រំលង ទៅខ្លឹមសារ
10 ខែធ្នូ 2012 / ស្នាមញញឹម

ចោរបោកកាលីបខ្ពស់

ប្រកាសមុនខ្ញុំបានជម្រាបជូនពីចោរបោកលើខ្លួនខ្ញុំ និងអ្នករាជការថ្នាក់កណ្តាល។

ថ្ងៃនេះខ្ញុំនឹងជម្រាបជូនពីចោរបោកសមាជិកគណៈកម្មាធិការសហគមន៍ខ្ញុំវិញម្តង។

ខ្ញុំកំពុងតែរវល់យ៉ាងខ្លាំង ជាមួយកាលវិភាគការងាររបស់ម្ចាស់ជំនួយដែលត្រូវចុះទៅពិនិត្យនៅទីវាលនាពាក់ កណ្តាលឆ្នាំ។ មានការងារបន្ថែមមួយមុខទៀតគឺសហគមន៍មួយក្នុងចំណោមដប់ពីរសហគមន៍ដែលត្រូវចុះទៅ មើលនោះ មានរៀបកម្មវិធីធំមួយដែលត្រូវការអញ្ជើញមនុស្សជាច្រើនផ្នែកទៅចូលរួម។ ការងារជាន់ពីលើគ្នា ឬ អាចនិយាយបានថា កំពុងមានរវល់ហើយ ឆ្លៀតមានគេហៅទៅផឹកស៊ីទៀត។

មុនហ្នឹងបន្តិច មានប្រធានសហគមន៍មួយគាត់បានទូរស័ព្ទមកសួរទាំងព្រឹកព្រលឹមថា គាត់ទើបបានទទួល ទូរស័ព្ទពីមនុស្សប្រុសម្នាក់ដែលគេអះអាងថាជាឯកឧត្តមចង់នាំយកម៉ូតូមួយគ្រឿងមកជូនសហគមន៍ដែល ជាអំណោយសម្រាប់ការងារសហគមន៍ពីគម្រោងយើង។ គាត់បានសួរខ្ញុំថា៖ តើពិតទេអ្នកគ្រូ? មានគេនឹងយក ម៉ូតូមកឱ្យខ្ញុំមែនទេ?

ខ្ញុំតបទៅវិញថា៖ តើគេនិយាយអ្វីទាក់ទងនឹងលុយកាក់ ដូចជាសុំលុយបងដែរទេ? ឬក៏ដោះដូរម៉ូតូនោះជាមួយ ប្រាក់កាសខ្លះៗរបស់បងដែរទេ?

មានតែសុំប្រាក់ថ្លៃដឹកម៉ូតូ។

ចុះបងនិយាយនឹងគេថាម៉េច?

ខ្ញុំថាឱ្យតែឃើញម៉ូតូ កុំថាថ្លៃដឹក ខ្ញុំជូនដល់មួយរយដុល្លាឯណោះ។

ចុះគេមានសុំស្អីទៀតពីបងដែរទេ?

និយាយចុះឡើងៗ គេសុំកាតទូរស័ព្ទដប់ដុល្លា។

បងមានកោសកាតឱ្យគេទេ?

អត់ទាន់ផង ខ្ញុំតេមកសួរអ្នកគ្រូសិន។

បង! ខ្ញុំជាអ្នកទំនាក់ទំនងបងក្នុងជួរសហគមន៍។ បើសិនជាមានអ្នកណាចង់សួរនាំ ឬមានអ្វីជូនបង គ្មាននរណា គេរំលងខ្ញុំទេ គឺគេត្រូវតែជូនដំណឹងមកខ្ញុំឱ្យខ្ញុំទាក់ទងបង។ ឥឡូវបងកុំកោសកាត ឬផ្តល់ប្រាក់អីឱ្យគេឱ្យសោះ ហើយហៅលេខទូរស័ព្ទដែលគេតេមកបងម៉ោ ខ្ញុំនឹងតេទៅគេភ្លាម។ ខ្ញុំចង់ដឹងថាតើអ្នកនោះជាអ្នកណា?

គាត់ហៅលេខដែលតេចូលគាត់មុនហ្នឹងប្រហែលដប់ប្រាំនាទីមកឱ្យខ្ញុំ ខ្ញុំក៏យកលេខរបស់ខ្ញុំតេទៅលេខនោះ គេ មិនទទួលទូរស័ព្ទ ក្រោយមកក៏បិទទូរស័ព្ទមិនឱ្យតេចូលទៀត។ ខ្ញុំប្រាប់ទៅសហគមន៍ខ្ញុំវិញថាលេខនោះបិទបាត់ ទៅហើយ មានន័យថាគេបោកយើងទេ។ ខ្ញុំតេរាវគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលអាចផ្តល់លេខទូរស័ព្ទរបស់ សហគមន៍ខ្ញុំទៅគេអាចទាក់ទងបាន ចង់ដឹងថាហេតុអ្វីបានជាគេស្គាល់លេខ និងដឹងថាគាត់ជាប្រធានសហគមន៍ អីក៏ច្បាស់ម្ល៉េះ? ពេលរាវអស់ពេញមួយថ្ងៃគឺដឹងច្បាស់ថា អ្នកនោះឯងទូរស័ព្ទរកលេខសហគមន៍ពីមេឃុំ ហើយ ប្រាប់មេឃុំថាគាត់ជាឯកឧត្តមដែរ ហើយដឹងច្បាស់ទៀតថាឯកឧត្តមនោះធ្វើការនៅឯណាច្បាស់លាស់ណាស់ ទៅទៀត។

