៃនេះគឺមកពីវាមិនមានខ្លឹមខាងក្នុង។ សូម្បីតែម្តាយខ្ញុំ ជីដូនខ្ញុំក៏មិនដែលដឹងថាដី ចំការពីដូនតាមកនេះមានគ្រញូងឬអត់ដែរ។ គាត់មិនទាំងស្គាល់គ្រញូងហ្នឹងយ៉ាងម៉េចផងព្រោះតំណវង្ស គ្រួសារយើងមិនដែលនិយមប្រើឈើប្រភេទនេះឡើយ។ ទើបតែថ្មីៗនេះក្រោយពេលមានចោរចូលមកកាប់ ដើមរលួចមួយដើមនៅព្រំដីចំការទើបខ្ញុំទៅមើល ក៏មានអ្នកប្រាប់ថានេះជាគ្រញូង តែមិនមែនគ្រញូងដែកទេ បើជាគ្រញូងដែកវិញក៏មិននៅសល់ដែរ។
***
ពេលឈរមើលដើមរលួចរបស់ខ្ញុំ ដែលខ្ញុំធ្លាប់ចងក្រមាយោលទោងដេកសម្រាកលេងកាលពីជិតម្ភៃប្រាំឆ្នាំ មុនជាមួយជីតាម្នាក់របស់ខ្ញុំត្រូវគេរំលំអារជាបីកង់ ខ្ញុំក៏ប្រទះឃើញដើមឈើនេះត្រូវគេកាប់ចោះពីរ បីលើក។ ការកាប់ចោះនេះគឺដើម្បីរកមើលតើវាមានខ្លឹមហើយឬនៅ?
***
You know what I wish? I am wishing you to be whatever you are. I am not wishing you to grow up fast and attracting to others. Love remain in my heart to you…
នេះជាដើមគ្រញូងឈាមមាន់ដែលខ្ញុំលំបាករកបំផុតដោយសារឈើប្រភេទនេះត្រូវបានដាច់ពូជ ទៅហើយពីស្រុកខ្មែរ បើមិនអីចឹងទេ មិនមែនខ្មែរខ្លះប្រថុយលួចចូលទៅកាប់យកពីក្នុងទឹកដី ប្រទេស ថៃ មកមិនស្តាយជីវិតនោះទេ។
ម៉ាក់អាបីនាក់ហ្អា៎ ទោះជាចង់ធ្វើយ៉ាងណា ក៏ខ្លាឃ្មុំមិនអាចឡើងទៅថតយកសន្លឹកអាធំៗនៅលើដើម មកចែកគ្នាមើលកើតដែរ រួចបើថាមានបងសុធាបញ្ចេញមតិចង់ឱ្យធ្វើជណ្តើរឡើងទៅ ក៏ទៅមិនរួចដែរ ព្រោះថា លី កល្យាណ ដើរតែស្រាស់របងកុំឱ្យគោចូលនោះ មិនទាន់បានបីម៉ែត្រផង ដង្ហក់សឹងដើរមិនទៅមុខ ទៅហើយ
អញ្ជើញមើលតាមសប្បាយ ហើយបើមានខំមិន ខាំមាន់អីទេ សូមដាក់មកទៀតចុះ តែបើខ្ញុំយឺតឆ្លើយតប សូមកុំប្រកាន់។
តែដឹងតែថាឱ្យតែខ្ញុំមានគំនិតអីគ្រាន់បើហ្នឹងប្រុងថាធ្វើ គឺមិនចេះបានធ្វើសោះ។
កំពុងទាក់ទងចង់រៀបចំចងក្រងឯកសារស្តីពីការធ្វើតាំងម៉ែស្រូវទាន់ជិតដល់ស្រូវថ្មី។
មាននរណាមានគំនិតអី ត្រូវធ្វើយ៉ាងម៉េច សូមជួយបញ្ចេញគំនិតឱ្យខ្ញុំដឹងផង គ្រាន់នឹងបានពិសោធន៍ពេលធ្វើទៅ មិនសូវឆ្គង ទាស់ ខ្វះ ខាត។
ខ្ញុំស្រឡាញ់សង្សារណាស់ ឱ្យតែនារីជាទីស្រឡាញ់រាប់អានគ្នាលើសពីមួយឆ្នាំនៅក្បែរ ហើយមានទឹកមុខស្រស់ ស្អាតខ្ញុំនឹងសុំថតរូបនាងទុកភ្លាម។
រូបថតជាច្រើនមានស្តុកទុកនៅក្នុងកាបូបប្រាក់ ដែលនរណាក៏ស្មានថាកាបូបនោះមានប្រាក់ច្រើនសន្ធឹកសន្ធាប់ តាមពិតទៅគឺសុទ្ធតែជារូបថតសង្សារៗៗៗ។
ខ្ញុំចេះតែសន្សំរូបនោះ តែមិនដែលទាញមកមើលម្តងណាសោះ ហើយក៏មិននឹកស្មានថាខ្ញុំមានសង្សារច្រើនម៉្លេះ ដែរទេ។ ស្មានតែមានមួយពីរដូចគេដូចឯងប៉ុណ្ណោះ។ នេះប្រហែលមកពីខ្ញុំភ្លេចច្រើនក៏មិនដឹង។ ហ៊ឺ!!!
ម្សិលមិញជិះម៉ូតូ ធ្លាក់ទឹកប្រូង ទទឹកខោអាវ កាបូប ទូរស័ព្ទទាំងអស់។ ទើបតែលាកាបូបហាលពេលមកដល់ផ្ទះ ពុទ្ធោ!!!
រូបថតសង្សារ តាំងពីនារីទីមួយ ដល់ទីម្ភៃបួនទទឹកជោគ ស្អិតតតាត់ជាប់គ្នារលាយរូបព័ណ៌អស់ ដោយសារណា មួយរូបថតទាំងនោះផ្តិតតាំងពីឆ្នាំ ១៩៩៥ មកផង គ្មានសល់ម៉ាសន្លឹកណាទុកគ្រាន់ដេកស្រមៃទៀតទេ!
ឱបេះដូងព្រាននារីរបស់ខ្ញុំអើយ ពីពេលនេះទៅសល់តែសំបកកាបូបប៉ុណ្ណោះលែងមានរូបអូនក្បែរបងទៀតហើយ ត្រាណត្រើយអើយ បែបនេះគឺបងខុសនឹងពាក្យសន្យាដែលថានឹងទុករូបអូនក្បែរទ្រូងបងជារៀងរហូតនោះហើយ!
អូនគិតមើលទៅបងស្មោះនឹងអូនធំប៉ុណ្ណា? ទាញរូបទាំងម្ភៃបួនសន្លឹកនោះមកមើល បងខំរកនឹកថាតើអូនមួយ នេះបងជួបនៅឯណា? ស្រឡាញ់គ្នាបានប៉ុន្មានឆ្នាំ? បែកគ្នាដោយសារមូលហេតុអី? ហើយសព្វថ្ងៃអូនយ៉ាងណា ទៅហើយ?… ឥឡូវនៅឯណា (កុំឱ្យបងពិបាកដើរទៅជួប) ?… បងចំណាយពេលអស់ពេញមួយយប់ទើបរកនឹក អស់!
ខ្ញុំក្រពុលមុខណាស់ ណាការងារ ណារឿងគ្រួសារ ណាទៅត្រូវបំពេញបំណងដែលប្រុងរៀនបន្ត។ល។និង។ល។ តែសរុបសេចក្តីទៅ រកពេលធ្វើរឿងណាមួយឱ្យដាច់ស្រេចមិនចេញ។
ងាកទៅការងារ ប៉ុន្មានឆ្នាំហើយដែលខ្ញុំចង់ចាកចេញពីកន្លែងហ្នឹង បានតាំងចិត្តថាមុននឹងចេញត្រូវធ្វើការងារឱ្យ ស្រេចបាច់ដើម្បីអ្នកថ្មីគេងាយចាប់ការងារបន្តបានស្រួល ។ រាប់ក្បាលឆ្នាំដែលចង់ចេញជិតបីឆ្នាំហើយ តែការងារ គរឡើងៗដូចគ្មានបានរលោះអីសោះ អស់ពីមួយចូលដល់មួយ អស់ពីដប់ចូលដល់ជាងម្ភៃ។ ជានិច្ចកាលខ្ញុំតែង សួរខ្លួនឯងថាតើខ្ញុំមានសមត្ថភាពត្រឹមណា បានជាការងារនេះខ្ញុំមិនអាចបំពេញអស់ ??? ឬមួយខ្ញុំចូលកាន់ការ ដោយមិនបានប្រមាណកម្លាំងប្រាជ្ញាខ្លួនទេ?
