រំលង ទៅខ្លឹមសារ
16 ខែ​ឧសភា 2013 / ស្នាមញញឹម

ឯកជន៖ ស្រឡាញ់កូនតូចរបស់គេ

ប្រហែលជាខ្ញុំមានបញ្ហាផ្លូវចិត្តក៏មិនដឹងដែលខ្ញុំស្រឡាញ់កូនស្រីតូចៗរបស់គេច្រើននាក់អីយ៉ាងនេះ ឬមួយក៏មកពីខ្លួនឯងអត់កូន បានជាធ្លាក់ខ្លួនលង់ស្នេហ៍ស្រីក្មេងងើបមុខមិនរួចអីចឹង?

ពីមុនមក ខ្ញុំមិនមែនជាមនុស្សបែបនេះទេ។ ខ្ញុំមិនចូលចិត្តកូនក្មេងឡើយ ដោយសារតែកាលពីក្មេងខ្ញុំជាមនុស្សមានរបៀបណាស់ ទុកដាក់របស់របរមានសណ្តាប់ធ្នាប់ និងសម្បូណ៌ជាងគេគឺសំបុត្រស្នេហា??? មិនថាមនុស្សធំ ឬ កូនក្មេងភាគច្រើនចូលមកក្នុង បន្ទប់ខ្ញុំ ឬ ក្នុងជីវិតខ្ញុំគឺច្រើនតែរើកកាយអីវ៉ែអីវ៉ាន់របស់ខ្ញុំឱយតែពាស ចឹងហើយបានជាមិនសូវចូលចិត្តកូនក្មេង។

តែអាឡូវខុសពីមុន គឺថាកូនក្មេងអាចប្រឡូកប្រឡាកជាមួយរបស់របរខ្ញុំបាន ឬអាចធ្វើឱយខូចខាតរបស់របរមួយចំនួនបានដោយ មិនមានការខឹងសម្បារពីសំណាក់ លី កល្យាណ ឡើយ ហើយថែមទាំងអាចប្រឡែងលេងជាមួយបានម៉ាសេរីទៀតផង។

ពីណាប្រើឱយខ្ញុំស្រឡាញ់ស្រីក្មេងធ្វើអី? ចឹងចង់ស្រីក្មេងធ្វើអីធ្វើទៅ ខ្ញុំមិនទៅឈឺក្បាលហាលថ្ងៃអីទេ របស់របរអាចរកបានវិញនៅ ពេលក្រោយទៀត តែក្តីស្រឡាញ់និងការបង្រៀនកូនក្មេង អាចផ្តល់នូវការចងចាំ និងរបៀបរបបមួយទៀតដែលពួកគេអាចយល់ ដឹងបន្តិចម្តងៗនៅពេលគេកំពុងចម្រើនវ័យ។ «ខូចរបស់ តែអាចឱយក្មេងម្នាក់ដឹងពីលទ្ធផល គឺជារឿងដែលមិនអាចប្រៀបធៀប បានឡើយ»។

ក៏ប៉ុន្តែ ទៅផ្ទះប៉ុន្មានថ្ងៃ លេងជាមួយប្អូនប្រុសអាយុប្រហែលជាពីរឆ្នាំ បានតែមួយម៉ោង ក៏ទ្រាំសឹងមិនបានទៅហើយ។ ចុះមាត់វា ហ្នឹងកើតមកសម្រាប់តែសួរក៏អីហ្ន៎? និយាយពីចម្ងល់មហាចម្ងល់ហើយ ល្បងតូចនោះ។ តាមពិតទៅវាមិនព្រមដើរតាមខ្ញុំទេ តែ ដោយសារវាឮខ្ញុំនិយាយថាប្រុងទៅលេងមាត់សមុទ្រ វាក៏តាំងតាមស្អិតដូចស្ករតាំងម៉ែស្រូវរបស់ដាវី ទៅណាម៉ាជំហានក៏តោង ក៏​ តាមគ្មានពេលទំនេរ ហើយសួរ ឆ្ងល់ស្ទើរគ្រប់រឿង … ម៉ែឪវាបែបមិនដែលប្រាប់កូនថាយ៉ាងនេះយ៉ាងនោះទេមើលទៅបានជាវាសួរ ខ្ញុំនោះសួរ។ នៅជាមួយបានតែបីម៉ោង ខ្ញុំក៏ដេញវាទៅផ្ទះទៅ។ សំណាងហើយដែលម៉ែឪវាមិនយកមកដាក់ឱយខ្ញុំមើលយូរពេក កុំអីនោះដាច់ខ្យល់ប៉ិតតែម្តង។

