រំលង ទៅខ្លឹមសារ
21 ខែមករា 2013 / ស្នាមញញឹម

សន្យា (ភាគ១១)

ខ្ញុំនៅញ៉ាំអាហារឯឡាក់គីក្បែរវិមានឯករាជ្យជាមួយអតីត (អានថា៖ អៈឌិត) សង្សារចាស់ ស្រាប់តែក្រឡេកភ្នែក ទៅឃើញនាងដើរចូលមកជាមួយមិត្តរបស់នាងឈ្មោះរចនា។ ឃើញនាងភ្លាម ខ្ញុំដែលហាមាត់ប្រុងខាំហាំប៊ឺហ្គើរ ទៅហើយនោះ ភ័ន្តស្មារតីបន្តិច នឹកក្នុងចិត្តថា ឱបើនាងដើរចូលមករកតុខ្ញុំដែលនៅក្បែរផ្លូវដើរនេះ ហើយបើនាង ស្រែកឡូឡារករឿងខ្ញុំ ខ្ញុំមុខជាគ្មានអ្វីនៅសល់លើលោកនេះទៀតទេ។ ខ្ញុំភ័យខ្លាំងពេក ពេលនាងដើរមកកាន់តែ កៀក ខ្ញុំក៏បិទភ្នែកខាំហាំប៊ឺហ្គើរមួយមាត់ ទាំងគ្មានអារម្មណ៍ គ្មានព្រលឹងក្នុងខ្លួន តែរកនឹកដោះស្រាយអីមិនចេញ ទាល់តែសោះ។ បើដើរទៅរកនាង ហើយណែនាំឱ្យស្គាល់គ្នាជាមួយសង្សារចាស់របស់ខ្ញុំក៏ដូចជាមិនសម ព្រោះ នាងដឹងរឿងរបស់ខ្ញុំទាំងអស់ ឯសង្សារចាស់ក៏មិនស្គាល់នាង បើទៅអង្គុយជាមួយពួកគេ ទុកសង្សារចាស់ចោល ក៏មិនកើត។ អង្គុយជាមួយសង្សារចាស់ បើនាងដើរចូលមក ប្រាកដជាទារឱ្យត្រឡ​ប់ទៅផ្ទះជាមួយនាង ឬបើមិន ដូច្នោះនាងនឹងស្តីឱ្យស៊ីណា … «មានប្តីមិនបណ្តើរប្តី មករកតែបងរាល់ពេលបែបនេះ អូនមិនព្រមទេ!» … ពាក្យ ទាំងនេះនាងធ្លាប់និយាយពេលណាខ្ញុំទទួលទូរស័ព្ទពីស៊ីណាសង្សារចាស់របស់ខ្ញុំណាត់ជួបគ្នាពេលខ្ញុំឡើងមក ភ្នំពេញ។ ទោះជាចូលទៅនិយាយទូរស័ព្ទក្នុងបន្ទប់ទឹកក៏នាងនៅតែដឹងថាពួកយើងនិយាយគ្នារឿងអីដែរ។

ខ្ញុំប្រញាប់បង្ហើយអាហាររបស់ខ្ញុំដែលជាធម្មតាខ្ញុំញ៉ាំចំណែកខ្ញុំអស់គ្មានសល់សូម្បីបន្លែមួយសសៃ តែពេលនេះ ញ៉ាំសល់ដល់មួយកំណាត់ ដែលហាក់ដូចជាទើរត្រឹមនេះ បង្ខំលេបទៅទៀតលែងរួចហើយ។

សសសសស

គ្រាន់តែសាកមួយឈុតប៉ុណ្ណោះ ព្រោះចង់ដឹងថាអ្នកអានមានអារម្មណ៍បែបណា?

  1. ម៉ាក់ស្រីតូចបីនាក់ / មករា 21 2013 3:30 ល្ងាច

    អ្នកអានមានអារម្មណ៍ថាវិលមុខខ្ញាល់ 🙄

    • លី កល្យាណ / មករា 21 2013 3:49 ល្ងាច

      នេះគ្រាន់តែជាភាគនិទានទេ បើជារឿងពិតវិញ ស្រៀវឆ្អឹងខ្នងណាស់។

    • ម៉ាក់ស្រីតូចបីនាក់ / មករា 22 2013 9:36 ព្រឹក

      បើមែនទែន ផ្ទុះឡាក់គីបឺហ្គឺរហើយមើលទៅ

    • លី កល្យាណ / មករា 22 2013 7:32 ល្ងាច

      ង៉ាសៗៗៗ បងសុធាឆ្លើយជំនួស ធូរទ្រូងតិច!

    • somada / មករា 22 2013 12:05 ល្ងាច

      មិនផ្ទុះទេ ព្រោះព្រាននារីគេមានល្បិច​រាប់មិនអស់ ដូច្នេះរឿងបែបនេះ វានៅស្ទើរណាស់សម្រាប់ប្រុសព្រាន ។

    • លី កល្យាណ / មករា 22 2013 8:19 ល្ងាច

      អយុត្តិធម៌ណាស់លោកម្ចាស់ប៉ាវ ដាក់ទោសតែប្រុសព្រាន ។

  2. ដាវី / មករា 22 2013 2:22 ព្រឹក

    អុញ!​ចេញលឿន​ម៉េស​ដល់​ភាគ១១ហើយបង ចុះ៣,៤,៥…?

  3. សណ្តែកបណ្តុះ Sondaek Bondos / មករា 23 2013 3:34 ល្ងាច

    មានអារម្មណ៍ថា ចង់អួលដើមកតាមដែរ ព្រោះហាំបឺហ្គឺធំពេក ហាហាហាហា 😛

  4. គឹម ចាន់ / មករា 23 2013 3:44 ល្ងាច

    ភាគ ២​ ហើយដល់ ភាគ ១១?

    • លី កល្យាណ / មករា 23 2013 4:26 ល្ងាច

      សាកតិចតើ! មានអ្នកអួលដើមកម្នាក់ដែរណា៎!

បញ្ចេញមតិ