ដោយក្តីបារម្ភ ខ្ញុំបានតេជម្រាបសហគមន៍នានាដែលនៅក្នុងខេត្តជាមួយសហគមន៍នោះដើម្បីការពារការចាញ់ បោកគេរបៀបដូចគ្នានេះ។

ភ្លេចគិតឱ្យឈឹងសហគមន៍នៅឯខេត្តផ្សេងទៀត។ ស្រាប់តែគាត់តេមកសួរ៖

អ្នកគ្រូអើយ មានគេតេមករកខ្ញុំប្រាប់ខ្ញុំថាអ្នកគ្រូឯងឱ្យលេខខ្ញុំទៅគាត់ដើម្បីដឹងម៉ូតូមកឱ្យខ្ញុំមួយដែលជា អំណោយលើកទឹកចិត្តពីគម្រោងឱ្យមកសហគមន៍ខ្ញុំដែលធ្វើការងារបានល្អជាងគេ (ពិតមែនហើយ ខ្ញុំធ្លាប់ សរសើរថាគាត់ដឹកនាំការងារបានល្អជាងគេក្នុងចំណោមសហគមន៍ទាំងអស់ ព្រោះគាត់ជាគ្រូបង្រៀន និង ជា អ្នកធ្លាប់រស់នៅជំរុំជាយដែនផងដែរ)។

គ្រាន់តែឮភ្លាម ថ្លើមខ្ញុំជ្រុះបាត់ភ្លាម ។ ជ្រុះបាត់នោះគឺថា មុខជាវាបោកបានសហគមន៍មួយនេះដែលនៅខេត្ត ផ្សេងពីសហគមន៍មុន និងសហគមន៍ផ្សេងទៀតដែលនៅខេត្តទាំងបីមិនខានទេ។

សួរបញ្ជាក់ចុះ ឡើង គាត់ប្រាប់ថា គេនិយាយដូចជាច្បាស់ណាស់ ហើយគេសុំកោសកាត ម្ភៃដុល្លា គាត់ក៏កោស បញ្ចូលឱ្យទៅ ព្រោះគាត់ច្បាស់នៅត្រង់ គេស្គាល់រូបរាងអ្នកគ្រូកល្យាណច្បាស់ណាស់។

វាត់ដឹហ្វាក់។

ខ្ញុំតេរកលេខអាចង្រៃនោះភ្លាម ក្រោយពេលដឹងដំណឹង ហើយវាមិនលើកទូរស័ព្ទ ។ ខ្ញុំក៏តេឱ្យគាត់ តេទៅទាក់ទង វាភ្លាមថា ឱ្យតែបានម៉ូតូមកឱ្យគាត់បង់ប្រាក់ឱ្យវាប្រាំរយដុល្លា ជាសគុណ។ តែគាត់តេទៅយ៉ាងណាក៏វាមិនព្រម លើក ចុងក្រោយវាបិទលេខហ្នឹងចោលទៅ។

អាចោលម្សៀតហ្នឹងវាធ្វើទុក្ខខ្ញុំ និងសហគមន៍ខ្ញុំ នៅពេលដែលខ្ញុំកំពុងរវល់សឹងដាច់ខ្យល់ស្លាប់ម្តងៗយ៉ាងនេះ ឯង។

ក្តៅអើយក្តៅ ខ្ញុំដាក់បណ្តាសាវាឱ្យក្រម៉ាអាយ៉ូសអាអ្នកបោកប្រាស់គេរបៀបហ្នឹង។

 

//

  1. Heng-dee / ធ្នូ 10 2012 8:02 ល្ងាច

    អាចោលម្សៀតហ្នឹង​ ស្គាល់បងឯងទេដឹង? សម័យនេះអំណោយមត្រូវតែមានសគុណរហូត

    • លី កល្យាណ / ធ្នូ 10 2012 8:52 ល្ងាច

      គេមានវិធីបោកប្រាស់តាមបែបថ្មី មិនចាំបាច់ស្គាល់គ្នាទេ ឆែកមើលតែតាមហ្វេសប៊ុកទៅឃើញហើយ។
      វាឆ្ងាញ់តែលុយម្ភៃដុល្លារបស់សហគមន៍ដ៏ក្រីក្រក៏វាបោកដែរ។