ចុះអ្នកមានកូនតូចច្រើននាក់នោះ តើគេលំបាកប៉ុណ្ណាទៅលោក?????

 

 

  1. Nataro / ឧសភា 16 2013 10:51 ព្រឹក

    😆 ហាស់ហា

    • លី កល្យាណ / ឧសភា 16 2013 12:01 ល្ងាច

      ធ្លាប់ប៉ាបាកជាមួយកូនក្មេងដែរអត់ហ្នឹង???

  2. ម៉ាក់ស្រីតូចបីនាក់ / ឧសភា 16 2013 12:01 ល្ងាច

    like ​មួយសិន អត់ទាន់មានពេលមើល

    • លី កល្យាណ / ឧសភា 16 2013 12:03 ល្ងាច

      ដឹងថារវល់ណាស់។ ម៉ាក់អាបីនាក់កូនចៅបានពីណាមើលហ្នឹង បើម៉ាក់ប៉ារវល់ចឹងនោះ?

    • ម៉ាក់ស្រីតូចបីនាក់ / ឧសភា 16 2013 2:19 ល្ងាច

      ទុកចោលខ្លះទៅ អាធំៗប្រឹងរស់ខ្លួនឯង អាញ៉េបបាននៅកុង អោយតែមាននំចំណី ទឹកដោះគោទៅរស់ហើយ

    • លី កល្យាណ / ឧសភា 16 2013 3:14 ល្ងាច

      ឱ ដូចជាស្រួលផស់គេដែរទៅ។ ចុះម៉េចក៏មានតែខ្ញុំមួយ ដែលពិបាកអីចឹង?

  3. ស្រុកស្រែ / ឧសភា 16 2013 12:20 ល្ងាច

    ខ្ជិលកេវកុងច្រើន សុំសួរ​ត្រង់មួយ៖ រួចអង្កាល​ណា​ទើប​សំឡឹង​ឃើញ​មិត្ត ១២០ឆ្នាំ នឹង​អាល​មាន​បេប៊ី​ពរ​នឹង​គេ?… គិតគូ​ឆាប់ៗ​នេះ​ទៅ ទាន់​ញ៉ុម​នៅ​មាន​ធ្មេញ​ញ៉ុក​មាត់​គ្រាន់​អង្គៀម​ក្បាលជ្រូក ផឹកស៊ី​ការ​គ្នា​ឯង… :-D​

    • លី កល្យាណ / ឧសភា 16 2013 3:10 ល្ងាច

      ដល់តែពូ សួរត្រង់ជាងម៉ែទៅទៀតចឹងខ្ញុំមិនដឹងឆ្លើយថាម៉េចទេពូ។ បើខ្ញុំទៅដណ្តឹងគេ គេព្រមព្រាង ខ្ញុំនឹងអញ្ជើញពូ ទៅអង្គុយនៅចុងកន្ទេលក្រហមក្បែរមេបា ចៅមហាដែរ ក្រែងពីណាដៃឆៅ លួចក្បាលជ្រូកបាត់ ខានបានពូទៅ