ផ្ទះសម្បែង និងគ្រួសារ ខ្ញុំមិនសូវបានមើលថែឱ្យដិតដល់ឡើយ។ អ្នកផ្ទះមានរឿងហេតុយ៉ាងណាៗខ្ញុំដឹងបានតែ រឿងធំៗ រឿងដែលពួកគេចង់ប្រាប់ប៉ុណ្ណោះ ត្រង់រឿងនោះនឹងប៉ះពាល់អ្វីខ្លះដល់អនាគត ដល់មនុស្សម្នាផ្សេងៗ ខ្ញុំឥតបានដឹងទេ ព្រោះតែខ្លួននៅឆ្ងាយ។ ការមិនបានយកចិត្តទុកដាក់ឱ្យបានដិតដល់ អាចនាំឱ្យសមាជិកគ្រួសារ មានអារម្មណ៍ថារងា មានអារម្មណ៍រវើរវាយ មានការគិតផ្សេងៗដែលអាចនាំទៅរកផ្លូវខុសក៏ថាបាន។ ខ្ញុំតែងតែ ត្រូវបានពួកគេលួងលោមឱ្យចេះស្រឡាញ់ជីវិតខ្លួនឯង ដើម្បីឈរជាជំហរសម្រាប់ពួកគេ។
អតីត(អានថា៖ អៈឌិត)សង្សារធ្លាប់ប្រាប់ថាកុំបណ្តោយខ្លួនឱ្យទំនេរពេក គួររកពេលរៀនសូត្រខ្លះផងដើម្បីការរីក ចម្រើនសម្រាប់គំនិតប្រាជ្ញា និងសម្រាប់ជីវភាពគ្រួសារ ។ ខ្ញុំចង់ធ្វើតាមគេប្រាប់ណាស់ព្រោះមានហេតុផលល្អៗ ដែលស្ថិតនៅក្នុងនោះ ហើយក៏មិនមែនមានន័យថាឈប់ស្រឡាញ់គ្នា យើងត្រូវចងចិត្តជាសត្រូវឡើយ ខ្ញុំតែង បដិបត្តិតាមអ្វីដែលអ្នកដទៃផ្តល់ឱ្យខ្ញុំ ជាយោបល់ ជាគំនិត ទាំងប្រយោល និងដោយផ្ទាល់ផង នៅពេលដែលខ្ញុំ យល់ថាគំនិត យោបល់ទាំងនោះជារឿងគប្បីនឹងធ្វើ។ តែគ្មានពេលទាល់តែសោះសម្រាប់ការសិក្សា ម្យ៉ាងទៀត ខ្ញុំបានសាកល្បងទៅរៀនបន្តនៅសាលាមួយដែលល្បីគ្រាន់បើដែរ តែចាប់អារម្មណ៍ថាខ្លួនឯងមិនអាចចាប់បាន នូវអ្វីដែលគ្រូបានពន្យល់នោះទេ។ ខ្ញុំក៏ឈប់ពីបន្តការសិក្សាទៅ ។
ខ្ញុំអត់ដឹងត្រូវធ្វើអ្វីទេរាល់ថ្ងៃនេះ ក្រៅពីសំកុកនៅកន្លែងការងារ និងជជែកជាមួយមនុស្សដែលទាក់ទងគ្នាក្នុង រឿងការងារ ព្រោះក្រៅពីហ្នឹងអត់មាននរណាដែលចាំបាច់ (ខានមិនបាន) ត្រូវទាក់ទងគ្នា។ បើនិយាយពីមិត្តវិញ សោមនៅឯកំពង់ធំ ចំណែកស្រីក្មេងទាំងពីរនៅឯបន្ទាយមានជ័យ និងកំពង់ធំ អត់មាននរណានៅក្បែរគ្រាន់នឹង បានស្តីថាឱ្យគ្នាពេលធ្វើអ្វីខុសសោះ អ្នកនៅជុំវិញខ្លួនរាល់ថ្ងៃបានត្រឹមតែសើចញឹមៗព្រោះមិនអាចលូកដៃចូល ក្នុងជីវិតបានជ្រៅឡើយ។
ឱជីវិតឯកា តើថ្ងៃណាទើបខ្ញុំរួចផុតពីក្រញ៉ាំដៃអ្នកទៅ???
ផែនការជីវិតបានក្លាយជាផែនស្ករយ៉ាងជាក់ច្បាស់ នៅខ្វះតែបាយកកមួយមុខទៀតល្មមរួចអាហារពេលព្រឹក 😀
ឃើញអ្នកនាង PAM GRIER បង្ហោះរូបពោងដែលគាត់បានជិះនៅ កូឡូរាដូ ស្រុកអាមេរិចភ្លាមកាលណាខ្ញុំស្រមៃ ភ្លាមដល់ពោងក្នុងសុបិនរបស់ខ្ញុំតាំងពីឆ្នាំ ១៩៩៨ ។ វាគឺជាពោងដែលប្រុងធ្វើឡើងសម្រាប់ជិះទៅតាមរកតួកុន ហូលីវូតរបស់ខ្ញុំ ដែលកាលណោះប្រហែលជា លោក ឡេអូណាដូ ឌីកាព្រីអូ។
ពោងក្នុងក្តីស្រមៃរបស់ខ្ញុំដែលប្រហែលជាមធ្យោបាយតែមួយគត់ក្នុងគំនិតក្មេងជនបទដើម្បីឆ្ពោះទៅរកគោលដៅ កាលចុងទសវត្សឆ្នាំ៩០។
អ្វីដែលខុសគ្នានៅត្រង់នេះគឺ៖
១. ពោងរបស់ខ្ញុំនឹងគ្មានអាកាសយានិកជំនាញឡើយ។ វានឹងគ្មានប្រព័ន្ធដុតកម្តៅទេ ហើយ (វាប្រហែលជាអាច ហោះបានដោយសារខ្ញុំដុតអុសព្រោះមិនប្រើធ្យូងដើម្បីរួមចំណែកការពារបរិស្ថាន) បើវាចង់ហោះដូចគេមានតែ ពេលខ្ញុំដាំបាយហូបប៉ុណ្ណោះ។
២. ពោងដែលខ្ញុំចង់ធ្វើវាពីជាលភ្នែកក្រួច និងខ្សែពួរចងក្រណាត់សំពត់នោះ នឹងមិនអាចហោះឡើងបានឡើយ បើសិនជាមាននរណាម្នាក់រួមដំណើរជាមួយខ្ញុំដូចឃើញក្នុងរូបនេះ។ កាលដែលខ្ញុំប្រុងធ្វើវា ខ្ញុំបានប្រឹងរៀនពី របៀបគណនាមាឌខ្យល់ និងទំងន់ តាមរបៀបរូបវិទ្យា គណិតវិទ្យា ហើយបានចំណាយក្រដាសជាច្រើនក្នុងការ គូររូបពោងក្នុងក្តីស្រមៃទាំងនោះ។
ក្តីស្រមៃជារឿងដែលមិនអាចខ្វះបានសម្រាប់យុវជន ខ្ញុំត្រូវការក្តីស្រមៃដើម្បីសម្រេចបំណង។ ខ្ញុំចង់ទៅជួបតួកុន ហូលីវូតរបស់ខ្ញុំ ដូច្នេះ ខ្ញុំត្រូវតែរកវិធីធ្វើពោងនេះឱ្យបានសម្រេច។ តែថា ចាំបាច់រកវិធីធ្វើពោងឱ្យខាតពេលធ្វើអី បើឥឡូវនេះគេមានលក់ប៉េងប៉ោងហោះបានទៅហើយនោះ ???
ពេលសរសេរអីនៅទីនេះទៅ សង្ឃឹមថាគេនឹងឈប់តាមសំណូមពរ តែមានឯណា មានតែផ្ញើសារមកច្រើនលើស ដើម។
កាលមុនគ្រាន់តែឆ្លើយឆ្លងចំណងសារទៅមកខ្ញុំមានអារម្មណ៍ថាដូចជាកំពុងនៅកណ្តាលទន្លេដែលទឹកកំពុង ឡើង…??? លុះដល់ប្រាប់បងថាសុំឈប់និយាយពាក្យរោយរាយហ្នឹងទៀត គាត់កាន់តែផ្គើន កាន់តែសរសើរ … បើថាប្រុសក្មេង ប្រុសចាស់អីទៅគ្រាន់ចង់ស្តាប់បន្តិច តែនេះស្រីចាស់អត់ស្អាតទៀត…
លើកមុនដាក់ប្រកាសម្តងព្រោះតែចង់ឱ្យគាត់ខ្មាសគេហើយឈប់ផ្ញើសារមកសរសើរ បានគ្រាន់តែមួយខែ ឥឡូវ គាត់គ្មានខ្មាសគេទេ ចឹងមានតែជេរត្រង់តាម៉ងបានព្រម ???…
មានអារម្មណ៍ថាអៀនខ្លាំងណាស់ ខ្មាសគេពេញស្រុកពេលត្រូវគេបញ្ជោរ។
ហេងវិញណា អានសាររបស់គាត់ទៅប្រៀបដូចអ្នកទើបរៀនសរសេរព័ត៌មានចឹង កុំអីខ្មាសជាងស្លៀកខោទ្រនាប់ គគ្រិចទៅទៀត។
បងហ្អា៎! ឈប់សរសេរសរសើរខ្ញុំទៀតទៅ ព្រោះខ្ញុំអានអត់ដាច់ថាបងចង់និយាយពីអ្វីទេ! អូខេ?