    • Heng-dee / ធ្នូ 11 2012 5:15 ល្ងាច

      គាត់គិតថាគេមានបំណងល្អទើបសុខចិត្តកោសអោយគេ
      បានមេរៀនមួយទៀតក្នុងជីវិត

  2. ស្រុកស្រែ / ធ្នូ 10 2012 9:42 ល្ងាច

    បើ​មិន​យល់​ទាស់​ទេ កល្យាណ​អាច “លួច” ប្រាប់​លេខ​អាអ្នក​បោក​កាលីប​នេះ​ អោយ​ខ្ញុំ​ដឹង​ផង​បាន​ទេ?… ដឹងលេខ, ខ្ញុំ​អាច​​ស៊ើប​សួរ​គ្នីគ្នា​ខ្ញុំ​ដឹង​ថា អាចង្រៃ​នោះ​ជា​នរណា… ហើយខ្ញុំ​នឹង​បក​ស្បែក​​ជន​បោក​ប្រាស​ពាក់ស្បែក​ “ឯកឧត្តម” នេះ អោយញាតិ​មិត្ត​​នៅ​ទីនេះ​បាន​ស្គាល់​មុខ…​។ ខ្ញុំ​ជឿថា បើ​ទោះ​ជា​សម្តេច​តេជោ​លោក​មិន​ចូលចិត្ត​​ស្រុកស្រែ​ខ្ញុំ​ក៏​ដោយ ក៏​សម្តេចអាច​​នឹង​ដាក់​ទោស “វា” ធ្ងន់ធ្ងរ​ដែរ…

    • លី កល្យាណ / ធ្នូ 10 2012 9:51 ល្ងាច

      តាមពិតទៅខ្ញុំក៏ស្វែងរកអត្តសញ្ញាណវាដែរ តែបាត់ដានត្រង់វាទិញស៊ីមដែលគេអត់កត់ព័ត៌មាន អ្នកទិញ។ ខ្ញុំតេទាក់ទងគ្នាខ្ញុំគ្រប់កន្លែងដែរ តាមមន្ទីរ តាមសាលាខេតត្ តែទាក់វាមិនបានសោះ ។ តាំងពីហ្នឹង មកខ្ញុំគ្រាន់តែប្រយ័ត្នខ្លួន និងប្រាប់សហគមន៍ខ្ញុំតាមហ្នឹងឯងពូ។

  3. Nataro / ធ្នូ 10 2012 10:04 ល្ងាច

    វិធីដែលចង់ដឹងអ្នកប្រើលេខនោះ សូមតេទៅក្រុមហ៊ុននៃលេខទូរស័ព្ទ ព្រោះលេខទូរស័ព្ទដែលជនល្មើសភាគច្រើនប្រើនោះ អាចជាលេខរបស់អ្នកជ្រុះទូរស័ព្ទ រឺលេខដែលលួច
    ម៉្យាងលេខនោះ មានតែតេទៅគេ មិនដែលអនុញ្ញាត្តឲ្យគេតេមកវិញទេ។
    ក្នុងករណីនេះ យើងអាចសុំក្រុមហ៊ុនឲ្យចាប់ទិសដៅ និងគោលនៃរលកសញ្ញាដែលបានតេមកយើង ដែលអាចដឹងថាអ្នកដែលកំពុងតែធ្វើការបោកប្រាស់នោះ តេពីកន្លែងណាមក ប្រសិនបើគេនៅតែបើទូរស័ព្ទ យើងត្រូវសុំក្រុមហ៊ុនតាមដានសញ្ញាណនៃរលកប្រព័ន្ធនេះទូរស័ព្ទនោះ ទោះបីជាទូរស័ព្ទនោះជាទូរស័ព្ទចិនក្ដី ឲ្យតែមានសេវានោះ គឺចាប់បានទាំងអស់។

    • លី កល្យាណ / ធ្នូ 10 2012 10:10 ល្ងាច

      ក្រុមការងាររបស់យើងបានជួយស្ទាក់គ្រប់វិធីតាមអាចធ្វើទៅបាន តែគ្រាន់តែវាតេរួចភ្លាម វាបិទភ្លាម។
      គ្រាន់តែវាបាន ម្ភៃដុល្លានោះ គឺវាលែងតេសោះតែម្តង។ ព្រោះខ្ញុំស្ទាក់គ្រប់សហគមន៍ គ្រប់ឃុំ ស្រុក ដែលពាក់ព័ន្ធហើយ។ តែខ្ញុំគិតថា វានឹងមកលងម្តងទៀតពេលណាមួយឆាប់ៗនេះ ទៅជួបសហគមន៍ខ្ញុំម្តងណាក៏ខ្ញុំនិយាយប្រាប់ពីល្បិចដែលជនខិលខូចប្រើ គ្រប់គ្នា

  4. krousarrikreay / ធ្នូ 10 2012 10:12 ល្ងាច

    ខានមកលេងផ្ទះបងយូរ អាឡូវមានធ្លាក់ទឹកកកទៀត! បើដឹងមុន ម្ល៉េះទិញទឺកសេរ៉ូម៉ាដបមកបាត់!!! ហាសហា…:)

    • លី កល្យាណ / ធ្នូ 10 2012 10:15 ល្ងាច

      គេដាក់ឱ្យចេះតែទ្រាំទៅ ទោះជានៅស្រុកឯណេះខ្មៅដូចអាព្រិច(តិចច្រឡំទិញទឹកសេរ៉ូមកលេងផ្ទះខ្ញុំនៅស្រុកខ្មែរ ចប់បាត់ហើយ) ទៅហើយក៏ដោយ ព្រោះមិនចេះដូរ (អនក្ខរជន) ។
      បាត់មុខយូរហើយ សុរីតា សុខសប្បាយជាទេហ្នឹង?