    • ស្រុកស្រែ / ឧសភា 17 2013 9:37 ព្រឹក

      ចឹងបានត្រឹមត្រូវ… មិត្តភក្តិ និង​ប្អូនៗខ្ញុំ​​សុទ្ធតែ​ពួក​ក្បាល​ខូច យក​ជា​ការ​មិន​បាន​ទេ… ហេតុនេះ​ បាន​ជា​មិន​ហ៊ាន​ណែនាំ ខ្លាច​ខូច​ពូជ..!!.. 😀

    • លី កល្យាណ / ឧសភា 17 2013 11:38 ព្រឹក

      😀 😀 😀 សុំអរគុណហើយ 😛 ទោះជាយ៉ាងណាខ្ញុំចាំធ្វើកូនប្រសារម៉ែអាបីនាក់ ឬអាចចាំធ្វើជាកូនប្រសារពូផងដែរ (ក្នុងករណីម៉ាក់អាបីនាក់គេមិនយកកូនប្រុសពៅ) ។ ង៉ាសសសសសសសសសសៗៗៗ

    • ស្រុកស្រែ / ឧសភា 17 2013 6:46 ល្ងាច

      បើ​ចឹង ចាំញ៉ុម​​ជួយ​​ជំរុញ​ប៉ាៗ​ស្រី​តូច​ទាំងបី អោយ​ស៊ូៗ រក​បុត្រ​ថែម​មួយ​ទៀត ដែល​ជា​បុត្រា ហើយ​ក៏​ជា​​​​បុត្រ​ចុង​ប៉ូច..!!.. (យើង​និយាយ​គ្នា​តិចៗ ​កុំ​អោយ​ម៉ាដាម​គាត់​​នៅ​ទីនេះ​ឮ…) 😀

    • លី កល្យាណ / ឧសភា 18 2013 6:47 ព្រឹក

      តាមស្តាប់សម្រិបទៅ ឃើញថាប៉ាអាបីនាក់ប្រហែលជាចង់បាន តែម៉ាក់អាបីនាក់ទេដែលមិនព្រម។ ខ្ញុំមើលទៅដឹងតែមិនបានធ្វើកូនប្រសារគេទេ។ ខ្ញុំខំសន្សំលុយទុកការហើយស្រេច។

      ណ្ហើយ បើមិនបានធ្វើកូនប្រសារម៉ែអាបីនាក់ ខ្ញុំគិតសុំធ្វើកូនប្រសារពូម្តង! តើពូអនុញ្ញាតទេទាន??? 😀

    • ស្រុកស្រែ / ឧសភា 18 2013 9:09 ព្រឹក

      ជាចៃដន្យ ម៉ាដាម​ខ្ញុំ គាត់​ចង់​បាន​តែ​កូន​ស្រី… ដល់​ចឹង​ទៅ ប្រហែល​ជា​ធ្វើ​កូន​ប្រសារ​ខ្ញុំ​មិន​កើត​ទេ… គួរ​អោយ​​សោក​ស្តាយ​​ណាស់..!!.. 😀

    • លី កល្យាណ / ឧសភា 18 2013 10:15 ព្រឹក

      😦 អែលតាដត់ខ្ញុំ។
      ចុះបានកូនស្រីប៉ុន្មានហើយពូ? គ្រាន់នឹងខ្ញុំសុំទៅគ្រញិចម្តងម្កាលផង ពេលណាអាបីនាក់ និងអាពីរនាក់អត់នៅ។

    • ស្រុកស្រែ / ឧសភា 18 2013 10:22 ព្រឹក

      ទើប​នឹង​មាន​ក្នុង​ពោះ មិន​ទាន់​បាន​បីខែ​ស្រួល​បួល​ផង… ហេតុ​នេះ​ មិន​ដឹង​ថា​ស្រី ឬប្រុស…។ ឥឡូវនេះ​ចាប់​ផ្តើម​ញ៉េញ​ធ្មេញ​ដាក់​គ្នា​បណ្តើរៗ​ហើយ ព្រោះ​ដោយសារ​ខ្ញុំ​ចង់​បាន​ប្រុស! ឯគាត់​ចង់​បាន​ស្រី!… 😀