កាលពីម៉ោងប្រាំព្រឹកថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២ ខ្ញុំបានទទួលទូរស័ព្ទពីម្តាយខ្ញុំ គាត់ប្រាប់ពីព័ត៌មានសម្តេចឪ ព្រះមហាវីរក្សត្រនៃយើង ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់សោយទីវង្គត កាលពីម៉ោង ១ និង ២០នាទី នាមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន។
ក្តុកក្តួលអស់មួយរយៈមក ខ្ញុំបើកហ្វេសប៊ុកតាមទូរស័ព្ទមើល ក៏ឃើញជាក់ដូចព័ត៌មាននោះមែន ។ ក្នុងនោះផង ដែរខ្ញុំបានឃើញមនុស្សមួយចំនួន កំពុងប្រព្រឹត្តខ្លួនជាទមិឡឥតសាសនា ជានរកវង្វេងឋាន ក្នុងពេលដែលអ្នក ខ្លះកំពុងសោកសង្រេងស្តាយស្រណោះព្រះបិតាឯករាជ្យជាតិជាអនេក។
ខ្ញុំខ្លាចថ្ងៃក្រោយទៅខ្ញុំភ្លេចពីព្រឹត្តិការណ៍នេះ ខ្ញុំក៏ក្រោកមកសរសេរទុកពីអារម្មណ៍របស់ខ្ញុំ និងក្រុមគ្រួសារនាពេល កំពុងពោរពេញដោយក្តីសោកស្តាយ និងដឹងគុណជាដរាបជាប់ក្នុងចិត្ត។
គ្រួសាររបស់ខ្ញុំជាពូជអ្នកចម្បាំង តាំងពីតំណវង្សរាជស្តេចណាមកក៏នៅតែជាអ្នកតាមបម្រើស្តេច បូជាជីវិតចំពោះ ទឹកដី ប្រទេសជាតិ សាសនា និងព្រះមហាក្សត្រ។ មានបុព្វបុរសម្នាក់របស់យើងនាសម័យចម្បាំងជាមួយសៀម ដែលកាន់កងទ័ពនៅភាគឧត្តរប្រទេសជាកូនចៅមេទ័ពឌី បានទៅវាយសៀមដែលចូលមកក្បែរប្រាសាទព្រះវិហារ បានបូជាជីវិតនៅក្នុងសមរភូមិ ហើយពលទាហានបានបូជាសពភ្លាមៗប្រមូលធាតុខ្ចប់ដាក់លើប្រគាបឈើធំមួយ ហើយបន្តដៃវាយសៀមតទៅទៀត។ ជាយូរតំណមកហើយដែលគ្រួសារយើងបានចូលប្រឡូកជាមួយជាតិក្នុងការ ការពារទឹកដី ដោយគ្មានរឱស ចិត្តចំពោះការពលីរបៀបនេះ។
អារម្មណ៍របស់គ្រួសារខ្ញុំចំពោះព្រះមហាវីរក្សត្រគឺជាបុគ្គលជាទីគោរពតម្កើងបំផុត។ គ្រាខ្ញុំនៅក្មេង ខ្ញុំឈរសើច ចំពោះការគោរពបូជារបស់ម្តាយ ម្តាយចិញ្ចឹម ជីដូន និងញាតិមិត្តទាំងអស់។ លុះដល់ពេលខ្ញុំចេះគិតគូរបាន ច្រើនបន្តិចខ្ញុំបែរជាគោរពព្រះអង្គជាងនរណាៗទាំងអស់ ក្នុងនាមជាបុគ្គលដែលលះបង់ចំពោះជាតិ មេដឹកនាំ កំពូលនិងជាវីរជនរបស់ជាតិសាសន៍ខ្មែរ។
ខ្ញុំអត់ដឹងត្រូវនិយាយថាម៉េចឱ្យចំទេ តែខ្ញុំចង់សម្តែងការដឹងគុណចំពោះព្រះអង្គដែលជាមគ្គុទេសន៍ ដឹកនាំការ ដណ្តើមស្រុកទេសមកវិញពីក្នុងកណ្តាប់ដៃសៀម។ ខ្ញុំមិនចង់កើតជាពូជខ្មែរ សញ្ជាតិសៀមឡើយ វាប្រហែល ជាលំបាកសម្រាប់ខ្ញុំណាស់ប្រសិនបើខ្ញុំដូចជាខ្មែរសុរិន្ទ ដែលចាំបាច់ត្រូវទទួលយកនូវអ្វីដែលសៀមរៀបចំឱ្យ សម្រាប់វិវត្តន៍ខ្លួនទៅជាជាតិសាសន៍របស់គេ (បើមិនតិចក៏ច្រើន)។ បើសិនជាមិនមានចលនាទាមទារទឹកដីពី សៀមទេម៉្លេះខ្ញុំនឹងក្លាយជាជនចម្លែកមិនខាន ចូលទៅជាមួយជាតិសៀមគេថាខ្ញុំខ្មែរ ចូលទៅខាងខ្មែរគេថាខ្ញុំនៅ ស្រុកសៀម (មិនដឹងថាអ្នកសុរិន្ទ និងកម្ពុជាក្រោមមានអារម្មណ៍បែបណាទេ តែខ្ញុំមានអារម្មណ៍បែបនេះ!) ។ នេះ ប្រហែលជាមកពីខ្ញុំជាអ្នកស្រុកកំពង់ធំ ហើយភាគខ្លះនៃខេត្តនេះត្រូវបានកាន់កាប់ដោយសៀមកាលសម័យតា លួតរបស់ខ្ញុំ។
មានម្តងណានោះខ្ញុំចាំបានថាមិត្តម្នាក់របស់ ខ្ញុំបានបបួលខ្ញុំទៅលេងស្រុកឈៀងម៉ៃ រួចប្រុងទៅលេងសុរិន្ទ។ ខ្ញុំ ស្រែកប្រកែកជាមួយគេជ្រុលបន្តិច ព្រោះខ្ញុំមិនចង់ទៅឃើញជនរួមឈាមដែលក្លាយជាជាតិដទៃទៅហើយ កាល នោះមកពីខ្ញុំនៅខ្ចីគំនិតពេក ធ្វើចិត្តមិនទាន់បាន…
មានរឿងមួយ ទោះជាកន្លងទៅជិតហាសិបឆ្នាំហើយក៏ដោយក៏ជីដូនខ្ញុំនៅចាំមិនដែលភ្លេច គឺសម្តេចឪបានបញ្ជា ឱ្យដឹកនាំ កម្លាំងយោធា មន្រ្តីរាជការ និងប្រជារាស្រ្តស្រុកកំពង់ធំ (កាលណោះមិនទាន់មានខេត្តព្រះវិហារទេ) ទៅ កាប់ឆ្ការព្រៃឡើងប្រាសាទព្រះវិហារមុនព្រះអង្គយាងទៅមួយអាទិត្យ។ ជីតាខ្ញុំត្រូវបានចាត់ទៅ ចំណែកជីដូនខ្ញុំ នៅចាំដង្ហែព្រះអង្គ ដែលទ្រង់ និងសហការីឈ្នះក្តីនៅតុលាការក្រុងឡាអេថ្មីៗដណ្តើមបានប្រាសាទព្រះវិហារ មកវិញក្រោយត្រូវកាន់កាប់ដោយទាហានសៀម។ សម្តេចឥតមាននឿយហត់ឡើយ ប្រកបដោយឆន្ទះមោះមុត ព្រះអង្គចុះពីរថយន្ត ដើរតម្រង់ទៅកាន់ផ្លូវដែលបានត្រួសត្រាយ និងឡើងនឹងជណ្តើរឬស្សីដែលទើបចងថ្មីៗ កាត់ព្រៃបញ្ឆិតបញ្ឆៀងតាមគន្លងថ្ម ព្រះអង្គមិនមានប្រកាន់ខ្លួនជាធំទេ គឺបោះដៃហុចឱ្យស្រីៗប្រពន្ធមន្រ្តីតោង ឡើងប្រកបដោយបន្ទូលរាបសារ។ ព្រះអង្គដែលកាលណោះមានថានះត្រឹមជាព្រះអង្គម្ចាស់ បានឡើងដល់លើ ប្រាសាទហើយដើរទៅដោតទង់ជាតិដោយផ្ទាស់ព្រះហស្ថ នៅត្រង់ក្បែរពើយតាឌី ដោយមិនមានបង្កផលរមាស់ ជាមួយប្រជាជន ឬទាហានសៀមខ្លះដែលមិនទាន់ចុះអស់ពីលើនោះទេ។ «ព្រះហស្ថព្រះអង្គត្រជាក់ស្រេប ហើយទន់ស្រឡូន»។
ប្រជារាស្រ្តរបស់ព្រះអង្គនៅខេត្តកំពង់ធំសុទ្ធតែមានអនុស្សាវរីយ៍មិនអាចភ្លេចបានក្នុងការតស៊ូដណ្តើមឯករាជ្យ និងចលនាបង្កើតកងនារីក្លាហានកាន់កាំភ្លើងឈើ ។ នរណាក៏នៅចងចាំមេដឹកនាំដែលបានចុះទៅប្រឡូកដោយ ផ្ទាល់ជាមួយប្រជារាស្រ្ត សម្រាកក្នុងព្រៃ ដើរកាត់ទឹក ឆ្លងអូរ ដើម្បីបំផុសការតស៊ូទាមទារឯករាជ្យ។ល។
មនុស្សចាស់ៗទាំងអស់នោះក្នុងគ្រួសារខ្ញុំមិនដែលត្អូញត្អែរ ឬបន្ទោសពីការដឹកនាំរបស់ទ្រង់ឡើយ សូម្បីជីតា របស់ខ្ញុំបានពលីក្នុងការតស៊ូនោះរាប់សិបនាក់ ។ បើស្រ្តីចំណាស់ទាំងនោះទ្រាំនៅមេម៉ាយវេទនាចិញ្ចឹមកូនទាំង ត្រដាបត្រដួសមិនទាំងបន្ទោសទ្រង់មួយម៉ាត់ផង រឿងអីខ្ញុំទើបកើតកាលពីម្ង៉ៃណោះហ៊ានគិតទៅ?
ខ្ញុំព្រះករុណាខ្ញុំម្ចាស់ និងក្រុមគ្រួសារមិនដែលបំភ្លេចទេនូវគុណូបការ និងសេចក្តីសណ្តោសរបស់ព្រះអង្គចំពោះ កូនចៅប្រជារាស្រ្តទូទៅ ។ តំណគ្រួសាររបស់យើងក៏មិនដែលបំភ្លេចដែលការចេះដឹង និងភាពរុងរឿងនៃគ្រួសារ ដែលស្ថិតក្នុងរបបសង្គមរាស្រ្តនិយម «សម័យសង្គម» បានមកពីការដឹកនាំដ៏ប្រសើររបស់អង្គសម្តេចឪជាទីគោរព សក្ការៈនៃខ្ញុំព្រះអង្គទាំងអស់គ្នា។ យើងខ្ញុំជា កូន ចៅ សូមឧទ្ទិសថ្វាយកងការកុសលដែលបានធ្វើទាំងអម្បាល មាណថ្វាយចំពោះអង្គសម្តេចឪ និងញាតិកាទាំងប្រាំពីសន្តាន សូមបានសោយសុខក្នុងទីដ៏ស្ងប់។
គ្រួសារឡុងហ៊ុម
នៅក្នុងពិភពលោកនេះមានរឿងជាច្រើនដែលយើងមិនបានដឹង ឬដឹងហើយមិនបានចែកចាយប្រាប់គ្នា។ រឿងខ្លះ ល្អរឿងខ្លះអាក្រក់ ឯរឿងខ្លះទៀតមិនល្អ ហើយក៏មិនអាក្រក់! វាអាស្រ័យលើប្រភេទរឿងនោះមានជាប់ទាក់ទងនឹង អ្នកកម្រិតណា?