    • krousarrikreay / ធ្នូ 13 2012 2:44 ព្រឹក

      ហាសហា ពេលទៅលេងផ្ទះបង ទិញទឹកកកម៉ាដើម ហើយទឹកសេរ៉ូម៉ាដប ទៅលក់អោយក្មេងៗក្នុងភូមិ!!!
      ញ៉ុមសាយសាបុកទេបង! ភ្លេចខ្លួនជិតចប់ឆមាសទី១ហើយ!

    • លី កល្យាណ / ធ្នូ 13 2012 8:22 ព្រឹក

      លក់ឱ្យក្មេងៗមានកូនពីណា មានតែកូនបងសុធា និងកូនជីវីហ្នឹងឯងមួយភូមិនេះ។ ជូនពរឱ្យទទួលជោគជ័យក្នុងពេលជិតចប់ឆមាសនេះ បានលេខល្អៗណា៎។

    • krousarrikreay / ធ្នូ 13 2012 9:24 ល្ងាច

      អរគុណបង!

  5. Nataro / ធ្នូ 10 2012 10:18 ល្ងាច

    ទោះបីជាស៊ីមដែលគេអត់កត់ព័ត៌មាន អ្នកទិញក៏ដោយ តែលេខនោះ ត្រូវទាល់តែ activated រលកសញ្ញានៃសេវាដែរ ទើបតេចេញរួច។ ពេលតេលើកក្រោយ យើងត្រូវប្រញ៉ាប់ផ្ដល់ដំណឹងជូនក្រុមហ៊ុនទូរស័ព្ទ នៅពេលដែលវាកំពុងនិយាយ យើងត្រូវព្យាយាមពន្យាពេល សន្ទានយ៉ាងហោចណាស់ ឲ្យបាន៥នាទី មុននឹងវាបិទ ដើម្បីឲ្យក្រុមហ៊ុន អាចរកទីតាំងដែលជនបោកប្រាស់នោះតេមក។
    បើវិធីនេះមិនកើតទ នៅមានវិធីមួយទៀត (តែស្រុកខ្មែរមិនដឹងជាបច្ចេកទេសខ្ពស់អត់) វិធីចំណាំសំលេង។
    រាល់សំលេងក្នុងប្រព័ន្ធ រឺក្រៅប្រព័ន្ធក្ដៅ យ៉ាងហោចណាស់ អាចថតសំលេងបាន ១៥MB ( ប្រហែលជា៥នាទី) រួចយកសំលេង MATCH (ផ្គូរផ្គង់) ជាមួយសំលេងក្នុងប្រព័ន្ធទូរស័ព្ទទាំងអស់ ដូចនេះយើងអាចដឹងថានរណាជាអ្នកតេ ហើយនៅទីតាំងណា។ ព្រោះមនុស្សម្នាក់ៗ សំលេងមិនដូចគ្នាទេ វាដូចជាក្រយៅដៃដ្ចច្នេះដែរ។

    • លី កល្យាណ / ធ្នូ 10 2012 10:26 ល្ងាច

      យើងព្យាយាមទាក់ទាញវាណាស់ ដែរ តែវាបិទលេខ ឬដាក់មិនឱ្យទទួលការហៅចូលវិញសោះ តែពីរដងអី គឺវាបិទចោល។ មនុស្សដែលវាទាក់ទាញបាន គឺវានិយាយដូចជាគួរឱ្យជឿណាស់ ដល់ថ្នាក់ សហគមន៍ខ្ញុំហ្នឹង គាត់មិនទុកចិត្ត (គាត់ស្មានតែពិតដូចវាសន្យាមែន) គាត់ចេះតែតេទៅវារហូត តែវាមិនដែល បើកលេខ ហើយលេខឯកឧត្តមណា រកគូរកហុងស៊ុយមិនមានសោះនោះ។ ខាងខេត្ត និងខាងក្រុមការងារ ខំរៀបជើងព្រួល ឱ្យតែតេមកគឺចាប់សញ្ញា ដូចលោកថាចឹង តែវាដឹងខ្លួន។

  6. vsthea / ធ្នូ 10 2012 10:18 ល្ងាច

    ល្បិចវាខ្ពស់មែន សង្ស័យតែម្នាក់នោះអាចជាមនុស្សដែលនៅកៀកយើងផងក៏មិនដឹង ? ប្រយ័ត្នខ្លួនឱ្យ​បានច្រើនជាងមុន ហើយកុំសូវចេញដើរផ្តេសផ្តាសពេក ព្រោះបើតាមការរៀបរាប់ គេស្គាល់ម្ចាស់​អូន​ដូចជាបាតដៃរបស់កេទៅហើយ ។

    • លី កល្យាណ / ធ្នូ 10 2012 10:29 ល្ងាច

      អត់ទេបង លេខទូរស័ព្ទសហគមន៍ខ្ញុំ ទាល់តែខ្ញុំបានមាន ឬឃុំ។ ស្រុកក៏គ្មានដែរ។ ហើយក្នុងទូរស័ព្ទខ្ញុំសុទ្ធតែអក្សរកាត់ ដូចជា ១ ២ ។ល។ វាស៊យត្រង់ខ្ញុំបើកគណនីហ្វេសប៊ុក ជា ផប់ប្លីក ។
      បងជឿរឿងគ្រូទាយទេ? ពួកវាគឺដូចគ្រូទាយចឹង មនុស្សដូចសហគមន៍ងាយបោកណាស់

    • vsthea / ធ្នូ 11 2012 10:42 ព្រឹក

      ជឿចា អ្ហើយទាំងខ្ញុំទាំងគេ អ្នកណាមិនអរ ខំធ្វើការរហូតទទួលបានរង្វាន់ម៉ូតូមួយគ្រឿង ដូច្នេះមិនខ្លាច​នឹងចំណាយទេ ត្រឹមម្ភៃដុល្លា ទោះក្រខ្សត់គ្មាននៅខ្លួនសោះក៏ទៅរកខ្ចីគេមក្យដែរ ។

    • លី កល្យាណ / ធ្នូ 11 2012 4:32 ល្ងាច

      ចុះនិយាយអីក៏ត្រូវម៉្លេះ? កាតទូរស័ព្ទនោះ ខ្ញុំទើបតែទិញឱ្យសហគមន៍ពេលខែទឹកឡើង ដែលត្រូវរាយការទឹកជំនន់ គាត់ទុកអត់ហ៊ានកោសប្រើទេ។ ដល់តែពេលមានការ គាត់ យកទៅកោសឱ្យគេបាត់ទៅ ហើយគាត់នៅសង្ស័យទាំងពីរនាក់ហ្នឹង ថាគេនិយាយមែន តែដោយសារគេមិនឱ្យប្រាប់នរណាព្រោះមានម៉ូតូតែមួយ ខ្លាចឱ្យសហគមន៍មួយ មួយ ទៀតច្រណែន ដល់មកប្រាប់អ្នកគ្រូ អ្នកគ្រូលេងក្ឌាំងៗ ប្រកាសឱ្យគេដឹងគ្រប់គ្នាចឹង បានជាគេមិនព្រមឱ្យ គេទុកសិនទេដឹង។ ជាមួយនរណាមិនដឹងជាមួយខ្ញុំ គ្រាន់តែគាត់ប្រាប់ដើមរឿងភ្លាម ខ្ញុំថាភ្លាម ថាគេបោកបងទេ តែគាត់មិនព្រមឈប់ គាត់ទារខ្ញុំឱ្យតេរកឯកឧត្តម ទ្រាំមិនបានខ្ញុំក៏តេទៅលោក លោកក៏ចាត់បណ្តាញលោកតាមចាប់ តែចាប់មិនបាន ។ បើចាប់បានវិញនោះ ឡើងឡាន ភ្លាម រកតៃកុងលេខ១របស់ខ្ញុំហោះទៅមើលមុខវាភ្លាមតាម៉ង។ កុំជោរ ជិះឡានមួយទាំងមូលម្នាក់ឯង ទៅមើលមុខមនុស្សខូច។ តែមែនតើ!
      រាល់ថ្ងៃនេះណាបង គាត់នៅស្តាយ ឱ្យតែនិយាយរឿងហ្នឹង… ហ្អើយ ពេលណាខឹងទ្រាំ មិនបានម្តងៗខ្ញុំចង់តែជេរទេ តែនឹកអាណិត គ្នាមិនធ្លាប់ដើរច្រើន មិនធ្លាប់ដឹងពីវិធីសាស្រ្ត បោកបានជាគិតមិនឃើញអីចឹង។

    • somada / ធ្នូ 12 2012 7:39 ព្រឹក

      មកពីកល្យាណឡូឡាមែនហើយ​បានជាគេមិនយក​ម៉ូតូមកឱ្យ បើឱ្យមួយអត់មួយពិតជាមានរឿង​ច្រណែនគ្នា​កើត​ឡើង​ក្នុង​សហគមន៍មិនខានទេ គាត់គិតដូច្នេះត្រូវហើយ ។ បានជាបង​ថាដូច្នេះ ព្រោះ​អ្នក​ដែល​តេមកឱ្យ​ម៉ូតូ គេមានវិធីសាស្រ្ត​និយាយ​បញ្ចុះបញ្ចូលឱ្យ​គាត់ជឿ​៩៩ភាគរយទៅហើយ​ទើបគាត់ព្រម​កោសកាតឱ្យគេ ២០ ដុល្លា ចំណែកអ្នកដែលប្រាប់គាត់ថា មនុស្សទាំងនោះជាអ្នកបោកវិញ មិនសូវប្រសប់និយាយ ហើយ​ជា​មនុស្សដែលនិយាយត្រង់ពេក(សុំទោសបើនិយាយទៅជ្រុលពេក)ដូច្នេះគាត់​ពិបាក​នឹង​ទទួលណាស់ ។​ហើយ​ក្នុងអារម្មណ៍របស់គាត់នៅតែនឹកស្តាយម៉ូតូនោះជានិច្ច ។

    • លី កល្យាណ / ធ្នូ 12 2012 7:49 ព្រឹក

      មិនបាច់មកសុំទោសទេហ៍ ឌឺគេខ្លាំងជាងហ្នឹងទៀតនុះ។
      និយាយលេងទេបង ខ្ញុំអត់សូវចេះនិយាយអីទេ ការងាររាល់ថ្ងៃនេះដែលគេទុកឱ្យនៅបានឈរជើង នឹងនោះព្រោះតែខ្ញុំស្មោះត្រង់ប៉ុណ្ណោះ។
      យ៉ាប់ សហគមន៍ ចូលចិត្តជឿអ្នកពូកែនិយាយ មិនចូលចិត្តស្តាប់សម្តីដូចមុខកាំបិតរបស់ខ្ញុំ។

    • vsthea / ធ្នូ 12 2012 1:21 ល្ងាច

      មិនមែនតែអ្នកក្នុងសហគមន៍នោះទេ ឱ្យតែមានឈ្មោះជាមនុស្សទាំងគេទាំងខ្ញុំ ត្រូវការណាស់ពាក្យ​ផ្អែមល្ហែម ។ តែសម្រាប់បងបានត្រឹមតែដឹងអញ្ចឹង ពេលយកមក​អនុវត្តន៍មិនសូវ​បានសោះ ប្រហែល​ជា​មិន​ទម្លាប់ប្រើហើយមើលទៅ និយាយៗទៅ​បងនៅតែសរសើរពួកថៃ គេចេះប្រើសម្តីទន់ ពិរោះស្តាប់ទៅ​ចូលត្រចៀក​ប្លុក​ៗ តែម្តង ហើយបងនេះនៅក្បែរគេគួរ​តែរៀន​តាមគេខ្លះតែមិនបានសោះ ។

    • លី កល្យាណ / ធ្នូ 13 2012 8:26 ព្រឹក

      ខ្ញុំចូលចិត្តពាក្យទន់ភ្លន់តែដោយមនុស្សដែរទេបង។ គ្រាន់តែព្យាយាមដោយខ្លួនឯងថាមិនបំផ្លាញទឹកចិត្ត អ្នកដទៃប៉ុណ្ណោះ (លើកទឹកចិត្តជានិច្ច)។

  7. Nataro / ធ្នូ 10 2012 10:38 ល្ងាច

    សង្គម (គួរតែបន្ទោសសង្គមនេះ) ដែលបង្ករឲ្យមានជនឆ្លៀតឱកាស សូម្បីតែមិនដែលបានជួបមុខគ្នា ក៏អាចបោកប្រាស់បានយ៉ាងងាយដូចនេះ។ ធ្វើម៉េច ស្រុកខ្មែរទើបងើបពីសង្គ្រាម!

    • លី កល្យាណ / ធ្នូ 10 2012 10:42 ល្ងាច

      ខ្ញុំមានវិធីតែមួយទេ គឺប្រាប់តគ្នាពីល្បិចបោក ហើយឱ្យចេះពិចារណា។ តាំងពីរឿងទម្លាក់មាស រឿងលោមទៅតាមគេទៅស្រុកថៃ។ល។ ព្យាយាមឱ្យចេះគិត ឧ. បើលេខអ្នកធំត្រូវមានលេខហុងស៊ុយ លេខការេ លេខ១៦៨ លេខគូ។ល ។ ខ្ញុំអាណិតពួកគាត់ណាស់ ដែលក្រៅពីរឿងនេះ នៅជួបរឿងបោកប្រាស់ជាច្រើនទៀតក្នុងជីវិត។ ខ្ញុំដាក់បណ្តាសានេះគ្រាន់តែជះកំហឹងប៉ុណ្ណោះ មិនដឹងត្រូវឬអត់ផងទេ។

  8. ឧត្តម / ធ្នូ 11 2012 8:44 ព្រឹក

    ខ្ញុំមិនដែលជួបអ៊ីចឹងសោះ! នេះជាមេរៀនមួយ ទោះគេតេមកប្រាប់ថានឹងឲ្យប្រពន្ធមួយក៏ដោយ ក៏ត្រូវឃើញមុខសិនដែរបានកោសកាតឲ្យ 😀

    • ស្រុកស្រែ / ធ្នូ 11 2012 12:26 ល្ងាច

      ឯកភាព… 😀

    • លី កល្យាណ / ធ្នូ 11 2012 2:35 ល្ងាច

      ជួយប្រាប់ តៗ គ្នាផង បើបងប្អូនទាំងអស់បានជួបនឹង សហគមន៍ អ្នកនៅស្រុកឆ្ងាយ។ ជួយប្រាប់យកតែបុណ្យទៅ!

  9. គឹម ចាន់ / ធ្នូ 11 2012 9:31 ព្រឹក

    យ៉ាហ៊ី!! ល្បិចខ្ពស់ម៉្លេះ? មានតែជននោះជាអ្នកដែលស្គាល់យើងច្បាស់!!!

    • លី កល្យាណ / ធ្នូ 11 2012 4:39 ល្ងាច

      តាមខ្ញុំស្តាប់ការរៀបរាប់របស់គាត់ដ៏វែងអន្លាយមក គឺគាត់ជាអ្នកប្រាប់គេពីភិនភាគរបស់ខ្ញុំ ដូចជា៖
      គេតេមកប្រាប់គាត់ថា គេបានលេខពីបងម្នាក់ធ្វើការនៅក្រសួងចឹង។ គាត់សួរថា អ្នកគ្រូកល្យាណឬ?
      រួចគេនឹងនិយាយថាត្រូវហើយ ហើយឱ្យចាំមួយភ្លែតសិន។ តែប៉ុណ្ណឹងគឺគេឆែកនៅហ្វេសប៊ុក លីងអ៊ីន ទ្វីតធ័រ ឃើញបាត់ទៅហើយ រួចគេនឹងនិយាយបន្តទៀត ឱ្យគាត់ចេញក្រឡាមក ដូចពេលយើងទៅរក គ្រូទាយអីចឹងឯងចាន់អើយ។ គ្រូទាយ តែឃើញយើងខ្មៅ មានសាច់ដុំកំភួនដៃគេថាយើងហ្នឹងជា មនុស្សដែលរកស៊ីពឹងតែកម្លាំងខ្លួនឯងទេ ។ល។ និង។ល។

    • គឹម ចាន់ / ធ្នូ 12 2012 8:12 ព្រឹក

      ហា ហា.. គិតទៅ ចេះរកវិធីនេះឃើញ! មិនដឹងជាដើរបោក គេបានប៉ុន្មាននាក់ ឬ ដង ទៅហើយទេ!

    • លឿង ចន្ថា Loeurng Chantha / ធ្នូ 12 2012 5:00 ល្ងាច

      ត្រូវនិយាយថា គាត់(ចោរ)រៀនផ្នែកចិត្តសាស្រ្តខ្លាំងហើយទើបចេះវិធីសាស្រ្តបោកឈ្ងុយឈ្ងប់ ជក់ចិត្តយ៉ាងនេះនោះ។ តែបើតាមបែបធម៌អាថ៌វិញនោះ គឺមកពីអ្នកចង់បាន លោភលន់ពេក លោភៈ ទោសៈ មោហៈ (សុំទោស មិនមែនចង់ថាអ្វីដល់អ្នកត្រូវបានបោកប្រាស់ទេ គ្រាន់តែនិយាយទៅតាមសង្គមបច្ចុប្បន្នប៉ុណ្ណោះ)។ វិធីលួងលោមក៏ជាវិធីសាស្រ្តមួយដែលអាចបោកប្រាស់មនុស្សបានយ៉ាង​ងាយស្រួលដែរ ឧទាហរណ៍ដូចជា មនុស្សម្នាក់ដែលកំពុងឈឺចាប់រឿងស្នេហា ឬរឿងគ្រួសារនោះ គ្រាន់ត្រឹមមានមនុស្សម្នាក់ដែល ស្តាប់និងលើកទឹកចិត្តគេជារឿយៗ(បញ្ជោរ) តែប៉ុណ្ណេះនោះ អាចធ្វើឱ្យគេស្រលាញ់ ឬចូលចិត្តមនុស្សម្នាក់ដែលស្តាប់គេនោះបានយ៉ាងងប់ ឱ្យធ្វើអ្វីក៏ធ្វើតាមដែរ ខ្ចីលុយក៏ឱ្យដែរ ព្រោះតែគិតថាគេជាមនុស្សល្អ និងធ្វើល្អដាក់ខ្លួននោះ។

    • លី កល្យាណ / ធ្នូ 13 2012 8:24 ព្រឹក

      ចឹងបានថា។ ង៉ៃមុនផ្តាំឱ្យទៅលួងលោមហ្នឹង មិនមែនឱ្យលួងលោមទាំងស្រុងទេ ឱ្យជេរស្តីតិចៗផង។ ហ៊ឺ!!! ចន្ថាអើយ មនុស្សលោក គឺលោភទាំងអស់គ្នាហ្នឹង គ្រាន់តែតិចនិងច្រើនប៉ុណ្ណោះ។

    • លឿង ចន្ថា Loeurng Chantha / ធ្នូ 13 2012 8:53 ព្រឹក

      ត្រឹមត្រូវបង ព្រោះតែលោភៈ ទោសៈ មោហៈ គឺធាតុផ្សំនៅក្នុងខ្លួនមនុស្សលោកនោះឯង ។ បើគ្មាន​កិលេសទាំងនោះទេ តើមនុស្សលោកនឹងរស់ម្តេចបាន? 😀