    • លី កល្យាណ / ឧសភា 18 2013 10:28 ព្រឹក

      កុំទាន់ញេញធ្មេញដាក់គាត់អីពូ ចាំអ៊ុតលទ្ធផលនៅខែក្រោយ។ តែបើស្រីទេ ចាំលើកក្រោយចាំវេនពូម្តង។ សូមឱយបានមួយស្មើគ្រាន់នឹងខ្ញុំមានសង្ឃឹមតិចៗ

    • ស្រុកស្រែ / ឧសភា 18 2013 10:31 ព្រឹក

      អរគុណហើយ… ពេល​ដឹង​លទ្ធផល​ ខ្ញុំ​នឹង​ប្រាប់​អនាគត​កូនប្រសារ​មុន​គេ… :-D​

    • លី កល្យាណ / ឧសភា 18 2013 10:35 ព្រឹក

      ឱ ប៉ុណ្ណេះមានទឹកមាត់លេបហើយខ្ញុំ បានឪក្មេកទុកមុខមាត់ឱយ។ ង៉ាសសសសសសសៗៗៗ សូមឱយបានសម្រេចដូចបំណងណាបង ណាពូ។

    • ស្រុកស្រែ / ឧសភា 18 2013 10:38 ព្រឹក

      អនុមោទនា… (មិនដឹងមានន័យថា​ម៉េចទេ) 😀

    • លី កល្យាណ / ឧសភា 18 2013 10:40 ព្រឹក

      អុញ ទៅជាវេនខ្ញុំអ្នកនិយាយថាសាធុទៅវិញ?
      សាធុ សុំឱយពូនិងបងបានសម្រេចដូចបំណង។

    • ម៉ាក់ស្រីតូចបីនាក់ / ឧសភា 18 2013 4:35 ល្ងាច

      មើលទៅក្រោមអត់កន្លែងឆ្លើយតបសោះ។ សូមជូនពរពូឆុកឈែបានសម្រេចដូចបំណង ដើម្បីបានកូនប្រសារមុខចាស់ស់ស់ស់ស់ ហាហាហាហាហា

    • ស្រុកស្រែ / ឧសភា 18 2013 6:30 ល្ងាច

      អរគុណម៉ាក់ស្រីតូច​ទាំង​បី​ណាស់…

    • លី កល្យាណ / ឧសភា 18 2013 4:48 ល្ងាច

      យ៉ស៍ ឪក្មេកមិនទាំងហាមាត់អន់ចិត្តម៉ាម៉ាត់ផង មីងក្មេកឯងមកដុតធ្វើអី??? 😛
      ណែក កូនប្រសារនេះចាស់តែមុខទេ តែចិត្តបានជាមួយម៉ែឪណាស់ណា៎ មិនថាឪម៉ែក្មេកហៅរកស្មើណាគឺទៅស្មើណឹងភ្លាម ឱយតែកូនប្រសារជា ។ ង៉ាសសសសសសសសសសសសសសៗៗៗ
      និយាយទាក់ម៉ូយឱយហើយ។ តែខ្ញុំសង្ស័យតែខែក្រោយមើលទៅស្រីទេ ល្មមអត់បានធ្វើកូនប្រសារទៀត។
      ណ្ហើយ មិនបានធ្វើកូនប្រសារក៏ហីទៅ កុំឱយតែញេញធ្មេញដាក់គ្នា ង៉ាសសសសៗ។