ខ្ញុំបានដាក់ប្រកាសមួយអំពីអ្នកតេច្រឡំលេខនៅក្នុងហ្វេសប៊ុករបស់ខ្ញុំតាំងពីប្រមាណជាងមួយខែមុន ថ្ងៃ១៩ ខែ សីហា ឆ្នាំ២០១២ អំពីរឿងមានអ្នកច្រឡំលេខទូរស័ព្ទចូលមកខ្ញុំ។ រឿងនេះបានកើតឡើងចំពោះអ្នកធ្វើការជាមួយ ខ្ញុំផងដែរកាលពីថ្ងៃមុន និងព្រឹកនេះគាត់បានជួបរឿងគេបោកបញ្ឆោតមួយទៀតតាមរយៈល្បិចស្រដៀងគ្នានេះ ដែរ។
រំលឹកឡើងវិញកាលពីថ្ងៃនោះ ខ្ញុំដែលកើតផ្តាសាយផងនោះបានទទួលទូរស័ព្ទមួយ។ ដោយមិនបានពិនិត្យលេខ ឱ្យបានច្បាស់ ខ្ញុំស្មានទាំងខុសថាជាទូរស័ព្ទបងស្រីជីដូនមួយខាងឪពុកដែលមិនសូវបានទាក់ទងគ្នាជាយូរមក។
– ជម្រាបសួរ។
– អាឡូបង។ បងឯងនៅឯណា ខ្ញុំមកចាំនៅអូរឬស្សីតាំងពីម៉ោងដប់ម៉្លេះ ម៉េចអត់ឃើញតេរកខ្ញុំចឹង?
– (បងស្រីខ្ញុំនោះគាត់ក៏ធ្លាប់និយាយលេង ហៅខ្ញុំថាបងដែរ) បងឯងនៅហ្នឹងធ្វើអី? មកទិញអីវ៉ាន់ហ៎?
– ទេ បងឯងណាត់ខ្ញុំឱ្យមកចាំនៅមុខអូរឬស្សីហ្នឹង។
– ទេហ៍ ខ្ញុំមានណាត់បងឯងទៅអូរឬស្សីអីឯណា?
– ក្រែងបងឯងថាឱ្យខ្ញុំរកស្រីឱ្យហើយសន្យាថាឱ្យខ្ញុំប្រាំរយនោះ ឥឡូវនេះខ្ញុំនាំមកហើយ។ នេះនៅចាំទាំងពីរនាក់!
– ទេ! ខ្ញុំអត់ដែលនិយាយអីទេ! បងឯងច្រឡំលេខហើយ!
– ច្រឡំយ៉ាងម៉េច? នេះលេខកត់ក្នុងក្រដាស ហើយខ្ញុំចុចតាមតែលេខហ្នឹង!
– ថាខ្ញុំស្រីទេ!!!
រឿងនោះបានកន្លងទៅជាច្រើនសប្តាហ៍មកហើយ ខ្ញុំគិតត្រឹមតែថាគាត់ច្រឡំលេខតែប៉ុណ្ណោះ។
មុននេះបន្តិច យើងបានចុះទៅធ្វើការតាមខេត្ត។ ក្នុងឡានដោយសារគ្មានការធ្វើដូចក្នុងការិយាល័យ យើងមាន ពេលច្រើនដើម្បីជជែកគ្នា ក៏ធ្លាក់ចូលដល់រឿងបោកប្រាស់តាមទូរស័ព្ទកាលពីប្រមាណពីរឆ្នាំមុន។
ប្រហែលពាក់កណ្តាលខែមេសាឆ្នាំ២០០៩ ខ្ញុំត្រូវបានរំខានជារៀងរាល់ពីរនាទីម្តងដោយសារគេចុចស៊ីញ៉ូ(ខ្មែរបែប មិនធ្លាប់ធ្វើលលេងបែបនេះបានជាសម្តេចជួនណាតមិនដាក់ពាក្យហ្នឹងក្នុងវចនានុក្រម???) តែខ្ញុំរវល់សឹងតែអាច និយាយបានថាគ្មានទាំងពេលទូរស័ព្ទទៅរកគ្រួសារផងទេ។ ដោយការរំខានញឹកញាប់ពេក ជាពិសេសក្នុងពេល យប់ម៉ោងដប់ពីរអាធ្រាត្រ ឬម៉ោងមួយ ខ្ញុំក៏បិទទូរស័ព្ទមួយរយៈ តែដោយកាលណោះមានទឹកជំនន់ សហគមន៍ ខ្ញុំត្រូវការទំនាក់ទំនងដើម្បីតាមដានសភាពការណ៍ទឹក ខ្ញុំក៏បើកទូរស័ព្ទវិញ ស្រាប់តែមានទូរស័ព្ទមួយលេខមិន ដែលស្គាល់តេចូលមក។ ធម្មតាខ្ញុំកម្រទទួលទូរស័ព្ទលេខប្លែកណាស់ តែដាច់ចិត្តទទួលព្រោះស្មានតែសហគមន៍ ខ្ញុំតេមករឿងទឹកជំនន់ ៖
– ជម្រាបសួរ!
– អាឡូជម្រាបសួរបង! អត់ទោសលេខទូរស័ព្ទហ្នឹងលេខរបស់…(ចាំអត់បាន តែដឹងតែថាមិនមែនខ្ញុំឬបងប្អូនខ្ញុំ ទេ)មែនឬមិនមែន?
– មិនមែនទេ!
– អត់ទោសបងនៅឯណាដែរ?
– ខ្ញុំ…នៅ…ភ្នំពេញ (ដំបូងស្ទាក់ស្ទើរក្នុងការប្រាប់ដែរថានៅឯណា តែនឹកឃើញថាគ្នាច្រឡំលេខបែបនេះប្រាប់ទៅ បានគ្នាដឹងច្បាស់) ។
– សុំទោស! បងធ្វើការឯណាដែរ ព្រោះម្នាក់ដែលខ្ញុំរកនោះធ្វើការនៅក្រសួងការបរទេស។
– ខ្ញុំធ្វើការអង្គការ។ ចុះប្អូនធ្វើការនៅឯណាបានជាមានលេខខ្ញុំ?
– ខ្ញុំធ្វើការនៅរោងចក្រម្តុំអូរដឹម។ ចឹងជ្រុលជាបានស្គាល់គ្នាហើយ ខ្ញុំសុំបងធ្វើបងធម៌ខ្ញុំបានដែរទេ?
– ទេ! អត់ទេ! សព្វថ្ងៃនេះខ្ញុំមានប្អូនៗជាងដប់នាក់ ចាំតែឈ្មោះពួកវាឱ្យត្រូវហ្នឹងក៏ហៅមិនត្រូវដែរ កុំថាឡើយ ដល់ទៅមានបងប្អូនធម៌ឯណាឯណោះទៀត។
– បើចឹងសុំរាប់អានជាមិត្តភ័ក្តិផងបានទេបង?
– អូហ៍ សព្វថ្ងៃនេះ ពួកម៉ាក មិត្តភ័ក្តិខ្ញុំវាលែងក្បាលខ្ញុំចោលអស់ហើយ ដោយសារគ្មានពេលទៅជួបវាទាល់តែ សោះ។ខ្ញុំនេះរវល់សឹងតែរកពេលដេកឱ្យបានស្កប់ ត្រឹមតែមួយថ្ងៃក៏គ្មានផង កុំថាឡើយដល់ទៅស្កាត់រកជួប ពួកម៉ាកមិត្តភ័ក្តិអីនោះ។ ខ្ញុំអរគុណហើយ តែត្រឹមហ្នឹងទៅចុះព្រោះខ្ញុំងងុយដេកណាស់។
អ្នកខាងណោះប្រហែលជាអស់សង្ឃឹមពេកក៏ផ្តាច់ទូរស័ព្ទចោលទៅ។ និយាយតាមត្រង់ទៅចុះ កាលណោះខ្ញុំ គឺបែបហ្នឹងមែន ហើយខ្ញុំនិយាយនោះក៏ពិតត្រង់ណាស់ទៅទៀត។ ទើបតែប៉ុន្មានថ្ងៃនេះទេដែលបងស្រីម្នាក់ គាត់ធ្លាប់ជួបរឿងបែបខ្ញុំនេះញយពេកទៅ គាត់មានបទពិសោធន៍ ៖
– ពួកអាអស់ហ្នឹងវាចុចរាវលេខទូរស័ព្ទទេ ជាពិសេសអាលេខល្អៗ លេខពិសេសអីហ្នឹង ព្រោះមានអ្នកជាប់ផ្ទះខ្ញុំ ចាញ់បោកគេម្នាក់ហើយ។ វាធ្វើជាតេមកច្រឡំលេខ ហើយសុំរាប់អាន បើប្រុសតេមកចំយើងស្រី វាសុំរាប់អាន បើស្រីតេមកចំយើងស្រីដែរ វាជេរបញ្ចោរ ចោទថាយើងនេះស៊ីញ៉ូទៅវា ខ្ញុំជួបច្រើនពេកហើយទាល់តែប៉ុណ្ណឹង បានដឹងល្បិចពួកវា។ ថ្ងៃមុនខ្ញុំលួចបានលេខអាអ្នកបោកហ្នឹងដែលតេមករកមីងមួយក្បែរផ្ទះ វាប្រាប់ថា វានៅ ជាប់ឃុំឯត្រពាំងផ្លុងព្រោះអត់មានម៉ែឪបងប្អូនក៏លួចឆ្លងទៅវៀតណាមតាមច្រកត្រពាំងផ្លុង ហើយប៉ូលីសចាប់ ឃុំនៅទីនោះ។ មិនដឹងវានិយាយថាយ៉ាងម៉េចទេបានជាមីងនៅក្បែរផ្ទះខ្ញុំហ្នឹងប្រុងទៅជួយដោះវាពីគុក។ ដល់ តែខ្ញុំតេទៅឆវាថា លេខវាហ្នឹងលេខតាក់ស៊ីនៅត្រពាំងផ្លុងក៏អី? វាឆ្លើយមកថា បាទ! អ៊ីឯងចង់ទៅ ចាំខ្ញុំទៅយក! ដល់តែខ្ញុំឱ្យគេម្នាក់ទៀតតេទៅលេខហ្នឹងសួរថា ហ្នឹងកន្លែងកាត់កញ្ចក់ធ្វើទូក៏អី? វាឆ្លើយថាមែន ទៀត។ អីចឹង មិនគួរឱ្យសង្ស័យណាស់ទៅហើយទេ?
– ខ្ញុំក៏ធ្លាប់ជួបដែរ គេតេមករកថាយកស្រីមកឱ្យ ឬជួនកាលវាថាវាស្គាល់យើងអីចឹង ហើយសុំជួប។ ដល់ណាត់ ឱ្យមកជួប វាជិះឡានមក ហើយធ្វើជានិយាយថាឡានជិតអស់សាំង តែខ្ញុំដឹងទាន់ប្រាប់ឱ្យចូលហាងបាយនៅ ជិតហ្នឹង តែបបួលយ៉ាងម៉េចក៏វាមិនចូល ។ ង៉ៃហ្នឹងទាល់ណាស់ហើយ បើវាចូលបាយនៅហ្នឹងមែននោះ ក្រមួយ ខែមិនខានទេខ្ញុំ ចំហាងបារាំងឯមាត់ទន្លេផង!
– ខ្ញុំក៏ធ្លាប់គេហៅឱ្យទៅយកស្រីដែរ បើខ្ញុំទៅមានឡានមានទូរស័ព្ទ ប្រហែលជាសល់តែខ្លួនមកវិញមិនខានទេ! ពួកហ្នឹងវាបោកយើង បើយើងតាមទៅ វានឹងណាត់គ្នាឱ្យចាំស្ទាក់ ឬប្លន់ខ្សែក នាឡិកា ទូរស័ព្ទមិនខានទេ ហើយ យើងក៏មិនហ៊ានប្តឹងប្តល់អីដែរព្រោះខ្លាចអ្នកផ្ទះដឹង។ រឿងបែបនេះឥឡូវមានច្រើនណាស់ គ្រាន់តែគ្នាយើងប្រាំ នាក់នេះ ជួបរឿងបោកប្រាំរឿងដែរហើយ។
– ខ្ញុំធ្លាប់ឃើញតែនៅក្នុង អ៊ីមែល គេបោកឱ្យផ្ញើលុយទៅឱ្យពួកម៉ាកឬអ្នកស្គាល់គ្នា។ ជួនកាលប្រាប់យើងថាត្រូវ រង្វាន់កូកាកូឡា មួយលានដុល្លារឱ្យយើងទាក់ទងក្រុមហ៊ុនដឹកជញ្ជូនព្រោះគេផ្ញើសែកឱ្យយើង គេឱ្យលេខកូដ សម្ងាត់សម្រាប់ទទួលសែកពីក្រុមហ៊ុន។ ដល់តែឆែករកតាម អាដ្រេស ក្រុមហ៊ុនដឹកជញ្ជូនទៅ ក៏គ្មាន បែរទៅ អ៊ីមែលគឺបន្លំសុទ្ធ បើក្រុមហ៊ុនកូកាកូឡា វាចាំបាច់ដាក់ អក្សរកាត់ធ្វើអី ហើយមានលេខកន្ទុយទៀត ស្រុកគេ គេមិននិយមអក្សរកាត់ក្នុងអ៊ីមែលទេ ព្រោះវាជាសញ្ញាសម្គាល់ក្រុមហ៊ុន។
នៅមានរឿងមួយទៀតដែរ គឺវាច្រើនតែផ្ញើអ៊ីមែលមកប្រាប់ថាវាជាអ្នកនេះ ឬអ្នកនោះដែលយើងស្គាល់ ហើយ បានត្រូវចោរប្លន់នៅស្រុកណាមួយនៃអឺរ៉ុប ត្រូវការខ្ចីលុយយើងសិន ឱ្យផ្ញើទៅតាមលេខនេះ អាដ្រេសនេះ ។
– សុទ្ធតែរឿងបោក។ តាមខ្ញុំដឹងគឺមានអ្នកស្រុកយើងមិនតិចនាក់ទេដែលចាញ់បោកគេ ហើយសំងំស្ងៀមមិន និយាយអីទេ ខ្លះតូចចិត្តដល់ឆ្កួត ខ្លះសម្លាប់ខ្លួន តែមិនព្រមប្រាប់គ្នាឱ្យចៀសវាងប្រការទាំងនេះឡើយ។
– មែនហើយ ពីមុនមានតែចោរបោកតាមអ៊ីមែល អាឡូវចូលដល់អ្នកស្រុកខ្មែរបោកគ្នាឯងហើយ តែយើងមិនព្រម ដាក់អន្ទាក់ចាប់វាឱ្យបានទៅ!
– លើកក្រោយបើមានរឿងបែបនេះទៀតខ្ញុំនឹងប្តឹងប៉ូលីស ហើយបញ្ឆោតវាឱ្យចេញក្បាច់ឱ្យអស់!
– កុំថាឡើយដល់ទៅចោរបោកតាមទូរស័ព្ទ តែអ្នកសុំទានក៏បោកយើងដែរ។
ចាំពេលណាទំនេរបន្តិច ខ្ញុំនឹងសរសេរពីបទពិសោធន៍ត្រូវអ្នកសុំទានបោក គ្រាន់នឹងបានសើចលេងថែមផង។
ខាងក្រោមនេះជាអ៊ីមែលដែលគេផ្ញើមកឱ្យខ្ញុំ រួចខ្ញុំក៏បានតបទៅជេរវាម៉ាទំហឹងវិញដែរ។
TO RECEIVE YOUR WINNING PRIZE PLEASE CONTACT DELIVERY COMPANY
Inboxx
COCA-COLA OFFICE LONDON UK ccuk18@msn.comJul 5
to me
Coca Cola Lottery Award Claims Office
London W1U 4RY,
United Kingdom.Congratulations!!
ATTN: Ms. Ly Kalyane
RE:- YOUR WINNING CLAIMS VERIFICATION WAS SUCCESSFUL, YOUR WINNING CHEQUE IS READY:This is to officially inform you that your claims verification process was successfully completed and your full information has been verified and registerred for payment. You have successfully passed the requirements, statutory obligations, verifications, validations and satisfactory report Test conducted for all winners. Your phone number has been verified and confirmed as the lucky winner of the prize award of $1,000,000.00 USD.
Therefore, I am very pleased to inform you that your winning prize cheque of ONE MILLION UNITED STATES DOLLARS {$1,000,000.00 USD} has been issued in your name and will be deliverred to your home address in your country.
I have personally sealed your winning parcel to be delivered to you by UNITED TRUST DELIVERY & SECURITY COMPANY. Your winning parcel contains {1} Your winning cheque {2} Your award winning certificate {3} Your prize insurance certificate {4} Your winning payment authorization certificate.
Below are your winning identification numbers which has to be kept secret until your award prize is successfully handed over to you in Cambodia, do not disclose your winning identification numbers to anyone.YOUR WINNING IDENTIFICATION DETAILS IS GIVEN BELOW:
BATCH NUMBER: UK1/COW/AW11
REFERENCE NUMBER: M45/D84/ZY3
LUCKY DRAW WINNING NUMBER: 33 74 00 14
WINNING PRIZE CHEQUE: $1,000,000.00 USD.
I hereby advise you to contact the delivery company who is incharge of the delivery of your winning prize cheque to your home address in your country.
The below contact details belongs to the delivery company here in the UK, contact them and send your WINNING IDENTIFICATION DETAILS to them so that they can process your parcel for immediate delivery to you.UNITED TRUST DELIVERY & SECURITY COMPANY
Unit 43, Barkston House, United Kingdom
Contact person: Mr. Frank Kent
E-mail: unitedtrustdeliveryuk@post.com
Office Tel: +(44)-701-004-7631
Office Fax: +(44)-701-003-9213
On behalf of the entire executive board members of The Coca Cola Lottery Award, I want to Congratulate you for this wonderful and a life time opportunity!Yours Faithfully
Dr. Adams James
Promotion Manager
COCA COLA LOTTERY AWARD
នេះមានមួយទៀតគឺ អ៊ីមែលដែលប្រាប់ថាអ្នកដែលកំពុងជិះឡានជាមួយខ្ញុំហ្នឹងកំពុងត្រូវចោរចាប់ជំរិត៖
-
RE: SAD TRIP!!!
To t.sovuthy@yahoo.com, tsovuthy@gmail.com
FUCK you don’t spent the time with people. You’ll get nothing from us.
He is right now with me and the one that you stole his address and block his mailbox want to say FUCK YOU.
We’ll spread the word.
Best regards,
Ly Kalyane
Date: Mon, 24 Sep 2012 23:33:17 -0700
From: t_sovuthy@yahoo.com
Subject: SAD TRIP!!!
To:
I’m sorry to disturb you with this, I am in Madrid Spain, due to an urgent matter. I am in a terrible situation right now, I was robbed in the cab I boarded and the robbers made away with my hand luggage were I had my air ticket, cash and other valuables things. I really need your help with a loan of US$2,000. I’ll explain the situation better and refund you immediately i get back home. If you can help out with the money or whatever funds you can come up with will be greatly appreciated. I really need you to get back to me as soon as you get this email.
Best regard
Mr.Thenh Sovuthy
Mail : t_sovuthy@yahoo.com
BBB
ចែកគ្នាដឹងរឿងអាក្រក់ដើម្បីចៀសផ្លូវឧត្បាតទាំងនេះ! នេះជាគោលការណ៍របស់ខ្ញុំ!
ស្រឡាញ់ច្រើនពេកនៅត្រង់នេះ គឺមិនមែនស្រឡាញ់គេងប់ងុលទេ គឺមានន័យថាស្រឡាញ់ច្រើននាក់ពេក។
ឯឈឺចាប់នោះគឺព្រោះស្រឡាញ់គេតែម្នាក់ឯង សូម្បីតែដឹងខ្លួនក៏ម្ចាស់ខ្លួនគេមិនទាំងដឹងផង! 😛
មើលរឿងហូលីវូត ខ្ញុំក៏ស្រឡាញ់តួកុនហូលីវូត មើលរឿងកូរេ ខ្ញុំស្រឡាញ់តួកូរេ …
ពេលប្រាប់ម្តាយ និងម្តាយមីងខ្ញុំរាល់លើកដែលខ្ញុំស្រឡាញ់នរណា គាត់នៅស្ងៀមមិនជាតវ៉ាឬថាស្តីយ៉ាងណាទេ ស្រាប់តែម្សិលម៉្ងៃ ពេលខ្ញុំប្រាប់ថា ខ្ញុំស្រឡាញ់តួហូលីវូត (ថ្មីមួយទៀត) គាត់ទាំងពីរនាក់ក៏ស្រែកថា៖
ម៉ែមិនដឹងថាកូនឯងកើតជំងឺអីទេ? ងាកឃើញគេស្រឡាញ់ ងាកឃើញគេស្អប់។ តើរាល់ថ្ងៃឯងអង្គុយធ្វើការយ៉ាង ម៉េចកើតទៅបើរវល់តែស្រឡាញ់អ្នកនេះ អ្នកនោះគ្រប់តែគ្នាចឹងនោះ? នេះគ្រាន់តែម៉ែចាំបានគឺអាតួហូលីវូតរបស់ ឯងហ្នឹងមានបួនប្រាំនាក់ហើយ។ ង៉ៃមុនថាស្រឡាញ់តួថៃ កូរេ ចិន អាឡូវនេះមកឆ្កួតជាមួយតួហូលីវូត។ បើសិន ជាឯងចេះតែមានសង្សារតាមតែការស្រឡាញ់របស់ឯង ម៉ែត្រូវឆ្កួតដែរ…
មីងខ្ញុំ៖ ហ៊ើយ! ថ្លង់ណាស់! ម៉្ងៃៗគិតតែស្រឡាញ់ៗ… គ្រាន់តែពីរខែនេះតាមមីងចាំបាន គឺឯងស្រឡាញ់មនុស្ស ជាងដប់នាក់ហើយ។ អាស្អីដូៗ(ឡេអូណាដូ ឌីកាព្រីយ៉ូ) អាស្អីក្បាលត្រងោល (វីន ឌីស៊ែល របស់ពូខ្មែរលីង និង បងសុម៉ាដា) ហើយនិងនាងណានោះមុខស្រួចដូចម្ជុលបារាំង រាងដូចដើមអង្គាដី (អ្នកនាង អាឡិចសាន់ដ្រា ហេ ឌីសាន់) រូបតួកុនអស់ហ្នឹងមិនទាន់លុបចេញពីខួរក្បាលផង មានអាថ្មីណាមកទៀតហើយ។ មិនគិតខំធ្វើការរក ស៊ីអីទេ គិតតែពីអាពួកអស់ហ្នឹងទៅ!
ចុះបើខ្ញុំស្រឡាញ់គេខ្លាំងមែនទែនហើយហ្នឹង មានពេលមានខួរឯណាទៅគិតការងារផ្សេងទៀតនោះ?
មីងខ្ញុំងាកទៅនិយាយនឹងម្តាយខ្ញុំវិញ ព្រោះអស់ក្រឡានឹងជាន់កែងខ្ញុំហើយ៖
បងឯងមើលចុះ! បងឯងបណ្តោយវាឱ្យរៀនសូត្របានជ្រៅជ្រះ វាទៅជាអីចឹងទៅ?
ម្តាយខ្ញុំ៖ អើ បើកូនឯងមិនគិតធ្វើការ គិតតែពីស្រឡាញ់គេហ្នឹងទៅ កើតការអីដែរ?
ខ្ញុំនឹងទៅនៅជាមួយគេឯហូលីវូត!
មីងខ្ញុំ៖ ឯងទៅនៅឯណោះ ប្រុងរកស៊ីអី?
ខ្ញុំទៅកាន់ភ្លើងហ្វាគេបញ្ចាំងកុន ម៉េចៗក៏បានរស់ដែរ។
តែហូលីវូតហ្នឹង គេ…ល្អ…ខ្លាំងណាស់ណា៎! (ម្តាយខ្ញុំគាត់ចង់និយាយថាគេរើសមនុស្សដោយល្អិតល្អន់ណាស់)
ខ្ញុំគ្រាន់តែទៅកាន់ភ្លើងហ្វាតើ! ខ្ញុំមានទៅដើរតួកុនឯណា?
បងឯងឱ្យវាទៅរៀនបានគ្រាន់ចូលចុះនឹងគេ ព្រោះសង្ឃឹមថាវាបានធ្វើការងារល្អៗ ឥឡូវវាចង់ទៅកាន់ភ្លើងហ្វា ឯណាឯណោះវិញចឹងទៅ!
កូនចង់ទៅធ្វើការចឹងៗ?
ចុះបើខ្ញុំស្រឡាញ់គេ ហើយបើទៅណោះខ្ញុំអត់ចេះអី មានតែការងារចឹងឯងម៉ែ។ តែខ្ញុំក៏មានកម្លាំងមាំមួនដែរ ខ្ញុំអាចធ្វើការងារចឹងៗបាន។
មីងខ្ញុំ៖ វាមិនដែលមាននរណាគេបានធ្វើការងារស្រួលហើយនៅស្រុកឯងទៀត បែរជាចង់ទៅស៊ីឈ្មួលគេប្រើ កម្លាំងទៅវិញ?
ចុះបើខ្ញុំស្រឡាញ់គេខ្លាំងមែនទែនហើយហ្នឹងមីង! រាល់ថ្ងៃតែផុតម៉ោងការងារវិនាទីណា គឺខ្ញុំប្រើខួរក្បាលរបស់ ខ្ញុំនឹកពីគេរហូត … គេកំពុងធ្វើអី…គេចូលចិត្តញ៉ាំអី…គេចូលចិត្តរបស់អី…គេមានទម្លាប់អាក្រក់ម៉េចខ្លះ?
មីងខ្ញុំ៖ បងឯងឱ្យវាមកស្រោចទឹកចេញអាទិត្យហ្នឹងបានកើត បើមិនអីចឹងទេឆ្កួតខ្លាំងជាងហ្នឹងទៀតពិបាកមើល ឱ្យជាណាស់!!!
បទបញ្ជាបានធ្លាក់មកហើយ ខ្ញុំត្រូវទៅវត្តនាចុងសប្តាហ៍នេះ!!!
ទើបតែប្រែខ្លួនមិនទាន់បានបើកភ្នែកផង ទូរស័ព្ទញ័រឮគ្រឺតៗយ៉ាងវែងពីរបីដង ខ្ញុំដឹងជាមុនស្រេចទៅហើយថាជា នរណា។
អាឡូម៉ាក់… បាទ!
កូនឯងក្រោកហើយនៅ?
បាទ… (ស្ងាបហ៊មបណ្តើរឆ្លើយទទឹងទិសទៅគាត់ តាមពិតទៅមិនទាន់ទាំងបានបើកភ្នែកពីរគ្រាប់ឱ្យអស់ផង)
កូនឯងទៅផ្ទះមីងឯងទៅ ម៉ាក់ផ្ញើត្រីប្រៃឱ្យមួយកែវ ហើយឆាប់ញ៉ាំឱ្យអស់។
បាទ! តិចទៀតទៅហើយ!
ម៉ាក់លាយឱ្យរួចហើយ កុំភ្លេចឆាប់ទៅណា៎!
ទទួលបញ្ជាព្រះមាតា!!! ហ៊ម… កូនមុជទឹករួច ទៅយកហើយ។ អរគុណម៉ាក់។
ទូរស័ព្ទម្ខាងទៀតបានផ្តាច់បាត់ក្រោយពេលស្តាប់សេចក្តីពីខាងខ្ញុំចប់។ ម៉ាក់អើយម៉ាក់ រិះតាំងពីទូរស័ព្ទឡើង។ និយាយដូចមេទាហានកំពុងប្រតិបត្តិការសឹកចឹង។
ខ្ញុំក្រោកងូតទឹករួចស្រូតទៅផ្ទះមីងយកត្រីប្រៃមកតាមបញ្ជាម៉ាក់របស់ខ្ញុំ កុំឱ្យគាត់ខឹងទាន់។ ទៅដល់ផ្ទះមីង ខ្ញុំបែរ ជាស្រឡាំងកាំង ព្រោះនៅក្នុងផ្ទះមានរូបថតខ្ញុំនៅពីតូចមួយសន្លឹក បានផ្តិតពង្រីកយ៉ាងធំពេញជំហរមនុស្សចាស់ ប្អូនស្រីជីទួតមួយរបស់ខ្ញុំចេញមកអបអរសាទរខ្ញុំដែលបានទទួលរង្វាន់ពីម៉ាក់ធំអីធំយ៉ាងនេះ។
អូសរូបខ្លួនឯងមកដល់ផ្ទះហើយ ទុកដាក់ស្រួលបួលហើយ ម៉ាក់ក៏តេមកម្តងទៀត។ គាត់អបអរសាទរថ្ងៃពិសេស របស់ខ្ញុំ។ នេះជាមនុស្សស្រីតែម្នាក់គត់ដែលខ្ញុំចងចាំថាគាត់នឹងនៅក្បែរខ្ញុំរហូតដល់ថ្ងៃដែលលែងមានគាត់នៅលើ លោកនេះ ក្នុងពេលទន្ទឹមនឹងនេះខ្ញុំឥតបាននឹកនាដល់គាត់សោះ ហាក់បីដូចជាភ្លេចឬមានសសៃសក់មួយសសៃ កំពុងតែបាំងប្រស្រីភ្នែក។
កំពុងអង្គុយនឹកដល់អនុស្សាវរីយ៍កាលពីជាងដប់ឆ្នាំមុនដែលខ្ញុំហាក់បីដូចជាយុវវ័យពោរពេញដោយសេរីភាព ខ្ញុំ រីករាយណាស់ដែលម្តាយខ្ញុំបានព្រមព្រលែងខ្ញុំឱ្យចូលប្រឡូកក្នុងសង្គម ទាំងដែលគាត់ដឹងហើយថាវាមានគ្រោះ ថ្នាក់យ៉ាងណាសម្រាប់ខ្ញុំ ក្នុងពេលដែលយុវវ័យនិយមកាន់ដាវសាម៉ូរៃដេញវ៉ៃគ្នា ហើយនិយមធ្វើជាអ្នកលេងមាន មេមានក្រុមដើម្បីប្រកួតកម្លាំងគ្នាតាមរបៀបកុនចិនកាប់ដាវ ឬតាមកុនអ្នកលេងល្បែង។
នឹកដល់គ្រាមួយដែលខ្ញុំរួចជីវិតផុតពីចុងដាវសាម៉ូរៃរបស់គូសត្រូវទាំងព្រលឹងនៅចុងសក់ ខ្នងពោរពេញដោយ ឈាមនិងស្នាមរបួសសុសសាច់ … ពេលដែលខ្ញុំនៅក្នុងកន្លែងឃុំរបស់ប៉ូលីស … ពេលដែលខ្ញុំនឹកដល់មនុស្ស ស្រីតែម្នាក់គត់នេះ … ពេលដែលខ្ញុំជួបលំបាកធំៗ ស្រ្តីម្នាក់នេះបានលូកដៃទទេរបស់គាត់មកប្រទាក់នឹងកណ្តាប់ ដៃដ៏រឹងរូសរបស់ខ្ញុំដែលមិនព្រមតោងដៃគាត់ម្តងណាសោះ។ វាមិនចំឡែកទេ ព្រោះតែជួនកាលការច្រណែនក្នុង ជីវិត ការឈឺចាប់ក្នុងបេះដូងនាំខ្ញុំឱ្យឃ្លាតសែនឆ្ងាយពីកំពូលស្រ្តីរបស់ខ្ញុំ រហូតបន្តិចម្តងៗខ្ញុំស្ទើរតែភ្លេចគាត់។
ពេលនេះគាត់កំពុងតែមានចេតនាចង់រំលឹកខ្ញុំពីអតីតកាលតាមរយៈរូបថតរបស់ខ្ញុំនេះឬ?
ខ្ញុំបែរជានឹកដល់នារីម្នាក់ដែលខ្ញុំគ្មានសូម្បីឱកាសដើម្បីនិយាយប្រាប់ពីសេចក្តីសេ្នហារបស់ខ្ញុំចំពោះនាង ក្នុង ពេលដែលមានអ្នកផ្សេងកំពុងយកចិត្តទុកដាក់ជាមួយខ្ញុំយ៉ាងអស់ពីបេះដូង។ តើនេះជាទណ្ឌកម្មឬ?
ខ្ញុំស្រឡាញ់នារី ក ដែលកំពុងរៀបការជាមួយសង្សាររបស់នាង ក្នុងពេលដែលនារី ខ ស្រឡាញ់ខ្ញុំស្ទើរលេបបាន។ ដល់តែនារី ខ ស្លាប់ចោលទៅ ខ្ញុំបែរជានឹកនាងស្ទើរខ្ទេចបេះដូង ហើយក៏ព្រងើយកន្តើយចំពោះនាង គ ដែល កំពុងតែធ្លាក់ខ្លួនជាទាសករនៃសេចក្តីស្រឡាញ់ចំពោះខ្ញុំ។
តើខ្ញុំនឹងបណ្តោយឱ្យជីវិតស្ថិតក្នុងផ្លូវបែបនេះរហូតទៅឬ? នរណាថាខ្ញុំមិនដឹងខ្លួន? ខ្ញុំដឹងថាខ្ញុំបានធ្វើខុសចំពោះ ដំណើរជីវិតរបស់ខ្លួនដែលមិនព្រមទទួលសេចក្តីស្រឡាញ់ដ៏កក់ក្តៅជុំវិញខ្លួន តែខ្ញុំត្រូវតែសងសេចក្តីស្រឡាញ់ មួយនេះឱ្យនារី ខ វិញឱ្យបានស័ក្តិសម។
ទោះជាយ៉ាងណា ថ្ងៃដែលខ្ញុំរីករាយបំផុតគឺជាថ្ងៃដែលអាចមានមនុស្សបីនាក់នៅក្នុងជីវិតខ្ញុំរួមពេលជាមួយគ្នា។
ម្តាយជាទីគោរព នារីជាទីស្រឡាញ់ និងកូនស្រីរបស់ខ្ញុំ។
និយាយៗទៅ ខ្ញុំមិនសូវមានរបស់របរអីជាប់ខ្លួនច្រើនប៉ុន្មានទេ ព្រោះតែមិនសូវចេះតែងខ្លួន មិនចូលចិត្តយឺតយូរ មិនចង់ចំណាយពេលច្រើនលើគ្រឿងក្រៅខ្លួន និងចុងក្រោយគឺរិះ លាមកក្តាប់ (ថាតាមបងសុម៉ាដា)។
មានរបស់របរជាច្រើនដែលម៉ែតែងឱ្យមកខ្ញុំ ចុងបញ្ចប់គឺរបស់ទាំងនោះត្រូវបានទៅម៉ែ ឬប្អូនវិញអស់ហើយ អត់ មានសល់សូម្បីម៉ាគ្រឿង។ ចំណែករបស់ដែលមិត្តភ័ក្តិ ឬញាតិកាណាជូនមក គឺខ្ញុំទុកឡើងហួសដឺឡេ ឬច្រែស ចាប់អស់ទៅ។
ឥឡូវ អ្នកធ្វើការជាមួយគាត់ទិញនាឡិកាជូន… អៀនដែរ ស្រីចាស់ស្អាត ទិញរបស់ជូន វាសមតែស្រីក្មេងទិញជូន ស្រីចាស់វិញបានត្រូវ…
អរគុណបង! ខ្ញុំដឹងថាបងនឹងអានប្រកាសនេះ ដូច្នេះក្នុងពេលនេះ ខ្ញុំសូមអរគុណបងជាអនេក ខ្ញុំនឹងទុករបស់ នោះជាអនុស្សាវរីយ… តែសុំទោសជាមុនឱ្យហើយថា មិនសូវបានប្រើទេ ព្រោះថាខ្ញុំនឹងចាក់សោទុកក្នុងទូនា ល្ងាចនេះ!!!
ខ្ញុំមិនចង់ឱ្យអ្នកណាមកចំណាយប្រាក់សម្រាប់ខ្ញុំឡើយ ព្រោះខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ថានឹងភ្លេចតបគុណគេ ទៅវិញនាថ្ងៃណាមួយមិនខាន។ ខ្ញុំជាមនុស្សកំពូលភ្លេច ណាមួយការងារច្រើនមុខផង។
អរគុណបង!!! ថ្ងៃណាមួយខ្ញុំសង្ឃឹមថាបងនឹងគិតដល់ជម្រៅចិត្តខ្ញុំ!
ហាមក្មេងអាយុក្រោម ១៨ ឆ្នាំ អាន។
XXX
លី កល្យាណ បានកោះហៅមិត្តភ័ក្តិមកប្រជុំចុងសប្តាហ៍នៅហាងការាអូខេ ស៊ូល ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ អំពីគម្រោងការងារដ៏សំខាន់មួយដែលចាំបាច់ត្រូវការតំណាងធំៗប្រចាំអង្គការមួយចំនួន និងផ្នែកស្ថាប័នរដ្ឋខ្លះ មកជួយផ្តល់យោបល់បន្ថែមមុនពេលសរសេរបញ្ចប់គម្រោង នឹងដាក់ជូនអង្គប្រជុំពិនិត្យសម្រេច។
ដោយសារនេះជាកិច្ចប្រជុំដំបូង នៅពេលក្រុមការងារបានមូលគ្នាក្នុងបន្ទប់រួចរាល់ ខ្ញុំបានពន្យល់ពីគោលបំណង ក្នុងការបង្កើតគម្រោង «ចងក្រងទិន្នន័យបឋមសម្រាប់អ្នកស្រាវជ្រាវពីវត្តអារាមក្នុងប្រទេសកម្ពុជា» ការងារនេះ មិនមែនផ្តោតទៅលើតែវត្តព្រះពុទ្ធសាសនាទេ តែមានបញ្ចូលទាំងវិហារអ៊ីស្លាម និងសាសនាគ្រឹស្តទៀតផង។
អ្នកបញ្ចេញមតិទីមួយ៖ មិនចាំបាច់លើកគម្រោងសម្រាប់ចុះយកព័ត៌មានទេ នាំខាតលុយឥតប្រយោជន៍ ហើយ កុំសង្ឃឹមថាមាននរណាគេគាំទ្ររឿងលុយកាក់នោះ។ គ្រាន់តែឮឈ្មោះគម្រោង គេថយបីជំហានហើយ។
អ្នកបញ្ចេញមតិទីពីរ៖ អាមោឃអើយ! មិនដឹងជាទៅធ្វើការរកស៊ីស្អីជាមួយលោកសង្ឃ វត្តអារាមហ្នឹង?
អ្នកបញ្ចេញមតិទីបី៖ គម្រោងរបៀបនេះមិនសូវទទួលបានផលប្រយោជន៍សម្រាប់មនុស្សទូទៅប៉ុន្មានទេ។ ឯង កុំអន់ចិត្តបើគ្មានគេចាប់អារម្មណ៍ជួយ។
អ្នកបញ្ចេញមតិចុងក្រោយ៖ អាមោឃ! ចាំបាច់ធ្វើគម្រោងអស់លុយថែមធ្វើអី ត្រឹមតែទិន្នន័យចឹងៗចាំអញយក សំបុត្របុណ្យ និងកឋិនមកឱ្យ ហើយតែដល់ឃើញវាហើយចាំស្រង់យ៉ាងម៉េច រកយ៉ាងម៉េចតាមតែវិធីរបស់ឯង ទៅហើយបើថាមិនចេះរកទៀត ចំតិតគូទម៉ោអញធាក់រួចអញប្រាប់ផ្លូវ។
លី កល្យាណ៖ អូហ៍!!!! មែនតើ គំនិតគេល្អមែន!
ក្រោយពីព្រោកប្រាជ្ញរឿងគោលបំណងគម្រោងរបស់ខ្ញុំរួច សមាជិកក្រុមបានវាយតម្លៃគុណភាពការងារ និង គ្រោងថវិកាដែលខ្ញុំបានលើកឡើង។ នៅជិតទីបញ្ចប់ ពួកគេបានរិះគន់ខ្ញុំដែលជាសិស្សប្អូនថាធ្វើគម្រោងអត់ មានចំណេញ sic! ហើយបន្ទាប់មកទៀត មិនដឹងជាដើមរឿងយ៉ាងម៉េចបានជាទៅជារកឈ្លោះគ្នាដោយសារ ពាក្យ«សមបដិភាគទាន» របស់ខ្ញុំ ដោយសារតែខ្ញុំរវល់នឹកថា ឱខ្លួនខ្ញុំអើយ សើចគេ គេសើចវិញទាល់តែបាន។
អូន! អូន! ម៉ោះ ដាក់បទ «ផាត់ជាយបណ្តូលចិត្ត» ឱ្យបងមួយ!
ពួកគេនៅមិនទាន់បញ្ចប់ជម្លោះនៅឡើយទេ។
អូន! ដាក់បទ «កន្សែងក្រហម» ឱ្យបង!
ពួកគេចាប់ផ្តើមងាកមករកមើលអេក្រង់ខ្លះ តែនៅតមាត់គ្នាប្រណាំងសម្លេងរបស់ខ្ញុំ និងភ្លេង។
អូន! «ជីវិតកម្មករត្បូង» មួយទៀតពៅ!
ខ្ញុំច្រៀងចប់បួនបទទៀត ល្មមជិតដល់ម៉ោងចូលរន្ធវិញ ពួកគេស្តាយក្រោយដែលនៅប្រកែកគ្នាឥតប្រយោជន៍ ព្រោះរឿងរបស់ខ្ញុំដោះស្រាយរួចហើយ ឯគេអត់បានច្រៀងអីម៉ាណផង។
ចែកលុយគ្នារួចចេញពីបន្ទប់វិញ ពួកគេក៏រអ៊ូ៖
ង៉ៃហ្នឹងវាហៅឯងមករឿងរបស់វា ដល់តែឯងរវល់តវ៉ាគ្នា វាបានច្រៀងលេងសប្បាយចឹងទៅ! ចេញលុយស្មើ គ្នាអ្នកបានសាច់ការយកទៅផ្ទះគឺវា!
ហាសហាសហា! លី កល្យាណ ស្មោះ! 😀
ថ្ងៃនេះត្រឡប់មកពីបាចទឹកផ្ទះវិញខ្ញុំក៏ហួសមកកន្លែងធ្វើការតែម្តងដោយមិនបានសម្រាកថ្ងៃឡើយ។ តាមផ្លូវមក ការិយាល័យខ្ញុំបានប្រទះភ្នែកនឹងរឿងមិនគួរឱ្យគិត តែចាំបាច់ត្រូវតែត្រិះរិះឱ្យបានត្រឹមត្រូវ។
នៅតាមផ្លូវដែលលិចទឹកសឹងតែរលត់ម៉ាស៊ីនម៉ូតូព្រោះតែទឹកភ្លៀងមុននេះបន្តិចដក់លើផ្លូវហូរមិនទាន់អស់នេះ ខ្ញុំ សឹងតែជិះម៉ូតូម៉ាផ្លូវម្នាក់ឯង ក្រឡេកចុះឡើងខ្ញុំនឹកឃើញថា ខ្ញុំជាមនុស្សល្ងង់ ព្រោះអ្នកដទៃគេមិនជិះទេតាមផ្លូវ លិចទឹកនេះ… គ្រាន់តែគិតថាខ្លួនខ្ញុំផុងខ្លួន ម៉ូតូក៏រលត់ឈឹប… លោកអើយលោក!!! ម៉ាផ្លូវជិះតែម្នាក់ឯងផងខ្មាស គេណាស់ បើបណ្តើរម៉ូតូទៅៗស្រាប់តែធ្លាក់ចូលលូផ្លុកទៅ តើម៉ែខ្ញុំទៅរកខ្ញុំនៅឯណាលោក???
ក្រោយបណ្តើរឆ្លងផុតទឹក ខ្ញុំសាកធាក់វា ម៉ូតូក៏រោទិ៍ង៉ោងឡើង អរភើតតែម្តង។ ងាកមកក្រោយខ្ញុំឃើញម៉ូតូដឹក អ្នកដំណើរដែលយើងនិយមហៅថា «ទុកទុក» មួយមកតាមក្រោយ តែគេអត់រលត់ម៉ាស៊ីនទេ។ ក្តៅចិត្តណាស់ រួចគេចេះជិះយ៉ាងម៉េចបានជាមិនរលត់? តាមមើលមុខសិន។
ខ្ញុំឃើញបុរសពីរនាក់នៅលើម៉ូតូ ម្នាក់ខ្មែរម្នាក់បរទេស ដែលបុរសបរទេសនោះផ្តេកក្បាលលើស្មាបុរសខ្មែរ ដែល ដៃបុរសខ្មែរម្នាក់នោះកៀកកមិត្តរបស់គេពីក្រោយ។ ដំបូងខ្ញុំមិនទាន់ចាប់ថ្នាក់បានទេថាពួកគាត់ជាមនុស្សបែប ណាតែលុះជិះបានប្រមាណជាងដប់ម៉ែត្រហើយផ្លូវនៅតែស្ងាត់ បុរសទាំងពីរក៏ថើបគ្នា ។ អូខេ ពួកគេជាហ្គេយ៍!
ក្នុងគំនិតខ្ញុំនាពេលនោះបានត្រឹមតែលួចមើលពួកគេពីក្រោយមួយភ្លែតៗ ទាំងនឹកមួយភ្លែតក្នុងចិត្តថា សេចក្តី ស្រឡាញ់មាននៅគ្រប់ទីកន្លែង ទាំងនៅពេលដែលខ្ញុំកំពុងគិតរកវិធីសងសឹកប៉ូលីសចរាចរណ៍ដែលបានពិន័យ ខ្ញុំរឿងមិនដាក់កាតគ្រីម៉ូតូតាមខ្លួនកាលពីម្សិលមិញយប់ពេលចេញពីធ្វើការ សេចក្តីស្រឡាញ់ដែលមនុស្សគ្រប់ គ្នាមានក្នុងបេះដូងរៀងខ្លួន រាប់ដោយទាំងខ្ញុំផងដែរ … តែ … ហេតុអីក៏មនុស្សមួយចំនួនមើលងាយសេចក្តី ស្រឡាញ់របស់អ្នកដទៃម្ល៉េះ??? ឬគិតថាគេមិនស្មើនឹងខ្លួនដែលគ្មានសិទ្ធិស្រឡាញ់គ្នាដូចវិធីខ្លួនប្រើ បានជាហា មាត់វាយតម្លៃអាក្រក់ពីគេភ្លាមមួយរំពេច គ្រាដែលបានឃើញ … ដូចយ៉ាង ខ្ញុំនេះជាដើម។
សេចក្តីស្រឡាញ់ស្ថិតនៅគ្រប់ទីកន្លែង! មើលចុះ អ្នកបោសសម្រាមកំពុងអង្គុយបញ្ចុកបាយកូន … បុរសម្នាក់ កំពុងឌុបកូនៗ និងប្រពន្ធ ដោយប្រឹងចំកោងខ្លួនទៅបាំងភ្លៀងឱ្យកូន ឯប្រពន្ធខំក្រសោបកូនដែលនៅកណ្តាល ខ្លាចភ្លៀងទទឹក … និស្សិតស្រីពីរនាក់ឌុបគ្នា មួយទទូរអាវភ្លៀងនៅពីក្រោយម្នាក់ទៀត …
ពេលមកដល់ស្តុប ពួកយើងក៏បន្ថយល្បឿនមុននឹងឈប់រៀងៗខ្លួន គ្រានោះមាន ទុកទុក ដូចគ្នាមួយគ្រឿងទៀត ដឹកពេញទៅដោយលោកសង្ឃប្រមាណប្រាំមួយអង្គ អង្គខ្លះគង់បែរទៅមុខ អង្គខ្លះបែរទៅក្រោយ ឈប់ក្បែរទន្ទឹម នឹងទុកទុករបស់បុរសហ្គេយ៍នេះដែរ។
ដំបូងបុរសខ្មែរមិនបានឃើញទេដោយសាររវល់តែបង្ហាញអ្វីម្យ៉ាងដល់មិត្តបរទេស តែលុះគាត់ក្រឡេកឃើញ គាត់លូកដៃដោះមួកកាតឹបរបស់គាត់ពីក្បាលដែលនាំខ្ញុំបានស្គាល់កាន់តែច្បាស់ថាបុរសម្នាក់នេះជា បុរសរកស៊ី ដែលខ្ញុំចំណាំឃើញនៅបារបារាំងមួយឯមាត់ទន្លេជាញឹកញយ។ មានគេខ្សឹបប្រាប់ខ្ញុំថាបុរសម្នាក់នេះរកស៊ីតែ ជាមួយបរទេសទេ។
ចំពោះគាត់ គាត់គោរពព្រះសង្ឃដែលគង់នៅលើម៉ូតូតាមរបៀបរបស់អ្នកស្រុកថ្លៃថ្នូរដែលនៅរក្សាបានទំនៀម ទំលាប់ល្អរបស់ជាតិសាសន៍ខ្លួន ដោយដោះមួក និងដកដៃពីស្មាមិត្តរបស់គាត់មក រក្សាលំនឹងខ្លួន តាមសភាព ធម្មតាវិញសោះមិនឱ្យព្រះសង្ឃទាំងនោះគិតច្រើន …
ចំពោះខ្ញុំ បុរសហ្គេយ៍ហើយថែមទាំងរកស៊ីពិបាកហៅនោះ គឺជាមនុស្សគួរឱ្យរាប់អានម្នាក់ អាចទុកជាគម្រូរបស់ ខ្ញុំបាន៖
ដោយសារនៅស្រុកខ្ញុំនេះ គេពិបាកឃើញមនុស្សធ្វើអ្វីខុសពីគេក្នុងផ្លូវត្រូវណាស់ តែបើខុសគេរឿងផ្លូវមិនល្អវិញ គរនឹងជើងយកទៅណាមិនអស់។
បុរសម្នាក់នោះខុសពីគេត្រង់ថា ខ្ញុំមិនសូវប្រទះភ្នែកបុរសក្មេងណាយកចិត្តទុកដាក់គោរពចាស់ទុំ និងព្រះសង្ឃ នៅទីសាធារណ៍ណាស់ ។
«បុរសក្មេង! ខ្ញុំសូមប្រាថ្នាក្នុងចិត្តថា ថ្ងៃណាមួយខ្ញុំនឹងបានជួបលោកក្នុងសភាពផ្សេងទៀត។ ប្រហែលជាលោក នឹងមានពេលវេលាសិក្សាបន្ថែម មានឳកាសរស់នៅបានសមរម្យ ក្នុងស្ថានភាពមួយប្រសើរជាងនេះ ហើយសូមឱ្យលោកមានតែសេចក្តីស្រឡាញ់ដ៏ពិតប្រាកដមួយជាមួយនឹងមនុស្សម្នាក់ដែលលោកស្រឡាញ់ ទោះជាគេជា ស្រីឬប្រុសក៏ដោយ!»