  10. achharia / ធ្នូ 13 2012 1:37 ព្រឹក

    ចុះក្រែងពេលណាដែលគេតេលេស៍ព្ទចូលលមកម្ដងៗ ចេញលេខអ្នកខលមក
    អោយឃើញដែរតើ ហើយលេខនីមួយៗនោះសុទ្ធតែយកកាតសម្គាល់ខ្លួនទៅ
    កត់ត្រាទុកទើបលក់អោយប្រើប្រាស ? ហើយខាងក្រុមហ៊ុនអ្នកបំរើសេវាតេលេស៍ព្ទ
    ហ្នឹងក៏ត្រូវរកមុខអ្នកប្រើលេខហ្នឹងឃើញវិញដែរថា អ្នកណា នៅស្រុកណា !
    តាមធម្មតា ត្រូវតែរកមុខឃើញហើយ សម័យប្រើកុំព្យូទ៍រ ប្រើកំណត់ត្រាបញ្ជីនានា
    ជាអេឡិកត្រូនិក ចុចតែមួយប្រុចឃើញភ្លាម ។ បើរកមិនឃើញ មិនធម្មតាទេ ! 😀

    • លី កល្យាណ / ធ្នូ 13 2012 7:58 ព្រឹក

      ចំស្រុកណាមិនដឹង ចំស្រុកស្មែរ ណា៎ពូ។ កាលហ្នឹងអ្នកដើរបោកគេ វាទិញស៊ីមដែលគេលក់ដោយមិនកត់ឈ្មោះ គេលក់នៅតាមផ្សារ។ ខ្ញុំទើបតែដឹងដែរទេ ព្រោះកាលប៉ុន្មានថ្ងៃមុនដើរទិញទូរស័ព្ទឱ្យប្អូន គេលក់ក្នុងផ្សារឃ្លាំងរំសេវ អត់កត់ឈ្មោះអ្នកទិញផង។

    • achharia / ធ្នូ 13 2012 8:53 ល្ងាច

      បើអ្ចឹងមែន តើអ្នកដែលលក់កាតដោយតំរូវអោយកត់ឈ្មោះនោះ
      តើគេកត់ឈ្មោះយកទៅទុកធ្វើអី ? មិនធម្មតាទេ បើចង់អោយធម្មតា
      ចង់អោយស្រុកមានសុខសន្តិភាព ទាល់អ្នកធំខាងហ្នឹងចាត់ការអោយ
      បិទលេខណាដែលមិនមានកំណត់សំគាល់អ្នកប្រើប្រាសត្រឹមត្រូវឈប់
      អោយប្រើបាន លើកលែងតែគេទៅចុះឈ្មោះសំគាល់ខ្លួនវិញ …ធ្វើដូចគេ
      នៅខាងអឺរ៉ុប(មើលគេមើលអែង) ។ បើមិនធ្វើទេ លេខឡាន លេខម៉ូតូក៏
      គួរឈប់អោយដាក់ប្រើទៅ ទើបវាសមគ្នា ក្នុងការធានាដល់សន្តិសុខសង្គម
      …ទុកអោយមួយក្រុម នៅប្រើលេខតេលេស័ព្ទមិនចុះឈ្មោះ គឺវាដូចធ្មេចៗ
      អោយមួយក្រុមប្រើម៉ូតូអត់លេខ ប្រើឡានអត់លេខដែរ អុក្រិតកម្មនៅតែ
      មានប្រៀបជាងក្រុមប៉ូលិសអាដែលៗ ៗៗៗ ៗៗៗ!! ចាំដល់អ្កាល់ទៀត ?
      …នេះបើតាមយោបល់ខ្ញុំ !

  11. កវីស្រី លីម លក្ស្មី / ធ្នូ 13 2012 12:52 ល្ងាច

    ១.ឱ!គួរអនិច្ចា មិនគួរសោះណា អាចោរតិរច្ឆាន ហ៊ានបោកបងស្រី ឲ្យភ័យក្តៅប្រាណ លក់ឈ្មោះកល្យាណ បងស្រីខ្ញុំទៀត។ ២.ឈប់ខឹងទៅបង នាំតែសៅហ្មង លង់ខ្លួនចាញ់ស្នៀត ពួកអាប្រោកប្រាស់ កម្មក្រាស់ចោលម្សៀត ខ្លាចបងឈឺទៀត នាំខូចការធំ។

    • លី កល្យាណ / ធ្នូ 19 2012 8:16 ព្រឹក

      សូមគោរពពីចម្ងាយដល់អ្នកកវី។ អរគុណណាស់លក្ស្មី សុខសប្បាយជាទេ ទាំងកូនទាំងគ្រួសារ?

    • កវីស្រី លីម លក្ស្មី / ធ្នូ 21 2012 4:20 ព្រឹក

      ១.សុខដូចមិនសុខ អង្គុយសំកុក រវល់មើលកូន ពួកវាផ្តាសាយ ខ្វល់ខ្វាយស្ទើសូន្យ ឥលូវកូនប្អូនវាធូរច្រើនហើយ។ ២.ចាញ់បងញញឹម នៅតែសង្ឃឹម ចរចារឆ្លងឆ្លើយ មិនចាញ់ចិត្តចោល ទុក្ខបោលធូរស្បើយ ហាក់មិនព្រួយឡើយ ញញឹមរហូត។

      សុំអភ័យទោសផងឆ្លើយយឺតព្រោះរវល់ពេក។

ទំលាក់ មួយចំលើយតប ទៅ Nataro បោះ​បង់​ការ​ឆ្លើយ​តប