    • ស្រុកស្រែ / ឧសភា 18 2013 6:32 ល្ងាច

      មុននេះ ពួក​ខ្ញុំ​ញេញធ្មេញ​ដាក់​គ្នា​ទៀត​ហើយ… 😀

    • ម៉ាក់ស្រីតូចបីនាក់ / ឧសភា 18 2013 8:01 ល្ងាច

      ខន្តីតិចទៅពូ អ្នកមានពោះពង្សចិត្តច្រើនតិចហើយ 😀

    • ស្រុកស្រែ / ឧសភា 19 2013 5:01 ល្ងាច

      ដឹងតើ… អរគុណ​… 😀

    • ម៉ាក់ស្រីតូចបីនាក់ / ឧសភា 18 2013 8:02 ល្ងាច

      អូនជំនាញដុតនិងថែមថយ

    • លី កល្យាណ / ឧសភា 18 2013 9:53 ល្ងាច

      😀 ជំនាញហ្នឹងគេទុកសម្រាប់តែស្លឱយប្តីនិងកូនទេ កុំមកដុតអនាគតឪក្មេក លី កល្យាណ ឱយសោះណា៎។ អាណិតខ្ញុំដែលកំព្រីកំព្រាផងទៅ! ង៉ាសសសសសសសសៗៗៗ

    • ម៉ាក់ស្រីតូចបីនាក់ / ឧសភា 19 2013 8:47 ព្រឹក

      អុងសុកស្ស៊ែអត់ខ្ចីឆេះផង អនាគតកូនប្រឆា ឆេះវ៉ាវមើលតែជ័រកៅស៊ូហើយ ហេសហេ

    • លី កល្យាណ / ឧសភា 19 2013 1:40 ល្ងាច

      គេខ្លាចចិត្តអនាគតឪក្មេក បានជាខំនិយាយការពារខ្លួន។ កុំឱយគាត់មើលឃើញថាខ្ញុំតាមចាប់(ជំរិត)កូនប្រុសគាត់។ ឯងលេងជ្រុលសើចលែងសមហើយម៉ាក់វាអើយ។

    • ដាវី / ឧសភា 18 2013 10:41 ល្ងាច

      ជំនាញបងជីវី គឺថែមល្បោយហើយញិចម្ទេសទៀត :mrgreen:

    • ម៉ាក់ស្រីតូចបីនាក់ / ឧសភា 19 2013 8:45 ព្រឹក

      នែក អ្នកដែលមកថែមក្រោយគេរ៉េ ដែលដាក់ល្បោយនិងម្ទេសនោះ :mrgreen:

    • លី កល្យាណ / ឧសភា 19 2013 1:35 ល្ងាច

      ឱ…

  4. Nataro / ឧសភា 16 2013 2:58 ល្ងាច

    ពិបាកក៏ពិបាក ស្រួលក៏ស្រួល !

    • លី កល្យាណ / ឧសភា 16 2013 3:12 ល្ងាច

      និយាយបែបនេះមានន័យថាធ្លាប់មានពិសោធន៍ហើយ ចឹងខ្ញុំសុំចាញ់បណ្តោយ។

  5. ដាវី / ឧសភា 18 2013 10:40 ល្ងាច

    ចិត្តបងស្មោះមិនប្រែប្រួល នៅក្មេងស្រឡាញ់ស្រីក្មេង ដល់ចាស់ទៅនៅតែស្រឡាញ់ស្រីរឹតតែក្មេង 😆

    • លី កល្យាណ / ឧសភា 19 2013 1:34 ល្ងាច

      😀 យី! ដូចជាត្រូវណាស់ឯង អាឡូវពិតជាស្រឡាញ់ស្រីក្មេងងើបមុខមិនរួចមែន។ ជយោ ខ្ញុំស្មោះណាស់!

    • somada / មិថុនា 25 2013 11:20 ព្រឹក

      ស្មោះធឺហ្នឹងអី​បានដែរ ១០​ដំបងរាប់មួយតើ !!!

    • លី កល្យាណ / មិថុនា 25 2013 11:32 ព្រឹក

      ត្រូវដាវីតឹ មិនមែនគំនិតខ្ញុំទេ។ គំនិតខ្ញុំគឺពិតជាអីចឹងមែន តែខ្ញុំលាក់មិនដែលបង្ហាញឱយគេជេរចឹងរ៉េ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: